ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:26 នាទី ចំនួនអានៈ 2176

សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ សមត្ថ​កិច្ចតាម​ដង​ផ្លូវ​ និង​មន្ត្រី​ជំ​នាញ​បើក​ដៃអោយ​​ ហើយ​មិន​​ព្រម​​ចុះ​បង្ក្រាប។

ប្រ​ភព​ព័ត៌មាន​ច្បាស់ការ​បាន​អោយ​ដឹក​ថា បច្ចុប្បន្ន​មាន​ក្រុម​ឈ្មួញ​ធំ​ៗ​មួយ​ចំ​នួន​កំពុង​តែ​រក​ស៊ី​ដឹក​ឈើ​ពី​ស្រុក​​ស្វាយ​លើ ពី​ស្រុក​អន្លង​វែង ពី​តំ​បន់​ព្រៃ​ស្អាក ពី​តំ​បន់​អូរកូន​តឹង ពី​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ចូល​មក​ស្តុកទុក​បណ្តោះ​អាសន្ត​​នៅ​ស្រុក​ប្រាសាទ​បាគងខេត្តសៀម​រាប រង​ចាំ​ពេល​វេលា​ដែល​អំ​ណោយ​ផល​ ទើប​យក​រឺ​ម៉ក​ទៅដឹក​​ជញ្ជួន​ក្នុង​មួយ​រឺ​ម៉ក​ប្រ​ហែល​៨ផ្លាន ឬមួយ​ម៉ែត្រ​គូប តែ​ដឹក​ជញ្ជូន​ទាំង​យប់​ទាំងថ្ងៃ​ដូច​ស្រ​ម៉ោចដូច​សត្វ​កណ្តៀរអញ្ចឹង។ ប្រ​ភព​បាន​បន្តថា ក្រុម​តៃ​កុង​រឺម៉ក​ទាំងនោះ​គឺ​ស៊ី​ឈ្នួល​គេទេ ឯថៅកែឈើ​ធំៗ​​ដែល​មាន​លុយ​រាប់​សិប​ដុល្លារនោះ​មិន​បាន​ចេញ​មុខ​ឡើយ តែ​ប្រ​ភព​បាន​លួច​បង្ហើប​ថា ក្នុង​នោះ​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ​ គង់ ដែល​ជា​មន្រ្តី​ប៉ូលីស​នៅ​អធិការ​ស្រុក​ប្រាសាទ​បាគង ខេត្តសៀម​រាប​។

ក្រុម​ប្រ​ជាពល​រដ្ឋ​ដែល​តាម​ដាន​ហេតុការណ៍ និង​ស្ថា​ប័ណ​ឯក​រាជ​មួយ​ចំ​នួន​បាន​អះអាង​ថា នៅ​ពេល​ពួកគាត់​រាយ​ការណ៍​​ជូន​លោក លឹង្គ សុខា មន្រ្តី​រដ្ឋ​បាល​​ព្រៃឈើ​ក្រុង​សៀម​រាប ពី​ករណី​រឺម៉ក​ដឹក​ឈើ​ខាង​លើនេះ លោក​តែង​និយាយថា ដឹក​តិច​តួច​ពេក​ ចាំ​ថ្ងៃ​ណា​គេ​ដឹក​ច្រើន​ចាំ​លោក​ទៅ​ចាប់​ម្តង។

លោក​ យឹម​ស៊ី​វន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ធ​នៅ​រសៀល​​ថ្ងៃទី២០​មេសាឆ្នាំ២០១៥នេះថា លោក​ពុំ​ដែល​បាន​ដឹង​​ ហើយ​ក៏ពុំ​ដែល​បាន​ស្គាល់​ក្រុម​ឈ្មួញ​ខាង​លើ​នេះដែរ។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ទៅ​លោក ម៉ុងប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើនៅ​រសៀល​ដដែល​នេះ​​ លោក​មាន​ប្រ​សាសន៍ថា ចាំ​អោយ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​ ចាត់​ការ​រឿង​បទ​ល្មើស​ព្រៃ​ឈើ​ខាង​លើ​នេះ។

លោក ខាំលឿ មេឃុំ​កណ្តែក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាច​ដដែល​នេះថា លោក​ពិត​ជា​បាន​ឃើញ​រឺ​ម៉ក​ដឹក​ឈើ​ខាងលើ​នេះ​មែន ហើយ​លោក​ថា ឃើញ​ដឹក​រាល់​តែថ្ងៃ តែ​មាន​អ្នក​ណា​ទៅ​ហ៊ាន​ចាប់​ចង​គេ សូម្បី​មេ​ប៉ុស្តិ៍​ឃុំ​កណ្តែក​ក៏​មិន​ហ៊ាន​សួរនាំ​គេ​ផង។

លោក ក្អោម រ៉ន មេឃុំ​ជ្រាវ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាចដដែល​នេះដែរថា រឿង​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ លោក​ពិត​ជា​ឃើញ​ដឹក​មែន​ តែ​លោក​មិន​បាន​ដឹក​ពីគោល​ការណ៍​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​យ៉ាង​ណានោះ​ទេ មិន​ដឹក​ថា គេ​ត្រូវ​ចាប់​អាឈើ​ប្រ​ភេទ​ណាខ្លះ ព្រោះ​ឃើញ​រឺម៉ក​តែង​ដឹកជា​ឈើ​សំ​រាប់​ធ្វើ​ផ្ទះ​ មិន​មែន​ជា​ឈើ​ប្រណិត​ទេ ដូច្នេះមិន​ដឹង​ធ្វើ​មេច។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក មិន​ ចន្ថា អធិការស្រុក​ប្រាសាទ​បាគង​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង​ ពាក់ព័ន្ធ​និង​មាន​ការ​ចោទ​ប្រ​កាន់​ថា លោក គង់ មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ​ជា​កូន​ចៅ​របស់លោក មិន​ចន្ថា នេះតែ​ម្តង​។​

សូម​រំ​លឹក​ផង​ដែរ​ថា ប្រ​ពន្ធ និង​ប្អូន​ថ្លៃ​ស្រី របស់​លោក​ មិន​ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគងក៏​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ដែរ​ ឥឡូវ​លេច​លឺ​ថា កូន​ចៅ​លោក​អធិការ​រក​ស៊ី​ដឹក​ឈើ​ទៀត ដែល​ទង្វើ​ទាំង​នេះធ្វើ​អោយ​ពល​រដ្ឋ​រិះ​គន់ និង​សង្ស័យថា ​ថ្ងៃអនាគត់​ប៉ូលីស​នៅ​អធិការ​ស្រុក​​ប្រាសាទបាគង​ទាំង​មូល​អាច​ក្លាយ​ជា​អ្នក​រក​ស៊ី​ដឹក​ឈើ​ទាំង​អស់​ក៏មិន​ដឹងដែរ?

សូម​បញ្ជាក់ផងដែរថា ដេប៉ូលក់ឈើ​នៅ​ក្រុង​សៀមរាប​ទាំង​តូច​ទាំង​ធំ គឺ​ទិញ​ឈើ​ស្រប​ច្បាប់​មិន​បាន​១% (មួយភាគរយ) ផង​ទេ ក្រៅ​ពី​នោះ​ពួកគេ​បាន​លួច​ទិញ​ឈើ​ខុស​ច្បាប់​ដែល​ក្រុម​ឈ្មួញ​ងងឹតលួច​ដឹក​ជញ្ជូន​យក​មក​លក់​អោយ ដែល​ឈើ​ទាំង​នេះ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា ក្រុម​ឈ្មួញ​កណ្តាល​បាន​ទិញ​ពី​ពួក​អ្នក​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ នៅ​តំ​បន់​អភិរក្ស​ ឬ​តំ​បន់​ហាម​ឃាត់។

យើង​សង្ឃឹម​ថា អាជ្ញាធរដែនដី សមត្ថ​កិច្ចគ្រប់​លំ​ដាប់​ថ្នាក់ និង​អស់​លោក​មេ​ព្រៃ​ខេត្ត​សៀម​រាប​មេត្តា​ភ្ញាក់​ពី​ដំ​ណេក​ឡើង ហើយ​ចាត់​វិធានការ​អោយ​បាន​តឹង​រឹង​ទៅ​លើ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ទាំង​តូច​ទាំង​ធំ​ផង​ទាន៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន2117ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1331ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1640ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1582ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន1595ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2187ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1409ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1474ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1395ដង រថយន្តដឹកឈើក្រញូង១គ្រឿងត្រូវបានប៉េអឹមផ្ទៃប្រទេសចាប់បាន   អាន1466ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9346នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    48388នាក់
ខែនេះ    357556នាក់
ឆ្នាំនេះ   2368095នាក់
សរុប   51728021នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 16:20