ព័ត៌មានក្ដៅ

    សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 565

    កាលពីរសៀល​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ កម្លាំសមត្ថកិច្ច​ចម្រុះ​រួម​មាន ប៉ូលីសសេដ្ឋ​កិច្ច​ខេត្តដែលបញ្ជាដោយឯកឧត្តម​ ម៉ក ធារ៉ា ស្នង​ការ​រង​ខេត្តសៀមរាប​ទទួល​ផែន​ប្រឆាំង​​បទ​ល្មើស​សេដ្ឋកិច្ច មន្ត្រីពេទ្យសត្វ មន្ត្រីបរិស្ថាន អាជ្ញាធរដែនដី ដែលដឹកនាមដោយ ព្រះរាជអាជ្ញារង​ខេត្តលោក ជូន សុបញ្ញា បានចុះត្រួតពិនិត្យ​កន្លែង​កសិដ្ឋានចិញ្ចឹម​ជ្រូក​មួយកន្លែងស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀម​រាប ដែល​ពលរដ្ឋ​ប្តឹងថា បំផ្លាញ​សុខ​ភាព​របស់​ពួក​គាត់ និង​បំពុល​បរិស្ថាន ជាង១០ឆ្នាំហើយ តែមន្ត្រី​ជំនាញ​ហាក់​ដូច​ជាងងឹតភ្នែកមើល​មិន​ឃើញ​។

    ប្រភព​បែប​ធ្លាយ​ពី​ពលរដ្ឋ​បាន​អោយ​កម្ពុជា​សុវណ្ណភូមិ​ដឹងថា ទី១.កសិដ្ឋានចិញ្ចឹងជ្រូកនេះក្មាន​អនាម័យ បណ្តាល​អោយ​ស្អុយ​អាចម៌​ជ្រូកជះក្លិន​អាសោចពេញ​ភូមិ ទី២.តាំងពីរដូវ​ភ្ជុំ​បិណ្ឌមក​ជ្រូក​ឈឺស្លាប់ ដុត​ចោល​ក្នុង​កសិដ្ឋានដោយ​ប្រើកង់ឡាន​ កង់ម៉ូតូ គល់អុះ បណ្តាល​អោយ​ផ្សែង​ខ្មៅ​ខ្មួល​ខ្មាញ់បក់បោក​ពេញ​ភូមិ​ស្អុយ​ហើយ​ឆ្ងៀម​ទៀតធ្វើ​អោយ​ពលរដ្ឋ​ក្តៅ​ក្រហាយ ទី៣.ពលរដ្ឋ​ប្រាប់​ថា កាប់​ជ្រូក​ឈឺ​ដឹក​តាម​ម៉ូតូលក់​ចែក​ចាយ ដោយ​គ្មាន​ការ​ឆ្លង​កាត់​ឃាត្តដ្ឋាន (កុងស៊ី) និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​ពេទ្យ​សត្វ។

    បើ​យោង​តាម​សម្តីរបស់​ប៉ូលីស​សេដ្ឋកិច្ច​បន្ទាប់​ពី​ចូល​ទៅ​ពិនិត្យ​ក្នុង​កសិដ្ឋាន​ខាង​លើ​នេះ បាន​អោយ​ដឹង​ថា ទី១.បរិស្ថានមិន​ល្អគ្មាន​អនាម័យ ទី២.ជ្រូកនៅសល់មានជីវិត៣០ក្បាល ទី៣.ម្ចាស់កសិដ្ឋានឈ្មោះ លៀម មុំ ភេទស្រី បាន​ប្រាប់សមត្ថកិច្ចថា កាលពី​កំឡុង​ភ្ជុំ​បិណ្ឌ គាត់​ពិត​ជាបាន​ដុត​ជ្រូក​ដែល​ស្លាប់​ចំនួន​១២ក្បាល​មែន ទី៤.កសិដ្ឋាននេះគ្មាន​ច្បាប់​អនុញ្ញាតិ។

    បើ​យោង​តាម​សម្តី​មន្ត្រី​ពេទ្យសត្វ​វិញបាន​អោយ​ដឹងថា កន្លែងកសិដ្ឋាន​នេះ​ពិត​ជាគ្មាន​អនាម័យ​មែន ហើយ​លទ្ធផល​ជំងឺជ្រូក​ពុំ​ទាន់​ប្រាប់​បាន​ទេ រង​ចាំ​យក​ឈាម​ជ្រូក​ទៅ​ធ្វើ​ការពិនិត្យ​ចំ​ណាយ​ពេល​ប្រ​ហែល​២ថ្ងៃទើប​ដឹង​លទ្ធផល។

    ប្រជាពលរដ្ឋ​រិះគន់​ថា លោក ព្រំ វិច ប្រធានការិយាល័យបសុ​ពេទ្យខេត្ត​សៀមរាប​ មិន​គួរ​អនុញ្ញាតិអោយ​ម្ចាស់​កសិដ្ឋានឈ្មោះ​ លៀម មុំ នេះបើក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូកដោយ​ឥត​ច្បាប់​ ជាង១០ឆ្នាំកម្លង​មក​ ហើយ​បំ​ពុល​បរិស្ថាន ធ្វើ​អោយ​ពលរដ្ឋ​រស់​នៅ​ជុំ​វិញ​ឈឺ​ជិត​ដាច​ខ្យល់​គ្រប់​គ្នា​បែបនេះ។ ពលរដ្ឋ​ស្នើ​សុំ​អោយ​ថ្នាក់​ដឹក​នាំរបស់​លោក​ ព្រំ វិច មេត្តាដក​លោក​ព្រំវិចចោលទៅ បើ​ទុក​អោ

    យ​នៅ​បន្ត​ការងារទៀត ខ្លាច​ក្រែង​តែ​បង្កអោយ​កសិដ្ឋានបែបនេះកើត​ឡើង​រាប់​ម៉ឺន​កន្លែង​ផ្សេងទៀត​ក្នុង​ការ​ចិញ្ចឹម​ឆ្នាំបាយ​ផ្ទាល់​ខ្លួន​។

    រីឯលោក ស៊ីន គង់ ប្រធាន​បរិស្ថាន​ខេត្តសៀមរាប ក៏បាន​បញ្ជាមន្ត្រី​របស់​ខ្លួន​មក​ចូល​រួម​ផងដែរ តែជាអកុសល់ ខាង​បរិស្ថាន​មិន​បាន​ឈឺក្បាល​វិល​មុន​អីទេ បើ​ទោះ​ជា​ផ្សែង​ពុល ក្លិន​ស្អុយ​ សាយ​ភាយ​ពេញ​មេឃ​​បែបនេះក៏ដោយ។

    ពលរដ្ឋបន្តរិះគន់ទៀតថា ករណីខាងលើនេះ វាជាសមត្ថកិច្ច និង​ជាកាតព្វកិច្ច​របស់​មន្ទីរ​បរិស្ថាន និងពេទ្យសត្វ​ ដែល​ជាមន្ត្រី​ជំ​នាញ តែ​មិន​ដឹង​ជាមូល​ហេតុ​អ្វី​បាន​ជាជំនាញ​ទាំ​ងពីរ​នេះ អត់​មាន​ធ្វើ​ដឹង​ធ្វើ​លឺ​អីទាល់​តែសោះ​ រហូត​ដល់​ផ្ទុះ​រឿង​ លាន់​លឺ​ឡើង​កក្រើកដូច​គ្រាប់​បែប​បរិមាណូ​ទើប​ឃើញ​ជំនាញ​ចុះ​មក​ពិនិត្យ។ ពលរដ្ឋ​សំនូម​ពរ​យ៉ាង​ទទួចទៅ​សមត្ថកិច្ច មន្រ្តីជំនាញ អាជ្ញាធរដែនដី តុលាការខេត្តសៀមរាប និង ឯកឧត្តម​ ទៀ សី​ហា អភិបាល​ខេត្ត​សៀមរាប មេត្តា ចាត់​ការ​ម្ចាស់កសិដ្ឋានឈ្មោះ លៀម មុំ​ នេះទៅ​តាម​ផ្លូវ​ច្បាប់​អោយ​ខាន​តែបាន​ផង៕ ដោយ: ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1460ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន1404ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន1439ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន711ដង គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា   អាន546ដង ពលរដ្ឋជាង៤០គ្រួសារ ចោទថា អាជ្ញាធរអប្សរា ព័ទរបងយកដីរបស់គាត់   អាន377ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន815ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន585ដង ការបែងចែកវ័យរបស់នារី   អាន3961ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន800ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយនៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
    iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយiPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយយោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាបសកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      174នាក់
    ម្សិលមិញ    12855នាក់
    សប្ដាហ៍នេះ    49614នាក់
    ខែនេះ    146203នាក់
    ឆ្នាំនេះ   4261262នាក់
    សរុប   34927508នាក់
    ថ្ងៃទី 13 ខែ 12 ឆ្នាំ 2019 ម៉ោង 00:50