យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប

ដោយៈ រ៉េត ខេត្តបាត់ដំបង ថ្ងៃទី 11 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 05:09 នាទី ចំនួនអានៈ 2542

យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា​ម៉ោង​​៥​និង​២០​នាទី​ល្ងាច​ ខណៈ​ដែល​មាន​មនុស្ស​ចំនួន​៤​នាក់​បាន​និង​កំពុង​ជិះ​កង់​ដើរ​លក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ម្តុំ​ភូមិ​កំពង់ព្រះ និង​ភូមិ​ស្វាយ​ជំនីក ក្នុង​ទឹកដី​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ប្រភព​ព័ត៌មាន​ពី​​សន្តិសុខ​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា​ ​ នៅមុន​ពេល​ឃាត់​មនុស្ស​ទាំង​៤​នាក់​នេះ គឺ​កម្លាំង​ប៉ុស្តិ៍​ទាំងពីរ​គោលដៅ​ខាងលើ​បាន​រាយការណ៍​មក​ថា​ មានការ​ដើរ​លក់​យីហ៊ឺ ដែល​ហាក់បីដូច​ជាមាន​ភាព​មិន​ប្រក្រតី គឺ​សង្ស័យ​ថា​​​ជា​របស់​ក្លែងក្លាយ ​ទើប​លោក​អធិការរង​មួរ ឡាន​ ​បាន​បញ្ជា​ទៅ​កម្លាំង​ប៉ុស្តិ៍​​​ធ្វើ​ការ​ឃាត់​មនុស្ស​ទាំងនោះ​យក​មក​កាន់​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​ដើម្បី​ឲ្យ​កម្លាំង​ជំនាញ​ត្រួតពិនិត្យ និង​ធ្វើការ​សាកសួរ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​​ទៀត​ថា ​​​ក្នុង​ហេតុការណ៍​នោះ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់​លោក​នួន សាន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត លោក​វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ លោក​ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែ និង​កម្លាំង ​ដែល​បាន​ប្រតិបត្តិការ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​របស់​ទាំងនេះ​ដោយ​ក្នុង​នោះ​មាន​យីហ៊ឺ​ បបែល និង​ហៃ​ប៊ី។ អ្នក​លក់​ទាំង​៤​នាក់​មាន​ឈ្មោះ​១.​កែវ សៅ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​ ២.​កែវ កេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (ត្រូវជា​កូន)។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ ៣.ជិន ផន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្លាប​តាអោ​ង ឃុំ​ស្វាយ​ទង​ត្បូង​ ស្រុក​កំពង់ត្រាច និង​៤. យ៉ិត ផុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​ខ្វា​យ ឃុំ​ស្វាយ​ទង​ដូចគ្នា។ តាម​ការសាកសួរ​ពី​កម្លាំង​ជំនាញ​អ្នក​ទាំង​៤​នាក់​នេះ​បាន​សារភាព​ថា ពួកគេ​បាន​ប្រកប​មុខរបរ​នេះ​អស់​រយៈពេល​ប្រមាណ​ជាង​ពីរ​ឆ្នាំ​មក​ហើយ ដោយសារតែ​ឃើញ​ថា​ មាន​អាជីវករ​ដែល​លក់ដូរ​នៅ​ផ្សារ​កំពត​យក​មក​លក់​ឲ្យ​ក្នុង​តម្លៃ​ថោកៗ ទើប​ពួកគេ​សុខចិត្ត​យក​ប្លង់ដី​ស្រែ​ទៅ​ដាក់​បញ្ចាំ​ដើម្បី​បាន​លុយ​យក​មក​ធ្វើ​ដើម​រកស៊ី​ ដោយ​បាន​នាំ​យក​ប្រភេទ​យី​ហ៊ឺ​ និង​បបែល​នេះ​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ ដើម្បី​ទទួល​បាន​កម្រៃ​សមរម្យ។ ពួកគេ​បាន​បន្ត​ទៀត​ថា ថ្មីៗ​នេះ​មាន​ក្រុម​តាក់​ស៊ី​មួយ​ចំនួន​បាន​ប្រាប់​ថា​ឲ្យ​ទៅ​លក់​នៅ​ខេត្តបាត់ដំបង​គឺ​អាច​លក់ដាច់ ទើប​ពួកគេ​បាន​នាំ​យក​ទំនិញ​ទាំងនេះ​ឆ្ពោះ​មក​ទិសដៅ​ខាងលើ​ដើម្បី​ជិះ​កង់​ដើរ​លក់​តាម​ភូមិ ដោយ​លក់​ចាប់ពី​ទឹកដី​ខេត្ត​ពោធិ៍សាត់ រហូតមកដល់​ខេត្តបាត់ដំបង​គឺមាន​រយៈពេល​ប្រមាណ​ជាង​១០​ថ្ងៃ​មកហើយ ប៉ុន្តែ​ផ្ទុយទៅវិញ​មិន​ដូចជា​ពាក្យ​គេ​ថា​នោះ​ទេ​គឺ​លក់​មិន​សូវដាច់​សោះ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សកម្មភាព​នៃ​ការ​ត្រួតពិនិត្យ​របស់​លោក​ព្រះរាជអាជ្ញា ក៏ដូចជា​លោកនាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ គឺ​បាន​រក​ឃើញ​​ថា​យីហ៊ឺ​ និង​បបែល​ទាំង​នោះ ​ផ្សំ​ពី​សារធាតុ​​ប្លាស្ទិក​ និង​ជាតិ​កៅស៊ូ ព្រោះ​នៅ​ពេល​ធ្វើ​ការ​ដុត​ជាមួយ​នឹង​ភ្លើង​សាកល្បង​ឃើញ​ថា​មានការ​រួញ​ឈ្ងៀម​ហើយ​ឆេះ។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​របស់​ទាំង​នេះ​គឺជា​របស់​ក្លែងក្លាយ ដែល​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​ទិញ​យក​ទៅ​បរិភោគ​បាន​យ៉ាង​ងាយ។ ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​ដដែល​​បាន​បញ្ជាក់​ថា បន្ទាប់ពី​បាន​ប្រឹក្សា​យោបល់​រវាង​លោក​ព្រះរាជអាជ្ញា និង​ការិយាល័យ​ជំនាញ​រួចមក​ វត្ថុ​​តាង​រួមមាន​យី​ហ៊ឺ និង​បបែល​សរុប​ទម្ងន់១៦០​​គីឡូក្រាម និង​ហៃ​ប៊ី​ទម្ងន់៧,៥០​គីឡូក្រាម ត្រូវ​បាន​ដកហូត​ដើម្បី​ធ្វើ​ការ​ដុត​បំផ្លាញ​ចោល។ ចំណែក​មនុស្ស​ទាំង​៤​នាក់​ដែល​ប្រកបមុខរបរ​នេះ ​លោក​ព្រះរាជអាជ្ញា​សម្រេច​មិន​ឃុំខ្លួន​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​និង​បញ្ឈប់​សកម្មភាព​រក​ស៊ី​នូវ​មុខរបរ​ ដែល​មាន​ភាព​មិន​ប្រក្រតី​បែបនេះ​តទៅទៀត បើ​ទោះ​បីជា​អ្នកលក់​ទាំង​៤​នាក់​នេះ​បាន​បដិសេធ​ថា​ មិន​ដឹង​ថា​មាន​សារធាតុ​ជ័រ ឬ​ប្លាស្ទិក​យ៉ាងណាក៏ដោយ។ ពាក់ព័ន្ធ​នឹង​​ករណី​ខាង​លើ​នេះ ​សូម​ប្រជាពលរដ្ឋ​ទាំង​អស់​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​មុននឹង​ទិញ​របស់​នេះ​យក​ទៅ​បរិភោគ​ ពោលគឺ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ជៀសវាង​ការទិញ​ប៉ះ​របស់​ក្លែងក្លាយ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព៕ ប្រភពដើម ពីកម្ពុជាថ្មី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1386ដង និស្សិតស្រីសាលាន័រតុនត្រូវចោរបាញ់របួសធ្ងន់ប្លន់យក ទូរស័ព្ទអាយហ្វូន    អាន1648ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2164ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1602ដង ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អ   អាន1663ដង ថ្ងៃនេះ​ជនបរទេស១០នាក់​ត្រូវ​បាន​បញ្ជូនខ្លួនមកតុលាការ បន្ទាប់​ពីសមត្ថកិច្ចឃាត់​ខ្លួនក?...    អាន1488ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2068ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1578ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន1917ដង ៥នាក់ស្លាប់នៅនិងកន្លែង នឹងជាច្រើននាក់របួសដោយសាគ្រោះថ្នាក់ចរាចរណ៍   អាន1344ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1652នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71243នាក់
ខែនេះ    178321នាក់
ឆ្នាំនេះ   2636224នាក់
សរុប   51996150នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:31