អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិនមែនឈ្មោះ ទូច ណាត នោះទេ

ដោយៈ រ៉េត ខេត្តរតនគីរី ថ្ងៃទី 15 ខែ 07 ឆ្នាំ 2018 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1611

ម៉ោង១០យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ល្បាញ​ដែល​ត្រូវ​បាន​គេ​ស្គាល់ច្បាស់​ថាប្តី​ឈ្មោះ ទូច ក្បាលធំ ដែលមានបងប្រុសឈ្មោះ ណាក់ ក្បាលធំ (សង្ស័យជាមន្ត្រីប៉េអឹម) បាន​ប្រើ​រថយន្ត​ជាច្រើន​គ្រឿង​បើក​​បំ​បុក​រថយន្ត​អ្នក​កាសែត៣គ្រឿង​ ព្រម​ទាំង​បញ្ជាអោយ​កូន​ចៅ​យក​កាំ​បិត ​ដាវ​សាំ​ម៉ូរៃដេញ​កាប់​សម្លាប់​អ្នក​កាសែត​ និង​យក​ដុំ​ថ្ម​គប់​បំ​បែកកញ្ចក់​រថយន្ត​អ្នក​សែត​ខ្ទេច​អស់​ នៅ​ចំ​នុច​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុងភូមិ១ ឃុំច្រេស ​ស្រុក​កូន​មុំ ខេត្តរតនៈគីរី ខណៈពេល​ដែល​អ្នក​កាសែត​តាម​ប្រមាញ់​រូប​ភាព​រថយន្ត​ម៉ាកសាន់យ៉ុង​ពណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ-2A-0909 ដឹក​ឈើ​ប្រ​ណិត​​ប្រភេទ​ធ្នង់អត់​ច្បាប់​ពេញ​មួយរថ​យន្ត។

ប្រភពព័ត៌មាន​បាន​អោយ​ដឹង​ថា ដំបូង​ឡើយ​រថ​យន្ត​សាន់​យ៉ុង​ដឹក​ឈើ​ធ្នង​ខាងលើ​នេះ បាន​ដឹក​ឈើ​មក​ដល់​កន្លែង​កើត​ហេតុ​ត្រូវ​បាន​រថយន្ត​អ្នក​កាសែត​ដេញ​តាម​ពី​ក្រោយ​ក្នុង​គោល​បំ​ណង​ថត​យក​រូប​ភាព ហើយ​ពេល​នោះ​រថយន្ត​សាន់​យ៉ុង​នេះ​បាន​ឈប់​ តៃ​កុង​ឡាន​ចាប់​ផ្តើម​លើ​ក​​ ទូរស័ព្ទ​និយាយ​ ស្រាប់តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង​តៃកុង​ឡាន​សាន់​យ៉ុង​បាន​បើ​កឡាន​បំ​បុក​គូទឡាន​អ្នក​កាសែត​២គ្រឿង​ដើម្បី​បើក​ផ្លូវ ហើយ​ភា្លម​ៗនោះ​​គេ​ឃើញ​រថយន្ត​២គ្រឿង​ មួយ​ម៉ាក​តូ​យូ​តា ពាក់​ស្លាក​លេខ ​ភ្នំពេញ2C-1168 ដឹក​មនុស្ស​ពេញ​ៗឡានប្រដាប់​ដោយ​កាំបិត ដាវ​សាំម៉ូរៃ ដេញ​កាប់​អ្នក​កាសែត ហើយ​ខណៈដែល​អ្នក​កាសែរត់​គេ​ច​ពី​ការ​តាម​សម្លាប់​របស់​ពួកគេ​ មេឈ្មួញ​ឈ្មោះ​ ទូច ក្បាលធំ នេះបាន​បញ្ជាអោយ​កូន​ចៅ​យក​ដុំ​ថ្ម និង​បំពង់​ទីប​វាយ​កំទេច​កញ្ចក់​ឡាន​របស់​អ្នក​កាសែត​ខ្ទេច​អស់​៣គ្រឿង រួច​ពួកគេ​បើក​ឡាន​គេ​ច​អស់​ទាំង​ឡាន​ដឹក​ឈើ និង​ឡាន​ដឹក​ឃាត្តករ។

អ្នក​កាសែតម្នាក់​ក្នុង​ចំ​ណោម​អ្នក​កាសែតជាច្រើន​នាក់​ក្នុង​ហេតុ​ការណ៍​ខាង​​លើនេះបាន​ប្រាប់​តាម​ទូរស័ព្ទថា ពួកគាត់​មានតែកាមេរ៉ាថត​រូប​ គ្មាន​កាំបិត គ្មានដាវ​ គ្មាន​កាំ​ភ្លើង គ្មានបំពង់ទីប គ្មានដុំថ្ម ដូច្នេះគ្មានអ្វីតបត​ជាមួយ​និងក្រុម​​ឧក្រិដ្ឋ​ជន​ព្រៃឈើ​ខាងលើ​នេះទេ មានតែរត់​ដើម្បី​ការ​ពារ​ជីវិត​មួយពេល​សិន។ អ្នក​កាសែត​រូប​នេះ​បាន​ន្តថា បន្ទាប់​ពីកើត​ហេតុ ខាង​ប៉ូលីស​ចរាចរណ៍ ស្រុក​កូនមុំ បាន​នាំ​កម្លាំងមក​អូស​យក​រថ​យន្ត​អ្នក​កាសែត​២គ្រឿង​ដែល​រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​យក​ទៅ​ទុក​នៅ​អធិការនគរបាលស្រុក​កូនមុំ​ ហើយ​បាន​កោះ​ហៅ​ម្ចាស់​រថ​យន្ត​អោយ​ចូល​ខ្លួន​បក​ស្រាយ​បំភ្លឺនៅ​រសៀ​ល​ថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ តែពួកគាត់​កំពុង​តែ​ពិភា​ក្សា​​ក្នុង​ ថាតើគួរចូលខ្លួន​តាម​ការ​កោះហៅរបស់​ប៉ូលីស​ឬយ៉ាង​ណា ព្រោះពួកគាត់​មានការ​បារម្មខ្លាច​ប៉ូលីសឃាត់ខ្លួនរបស់ពួកគាត់ ព្រោះឈ្មួន​ឈើ​ខាងលើនេះមានលុយ មាន​អំណាច​ទៀតផង។

នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមអ្នកកាសែរងគ្រោះខាងលើបាន​ប្រាប់​តាម​ទូរស័ព្ទថា ពួកគាត់​សម្រេច​ចិត្តទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​អធិការ​ប៉ូលីស​ស្រុក​កូនមុំ​ ខេត្ត​រតនៈ​គីរី ព្រោះ​ពួកកាត់​បាន​បញ្ជាក់ថា ពួកគាត់​គឺជាជនរងគ្រោះ មិន​មែន​ជាជនល្មើស​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ ហើយ​ក៏មិន​មែន​ជាឃាត្តករដែរ។

ក្រុម​អ្នក​អ្នក​តាម​ដាន​ហេតុការណ៍ខាងលើ សង្ឃឹមថា ខាងប៉ូលីសចរាចរណ៍ និង​អធិការស្រុកកូន​មុំ​ នឹងជួយ​ចាប់​ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ឈ្មោះ ទូច ក្បាលធំ នេះមក​ផ្តន្ទាទោសតាម​ផ្លូវ​ច្បាប់​ និង​សង​ការ​ខូចខាតដល់​ក្រុម​អ្នក​កាសែតខាងលើ ជៀសវាគេ​រិះគន់ថា ចាប់​បាន​តែរថយន្ត​អ្នក​កាសែត ឯរថយន្ត​ជនល្មើស​រកស៊ីខុស​ច្បាប់​ចាប់មិន​បាន។

ក្រុម​អ្នក​កាសែត​ដែល​រងគ្រោះខាងលើ សូម​អំពាវ​នាវ​ ដល់​សមត្ថកិច្ចគ្រប់​ជាន់​ថ្នាក់​នៅ​ខេត្តរតនៈ​គីរី ជាពិសេសឯកឧត្តមអភិបាលខេត្ត និង​លោក​ព្រះរាជអាជ្ញាលាសាដំបូងខេត្ត មេត្តាចាត់​ការ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ប្តី​ឈ្មោះ ទូច ក្បាលធំ ខាងលើ​នេះផង ដើម្បី​ផ្តល់យុត្តិធម៌​ដល់​​ពួកគាត់​ ហើយដើម្បី​បង្ក្រាប​ក្រុម​ឈ្មួញ​ឈើ​ទុច្ចរិត ដោយ​យោង​តាម​ប្រសាសន៍របស់​រាជរដ្ឋា​ភិបាល ដែល​មាន​ប្រសាសន៍ថា សមត្ថកិច្ចគ្រប់​ជាន់​ថ្នាក់​ត្រូវ​តែ​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយខាន​តែបាន។

យោងតាម រដ្ឋ​ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រមព្រហ្មទណ្ឌ និង​ច្បាប់​របស់​រដ្ឋបាលព្រៃ​ឈើ​បាន​ចែងថា ប្រជាពលរដ្ឋ​កម្ពុជាក្រប់រូប ទាំង​ពីរភេព មានសិទ្ធចូលរួម​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ហើយ​ប្រជាពលរដ្ឋ​កម្ពុជាគ្រប់​រូប​ មានសិទ្ធឃាត់ខ្លួនជនល្មើស​ដែលប្រព្រឹត្ត​បទ​ល្មើស​ជាក់ស្តែង ប្រគល់​អោយ​ទៅ​សមត្ថកិច្ចជំនាញ (បើអស់លោកណាមិន​ជឿនាំគ្នាទៅរៀន ឬទិញ​សៀវភៅបើកមើលខ្លួនឯងទៅ)៕ ដោយ៖ ផ្លូង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1301ដង គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច   អាន1464ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1403ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1491ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1363ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1569ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1513ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2473ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1593ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន1935ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8163នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36016នាក់
ខែនេះ    345184នាក់
ឆ្នាំនេះ   2355723នាក់
សរុប   51715649នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 14:13