ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅខេត្តសៀមរាបដែរ

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 04 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:58 នាទី ចំនួនអានៈ 1407

បើ​ទោះ​ជា​ សម្តេច​ ហ៊ុន​ សែន នាយក​រដ្ឋ​មន្រ្តីកម្ពុជា​ និងឯ​ក​ឧ​ត្ត​ម យឹ​ម​ ​ឆៃ​លី ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​បាន​ប្រ​កាស​​​ក្តែង​ៗ ​អោយ​រដ្ឋ​បាល​ជល​ផល​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​យ៉ាង​ណា​ក៏​ដោយ ក៏​បទ​ល្មើស​នេសាទ​ដូច​ជា​ការ​ចិញ្ចឹម​ត្រីឆ្តោ​ខុស​ច្បាប់​នៅស្រុកពួក និង​នៅ​​ពាស​ពេញ​ខេត្ត​សៀម​រាប ​គ្មាន​ការ​បង្ក្រាប​​ដដែល។

ទង្វើ​ដ៏​អសមត្ថ​ភាព​របស់​លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប​ និង​លោក ព្រិន សាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល ​ខេត្ត​សៀម​រាប​ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទនេះ​ ត្រូវ​បាន​មជ្ឈ​ដ្ឋាន​ពល​រដ្ឋ​រិះ​គន់​ថា ចេះ​តែ​អង្គុយ​លើ​កៅ​អីដូច​ដុំ​ថ្ម​តែ​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​សង្ស័យ​ទៀត​ថា លោក​ទាំង​ពីរ​នាក់​នេះ​អាច​បាន​ទទូល​លាភសការៈពី​ក្រុម​ជន​ជាតិ​វៀត​ណាម​ ដែល​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ស្ទើ​ប៉ុន​បារាយណ៍​ខាង​លិចនៅ​ខេត្ត​សៀម​រាប​ ទើប​បាន​ជា​សម្ងំ​ស្ងៀម​​មិន​បង្ក្រាប ហើយ​​មិន​ហ៊ាន​​កំ​រើកខ្លួន​យ៉ាង​ដូច្នេះ។

ឯ​ក​ឧ​ត្ត​ម​​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​យឹ​ម​ ​ឆៃ​លី​ ​បា​ន​ដា​ក់​​​ផែ​ន​កា​រ​​​ស​ក​ម្ម​ភា​ព​ឆ្នាំ​​​ ២​០​១​៣​ ​ដើ​ម្បី​​​ប​ង្ក្រា​ប​​​ប​ទ​ល្មើ​ស​​ជ​ល​ផ​ល​ ព្រៃ​ឈើ​ និ​ង​​​កា​រ​ដឹ​ក​​លើ​ស​​ទំ​ង​ន់​ ​។​ ​ហើយ​នេះ​​​ជា​កា​រ​​ប្រ​កា​ស​​លើ​ក​​ទី​​ពី​រ​​រ​ប​ស់​​ឯ​ក​ឧ​ត្ត​ម​ប​ន្ទា​ប់​ពី​​លើ​ក​ឡើ​ង​​នៅ​​ខេ​ត្ត​ក្រ​ចេះ​ ​ស​ម្រា​ប់​​ខេ​ត្ត​​ចំ​នួ​ន​ ​៥​ នៅ​​ភា​គ​​ឥ​សាន្តនៃ​ប្រទេស​កម្ពុជា​។ ​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ និង​ដើម្បី​លើក​ទិសដៅ សម្រាប់​ឆ្នាំ​២០១៣ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯក​ឧ​ត្ត​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ​បាន​លើកឡើងថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ដោយ​ផ្តោត​សំខាន់​លើ​ការការពារ និង​ថែរក្សា​និរន្តរភាព​លើ​ធនធានធម្មជាតិ​ដូចជា ធនធាន​ជលផល ធនធាន​ព្រៃឈើ និង​ជាពិសេស គឺ​ការថែរក្សា​ផ្លូវថ្នល់​ផងដែរ​។

​ឯកឧត្តម​បាន​បន្តថា មន្ត្រីជលផល និង​ព្រៃឈើ​ត្រូវ​បន្ត​អនុវត្តន៍​ផែនការ​សកម្មភាព​ដូចជា ការចាត់ចែង​កម្លាំង​ប្រចាំការ ការពង្រឹង​តួនាទី​ទទួលខុសត្រូវ​របស់​ស​ហគ​មន៍​នេសាទ និង​ការ​ឆ្មក់​ត្រួតពិនិត្យ​របស់​ក្រុម​ជលផល និង​មន្ត្រី​ព្រៃឈើ​ត្រូវ​បន្ត​អនុវត្តន៍​ផែនការ​សកម្ម ភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ត្រូវ​ប្រើ​ប្រាស់​​កម្លាំងចម្រុះ សហការ​ជាមួយ​មន្ត្រី​ព្រៃឈើ និង​មន្ត្រី​ដឹកជញ្ជូន​។​ ​

ឯកឧត្តម​បញ្ជាក់ថា បញ្ហាដីធ្លី បញ្ហា​ធនធាន​ជលផល និង​ព្រៃឈើ ជា​ចំណុចរសើប និង លំបាក​បង្ក្រាប ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ មិនត្រូវ​ព្រងើយកន្តើយ ឬ​ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ​នោះទេ​។

មជ្ឈ​ដ្ឋាន​ទូ​ទៅ​ គេ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ថា​តើ បទបញ្ជា​របស់លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ត្រូវបាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្តន៍​តាម​ដោយមាន​​ប្រសិទ្ធភាព​ដែរ​ឬក៏​អត់​?៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1574ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1344ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1403ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន3871ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1483ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន1861ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10127ដង នាយក​រដ្ឋមន្រ្តីកម្ពុជាព្រមានថា មិនត្រូវលើកលែងឡើយចំពោះអ្នកបាញ់បោះ សេរីតាមទំនើងចិត្តនៅ...    អាន1453ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2258ដង លោកអធិការនគរបាលក្រុងសៀមរាប បញ្ជាអោយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី ...    អាន1588ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25860នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    172344នាក់
ខែនេះ    555624នាក់
ឆ្នាំនេះ   1937856នាក់
សរុប   51297782នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 19:29