សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក

ដោយៈ ផ្លុង-រ៉េត បន្ទាយមានជ័យ ថ្ងៃទី 26 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 03:12 នាទី ចំនួនអានៈ 1407

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២​នេះ នាយកស្ថានីយ៍វិទ្យុបាន​ដាក់ពាក្យបណ្តឹង សាលាបង្រៀនអន្តរជាតិថែរក្សាសម្ផស្ស និងសំអាងការសុខាទាន់សម័យដែលមានទីតាំងស្ថិត​នៅ​ខាង​លិចផ្សារអគ្គថ្មី សាខាក្រុងប៉ោយប៉ែត​ ពី​បទ​រំលោភសេចក្តីទុកចិត្ត នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីទាម​ទា​យក​ថ្លៃ​ផ្សាយ​វិទ្យុ បន្ទាប់ពីសាលានេះល្មើសកិច្ចសន្យាផ្សាយពាណិជ្ជកម្មអត់ឲ្យលុយ។​

លោកស្រី ចេន ណា នាយកគ្រប់គ្រងស្ថានីយ៍វិទ្យុ7FM 93.25MHz ប្រចាំក្រុងប៉ោយប៉ែត បានឲ្យដឹងថា សាលាបង្រៀនអន្តរជាតិថែរក្សាសម្ផស្សនិងសំអាងការសុខាទាន់សម័យ បានល្មើសកិច្ចសន្យាផ្សាយពាណិជ្ជកម្ម ដោយសាលាខាងលើដាក់កុងត្រាផ្សាយរយះពេលមួយឆ្នាំ តម្លៃ១៦៨០ដុល្លារ ក្នុង០១ខែៗខាងសាលាត្រូវបង់ថ្លៃផ្សាយ ២៦០​ដុល្លារ ស្រាប់តែផ្សាយទើបតែបាន០៦ខែ អ្នកគ្រប់គ្រងសាលាខាងលើឈប់មុនកិច្ចសន្យា និងមិនបានបង់ប្រាក់តាមកាលកំណត់មួយខែកន្លះហើយ។ ពេលលោកស្រីទៅទូទាត់ប្រាក់ត្រូវបានខាងសាលាមិនព្រមបង់ប្រាក់ឲ្យមកខាងស្ថានីយ៍វិទ្យុទេ បែជាមានការប្រកែកគ្នារហូតដល់តឹងសរសៃកររៀងៗខ្លួន និងមិនអាចសម្រួលគ្នាបាន ទើបលោកស្រីសម្រេចចិត្តមកដាក់បណ្តឹងឲ្យសមត្ថកិច្ចជួយដោះស្រាយវិញ។

លោក​ស្រី ចេន ណា បានបន្តថា ការមកដាក់ពាក្យបណ្តឹងនៅថ្ងៃនេះ ព្រោះអ្នកគ្រប់គ្រងសាលាប្រមាថមើលងាយ និងបោះពាក្យសំដីថា( បើគេមិនឲ្យលុយ​ចង់ធ្វើអីគេ ហើយចង់ទៅប្តឹងអីណាក៏ទៅប្តឹងទៅ) ដែលពាក្យសំដីទាំងនេះមិនអាចទទួលយកបានឡើយ ហើយស្ថានីយ៍មួយចំនួនក៏ធ្លាប់ត្រូវបានសាលាមួយនេះ ផ្សាយពាណិជ្ជកម្មហើយមិនឲ្យលុយផងដែរ ថ្ងៃនេះលោកស្រីនឹងប្តឹងសាលាខាងលើពីបទរំលោភសេចក្តីទុកចិត្ត។

ទាំងនេះគឺជាការអះអាងរបស់នាយកគ្រប់គ្រងស្ថានីយ៍វិទ្យុ7FM 93.25MHz តែប៉ុណ្ណោះ ដោយឡែកនាយកគ្រប់គ្រងសាលាបង្រៀនអន្តរជាតិថែរក្សាសម្ផស្សនិងសំអាងការសុខាទាន់សម័យ ដែលកំពុងរងការចោទប្រកាន់មិនទាន់ចេញមុខមកបំភ្លឺនៅឡើយទេជុំវិញករណីនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន1604ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន1977ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន1883ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1236ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1436ដង មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន2750ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1933ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1334ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1453ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន2037ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3000នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    28203នាក់
ខែនេះ    135281នាក់
ឆ្នាំនេះ   2593184នាក់
សរុប   51953110នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 03:05