ព័ត៌មានក្ដៅ

    លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស់គាត់

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 05 ឆ្នាំ 2018 វេលាម៉ោង 12:39 នាទី ចំនួនអានៈ 1188

    ដីមួយកន្លែង​មាន​ទំហំ​ជាង​ពីរ​ហិក​តា ស្ថិត​ក្នុង​ភូមិជ្រៃ ឃុំ​កណ្តែក ស្រុក​ប្រាសាទ​បា​គង​ដែល​ជា​កម្ម​សិទ្ធ​ស្រប​ច្បាប់​របស់​លោកជំទាវ លី-អ៊ុំអេង ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រហែល​១០​នាក់​​ចុះ​វាស់​វែង​ថា​ជាដី​របស់​ខ្លួន​កាល​ពីព្រឹក​​ថ្ងៃទី២១​ខែឧសភា​ឆ្នាំ​២០១៨​ម្សិលមិញនេះ។

    លោកជំទាវ​ លី-អ៊ុំអេង បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា ដី​ខាង​លើ​នេះ​គាត់​បាន​ទិញ​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ម្លេះ ដែល​មាន​ប្លង់​ដី​ពី​សាលាស្រុក​ប្រាសាទបាគងខេត្ត​សៀមរាប ចុះថ្ងៃទី០៨ ខែ១១ ឆ្នាំ១៩៩៤ និង​ចុះហត្ថលេខាដោយលោក សុខ-គឹមសាន ការិយាល័យកសិកម្មស្រុក ដែល​មាន​ទំហំ ២៥០ម x ២០០ម ជាប្រភេទដី​ចំការ។ លោកជំទាវ​បាន​បន្ត​​ថា ប៉ុន្មាន​ឆ្នាំក្រោយពី​គាត់​បាន​ទិញ​ដីខាង​លើ​នេះ ស្រាប់​តែ​មាន​មនុស្ស​មួយក្រុម​ទៅ​លួច​បោះ​បង្គោល​ធ្វើ​ព្រំ ហើយ​ថែម​ទាំង​ទៅ​លួច​ធ្វើ​ប្លង់កម្ម​សិទ្ធ​ក្លែង​ក្លាយ​ ទើ​ប​គាត់​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប ជាលទ្ធផល​លោក​ជំទាវ​បាន​ទទួល​ជោគ​ជ័យ ឯភាគី​ខាង​ចុង​ចោទ​​គេ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ តែ​លោក​ជំទាវ​នៅ​តែ​​ឈ្នះក្តី​នៅសាលាឧទ្ធឬណ៍ទៀត ចុង​ចោទ​បាន​បន្ត​ប្តឹង​ទាស់​ទៅ​តុលាការ​កំពូលក្រុង​ភ្នំពេញ​ ចុង​ក្រោយ​តុលាការ​កំពូល​កាត់​អោយ​លោក​ទំទាវ​លី​អ៊ុំ​អេង​ឈ្នះក្តី​ដដែល ហើ​យ​សម្រេច​អោយ​លោក​ជំទាវ​​កាន់​កាប់​ដី​ដែល​គាត់​បាន​ទិញ​ស្រប​ច្បាប់​នេះជាកម្ម​សិទ្ធស្រប​ច្បាប់​តរៀង​ទៅ​អើយ។ លោក​ជំទាវ​បាន​បន្ថែម​​ទាំង​ហួស​ចិត្តថា អ្នក​មក​រំលោភ​ចង់​បាន​ដី​គាត់​ចាញ់​ក្តី​តាំង​ពី​ក្រោម​ដល់​លើស្ងប់​ស្ងាត់​យូរហើយ តែ​មិន​ដឹង​ថាដេក​ស្រ​មៃ​យ៉ាង​មេច​បាន​នាំ​គ្នា​មក​កកូកកាយ​ចង់​វាស់​យក​ដី​របស់​គាត់ទៀត ដែលជា​ហេតុ​ធ្វើ​អោយ​លោក​ជំទាវ​​សង្ស័យថា អាច​មាន​មនុស្ស​ដែល​ចាំតែញុះញង់ពលរដ្ឋ​ពីក្រោយខ្នង។​

    យោង​តាម​សម្តី​របស់ ​​មន្ត្រី នៃមន្ទីរសូរិយោដីដែល​ចុះវាស់វែងដីរបស់​​លោក​ជំទាវ​លីអ៊ុំ​អេង​កាល​ពី​ថ្ងៃ​ទី២១​​ម្សិល​មិញបាន​អោយ​ដឹងថា ពួកគាត់​ចុះ​វាស់​កំណត់ព្រុំ​តាម​ដី​ការ​បស់​តុ​លា​ការ​ខេត្ត​សៀម​រាប ដើម្បី​យក​ប្លង់​អោយ​តុលាការតែ​ប៉ុណ្ណោះ រឿង​ដី​តុលាការ​កាត់​អោយ​ខាង​ណា​ពួកគាត់​ពុំ​បាន​ដឹង​ទេ។

    ក្នុង​ហេតុការ​ណ៍​ខាងលើ​នេះគេសង្កេត​ឃើញ​ក្រុមពលរដ្ឋមួយ​ក្រុង​ដែល​អះ​អាង​ថា ពួកគាត់​តំណាង​អោយ​ពលរដ្ឋ​ទាំង៧គ្រួសារ បានជួបជុំគ្នា ចង្អុលបង្ហាញក្បាលដីរៀងៗនៅ​ក្នុង​របង​ហុំ​ព័ទ​របស់លោក​ជំទាវ​លីអ៊ុំអេងខណ:ដែល​ខាង​មន្ត្រី នៃមន្ទីរសូរិយោដីកំពុង​ធ្វើការ​វាស់​វែង។

    លោក លឹម ណារិទ្ធិ ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ​៧គ្រួសារ បាន​ប្រាប់​អ្នក​កាសែតថា ពួកគាត់មានលិខិតកាន់កាប់ផ្សេងៗគ្នា អ្នកខ្លះក្នុងឆ្នាំ១៩៩២ ខ្លះឆ្នាំ២០០០ជាង សរុបសេចក្តី ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៣។ តែនៅអំឡុងខែកក្កដា ឆ្នាំ២០១៦ ក៏ត្រូវបានលោកស្រីលី អ៊ុំអេង ដករបងពួកគាត់ចោល ហើយបោះរបងហ៊ុំព័ទ្ធជាថ្មី ដោយអះអាងថា ជាដីរបស់លោកស្រី​ទៅ​វិញ​។ លោក​ លឹម ណារិទ្ធិ បន្តថា ដោយឃើញទង្វើបែបនោះ រូបលោក​ និងឈ្មោះសុច សុខ បានប្តឹងទៅតុលាការ ខេត្តសៀមរាប ជួយអន្តរាគមន៏។

    ជាចុងក្រោយ​លោក​ជំទាវ លី-អ៊ុំអេង បាន​ស្នើរសុំ​អោយ​មន្ត្រី​ពាក់​ព័ន្ធ និង​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​នៅក្នុង​ខេត្តសៀមរាប មេត្តា​ពិនិត្យ​ឯកសារ​ដែល​គាត់​មាន ហើយកុំ​ជឿង​សម្តី​មនុស្ស​ដែល​ចង់​រំលោភ​យក​ដី​គាត់​ម្តង​ហើយ​ម្តង​ទៀតនោះ ជាពិសេស​ស្ថាប័ណតុលាការ​ខេត្ត​សៀមរាប​ មេត្តា​ផ្តល់​ភាព​យុត្តិធម៌ជូន​លោក​ជំទាវផង៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន713ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន1957ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2793ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន3314ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន527ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន718ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន610ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន476ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1084ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន687ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀងប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
    លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញយោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសារាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2239នាក់
    ម្សិលមិញ    18653នាក់
    សប្ដាហ៍នេះ    42444នាក់
    ខែនេះ    336586នាក់
    ឆ្នាំនេះ   2988030នាក់
    សរុប   33654276នាក់
    ថ្ងៃទី 24 ខែ 07 ឆ្នាំ 2019 ម៉ោង 07:23