ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បានជួសជុល

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 03:57 នាទី ចំនួនអានៈ 1515

អគ្គិសនីខេត្ត​បាន​បើក​ការដ្ឋាន​​​តភ្ជាប់​​បណ្តាញអគ្គីសនី​​អោយ​ប្រ​ជា​ពល​រដ្ឋ​​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ​កាលពីពេល​ថ្មីៗ​នេះ ក្រោម​អធិបតីភាព​របស់ ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប។​

​ក្នុង​ពិធីបើកការដ្ឋាន​នោះ ឯ​.​ឧ ឃឹម ប៊ុន​សុង បានធ្វើការ​កោតសរសើ​រ និង​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គភាព​អគ្គិសនី​សៀមរាប ដែល​បាន​ខិតខំ​ពង្រីក​បណ្តាញ​អគ្គិសនី ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ឲ្យ​បាន​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​សៀមរាប ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល ក្នុងការ​រស់នៅ និង​សំរួល​ដល់​ការធ្វើ​អាជីវកម្ម​ផ្សេងៗ ការបង្កើត​ការងារ បង្កើន​ប្រាក់ចំណូល លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្នុង​មុខរបរ​ប្រចាំថ្ងៃ ។​

​ឯ​.​ឧ ឃឹម ប៊ុន​សុង បន្ត​ប្រសា​ស​ថា ខេត្តសៀមរាប​ឈានឆ្ពោះ​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរខេត្ត និង​ក្រុម ប្រឹក្សា​ខេត្ត ដែល​បាននិងកំពុង​ពង្រឹង និង​ពង្រីក​វិសាលភាព សក្តានុពល​ទេសចរ ដោយ​ការវិនិយោគ​ឲ្យ​កាន់តែ​ខ្លាំងក្លា តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការពង្រីក​បណ្តាញ​អគ្គិសនី ប្រព័ន្ធ​ទឹកស្អាត ការបំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ ការកែលម្អ​សោភ័ណភាព​ក្រុង និង​ជាពិសេស​លើ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការធានាបាន​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​បាន​យ៉ាង​ល្អប្រសើរ សំដៅ​ចូលរួមចំណែក​កសាង​សេដ្ឋកិច្ចសង្គម ក្រោម​ដំបូល​សន្តិភាព ស្ថិរភាព សន្តិសុខ និង​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ចក្ខុវិស័យ​ដ៏​ស៊ីជម្រៅ សម្រាប់​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​និរន្ត​ភាព​។

ប្រ​ជា​ពលរដ្ឋ​នៅ​ភូមិ​អញ្ចាញ​ សង្កាត់នគរធំ មាន​ការ​ត្រេក​អរ​ និង​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​ឯក​ឧត្តម​ឃឹម-ប៊ុនសុង ដែល​បាន​​ត​បណ្តាញ​អគ្គីសនី ជូន​ពួកគាត់​ប្រើ​ប្រាស​ដូច​ខាងលើ​នេះ តែ​ពួកគាត់​នៅ​មាន​សំ​នូម​ពរ​​មួយ​ទៀត​ ដែល​ជា​គោល​បំ​ណង​ចង់​បាន​របស់​ពួកគាត់​ជា​យូ​ឆ្នាំ​មក​ហើយ​មិន​ទាន់បាន​សម្រេច​នោះគឺ សុំ​អោយ​អាជ្ញា​ធរ​ជួស​ជុល​ផ្លូវ​ដី​ក្រ​ហម​មួយ​ខ្សែ ដែល​មាន​ប្រ​វែង​ប្រ​ហែល​១ពាន់​ម៉ែត្រ ស្ថិត​ពី​ចំ​នុច​សាលា​ឆទាន​ទំ​​នប់​អញ្ជាញ មក​ទល់​ផ្លូវ​៦០​ម៉ែត្រ ​(ពីជើង​ទៅ​ត្បូង)។

ពួកគាត​លើ​ក​ហេតុ​ផល​ថា ផ្លូវ​មួយ​ខ្សែ​នេះ​សាង​សង​តាំង​ពី​មុន​លោក​ស៊ូ-ភិរិន្ទ ឡើង​ជា​ចៅ​ហ្វាយ​ខេត្ត ហើយ​ផ្លូវ​នេះ​ដាច់​យូរ​​ឆ្នាំ​ហើយ​ មិន​មាន​អ្នក​ណា​គេ​អើ​ពើ​អីទេ នៅ​រដូវ​វស្សា​ទឹក​លិច​ចង់​ត្រឹម​ចង្កេះ។ ពលរដ្ឋ​នៅ​សង្កាត់​នគរ​ធំ​សង្ឃឹម​ថា លោក​អភិបាល​ខេត្ត​ថ្មី​និង​ជួស​ជុល​ផ្លូវ​ខាង​លើ​នេះ​​មុន​ទឹក​លិច​នៅ​រដូវ​វស្សា​ឆ្នាំនេះជូន​ពួកគាត់​ធ្វើ​ដំ​ណើរ​អោយ​បាន​ស្រួល​ជាក់​ជា​មិន​ខាន៕ ដោយ៖ ចៅ​ចេក

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន1916ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1593ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1453ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1590ដង រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1694ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1656ដង លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1356ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1599ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1440ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន1877ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8075នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    154559នាក់
ខែនេះ    537839នាក់
ឆ្នាំនេះ   1920071នាក់
សរុប   51279997នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 07:11