ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 13 ខែ 12 ឆ្នាំ 2023 វេលាម៉ោង 03:16 នាទី ចំនួនអានៈ 843

ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រាប់រយនាក់តវ៉ាបិតផ្លូវមិនអោយឡានដឹកដីបើក​ព្រោះបង្កអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់។

កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋជាច្រើននាក់នៅក្នុងភូមិខាងលើ បានបិតផ្លូវឡានដឹកដីរបស់ម្ចាសរណ្តៅដីដែលមានឈ្មោះថា សៅ ភក្តី ភេទប្រុស មានអាសយដ្ឋានបច្ចុប្បន្ននៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលទទួលបានអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ ពីរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីជីស្តាត្រពាំងរហាល។

ជាក់ស្តែងអ្នកយកព័ត៌មានយើងបានចុះទៅដល់ទីតាំងរណ្តៅដីខាងលើ សង្កេតឃើញថា ការជីស្តានេះមានជម្រៅជិតដល់ក្បាលប្រែត ហើយឡានដឹករាប់សិបគ្រឿង មិនគ្រប មិនស្រោចទឹកថ្នល់ បណ្តាលអោយខូចផ្លូវ ហុយដីក្នុងភូមិ។

ពលរដ្ឋក្នុងភូមិស្នើសុំអោយលោក សៅ ភក្តី ស្រោចទឹកថ្នល់ ហើយធ្វើកិច្ចសន្យាជាមួយអាជ្ញាធរសង្កាត់ ក្នុងការធ្វើផ្លូវអោយស្អាជូនពួកគាត់វិញ ជាបណ្តើរៗ និងនៅពេលឈប់ដឹកដី ពីព្រោះមានក្រុមអ្នកកាយដីដឹកដីច្រើនហើយ ពេលបញ្ចប់គម្រោងជីកស្តា អត់ធ្វើផ្លូវជូនពលរដ្ឋវិញទេ គឺបិតសាប៊ូគូទដូចបងទន្យាអញ្ចឹង។

ម្យ៉ាងវិញទៀត អង្គភាពសារព័ត៌មានយើងមិនឃើញមានលិខិតអនុញ្ញាតិពីមន្ទីររ៉ែនិងថាពលខេត្តសៀមរាបនោះទេ ហើយលោក សៅ ភក្តី ដំបូងបានប្រាប់តាមទូរស័ព្ទថា លិខិតស្នាមខាងរ៉ែធ្វើហើយតែមិនទាន់បានទៅយក ក្រោយមកឆ្លើយថា នៅក្នុងកាបូបនៅគូទឡាន គាត់កំពុងបើកឡាន ពុំអាចថតផ្ញើអោយមើលបានទេ។

អ្នកយកព័ត៌មានយើងបានផ្ញើតេឡេក្រាមសាកសួរទៅ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាបនៅរសៀលនេះផងដែរ តែលោកចុចមើល មិនទាន់ឃើញឆ្លើយតប ពាក់ព័ន្ទនឹង ជម្រៅ ទំហំ ក្នុងការជីស្តា ហើយនិងលិខិតផ្លូវច្បាប់ពាក់ព័ន្ទជាមួយរ៉ែ និងថាមពល។

ពលរដ្ឋដែលដឹងរឿងរ៉ាជីកស្តាត្រពាំដើម្បីស្តុកទឹកសម្រាប់ពលរដ្ឋប្រើប្រាសនេះបាននិយាយតៗគ្នាថា វាគ្រាន់តែជាលេសមួយសម្រាប់បិតបាំងភ្នែករាស្ត្រតែប៉ុណ្ណោះ តាមពិតទៅជីកយកអាចដីលក់យកលុយចែកគ្នាចាយ តាមបែបឃុបឃិតគ្នាក្រោមតុដែលជាអំពើពុករលួយតែប៉ុណ្ណោះ។ សូមរងចាំតាមដានភាគបន្ត៕ ដោយៈ ផ្លុង រ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1519ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1509ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន1752ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1255ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1574ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1552ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1619ដង គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1511ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1533ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន1860ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4587នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    15824នាក់
ខែនេះ    122902នាក់
ឆ្នាំនេះ   2580805នាក់
សរុប   51940731នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 20:52