ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 23 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 03:30 នាទី ចំនួនអានៈ 1576

ករ​ណី​​ប្លន់​ប្រ​ដាប់​អា​វុធមួយ​បាន​កើត​ឡើង​ចំពោះ​អាជី​វករ​លក់​មាសពីរតូប​​នៅ​ផ្សារពួកស្ថិត​ក្នុង​​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្ដ​សៀមរាប​នៅ​ម៉ោង​១២​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១២ហើយ​លទ្ធ​ផល​ត្រូវ​បាន​សមត្ថ​កិច្ច​អោយ​ដឹង​នៅ​ប្រ​លប់​ល្ងាច​ដដែល​នេះថា ក្រុមចោរ​ត្រូវ​សមត្ថកិច្ច​បាញ់​អោយស្លាប់​​នៅ​នឹង​កន្លែង​​ចំនួន​​៣​​នាក់​ ​​របួស​ធ្ងន់​​​​ម្នាក់​​ និងប្រជា​ពល​រដ្ឋ​ម្នាក់​ត្រូវ​បាន​ចោរ​បាញ់​សំ​លាប់ហើយ​៣​នាក់​ទៀត​រង​របួស​ខណៈ​ពេល​ដែល​​ប្រ​ជា​ពល​រដ្ឋ​​រង​គ្រោះ​​ទាំង​នោះ​ ត្រូវ​បាន​​ក្រុម​ ចោរ​​ចាប់​​ជា​​ចំ​ណាប់​ខ្មាំង​ និងប៉ូ​លីស​​ម្នាក់ ត្រូវ​បាន​​ក្រុម​ចោរ​​ជិះ​​បំ​​បុក​​ឱ្យ​​បាក់​​ភ្លៅ​​ខាង​ស្ដាំ​​ផង​ដែរ​។​ ​សមត្ថ​កិច្ច​​បាន​អោយ​ដឹង​ថា នៅ​ពេល​​ក្រុម​ចោរ​​ចូល​ទៅ​​ដល់​ គឺ​​ចោរ​​បាន​​ប្លន់​​តូប​​លក់​​មាស​​របស់​​ជន​​រង​គ្រោះ​​ឈ្មោះ ​គោ-ស៊ុម​រដ្ឋា​ ភេទ​​ប្រុស​ អាយុ​៤២​​ឆ្នាំ ​ត្រូវ​ជា​​ប្ដី ​និង​​ប្រ​ពន្ធ​​ឈ្មោះ ចាន់-សា​រឿប​ អាយុ​៣៦​ឆ្នាំ​ ​រស់​នៅ​​ភូមិ​​គោក​​ដូង ឃុំ​​ពួក​ ស្រុក​​ពួក​ ហើយ​ពួក​គាត់​បាត់​បង់​​មាស​​គ្រឿង​ ដែល​មាន​​​តំ​លៃ​​ប្រ​មាណ​​ជាង​​២​​ម៉ឺន​​ដុល្លារ។​ ​ម្ចាស់​​​តូប​​​លក់​​​មាស​​​ទី​​២​​​​​​មាន​​ឈ្មោះ​ ណៃ-សំបូរ ភេទ​​ប្រុស​ អាយុ​​២៧​​ឆ្នាំ ​ត្រូវ​ជា​​ប្ដី​ និង​​ប្រ​ពន្ធ​​ឈ្មោះ ​ជួរ-ណៃ​សៀម​ អាយុ​​២៥​​ឆ្នាំ​ រស់​នៅ​​ភូមិ​​គោក​ស្រុក​ ឃុំ​ពួក​​ ស្រុក​ពួក​ បាន​​បាត់​បង់​​មាស​​គ្រឿង​ និង​​លុយ​​ដែល​មាន​ចំ​នួន​​ទឹក​ប្រាក់​​សរុប​​ជាង​​៥​​ម៉ឺន​​ដុល្លារ​។​ ​បន្ទាប់​ពី​ប្លន់​​រួច​​ក្រុម​ចោរ​ប្លន់​​ចំ​នួន​​៣​​នាក់ បាន​រ​ត់​ម​ក​មុខ​​ផ្សា​រ​ហើយ​​ជិះ​​ម៉ូតូ​​រួម​គ្នា ​ដោយ​មាន​​រថ​យន្ដ​​ធុន​​កាម​រី ដែល​មាន​​ក្រុម​ចោរ​​ម្នាក់​​ជា​​អ្នក​បើក បាន​​ជិះ​​បិទ​គូទ​​ពី​ក្រោយ​​ម៉ូតូ​ ហើយ​​រថ​យន្ដ​​កាម​រី​រ​បស់​​ចោរ​ បាន​​ជិះ​​ទៅ​​បំ​​បុក​​នគរ​បាល​ ម្នាក់​​ពាក់​​ស័​ក្កិ​​២​​ឈ្មោះ​ ម៉ៃ-សុ​ធន់​ ប្រ​ធាន​​ប៉ុស្ដិ៍​​ពោធិ​​ទ្រាយ​ ដែល​​កំ​ពុង​​ជិះ​​ម៉ូតូ​​បណ្ដាល​ឱ្យ​បាក់​ជើងខាង​​ស្ដាំ​ ហើយ​​ចោរ​​បាន​​បើក​ ឡាន​​និង​​ម៉ូតូ​​តាម​ផ្លូវ​​ជាតិ​លេខ​​៦​ ទៅ​​ទិស​​ខាង​លិច​ និង​​ក្រោយ​មក​​ចោរ​ប្លន់​​ចំនួន​​៣​​នាក់​ ដែល​​បាន​​ផ្ដួល​​ម៉ូតូ​​ចោល​ ហើយ​ក៏​ឡើង​មក​​ជិះ​ឡាន​​ជា​មួយ​គ្នា​​បើក​​គេច​​តែ​ម្ដង​។​ នៅពេល​​ក្រុម​ចោរ​​ជិះ​​ចេញ​​កំ​​លាំង​​សមត្ថ​កិច្ច​​ស្រុក​​ពួក​ បាន​​ដេញ​តាម​​ពី​ក្រោយ​ ហើយ​​បន្ទាប់​មក​​ក៏​មាន​​ការ​ អន្ដ​រា​​គម​ន៏​​ពី​​នគរ​បាល​​ខេត្ដ​ កង​រាជ​អា​វុធ​ហត្ថ​​ខេត្ដ​ និង​​តំ​បន់​​ប្រតិ​ប​ត្ដិ​​ការ​​សឹក​​រង​​ខេត្ដ​ តាម​​ពី​ក្រោយ​​ដល់​​ចំ​ណុច​​ភូមិ​​គោកថ្មី​​ ឃុំ​ល្វា​ ស្រុក​​ពួក​​។ ​ក្រុម​ចោរ​​ទាំង​​៤​​នាក់​បាន​​ចាប់​​ប្រ​ជា​ពល​រដ្ឋ​​ជា​ច្រើន​​នាក់​​ធ្វើ​ជា​​ចំ​ណាប់​ខ្មាំង​ ក្រោយ​មក​​ ជន​រង​គ្រោះ​​ម្នាក់ ​ឈ្មោះ ហៃ-ក្ដាន់​ ភេទ​​ប្រុស ​អាយុ​២៩​​ឆ្នាំ​ រស់​នៅ​​ភូមិ​រកា​ ឃុំ​ល្វា​ ស្រុក​​ពួក​ ត្រូវ​បាន​​ក្រុម​ចោរ​​បាញ់​​សំលាប់​ និង​​ពល​រដ្ឋ​​៣​​នាក់​​ទៀត​ ក្នុង​នោះ​​មាន​​ក្មេង​​ម្នាក់​​ត្រូវ​បាន​​ចោរ​​បាញ់​​ឱ្យ​​របួស​​ជា​​បន្ដ​បន្ទាប់​។​ ក្រុម​ចោរ​ប្លន់​​បាន​​ប្រើ​​អា​វុធ​ខ្លី​​១​​ដើម​ និង​​អា​ការ​​មួយ​​ដើមបាន​​បាញ់​​មក​លើ​​សមត្ថ​កិច្ច​​យ៉ាង​ ចាស់​ដៃ ​ហើយ​​សមត្ថ​កិច្ច​​បាន​ទទួ​ល​បទ​បញ្ជា​ពី​​ថ្នាក់​លើ សំ​រេច​​បាញ់​​តបត​​ជា​មួយ​​ចោរ​​វិញ​ នៅ​​ចំ​ណុច​​វាល​ស្រែ​​ខាង​ជើង​​ភូមិ​ ជាង​១​​គី​ឡូ​ម៉ែត្រ​ បណ្ដាល​ឱ្យ​​ក្រុម​ចោរ​​ចំនួន​​៣​​នាក់​ បាន​​ងាប់​​នៅ​នឹង​កន្លែង​​កណ្ដាល​វាល​​ស្រែ​​ក្នុង​​ថ្លុក​ឈាម​ និង​​ចោរ​​ម្នាក់​ទៀត​​បាន​​រង​របួស​​ធ្ងន់​។​ ​សូម​​បញ្ជាក់​ដែរ​ថា ​មាសដែលក្រុម​ចោរ​ប្លន់បាន​យក​ទៅ​ត្រូវ​បាន​សមត្ថ​កិច្ចប្រ​មូលអោយ​ទៅ​ម្ចាស់​ដើម​វិញ ហើយ​សមត្ថ​កិច្ច​ពុំ​ទាន់​ស្គាល់ឈ្មោះ​​ចោរប្លន់​ទាំង​៣​នាក់​ដែល​ស្លាប់និង​ភូមិ​ឃុំ​រស់នៅ​ទីកន្លែង​ណានៅ​​ឡើយ​ទេ។ចំណែក​ ​ចោរ​ប្លន់​​ម្នាក់​ទៀត​ ដែល​​រង​របួស​​ធ្ងន់​ និង​​ប្រ​ជា​ពល​រដ្ឋ​​ដែល​​រង​របួស​​ត្រូវ​បាន​​សមត្ថ​កិច្ច​​បញ្ជូន​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​ខេត្ដ​​សៀម​រាប​ ដើម្បី​​សង្រ្គោះ​ភ្លាមៗ​៕
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន1960ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1504ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1451ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1588ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1366ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន1973ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1387ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1360ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន4211ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1592ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15146នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    161630នាក់
ខែនេះ    544910នាក់
ឆ្នាំនេះ   1927142នាក់
សរុប   51287068នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 12:33