ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 14 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 05:11 នាទី ចំនួនអានៈ 1400

ខារាអូខេពី​រ៉ាមីតដ៏ធំមួយស្ថិត​ក្នុង​ភូមិ​ចុង​កៅ​ស៊ូ សង្កាត់​ស្លក្រាម ក្រុង​-ខេត្ត​សៀមរាប លើ​ដង​ផ្លូវ​ជាតិ​លេខ​៦ ត្រូវ​បាន​ភ្លើង​ឆេះ​ កាល​ពី​វេលា​ម៉ោង​ជាង​៧យប់ ​ថ្ងៃទី១៣ ខែ​តុលាឆ្នាំ​២០១២នេះ​ ហើយ​ម្ចាស់​ខារាអូខេ​ បាន​បិតទ្វារ​របង​ហាម​មិន​អោយ​អ្នក​កាសែត​ចូល​ថត​រូប និង​មិន​អនុញ្ញាតអោយ​សាច់​ញាតិ​ចូល​ទៅ​ទទួល​កូន​ចៅ​បង​ប្អូន​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ថែម​ទៀត​ផង​។

បើ​តាម​ប្រ​ភព​ព័ត៌​មានពី​អ្នក​អង្គុយ​ហូប​បាន​នៅ​មុខ​ខារាអូខេ ពី​រ៉ាមីត​ នេះ​កាល​ពី​ល្ងាច​មិញ​ បាន​អោយ​ដឹង​ថា​ ដំ​បូង​ពួក​គេ​ឃើញ រថ​យន្ត​បន្លត់​អគ្គី​ភ័យ​របស់​ខេត្តប្រ​ហែល​៥​គ្រឿង​ ​បើក​ចូល​ទៅ​ខាង​ក្នុង​របង​ខា​រា​អូ​ខេ​នេះ ទើប​បណ្តាល​អោយ​មាន​ការ​សង្ស័យ​ថា ប្រ​ហែល​មាន​ភ្លើង​ឆេះ។ ប្រ​ភព​បន្តថា គេ​បាន​ទៅ​ឈរ​មើល​ស្រាប់​តែ​ឃើញ​មាន​ផ្សែងហុយខ្មួល​ខ្មាញ​យ៉ាង​ខ្លាំង ចេញ​មក​ក្រៅ​ ទើ​ប​បណ្តាល​អោយ​ផ្អើល​អ្នក​ជិត​ខាង​ អ្នក​ធ្វើ​ដំណើរ​ មក​ចោម​រោម​ឈរ​មើល​ រហូត​ដឹង​ដល់​អ្នក​កាសែ​ត​រាប់​រយ​នាក់ មក​សុំ​ចូល​ថត​រូប​តែ​ ត្រូវ​បាន​ម្ចាស់​ខារាអូខេ បញ្ជា​អោយ​បិត​ទ្វារ និង​ដាក់​កម្លាំង​សមត្ថកិច្ចរាប់​សិប​នាក់ ​មិន​អោយ​អ្នក​កាសែត​ចូលថត​រូប​ទេ។ ប្រភពបន្តទៀតថា ប្រ​ជា​ពល​រដ្ឋ​ ដែល​មាន​កូន​ចៅ សាច់​ញាតិ នៅ​ធ្វើ​ការ​ក្នុង​ខារាអូខេ​នេះ នាំ​គ្នា​ភ័យពេល​លឺ​ថា ខារាអូខេឆេះ ​ហើយ​សុំចូល​រក​សាច់​ញាតិ តែ​ត្រូវ​បាន​គេ​ហាម​មិន​អោយ​ចូល។ មិន​តែ​ប៉ុណ្ណោះបុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ ត្រូវ​បាន​ថៅ​កែ​ខារាអូខេ ពីរ៉ាមីត បញ្ជា​អោយ​បិត​ទូរ​ស័ព្ទដៃ​អស់​គ្រប់គ្នា ដែល​ជា​ហេតុ​ធ្វើ​អោយ​​សាច់​ញាតិ​មិន​អាចទំ​នាក់​នង​បានទេ​​ ព្រោះ​ទូរ​ស័ព្ទ​ពួកគេ​សុទ្ធ​តែ​នៅ​ក្រៅ​តំ​បន់​សេវាទាំង​អស់។ ប្រ​ភព​បន្ថែម​ថា កន្លង​មក​ខារាអូខេ​នេះ ធ្លាប់​មាន​ការ​ឈ្លោះ​បាញ់​បោះ​ជា​ញឹក​ញាប់ តែ​គេ​ព្យាយាម​បិត​បាំង​បាន​ល្អ​ ដោយ​គ្មាន​ការ​រំ​ខាង​ពី​សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ទេ ព្រោះ​អ្នក​បាញ់​បោះ​សុទ្ធ​តែ​ជា​កូន​អ្នក​មាន​ ឬ​អ្នក​ធំ​ អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ជា​ដើម។ល។

ករណី​ភ្លើង​ឆេះ​ខារាអូខេ ពីរ៉ាមីត នេះ​បណ្តាល​អោយ​មជ្ឈដ្ឋាន​ប្រ​ជា​ពលរដ្ឋ​មាន​ការ​សង្ស័យ​ថា អាច​មាន​មនុស្ស​ស្លាប់​ ឬ​របូសធ្ងន់​ក៏ថា​បាន ហើយ​ការ​ឆេះ​នេះ​ក៏មិន​ទាន់​ដឹង​ពី​មូល​ហេតុពិត​ប្រាកដនោះ​ទេ ព្រោះ​គេ​ហាម​អ្នក​កាសែត​មិន​អោយ​ចូល​យក​ព័ត៌​មាន ដែល​វា​ជា​រឿង​អាថ៌កំ​បាំង​បំ​ផុត​ គ្មាន​នរណា​បាន​ដឹង​ទាល់​តែ​សោះ​។

យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ ម្ចាស់​ខារាអូខេ ឬមេការ​បាន​ទេ​ នៅ​ព្រឹក​ថ្ងៃទី​១៤នេះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម   អាន2117ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1560ដង ដើមរាំងទឹក២៦ដើមធំៗត្រូវបានលោកឧកញ៉ាម្នាក់ដកទំាងឬសពីព្រៃលិចទឹកក្បែរបឹងអភិរក្ស   អាន1724ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2042ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1541ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1635ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1337ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន1867ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2327ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន1935ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1113នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70704នាក់
ខែនេះ    177782នាក់
ឆ្នាំនេះ   2635685នាក់
សរុប   51995611នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:56