អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន

ដោយៈ សៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 10:26 នាទី ចំនួនអានៈ 1494

ជីវិត​អ្នក​​​ប្រ​កប​របរ ​រត​តាក់​ស៊ី​ដឹក​ភ្លៀវ​ទេស​ចរណ៍​មិន​មែន​ជា​អ្នក​មាន​ផ្ទះ​ធំ ទ្រ​នុំ​ខ្ពស់​អី​នោះ​ទេ ជីវភាព​បាន​ព្រឹក​ខ្វះ​ល្ងាច រក​មួយ​រដូវ​ ដេក​ស៊ី​មួយ​រដូវ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ការ​ចំ​ណាយ​ផ្សេង​ៗដូចជា​​ថ្លៃចត​ឡាន ចត​រឺម៉ក រង​ចាំ​ភ្ញៀវ​ចេញ​ពី​ប្រាសាទ​ ដែល​ជា​បន្ទុក​បន្ថែម​ទៅ​លើ​ជី​ភាព​ក្រី​ក្ររបស់​ពួកគេ។

បើ​តាម​សេច​ក្តី​រាយ​ការណ៍​ពី​បង​ប្អូន​អ្នក​ដឹក​ភ្លៀវ​ទេសចរណ៍​ ដោយ​រថ​យន្ត​ និង​រឺ​ម៉ក​កង់​បី ប្រ​ចាំ​ខេត្ត​សៀម​រាប បាន​អោយ​ដឹង​ថា មាន​ចំ​ណតរថ​យន្ត​​២កន្លែង​ដែល​យក​លុយ​ជា​រៀង​រាល់​ថ្ងៃ​នោះ​គឺ ចំ​ណត​មុខ​ប្រា​សាទ​បន្ទាយ​ស្រី ក្នុង​ស្រុក​បន្ទាយ​ស្រី និង​ចំ​ណត​ភ្នំ​ក្បាល​ស្ពាន ក្នុង​ស្រុក​បន្ទាយ​ដូច​គ្នា។ ពួក​គា​ត់និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ថា ពួកគាត់​មិន​​ពេញ​ចិត្ត​បង់​លុយ​ថ្លៃ​​ចត​ឡាន​​នៅ​ប្រាសាទ​ទាំង​២​ខាង​លើ​នេះទេ។ ពួក​គាត់​បន្តថា ចំ​ណត​ទាំង​២​កន្លែង​ខាង​លើ​នេះ​អង្គុយ​ចាំ​យក​តែ​លុយ​ជា​រៀង​រាល់​ថ្ងៃ តែ​កន្លែង​ចត​ឡាន​មិន​មាន​ដំ​បូល​នោះ​ទេ គឺ​ចត​ឡាន​​កណ្តាល​ថ្ងៃ​ក្តៅ​ហួត​ហែង ស្ទើ​ឆេះ​ឡាន​អស់​ទៅ​ហើយ។​

ក្រុម​អ្នក​ដឹក​ភ្លៀវ​ទេស​ចរណ៍​ខាងលើ​បាន​ត្អូញ​ត្អែថា ពួក​គាត់​មាន​ជី​វភាព​លំ​បាក​ទើប​នាំ​គ្នា​មក​រត​តាក់​ស៊ី រត​រឺ​ម៉ក ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ  ហើយ​រដូវ​ភ្លៀវ​ច្រើន​មាន​តែ​ប្រ​ហែល​៤​ខែ​ប៉ុណ្ណោះ​គឺ​គិត​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ ខែ​គុម្ភៈ ឯរដូវ​អត់​ភ្លៀ​វ​គឺ​ដេក​ស៊ី​ ជួន​កាល​អត់​អី​ស៊ី​ខ្ចី​លុយ​អង្គការ​ចាយ​សិន​រង​ចាំ​រដូវ​ភ្ញៀវ​ច្រើន​ឆ្នាំ​ក្រោយ​មក​ដល់​ចាំ​រក​លុយ​សង​គេ​វិញ តែ​​ថ្នាក់​ដឹក​នាំ​ខេត្ត​មើល​មិន​ឃើញ​ពី​ទុក្ខ​លំ​បាក​នេះទេ មិន​ត្រឹម​តែ​មិន​បាន​ជួយ​ ថែម​ទាំ​ងជាន់កអ្នក​ក្រ​​​ អោយ​កាន់​តែ​ក្រ​ថែម​ទៀត​។

ក្រុម​អ្នក​ដឹក​ភ្លៀវ​ទេស​ចរណ៍​ខាងលើ សំនូម​ពរ​ទៅ​លោក​ ឃឹម​-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ថ្មី មេត្តាបញ្ឈប់​ការ​យក​លុយ​ថ្លៃ​ចំណត​ពី​អ្នក​អ្នក​ដឹក​ភ្ញៀវ​ទេស​ចរណ៍​នៅ​ខេត្ត​សៀម​រាប​ទៀត​ទៅ ​ព្រោះ​លុយ​ទាំង​នោះ​វា​មិន​អាច​យក​ទៅ​អភិវឌ្ឈន៍​ប្រ​ទេស​ជាតិ​បាន​ទេ តែ​បើ​មិន​យក​ពី​អ្នក​ដឹក​ភ្ញៀវ​ទាំង​អស់​នេះ នោះ​វា​អាច​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ពួក​គាត់​បាន​ខ្លះដែរ ព្រោះ​លុយ​នេះ​សំ​រាប់​អ្នក​មាន​គឺ​វាតិច​ណាស់​ តែ​សម្រាប់​អ្នក​ក្រ​គឺ​ច្រើន​គួរសមដែរ។

អ្នក​យក​ព័ត៌យើង​មាន​បាន​ធ្វើ​ការ​សាក​សួរ​ទៅ​អ្នក​អង្គុយ​ចាំ​ទា​លុយ​ថ្លៃ​ចត​ឡាន​ រឺ​ម៉កកង់​បី​ នៅ​ចំណត​ទាំង​២​ខាង​លើ តែ​ពួក​គេ​ហាក់​ព្យា​យាម​លាក់​បាំង​មិន​បញ្ចេញ​ឈ្មោះ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទេ ពួក​គេ​ឆ្លើយ​ថា មិន​ស្គាល់​ថៅ​កែ​ ឬមេ​ដែល​អោយ​យក​ថ្លៃ​ចំ​ណត​នោះ​ទេ គ្រាន់​តែ​ប្រ​មូល​លុយ​បាន​មាន​អ្នក​មក​យក​ជា​រៀង​រាល់​ថ្ងៃពី​ពួកគេ​។

ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជ​ការ​ម្នាក់​នៅ​ភ្នំ​ប្រាសាទ​ក្បាល​ស្ពាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លុយ​ថ្លៃ​ចំណត​ទាំង​នេះ​គឺ​យក​ទៅ​ថ្វាយ​ជូន​លោក​ចៅ​ហ្វាយ​ស្រុក​ប្រាសាទ​បន្ទាយ​ស្រី ខេត្ត​សៀម​រាប​។ លោក​បន្តថា រឿង​លុយ​ទាំង​អស់​នេះ​យក​ជូន​សាលា​ខេត្ត​ ឬ​ចូល​ជា​ថវិការ​រដ្ឋ​ ឬ​ចូល​ហោប៉ៅ​បុគ្គល​ នោះ​លោក​ពុំ​បាន​ដឹង​ច្បាស់​ទេ។

បញ្ជាក់៖ តំលៃ​ចតឡាន និង​រឺម៉ក​គឺ ម៉ូតូ៥រយរៀល រឺម៉កកង់​បី​១ពាន់​រៀល ឡាន​តូច២ពាន់​រៀល​ ឡាន​ធំ​៤ពាន់​រៀល។ ជំ​រក​គ្មាន​ អាច​មាន​ដើម​ឈើ​១ដើម​ ឬ២ដើម​ ដណ្តើម​ប្រ​ជ្រៀត​គ្នាចត។ គុណវិបត្តិ​គឺ ក្តៅឡាន​ ប្រេះ​ថ្នាំ ចំ​ណាយ​ពេល​យូ​ក្នុង​ការ​បញ្ឆេះ​អោយ​ត្រ​ជាក់ ខាត​លុយ​ ខាត​ពេល​វេលា បន្ថែម​ភាព​ក្រី​ក្រដល់​អ្នក​រត​តាក់​ស៊ី។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​បាន​ទេនៅ​ថ្ងៃនេះ​ ព្រោះ​ទូរ​ស័ព្ទមិន​ចូល​៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2062ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1665ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10127ដង ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អ...    អាន1999ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2058ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1550ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1615ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2341ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1494ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1513ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      20096នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    166580នាក់
ខែនេះ    549860នាក់
ឆ្នាំនេះ   1932092នាក់
សរុប   51292018នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:57