ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 06:01 នាទី ចំនួនអានៈ 2534

នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង​កង​យុទ្ធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រ​ទេស រួម​ជាមួយលោក អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សា​លា​ឧទ្ធរណ៍ និង​លោក ម៉ៅ វុទ្ធី អភិបាលរងខេត្តសៀមរាប។

ក្នុង​ពិធីប្រ​កាស​ផ្ទេរមុខ​តំណែង​ខាង​លើ​នេះ គេ​សង្កេត​ឃើញ​ថា មានការចូលរួមពីរមេបញ្ជាការ មេបញ្ជាការរង រាជធានី ខេត្ត ស្រុក និង​​មន្ត្រីមន្ទីរសាធារណៈក្នុង​ខេត្ត​ជា​ច្រើន​ផងដែរ។

ថ្លែងក្នុង​ឱនេះ​ ឯកឧត្តម សៅសុខាមេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រ​សាសន៍​ថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបចាស់ ឯកឧត្តម ម៉ន សាម៉ុន ត្រូវ​បាន​តំឡើង​ឋារន្តសក្តិជាគ្រូ​បង្វឹក​អោយ​ទៅ​នៅ​រាជ​ធានី​ភ្នំ​ពេញ ចំណែក​លោកវីរៈសេនីយ៍ឯក ប៉ោ វណ្ណនិត ត្រូវ​បានចែង​តាំង​ជំនួស ជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប។ ឯកឧត្តម​ សៅ​សុខា បាន​កោដសសើរ​នូវ​ស្នាដៃ​ របស់​ឯកឧត្តម​ ម៉ន សាម៉ុន ដែល​ខិតខំ​ប្រឹង​ប្រែង​កសាង​សមិទ្ធិផល​ជាច្រើន​កន្លងមក និង​បាន​បំ​ពេញ​ទួនាទី​របស់​ខ្លួន​បាន​ល្អផង​ដែរ​។ ឯឧត្តម សៅ​សុខា បាន​ផ្តាំ​​លោកវីរៈសេនីយ៍ឯក ប៉ោ វណ្ណនិត ពី​រចំនុចគឺ ទី០១-ត្រូវ​គោរព​ទួ​នា​ទី​របស់​ខ្លួន​អោយ​​បាន​​ខ្ជាប់ខ្ជួន ក្នុង​នាម​ជាថ្នាក់ដឹក​នាំនៃ​កង​រាជ​អាវុធហត្ថខេត្ត និង​ទី២-ត្រូវ​តែ​យក​គោល​ការណ៍​សមូហភាពមក​អនុវត្តិ ហើយ​ត្រូវ​គោរពចាស់ទុំ​រៀម​ច្បងដែល​មាន​បទ​ពិ​សោធន៍​យូរ​ឆ្នាំ​ណាស់​មក​​ហើយ និង​សុំ​អោយ​លោក ប៉ោ វណ្ណនិត ធ្វើ​អោយ​បាន​ល្អជាង​លោក​ ម៉នសាម៉ុន មេបញ្ជាកាចាស់ទើប​ហៅ​ថា ទំពាំង​ស្នង​ឬស្សី។

លោកវរសេនីយ៍ឯក ប៉ោ វណ្ណនិត បានធ្វើការប្ដេជ្ញាចិត្តថា និង​ខិត​ខំ​បំ​ពេញ​តួ​នា​ទី​របស់​ខ្លួន​ជា​មេបញ្ជា​ការ​កង​​រាជអាវុធហត្ថ​ខេត្ត​អោយ​បាន​ល្អ ដោយគោរពច្បាប់ គោរព​វិន័យ គោរព​ក្រមសិលធម៌ និង​ខិតខំយកចិត្តទុកដាក់ គ្រប់គ្រង ដឹកនាំ កសាងអង្គភាព ការពារ​សន្តិសុខ សុវត្ថិភាព​ប្រ​ជារាស្រ្ត​ និង​ប្រ​ឆាំង​រាល​បទ​ល្មើស​ទាំង​ឡាយនៅ​ក្នុង​ខេត្ត​សៀមរាប​នេះតែម្តង។ លោកវរសេនីយ៍ឯក ប៉ោ វណ្ណ បានបន្ថែមថា និងធ្វើ​ការ​សហការអោយ​បាន​ល្អជាមួយអាជ្ញាធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័នយុទ្តិធម៌ កងកម្លាំងមាន​សមត្ថកិច្ច អង្គភាពពាក់ព័ន្ទនានា ជាពិសេស ប្រជាពលរដ្ឋ និងមហាជនទូទៅ។

ក្រុម​មន្ត្រីអ្នក​មុខ​អ្នក​ការមួយចំនួន​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ផ្ទេរ​មុខ​តំ​ណែង​ខាងលើ​នេះ បាន​ខ្សឹប​ខ្សៀវ​គ្នាថា ពួកគេ​និង​រង​ចាំមើល​ថាតើ លោក​វីរៈសេនីយ៍ឯក​វ័យ​ក្មេង​ ប៉ោ វណ្ណនិត រូប​នេះអាច​ទទួល​រាប់​រង​ការ​ងារ​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប​បានល្អប៉ុណ្ណាដែរ? ហើយ​ពួកគាត់​បន្ថែមថា លោក ម៉ន​សាម៉ុន មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ចាស់​គឺ​ជា​មនុស្ស​ដែល​មាន​សមត្ថ​ភាព​ខ្ពស់ក្នុង​ការ​ដឹក​នាំ​ ដែល​ពួកគាត់​មាន​ការ​សោកស្តាយបំ​ផុត​ ចំពោះ​​ថ្នាក់​លើ​ដែល​បាន​ផ្លាស់​ប្តូរ​លោក​ ម៉នសាម៉ុន ចេញពី​ខេត្តសៀមរាប តែទោះ​ជាយ៉ាង​ណាពួកគាត់បាន​អះអាង​ថា រលកក្រោយ​តែង​តែដេញ​រលក​មុនយ៉ាង​ដូច្នេះហើយ តែគ្រាន់​តែ​ចង់​អោយ​រលកក្រោយ​ធ្វើ​អោយ​បាន​ល្អជាងរលក​មុន​ទៅ​បាន​ហើយជាសវៀង​អាប់មុខ​ដល់​លោក សៅសុខា ដែល​ជា​មេរបស់ខ្លួនផង និង​ជា​ឪពុកក្មេកផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2520ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1397ដង លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព?...    អាន1539ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន1895ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1443ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1396ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2406ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1499ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1525ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន2845ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5302នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22340នាក់
ខែនេះ    129418នាក់
ឆ្នាំនេះ   2587321នាក់
សរុប   51947247នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 18:44