ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ លើកញ្ចក់ទូរទស្សន៍

ដោយៈ សៀ វិចិត្រ ភ្នំពេញ ថ្ងៃទី 26 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 3062

ខណៈដែលភាពយន្តថៃ កំពុងតែចាក់បញ្ចាំងក្នុងមួយស្ថានីយទូរទស្សន៍មួយ និងមានស្ថានីយទូរទស្សន៍ល្បីមួយទៀត ត្រៀមចាក់បញ្ចាំងដែរនោះ តារាសម្ដែងខ្មែរមានឈ្មោះល្បីរាប់ឆ្នាំ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការប្រកូកប្រកាស និងអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ និងអ្នកសិល្បៈទាំងអស់ គាំទ្រគំនិតរបស់ខ្លួន ដើម្បីកុំឲ្យមានការចាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍របស់ខ្មែរ ឬបញ្ចាំងក្នុងម៉ោងពិសេសណាមួយ។ លើសពីនេះ ចន ច័ន្ទលក្ខិណា បាននឹងកំពុងត្រៀមប្រមូលមេដៃ អ្នកសិល្បៈទាំងអស់ ដើម្បីស្នើទៅក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធទាំងអស់ កុំឲ្យចាក់បញ្ចាំងភាពយន្តថៃ នៅចន្លោះម៉ោង៦-៩យប់ ឬបើគ្មានការបញ្ចាំងកាន់តែល្អ នៅលើកញ្ចក់ទូរទស្សន៍តែម្ដង ។

បន្ទាប់ពីស្ងប់ស្ងាត់ការ ចាក់បញ្ចាំងរឿងភាគថៃ អស់រយៈពេលជាង១០ឆ្នាំរួចមក ថ្មីៗនេះ គេសង្កេតឃើញថា ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានចាប់ផ្ដើមចាក់បញ្ចាំងឡើងវិញ ក្រោមសំឡេងរិះយ៉ាងខ្លាំង ពីសំណាក់អ្នកសិល្បៈ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ។ ជាពិសេសថ្មីនេះ តារាសម្ដែង និងផលិតកររបស់ថៃ បានមកប្រទេសកម្ពុជា ដើម្បីធ្វើការសហការគ្នាបញ្ចាំងភាពយន្តខ្លួន ក្នុងទីផ្សារសិល្បៈខ្មែរដូចមុនឡើងវិញ ។ យ៉ាងណាមិញ ស្ថានីទូរទស្សន៍ ល្បីៗក្នុងស្រុកមួយទៀត កំពុងតែត្រៀមបញ្ចាំង រឿងភាគថៃឡើងវិញ ស្របពេលដែលកុនថៃ ដែលបញ្ចាំងតាមរោងភាពយន្តធំៗ កំពុងតែជោគជ័យ យ៉ាងសស្រាក់សស្រាំ ពិសេសវត្តមានតារាល្បីៗ របស់ថៃនាពេលកន្លងមក បានធ្វើឲ្យរំឭកដល់ អនុស្សាវយ៍ចាស់ នៃភាពយន្តល្បីរបស់ថៃ ។

ជាការពិតរឿងភាគថៃ មិនដែលបានសាបរលាប ចេញពីដួងចិត្តអ្នកទស្សនាខ្មែរឡើយ ទោះបីទូរទស្សន៍មិនបាន បញ្ចាំងពិតមែន តែបើក្រឡេកមើល តាមតូបជួលស៊ីឌីនានាវិញ សម្បូរទៅដោយរឿងភាគថៃ គ្រប់ប្រភេទ ដែលទស្សនិកជនខ្មែរ នៅតែជួលមើល ព្រោងព្រាត ព្រោះរឿងភាគថៃ ផលិតមកពោរពេញ ដោយគុណភាព ទាំងសាច់រឿង ពាក្យពេចន៍នៃការនិយាយ និងប្លង់ថត ពិសេសតារាសម្ដែង សុទ្ធតែមានគុណ ភាពពិតប្រាកដ។

អ្នកនាង ចន ច័ន្ទលក្ខិណា ពិតមានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ក្រោយដឹងដំណឹងថា ទូរទស្សន៍ល្បីរបស់ខ្មែរមួយទៀត ត្រៀមបញ្ចាំងរឿងភាគថៃ ឡើងវិញ ស្របពេលរឿងភាគខ្មែរ ខ្សត់អ្នកផលិត ខ្វះថវិកា ខ្វះធនធានមនុស្ស ខ្វះអ្នកនិពន្ធដើម្បី ឲ្យរឿងមានច្រើនបែបផែន តារាសម្ដែងមិនត្រូវ ខ្នាតជាដើម។

ថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែត្រៀមប្រមូល ស្នាមមេដៃ សិល្បករ និងអ្នកស្នេហាសិល្បៈ ភាពយន្តខ្មែរ ដើម្បីឲ្យមានការពន្យារ ការចាក់ផ្សាយភាពយន្តភាគថៃ ក្នុងម៉ោង៦កន្លះ ទៅម៉ោង៩កន្លះ ព្រោះជាម៉ោងមាស តែក្រៅម៉ោងហ្នឹង អាចចាក់ផ្សាយបាន ។ ការប្រមូលនេះ ធ្វើរួចអ្នកនាង នឹងយកទៅប្រគល់ ជូនក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធនានា ។

អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយប្រាប់ LookingTODAY ថា ការធ្វើបែបនេះ មិនមែនដើម្បី ប្រយោជន៍ខ្លួនឯងទេ ព្រោះអ្នកនាង មិនអាចគ្រងតំណែង ជាតួឯកទៀតឡើយ ម្យ៉ាងអ្នកនាងស្រឡាញ់ វិស័យសិល្បៈភាពយន្តនេះណាស់ អ្នកនាង បានចាប់ផ្ដើមតាំងពីអាយុ១៥ឆ្នាំ រហូតមកដល់ពេលនេះ បេះដូងនិងខួរក្បាល មានតែសិល្បប៉ុណ្ណោះ ។ អ្នកនាងមិនចង់ឲ្យវា ត្រឡប់ទៅរកជំនាន់មួយ ដែលរឿងភាគថៃ បានវាយលុកភាពយន្តខ្មែរ រហូតហៅលែងឮតែម្ដង ។

អ្នកនាង ចន ច័ន្ទលក្ខិណា បន្តថា បើទោះបីស្ថានីយទូរទស្សន៍ ដែលបញ្ចាំងរឿងភាគថៃនោះ ខឹងអ្នកនាង មិនហៅអ្នកនាងឡើង ប៉ុស្ដិ៍នោះទៀតក៏ដោយ ក៏អ្នកនាងនៅតែជំនះ ធ្វើទាល់តែបាន ។ បើទោះជាខាងក្រសួងពាក់ពន័ន្ធ មិនអើពើ ឬនៅតែចាក់ផ្សាយ ក្នុងម៉ោងនោះមែន ក៏អ្នកនាងអស់ចិត្តព្រោះ អ្នកនាងប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដើម្បីសិល្បៈខ្មែរ ៕

ប្រភពព័ត៌មានដើមៈ http://www.yolprom.com/news/20140926-10

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សិល្បៈ &កំសាន្ដ  តារា 

ព័ត៌មានដែលមានទំទាក់ទំទង

ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1576ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន1550ដង លោក ហាក់ ឈ្មួញដឹកឈើប្រណិតវ័យក្មេងល្បីពេញខេត្ត តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយ   អាន1453ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1366ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2269ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1396ដង រថយន្តយីឌុបដឹកឈើក្រញូង២គ្រឿងរបស់ក្រុម ហ៊ុន ប៊ុនសុខា ត្រូវសមត្ថកិច្ចក្រសូងបង្រ្កាប   អាន1560ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1380ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន1998ដង សមត្ថកិច្ចឃាត់ខ្លួនលោកម៉មសុណង់ដូនៅរាជធានីភ្នំពេញព្រឹកថ្ងៃទី១៥នេះ   អាន1796ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27482នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    173966នាក់
ខែនេះ    557246នាក់
ឆ្នាំនេះ   1939478នាក់
សរុប   51299404នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:36