ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្នេហ៍​ញៀន​ថ្នាំ​

ដោយៈ ជាស្រស់ សៀមរាប ថ្ងៃទី 01 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 06:44 នាទី ចំនួនអានៈ 1608

ប្អូនស្រី​របស់​នាយិកា​រទូ​ទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ខេត្តសៀមរាប​ បាន​ចុះ​ចោល​កូន​ និង​ប្តី​ទៅ​តាម​ប្រុស​ស្នេហ៍​របស់​នាង​ បន្ទាប់​ពី​ប្តី​ប្រពន្ធ​មួយគូ​នេះ​មាន​ទំនាស់​ជាមួយ​គ្នា​ ហើយ​ប្តី​បាន​វាយ​ទះតប់​នាង​។​ការ​ចុះ​ចោល​នោះ​បាន​ធ្វើ​ឲ្យ​ម្តាយ​នាង​មានការ​ព្រួយបារម្ភ​ ហើយរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ថា​មាន​គេ​បង្ខាំង​កូនស្រី​។​

​ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​នៅ​ម៉ោង​១៦​និង​៤៥​នាទី​ ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១២​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដោយ​មានការ​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញា​រង​ សំ​រិ​ទ្ធ​ សុ​ខុន​ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ដល់​ការ​ឡោម​ព័ទ្ធ​បន្ទប់​ផ្ទះសំណាក់​យីហោ​ ភូមិ​គ្រឹះ​សាគូ​រ៉ា​ លេខ​២២២​និង​២២៣​ ស្ថិត​ក្នុងភូមិ​វត្ត​បូ​ព៏​ សង្កាត់​សាលា​កំរើក​ ក្រុង​-​ខេត្តសៀមរាប​ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​។​

​ជន​ទាំង​៥​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ ១-​ដូរ​ សុខ​លី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ ចក​ក្រុង​សៀមរាប​,​ ២-​ឈ្មោះ​កែវ​ ពុធ​បញ្ញា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ស្រុក​កំណើត​ ក្រុងភ្នំពេញ​ មុន​ចាប់ខ្លួន​ ស្នាក់​នៅ​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ក្រុង​សៀមរាប​,​ ៣-​ឈ្មោះ​តាប់​ មេត្តា​ ហៅ​លី​គឹ​ម​ហុង​ ហៅ​ម៉ា​ប់​ ប្រុស​អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​,​ ៤-​ឈ្មោះ​ប៉ោ​ ល​ក្ខិ​ណា​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ និង​៥-​ឈ្មោះ​ សាំង​ ម៉ា​លី​កា​ ស្រី​អាយុ​២៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ក្រាម​ ជា​ប្អូនស្រី​នាយក​ ទូរ​ទស្ស​ន៏​ខ្សែកាប​រស្មី​ស្តារ​ ហើយ​ក៏​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ម្តាយ​នាង​ដែរ​។​

​លោក​វរ​សេនី​យ៏​ត្រី​ អ៊ូ​ សុផល​ នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា​ ដើមចម​ដែល​ធ្វើ​ឲ្យ​មានការ​ តាម​ស៊ើបអង្កេត​និង​ ឈាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ ខាងលើ​ គឺ​កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ស្ត្រី​ឈ្មោះ​ សាំង​ ម៉ា​លី​កា​ (​ប្អូនស្រី​លោកស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​)​បាន​រត់​ចាក​ចេញពីផ្ទះ​ ចោល​ប្តី​និង​កូន​ពីរ​នាក់​ ដែល​កូន​ម្នាក់​ទើបតែ​មាន​អាយុ​០៤​ខែ​ ទៅ​តាម​បុរស​ ឈ្មោះ​ តាប់​ មេត្តា​។​ លុះ​ថ្ងៃ​ទី​២៦​ខែតុលា​ បន្ទាប់​ពី​ដឹង​ថា​ពួក​គេ​ទាំង​ពីរ​រត់​ទៅ​នៅ​ជាមួយ​គ្នា​ ស្ត្រី​ឈ្មោះ​ សាំង​ ស៊ី​ហោ​ ដែល​ជា​ម្តាយ​សាំង​ ម៉ា​លី​កា​ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​របស់​លោក​ ពី​បទ​បង្ខាំង​មនុស្ស​ ខុសច្បាប់​ ។​

​លោក​បន្ត​ថា​ ក្រោយ​ទទួល​ពាក្យបណ្តឹង​ ខាង​លោក​បាន​តាម​អង្កេត​តែ​ពួក​គេ​(​ជន​ស្ស័​យ​)​ បាន​ផ្លាស់​ប្តូរ​ការ​ស្នាក់​នៅ​រហូត​ ដំបូង​ទៅ​នៅ​ស្រុក​ពួក​ បន្ទាប់​មក​ផ្លាស់​ទៅ​នៅផ្ទះ​សំណាក់​និក​ដែល​មាន​ទីតាំង​ទល់មុខ​ក្លិប​ខា​រា​អូ​ខេ​ ញូ​ស្តារ​ លុះ​ពេល​បែកការ​ក៏​ផ្លាស់​ទៅ​នៅផ្ទះ​សំណាក់​ភូមិ​គ្រិះ​សាគូ​រ៉ា​ខាងលើ​ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​។​

​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ សាំង​ សុ​ហោ​ ថា​កូនស្រី​សាំង​ ម៉ា​លី​កា​ របស់​គាត់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បង្ខាំង​ទុក​មិន​ឲ្យ​មក​ចេញ​ទៅ​ណា​មក​ណា​។​ ប៉ុន្តែ​តាម​ប្រភព​ពី​មន្ត្រី​ប្រតិបត្តិការ​និយាយ​ថា​ នៅ​ពេល​នគរបាល​ចាប់ខ្លួន​ គេ​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងនោះ​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ ឬ​ក៏​ជា​អ្នក​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ផង​​ ព្រោះ​ពេល​សមត្ថកិច្ច​ឡោម​ព័ទ្ធ​បន្ទប់​នោះ​ ពួក​គេ​បាន​យក​ថ្នាំ​ញៀន​ទៅ​ចាក់​ចូល​បង្គន់​អស់​នៅ​សល់​តែ​ថង់​សម្រាប់​វេច​ខ្ចប់​ប៉ុណ្ណោះ​ ប្រដាប់ប្រដា​សម្រាប់​ជក់​ថ្នាំ​ញៀន​ប៉ុណ្ណោះ​។​ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ មន្ត្រី​ជំនាញ​កំពុង​តែ​បន្ត​ការ​សួ​ដេញដោល​ជន​ទាំង​៥​នាក់​ជា​បន្ត​ទៀត​ ដើម្បី​ រក​ឲ្យ​ឃើញ​ថា​ ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​អ្វីខ្លះ​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១២​ សាំង​ ម៉ា​លី​កា​  បាន​ប្រាប់​អ្នកកាសែត​ថា​ មិន​មាន​អ្នក​ណា​ចាប់បង្ខំ​ ហើយ​បង្ខាំង​រូប​នាង​ទេ​ គឺ​នាង​សម្រេចចិត្ត​រត់​តាម​ បុរស​ឈ្មោះ​តាប់​ មេត្តា​ ដោយ​ខ្លួនឯង​ ។​ នាង​និយាយ​ថា​ ការ​ដែល​នាង​រត់​នេះ​ដោយសារ​តែ​ប្តី​របស់​នាង​បាន​វាយ​នាង​នៅ​ថ្ងៃ​ខួបកំណើត​កូនប្រុស​ច្បង​ កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ដែល​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ ដែល​ទ​ង្វើ​នេះ​ នាង​មិន​អាច​រស់នៅ​ជាមួយ​បាន​ ទើប​បង្ខំ​ឲ្យ​រូប​នាង​ រត់​តាម​គេ​ចោល​កូន​ដែល​ទើបតែ​មាន​អាយុ​០៤​ខែ​យ៉ាងនេះ​។​

​ក្រុម​អ្នក​តាមដាន​សាច់​រឿង​នេះ​បាន​និយាយ​ថា​ រឿង​ក្តី​មួយ​នេះ​កំពុង​មានការ​ស្មុគស្មាញ​ ព្រោះថា​ម្តាយ​ខាង​ស្រី​អះអាង​ថា​ កូន​ត្រូវ​គេ​បង្ខាំង​ ប៉ុន្តែ​សាមី​ខ្ឡួ​ន​ងះ​អាង​ថា​ គ្មាន​អ្នក​បង្ខំ​ទៅ​វិញ​។​ ដូច្នេះ​រឿង​នេះ​នគរបាល​ត្រូវ​តែ​ សាកសួរ​ឲ្យ​ច្បាស់លាស់​ មុន​នឹង​សម្រេច​ថា​ ចោទប្រកាន់​ពួក​គេ​ពី​បទ​អ្វី​នោះ​ ៕​ប្រភព​ នគរវត្ត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អូរធម្មជាតិអាយុរាប់រយឆ្នាំត្រូវបានគេឃុបឃិតជាប្រព័ន្ធចាក់ដីលុបធ្វើជាកម្មសិទ្ធិ   អាន583ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន1947ដង ការ​សម្ញែង​និង​ភាព​អាត្មានិយម​នៅ​ក្នុង​សង្គម   អាន1390ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1464ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2085ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1646ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1363ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន1983ដង ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន1367ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1650ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4020នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    21864នាក់
ខែនេះ    331032នាក់
ឆ្នាំនេះ   2341571នាក់
សរុប   51701497នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 11:07