ព័ត៌មានក្ដៅ

    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ

    ដោយៈ រ៉េត ភ្នំពេញ ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 03:27 នាទី ចំនួនអានៈ 3343

    ពុទ្ធោ! កូនប្រុស​មាសម្តាយ

    កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តាយ​ដឹង​ថា កូន​ប្រុស​សម្លាញ់​ម្តាយ​មិន​មានសេច​ក្តី​សុខ​នៅ​ក្នុង​រង្វង់​គ្រួសារនោះទេ។ កូ​ន​ប្រុស​! មាស​ប្រាក់​ ​លុយកាក់ បុណ្យ​សក្តិ គេ​អាច​រក​បាន​ តែ​សេចក្តី​សុខ​ សុភមង្គលពិបាក​រក​ណាស់កូន តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ​ កូន​ត្រូវ​តែ​ខំ​ព្យាយាម​ជំនះគ្រប់​ឧប្បសគ្គិ ហើយ​មាន​តែការ​​​ខំ​ព្យា​យាម​តែ​ប៉ុណ្ណោះ ​ដែល​ជា​ផ្លូវ​នាំ​​កូន​ទៅ​កាន់ត្រើយ​​សុភមង្គលបាន កូន​ត្រូវ​តែ​ខំ​ញញឹម​អោយ​បាន​ច្រើនទើប​មាន​លាភសំណាង​។

    ក្នុង​នាម​ម្តាយ​ជាម្តាយ​បង្កើត​របស់​កូន ជាជីដូន​របស់​ចៅ និង​ជាម្តាយ​ក្មេក​របស់​ប្រ​ពន្ធកូន ម៉ែ​សូម​អោយ​កូន​ទប់​ចិត្ត​ទប់​អារម្មណ៍អោយ​បាន​នឹង​នរសិន ជៀស​វាងការ​​ប៉ះ​ពាល់​​ដល់​ការ​ងារ​របស់​កូន។ ពាក្យ​ចាស់​ពោល​ថា ចាន​ក្នុង​រាវ​គង់​តែរណ្តំ ប្តី​ប្រ​ពន្ធ​ក្នុង​គ្រួសារ​គង់​តែមាន​ប៉ះ​ពាក្យ​សម្តី អាក់​អន់​ស្រពន់​ចិត្ត នឹង​គ្នា​ខ្លះៗ​មិន​ខាន។ មនុស្ស​យើង​កើត​មក គ្មាន​អ្នក​ណា​គេ​ធ្វើ​ត្រូវ​តែ​រហូត​នោះទេ​ ហើយ​ក៏គ្មាន​អ្នក​ណា​ធ្វើ​ខុស​តែ​រហូត​នោះដែរ សំ​ខាន់​យើង​ត្រូវ​ចេះ​យល់​យោគ​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​នែ​នាំ​គ្នា ចេះ​អធ្យា​ស្រ័យ​អោយ​គ្នា ចេះ​ស្រលាញ់​អាណិត​អាសូ​​រ​​គ្នា​ទៅ​​វិញ​ទៅ​មក ទើប​អាច​រស់​នៅ​ជាមួយ​គ្នា​បាន។

    កូន​សម្លាញ់​ចាំ​ម៉ែ​ទំ​នេរ​ពី​ការ​ធ្វើ​ស្រែចម្ការ ម៉ែ​និង​ទៅ​លេង​កូន​ ហើយ​ជួយ​បង្ហាត់​បង្រៀន​ប្រ​ពន្ធ​កូន​ខ្លះៗពី​របៀប​ធ្វើ​ជា​មេផ្ទះល្អ។ ម្យ៉ាង​ទៀត​នៅ​ពេល​មាន​ឱល្អម៉ែ​និង​ទៅ​និយាយ​លេង​ជាមួយ​អ្នក​ដណ្លង​ដែលជា​ម្តាយ​ក្មេក​របស់កូន អោយ​គាត់​ជួយ​នែនាំ​ប្រ​ពន្ធ​កូន​អោយ​ក្លាយ​ជា​ស្រ្តី​មេផ្ទះពិត​ប្រាកដក្នុង​សង្គម​បច្ចុប្បន្ន។

    ជា​បឋម​ម៉ែ​សូម​បដិសេធដ៍ដាច់​ខាត មិន​អោយ​កូន​លែង​លះ​គ្នា​ជាមួយ​ប្រ​ពន្ធ​របស់​កូន​ទេ បើ​ទោះជា​នាង​មិន​សូវ​ពូកែ​ខាង​ការ​ងារ​មេ​ផ្ទះ​ក៏ដោយ តែ​នាង​ស្រលាញ់​ម៉ែណាស់ គោរព​ម៉ែណាស់ ហើយ​ថែម​ទាំង​ចិត្ត​បាន​ជាមួយ​ម៉ែទៀត។ ម៉ែ​បាន​ចាត់ទុកថា នាង​ក៏ជាកូន​ប្រសា​ល្អ​ម្នាក់​ដែ​រ​សម្រាប់​ម៉ែ ម្យ៉ាង​ទៀត​ បើ​កូន​បែក​បាក់គ្នា កួនៗរបស់​កូន​ និង​កំ​ព្រាម្តាយ កំព្រា​ឳពុក ហើយ​ពួក​ឯង​នៅ​ក្មេង​ដូច​គ្នា គង់​តែ​ថ្ងៃណា​មួយ​មាន​ប្តី​មាន​ប្រ​ពន្ធក្រោយមិន​ខាន។ ម៉ែ​បារម្ភថា ខ្លាច​ម្តាយ​ចុង​ ឳពុក​ចុង​របស់​កូនៗ​​ឯង គេ​ចិត្ត​មិន​បាន​ជាមួយចៅៗជា​ទី​ស្រលាញ់​​របស់​ម៉ែ ដូច​បទ​ចម្រៀង​ ដំ​រីសញី មួយ​ឃ្លាច្រៀង​ថា ម៉ែ​គេ​មិន​ដូច​ម៉ែខ្លួន គេ​បាន​ចំ​ណី​គេ​លាក់​បំ​ពួន មិន​ដូច​ម៉ែខ្លួន​ជេរទៅ​ហៅ​មក។

    នាពេល​បច្ចុប្បន្ននេះ ម៉ែ​សង្កេត​ឃើញ​ថា មិន​មែន​មាន​តែ​ប្រ​ពន្ធ​របស់​កូន​នោះ​ទេ ដែល​មិន​ចេះ​ធ្វើ​កិច្ចការ​ជាមេ​ផ្ទះ ម៉ែ​ឃើញ​កូន​ស្រី​អ្នក​ជិត​ខាង​ជា​ច្រើន​គឺ​មិន​ចេះ​ធ្វើ​កិច្ច​ការ​ផ្ទះ​ដូចៗតែគ្នា។ ម៉ែ​ប្រាប់​កូន​រឿង​មួយ កាល​ពី​ខែ​មុន​ម៉ែបាន​ទៅ​លេង​ផ្ទះ​មិត្ត​ចាស់​របស់​ម៉ែ​ដែល​ស្គាល់គ្នា​កាល​ពី​សង្គម គ្រួ​សារ​គេ​​មាន​ណាស់ គេ​មាន​បាវ​ព្រាវ​បំ​រើ​រាប់​មិន​អស់ ហើយ​គេ​បាន​ឃាត់​ម៉ែ​អោយ​នៅ​ហូប​បា​យ​ថ្ងៃត្រង់​មួយពេល​ជាមួយគ្រួសាររបស់គេ។ កូន​ស្រី​របស់​មិត្ត​ចាស់​ម៉ែ នាង​បាន​ប្រើ​ឈ្នួល​អោយ​ទៅ​ផ្សារ​​ទិញ​ម្ហូប​ជា​សម្លរកកូ តែ​ឈ្នួល​នាង​ថា មិន​ចេះ​ស្លរកកូទេ ហើយ​ក៏មិន​ដឹង​ជា​ទិញ​បន្ថែនិង​គ្រឿង​ផ្សំអ្វីខ្លះ ភ្លាមនោះថៅ​កែរបស់នា (កូនស្រីមិត្តចាស់​របស់ម៉ែ) ខឹង​ហើយ​ដៀល​នាង​ថា ភ្លើៗ​​អញ្ចឹង​បាន​ជាមក​ធ្វើ​ជាខ្ញុំ​គេ។ ឈ្នួល​ស្រី​រូប​នោះ​មិន​បាន​ហ៊ាន​តបត​ជាមួយចៅ​ហ្វាយ​នាង​ទេ តែនាង​បាន​សួរ​ទៅ​ចៅ​ហ្វាយ​វិញថា តើ​ស្លរកកូគេ​ទិញ​គ្រឿង​ បន្ថែ សាច់ អ្វីខ្លះលោកស្រី? អកុសល្យ ចៅ​ហ្វាយ​របស់​នាង​ក៏មិន​ដឹង​ថា សម្លរកកូគេ​ប្រើ​គ្រឿង​ផ្សំ​អ្វី​ខ្លះ ហើយធ្វើ​បែប​ណា​នោះ​ដែរ។ កូន​ដឹង​ទេ មិត្ត​ចាស់​របស់​ម៉ែខ្មាសម៉ែណាស់ ហើយ​និយាយ​មក​​កាន់ម៉ែថា សម្លាញ់​អោយ​​ខ្ញុំ​សុំ​ទោស​ដោយ​សារ​មិន​មាន​ពេលវេលា​គ្រប់​គ្រាន់ព្រោះ​តែ​រវល់​ទៅ​និង​ការ​រក​ស៊ី មិន​បាន​បង្រៀន​កូន និង​ឈ្នួល​អោយ​ចេះ​ស្លរសម្លរ​របស់​ខ្មែរ​យើង​ដែល​ល្បី​ពេញ​ពិភពលោកថា ជាសម្លរ​ដ៏ឆ្ងាញ់។

    ម៉ែ​ធ្លាប់​បាន​ទទួល​ការ​ទូម្មាន​ពី​លោក​យាយ​របស់​កូន​តាំង​ពី​ម៉ែនៅ​ក្មេង​ៗមក​ថា ក្នុង​នាម​យើង​ជាកូន​ស្រី​ ទោះ​កើត​ក្នុង​ត្រ​កូល​អ្នក​ក្រ ឬអ្នក​មាន​ ទំ​នេរ ឬរវល់​យ៉ាង​ណា​ក៏ដោយ ក៏ត្រូវ​តែ​ចេះ​ឆ្លៀត​ឱកាស​រៀន​សូត្រ​ពី​វិធី​ធ្វើ​ជា​មេផ្ទះ​ដ៏ល្អ កុំ​អាង​ថាខ្លួន​មាន​បាវ​បំ​រើ​រាប់​រយ​នាក់​ក៏ដោយ បើ​ខ្លួន​ឯង​ល្ងង់​​ធ្វើ​មេច​និង​អាច​ប្រើ​ឈ្នួល​បាន​ទៅ បើ​អ្នក​មិន​ចេះ​ពី​របៀប​គ្រប់​គ្រង​បុគ្គលិក​ផងនោះ តើ​​ធ្វើ​មេច​អាច​ប្រើ​បុគ្គលិក​អោយ​ត្រូវ​តាម​ជំ​នាញបានទៅ?

    ម៉ែ​សង្កេត​ឃើញ​ទៀត​ថា សម័យ​នេះ​មាន​ក្មេង​ៗទាំង​ស្រី​ទាំង​ប្រុស​រៀន​មិន​ទាន់​ចប់​ផង​ ចេះ​នាំ​គ្នា​ចូល​ក្រេប​ទឹក​ឃ្មុំ​តាម​ផ្ទះ​សំ​ណាក់ តាម​កំពូត​ព្រៃ រហូត​មាន​ផ្ទៃ​ពោះរត​ទៅ​អោយ​ពេទ្យ​ទម្លាក់​ចោល អ្នកខ្លះ​កើត​កូន​ហើយ​យក​ទៅ​ចោល​តាម​ធុង​សំ​រាម អ្នកខ្លះ​ញៀនស្រា អ្នក​ខ្លះ​ញៀន​ថ្នាំ ដើរ​កាប់​ចាក់​ បង្ហោះ​​បង្ហើ​ម៉ូតូ ជាប់​គុគ​ច្រវាក់ បណ្តាល​អោយ​អោយ​ម៉ែឪ​មាន​ផល​វិបាក និង​ធ្វើ​អោយ​សង្គម​វឹក​វ រញ៉េ​រញ៉ៃខ្លាំងណាស់ បើ​ប្រៀប​ធៀប​ជា​មួយប្រ​ពន្ធ​របស់​កូន​នាង​នៅ​តែ​គ្រាន់​បើ​ជាង​ពួកគេ​ឆ្ងាយ​ណាស់មិន​អាច​ព្រៀប​គ្នា​បាន​ទេ។

    ម៉ែ​ចាស់​ណាស់​ទៅ​ហើយ សរសេរ​សំ​បុត្រ​បណ្តើរ រាង​ចុក​ចង្កេះ​ផង ព្រិល​ភ្នែក​ផង ចង់​សរសេរ​អោយ​បាន​វែង​ជាង​នេះ ​តែ​មាន​តែ​ទឹក​ចិត្ត​កាយវិការ​មិន​ដំ​ណើរ​ការ​ ណ្ហើយ​ចុះ​ចាំ​ម៉ែ​ឆ្លៀត​ឱ​កាស​​ទៅ​លេង​កូននិង​ចៅៗ ម៉ែ​រៀប​រាប់​អោយ​បាន​ច្រើន​ ហើយ​នែនាំ​កូន​អោយ​ក្លាយ​ជា​ស្វាមី​ល្អ ជា​ឪពុកល្អ ជាមនុស្ស​ល្អ​នៅ​ក្នុង​សង្គម ជា​ពិសេស​នែនាំ​ប្រ​ពន្ធ​របស់​កូន​អោយ​ក្លាយ​ជា​ស្រ្តី​មេផ្ទះ​ដ៏ពិត​ប្រាកដ​មួយនៅ​ក្នុង​សង្គម​បច្ចុប្បន្ន។

    ជា​ចុង​ក្រោយ​ម៉ែសូម​ លើក​ម្រាម​ដៃ​១០​​បន់​ស្រន់ ដល់​វត្ថុស័កសិទ្ធ​ក្នុង​លោក អោយ​ជួយ​តាម​បី​បាច់​ថែរក្សា​កូន​ ប្រ​ពន្ធ​កូន និង​ចៅ​ៗអោយ​ជួប​តែ​សេចក្តី​សុខ​សប្បាយ រី​ក​ចំ​រើន​លូត​លាស់​ទៅ​មុខ​កុំ​បី​អាក់​ខានឡើយ ហើយ​សត្រូវ​មក​ពី​មុខ​អោយ​វា​រំ​លង សត្រូវ​មក​ពី​ខ្នង​អោយ​វារលាយ សត្រូវ​មក​ពី​ឆ្ងាយ​អោយ​វាក្លាយជាមិត្ត៕ ពីម៉ែ​សម្លាញ់​របស់​កូន

    ភ្នំពេញ ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ 

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សំនេរតែងសេចក្ដី  កំណាព្យ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    អ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍អន្តរជាតិក្នុងខេត្តសៀម រាប ត្រូវផ្កាប់ឆ្នាំង   អាន654ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន618ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1122ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3602ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន696ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន811ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន1553ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន819ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន803ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន715ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
    លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀតប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹងក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1450នាក់
    ម្សិលមិញ    6857នាក់
    សប្ដាហ៍នេះ    86977នាក់
    ខែនេះ    327435នាក់
    ឆ្នាំនេះ   1360721នាក់
    សរុប   32026967នាក់
    ថ្ងៃទី 24 ខែ 03 ឆ្នាំ 2019 ម៉ោង 10:17