ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញពីខណ្ឌរដ្ឋបាលព្រៃឈើដោយមិនបង់លុយពិន័យចូលរដ្ឋ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 31 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 02:51 នាទី ចំនួនអានៈ 1590

លោក សួន តៃហេង ដែលត្រូវ​បាន​គេ​ស្គាល់​ថា ជាអង្គរក្ស​ និង​ជាជំនួយការ​របស់លោក​ សថាវី អភិបាលខេត្តឧត្តរមានជ័យ គឺជាអ្នក​រកស៊ីដឹក​ឈើ​គេចពន្ធ ដោយ​ទិញ​ឈើ​មិន​ស្រប​ច្បាប់​ពីក្រុម​អ្នក​លួច​កាប់ឈើអាណាធិប្បតេយ្យ​​ ហើយ​ដឹក​មិន​បាន​បង់​ពន្ធចូលរដ្ឋ​នោះ កំពុងតែរត់ឆ្លេឆ្លា ឆ្កាដៃឆ្កាជើង បំរុង​លួច​ចចារ​ស្ងាត់​ៗយក​រថ​យន្ត​យីឌុប​១គ្រឿ​ង​ដែល​សមត្ថកិច្ចបានចាប់​កាលពីសប្តាហ៍មុន ចេញ​ពី​ខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ ដោយ​គេច​វេសមិន​ចង់​បង់​លុយ​បាកពិន័យចូល​រដ្ឋ​នោះទេ នេះបើយោង​តាម​ប្រភពសម្ងាត់​ពី​សមត្ថកិច្ចនៅទីនោះ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង ០៨ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មាន​រថយន្តយីឌុបដឹកឈើ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច លាយសរ ពាក់ស្លាក់លេខភ្នំពេញ ៣C-៣០៧៥ បានផ្ទុកឈើអារប្រភេទ លេខ១ និងលេខ២ ចំនួន ៧៧២សន្លឹក ស្មើរនឹង២៤ម៉ែត្រគូប ដែលមាន​ម្ចាស់ឈ្មោះ សេង ហុង ជាកូនប្រសារបស់លោក (សួន តៃហេង )ជាអង្គរក្សរបស់​លោក សថាវី ​អភិបាលខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រចាំយោធភូមិភាគ៤ ធ្វើការបង្ក្រាបបាន ហើយ​បាន​បញ្ជូន​ទៅ​អោយ​ខាង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​នៅ​ក្រុង​សំរោង​ជាអ្នក​គ្រប់​គ្រង​ចាត់​ចែង​ទៅ​តាម​ផ្លូវ​ច្បាប់។

បើយោង​តាម​របាយ​ការណ៍ គេ​សង្កេត​ឃើញ​ថា លោក សួន តៃហេង (ហៅហេង) ធ្លាប់​រក​ស៊ី​ដឹក​ឈើ​គ្រប់​ប្រភេទ​ឡើង​កក្រើក​ទឹក​ដី​ខេត្ត​ឧត្តរមានជ័យ ក្រោយ​មក​ឈប់​ចេញមុខ​ខ្លួនឯងផ្ទាល់​ តែ​បានអោយ​កូនចិញ្ចឹមឈ្មោះ ដូច ជាអ្នកចេញមុខរត់ការឈើ​តាម​ដង​ផ្លូវ ឥឡូវប្តូរ​អោយ​កូនប្រសារ​ឈ្មោះ សេង ហុង ជាអ្នក​ចេញ​មុខ​រត់​ការ​ម្តង តែ​លោក​ សួន តៃហេង គឺ​ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​រកស៊ី​ដឹក​ឈើ​នេះដដែល ដូច​ពាក្យចាស់​មួយបានពោលថា <មួយដំបរនិងបួន ពួនជិតតែក្បាល គូទនៅកណ្តាលវាល>។

នេះជាលើក​ទី១ហើយ​ដែល​មានអ្នក​ហ៊ាន​ចាប់​រថ​យន្ត​ដឹក​ឈើ​របស់​លោក សួនតៃហេង ដែល​ជាជំនួយការ និង​ជាអង្គរក្ស​របស់​លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើ​យោង​តាម​ការ​តាម​ដាន​រយៈពេល​៥ឆ្នាំចុងក្រោយនេះ។

ពលរដ្ឋ​ និង​អ្នក​តាម​ដាន​ហេតុការណ៍សង្គមបាន​អះអាងថា បើ​លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យពិត​ជាមានចេតនាក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មែននោះ កុំថាឡើយរថ​យន្ត​យីឌុប សូម្បីស្រម៉ោង​ឌុប ក៏គេច​មិន​រួច​ពី​កម្លាំង​សមត្ថកិច្ចដែរ តែ​លោក​ សថាវី ចូល​ចិត្តប្រើស្តាយ ខ្សែទាញ ជ្រលួញចាក់ ដូចកាលពី​សម័យ​សង្គ្រាមមេទាហ៊ានតែង​គុំរាមកូន​ចៅ​ថា <ពួកឯងចូលភូមិកុំចាប់មាន់អ្នកស្រុកវើយ ប្រយ័ត្នអត់អីស៊ី>។

ពលរដ្ឋ​សង្ឃឹមថា រថយន្តយី​ឌុបដឹក​ឈើ​អត់​ច្បាប់​របស់លោក​ សេង ហុក ដែល​ជាកូនប្រសារលោក សួន តៃហេង ដែល​ចាប់​បានកាលពីថ្ងៃទី២៦នោះ នឹង​ត្រូវ​បង់​ពិន័យទៅ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​យក​ថវិការចូលរដ្ឋ​ មិន​មែន​លួច​ដោះលែងស្ងាត់​ៗ បង់​លុយ​ក្រោម​តុ ដូច​ការ​ទំលាយ​របស់​ប្រភពព័ត៌មានដែល​បាន​បែក​ធ្លាយ​នេះទេ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1587ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1609ដង រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងជាប់សំណាញ់សមត្ថកិច្ចទាំងព្រឹក   អាន1358ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន1791ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1545ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1709ដង សេចក្តីជូនដំណឹង   អាន1616ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1633ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន1998ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1653ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3075នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    29697នាក់
ខែនេះ    399106នាក់
ឆ្នាំនេះ   2409645នាក់
សរុប   51769571នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 10:00