ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 11:43 នាទី ចំនួនអានៈ 2140

ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ​ហើយថា​បាន​​រស់​ឡើង​វិញ បន្ទាប់​ពី​បើក​ក្តាមឈូស​ជាចុង​ក្រោយ​អោយ​សាច់​ញាតិ​មើល​មុខមុន​លើក​ដាក់មេន​​បូរជាសព។

ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅវេលាម៉ោង​ប្រហែល​៧ព្រឹក​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ នៅ​វត្ត​ព្រិន ស្ថិត​ក្នុង​ភូមិ​ក្រសាំង​ សង្កាត់​ជ្រា ក្រុង​សៀមរាប ខេត្តសៀមរាប។

ប្អូន​ស្រីរបស់​​ស្រ្តី​សាក​សព​ខាង​លើ​​បាន​ប្រាប់​ថា កាល​ពីព្រឹក​​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០១៥ បង​ស្រី​របស់​នាង​មាន​អាការៈមិន​ស្រួល​ខ្លួន ក៏បាន​នាំ​យក​ទៅ​ព្យាបាល​នៅ​ឯមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប។ ខណៈនោះ​គ្រូ​ពេទ្យ​បាន​ព្យួរសេរ៉ូម ហើយ​ប្រាប់​ថា មិន​ទាន់​ដឹក​ពី​អាការៈរោគ​នៅ​ឡើយ​ទេ រង​ចាំ​តាម​ដាន​បន្តទៅ​ទៀត។ តែ​លុះ​ដល់​រសៀល​ថ្ងៃដដែល​បង​ស្រី​របស់​នាង​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​រថ​យន្ត​ពេទ្យ​ខេត្ត​បាន​ដឹក​សាសព​យក​មក​ផ្ទះរបស់​ខ្លួន​​វិញដែល​មាន​អាស័យ​ដ្ឋានខាង​លើ ​ដើម្បី​ធ្វើ​បុណ្យ​ទៅតាម​ប្រ​ពៃណី​សាសនា។

ប្រ​ភព​ពីអ្នក​ឃើញ​ហេតុ​ការណ៍ និង​អ្នក​ជួយ​លើក​ក្តាមឈូស បើក​ក្តាមឈូស បាន​អោយ​ដឹង​ថា តាម​បទ​ពិសោធន៍ សាក​សព​បើ​ស្លាប់​តែ​មួយ​ថ្ងៃរឹង​ខ្លួន​បាត់​ទៅ​ហើយ តែ​នេះដាក់​ក្នុង​ក្តាមឈូស​តាំង​ពី​ថ្ងៃទី១៨ រហូត​ដល់​ថ្ងៃទី២១នេះ​សព​នៅ​ទន់ដូច​មនុស្ស​រស់ ហើយ​ថែម​ទាំង​ហាមាត់​ និង​បើក​ភ្នែកក្រ​ឡោត​ទៀតផង ទើប​ពួកគេ​លើក​សាក​សព​ចេញ​ក្រៅ​ដាក់​លើ​សាលាបួស​មុខ​ភ្លើង​ក្បែរទីបច្ឆាដើម្បី​អោយ​គ្រូពេទ្យ​ជំ​នាញ​ពិនិត្យ​សាឡើង​វិញ។

លោកយាយ ចែន និង​លោកយាយ ស៊ីម មាន​វ័យ​ប្រហែល​ជា​៨០​ឆ្នាំស្លៀក​សពាក់​សនៅ​អង្គុយ​ចម្ងាយ​ប្រែល​បី​ម៉ែត្រ​ពី​សាកសព​បានតំ​ណាល​​អោយ​ដឹងថា កាល​ពី​ដើម​ធ្លាប់​មាន​មនុស្ស​ភ្លឹក​មិន​ដឹង​ខ្លួន​ពីរ​បី​ថ្ងៃរហូត​ដល់​មួយ​អាទិត្យ​ក៏មាន​បន្ទាប់​មក​ដឹង​ខ្លួន​វិញហើយ​រស់​រាន​មាន​ជីវិត​ដដែល​។ លោក​យាយ​ស៊ី​ នៅ​ភូមិ​វាល​ ខាង​លើ​បាន​បន្ថែមថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុខ​ធ្លាប់​មាន​ស្រ្តី​មា្នក់​ឈ្មោះ ភិន នៅ​ផ្សា​ដើម​ក្រលាញ់ ភ្លឹក​ មិន​ដឹង​ខ្លួន​ជាច្រើន​ថ្ងៃ លុះ​ដល់​សាច់​ញាតិ​ធ្វើ​បុណ្យ​លោក​សូត្រ​ធម៌ដាក់​ទង​ព្រលឹង​ ក្រោម​មក​ដឹង​ខ្លួន​ឡើង​វិញ។ លោក​យាយ​បន្ថែម​ទៀតថា ក្រោយ​ឈ្មោះ​ភិន​នេះ​ដឹង​ខ្លួន​ឡើង​វិញ ក៏​ប្រាប់​ថា ព្រលឹង​របស់​គាត់​បាន​ទៅ​ងូត​ទឹក​ជាមួយ​ក្រុម​ពួក​នាងៗកីណរសប្បាយ​ខ្លាំង​ណាស់ ដល់​ពេល​សប្បាយ​អស់​ចិត្ត​ក៏​គិត​ថា មក​សប្បាយ​នេះ​រាង​យូរក៏​គិត​ថា ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ប្រាប់​តែ​មក​ដល់​ផ្ទះលឺ​គេ​ចាក់​ភ្លេង​ធ្វើ​បុណ្យ ក៏ស្រាប់​តែ​ដឹង​ខ្លួន​តែម្តង​ទៅ។

យោង​តាម​លោក គ្រូពេទ្យម្នាក់ឈ្មោះ ពិសិទ្ធ ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​កុម៉ា​អង្គរ (ពេទ្យ​បេះដូង) ខេត្ត​សៀមរាប ដែល​បាន​យក​ឧប្បករ​ទៅ​ពិនិត្យ​សាកសព​នៅ​ព្រឹក​មិញ​ម៉ោង​ប្រហែល​៨និង​៣០​នាទី ​នៅ​កណ្តាល​ហ្វូង​មហាជន លោក​គ្រូពេទ្យ​រូប​នេះ​បាន​អះ​អាង​ថា នាង​ ចាន់​ធាន បាន​លាចាកលោក​នេះ​យ៉ាង​ពិត​ប្រាកដហើយ ព្រោះ​ចង្វាក់​បេះដូច​គ្មាន ជីពចរគ្មាន ដង្ហើម​គ្មាន ឈាម​គ្មាន​ចរនា ហើយ​ខ្លួន​ត្រជាក់​ដូច​មនុស្ស​ស្លាប់​មែន តែ​គ្រាន់​តែ​នៅ​ទន់​មិន​រឹង​ដូច​សាកសព​ផ្សេង​តែប៉ុណ្ណោះ។

កញ្ញា ចាន់​សំ​បូរ អាយុ២០​ឆ្នាំ ជាប្អូនស្រី​ទី២នៃ​សាក​សព​ បាន​ប្រាប់​ថា នាង​មាន​បង​ប្អូន​តែបី​នាក់​សុទ្ធ​តែស្រីៗ ហើយ​បង​ស្រី​របស់​នាង​ជាមេគ្រួសារ នៅ​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ឈ្មោះ ចាន់​សុផល អាយុ​ទើប​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ពួក​នាង​ជាកូន​កំ​ព្រា គ្មាន​ម្តាយ​ឪពុង​ទេ ថែម​ទាំង​គ្រួសារមាន​ជីវភាព​ទី​ទាល់​ក្រស្ទើ​តែ​រក​លុយ​ធ្វើ​បុណ្យ​សពមិន​បាន​​ទៀត​ផង។ កញ្ញា ចាន់​សំ​បូរ បាន​ប្រាប់​បន្ថែម​តាម​ទូរស័ព្ទនៅ​ម៉ោង​ ១១ព្រឹក​នេះថា សព​បង​ស្រី​របស់​នាង​និង​រៀប​ចំ បូរជា​នៅ​ម៉ោង​១០​យប់​ថ្ងៃទី២១នេះហើយ ប្រ​សិន​មិន​មាន​ហេតុការណ៍​ចំ​ឡែក​អ្វី​កើត​ឡើង​ទេនោះ។

លោក ប៉ែនផលគុណ ប្រ​ធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ម៉ៅង​១១និង​២៥នាទី​ព្រឹក​ដដែល​នេះផ្ទុយ​ពី​ចម្លើយ​ប្អូន​ស្រី​ជន​រង​គ្រោះថា ស្ត្រី​រង​គ្រោះ​ខាងលើនេះ គើត​ជំងឺ​ឆ្កែឆ្កួត​ខាំដោយ​មិន​អាច​ព្យាបាល​បាន​ទេ។ លោក​បន្តថា ជំងឺ​ឆ្កែឆ្កួត​ខាំនេះ អាច​ធ្វើ​អោយ​អ្នក​ជំ​ងឺខ្លាច​ទឹក ប្រកាច់ ឬសន្លប់​បាត់​បង់​ស្មារតី។ លោក​បញ្ជាក់​ថា ថ្ងៃដែល​គ្រូវ​ពេទ្យ​បញ្ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ នាង​មិន​ទាន់​ស្លាប់​នៅ​ឡើយ​ទេ តែ​គ្រូពេទ្យ​បាន​ប្រាប់​សាច់ញាតិ​ថា អស់​សង្ឃឹម​ហើយ គ្មាន​លទ្ធភាព​ព្យាបាល​ទេ នាង​និង​ស្លាប់​នៅ​ពេល​ណាមួយក្នុង​ពេល​ឆាប់ៗ៕ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1416ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121246ដង ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន1616ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន1346ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន1497ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1532ដង ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់   អាន855ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1525ដង អ្នក​គ្រប់គ្រង​ចិន​ម្នាក់​ត្រូវបាន​កម្មករ​បាតុកម្ម​ទាមទារ​ឲ្យ​ទៅ​សុំ​ទោស​ព្រះ​បរម​ស?...    អាន1622ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1436ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1741នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71332នាក់
ខែនេះ    178410នាក់
ឆ្នាំនេះ   2636313នាក់
សរុប   51996239នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:53