ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ

ដោយៈ នាយពាង ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 22 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 02:56 នាទី ចំនួនអានៈ 1860

ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ មិនតិច​ជាង​១០០​គ្រឿង​ឡើយ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មុខរបរ​នេះ មាន​ភាព​រលូន និង​សុខសាន្ត​បាន​រាប់​ឆ្នាំទៅ​ហើយ​នោះ​ ​គឺ​ដោយសារ ការបើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច បើ​ទោះ​បី​ជា​​ពួក​គេ​ដឹង​​ថា សកម្មភាព​នេះ​វា​បាន​ធ្វើឲ្យ​បាត់​ចំណូល​ជាតិ​ក្នុងមួយ​​ឆ្នាំៗ​រាប់​សិប​លាន​ដុល្លា​ក៏​ដោយ ក៏​អស់​លោក​ សមត្ថកិច្ច តាម​ព្រំដែន​គ្មាន​ការបង្ក្រាប​ទាល់តែសោះ តែ​បែរ​ជា​លួច​ឃុប​ឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ទៅ​វិញ ព្រោះមុខ​របរ​នេះ​វា​ជា​ឆ្នាំង​បាន​របស់​សមត្ថកិច្ចទាំង​នោះ​​។ 

​យោង​តាម​សេចក្តី​រាយការណ៍ពី​ប្រ​ជា​ពល​រដ្ឋ​កាល​ពី​​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤បាន​អោយ​ដឹង​ថា​​​ ​​ម៉ូ​តូ​​សេរី​ថ្មី ដូចជា​ប្រភេទ​អូ​តូស្គូប​ពី ឃ្លី​ក អ៊ែ​ប្លែក អា​យខន ស៊ូមឺ​អិច វេវ ស៊ី​ប៊ី​អរ ជាច្រើន​គ្រឿង​​ត្រូវបាន​ឈ្មួញ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច ឈរជើង​តាម​បន្ទាត់​ព្រំដែន និង ប៉ូលិស​សេដ្ឋកិច្ច ប៉េអឹម គយប្រ​ចាំ​​ខេត្ត និងគយ​​ក្រសួង នាំ​ឆ្លង​ព្រំដែន កម្ពុជា​-​ថៃ បាន​យ៉ាង​រលូន ពី​ព្រំដែន​រហូតដល់​ទី​រួម​ខេត្តបន្ទាយមានជ័យ និង​បន្ត​ដឹក​តាម​រថយន្ត ជា​ចំហរ និង​លួចលាក់នាំ​​ទៅ​កាន់​រាជធានី​ភ្នំពេញ ក្នុង​មួយ​គ្រឿង​ត្រូវ​ចំណាយ​យ៉ាងតិច​១៥០​ទៅ​២០០​ដុល្លា​របង់ប្រាក់​ក្រោម​តុ​ជូន សមត្ថកិច្ច​ខាង​លើ​បន្ទាប់​ពី​ម៉ូតូ​ឆ្លង​ផុត​ព្រំដែន បើ​មិន​ស៊ីសស៊ុះ​ជាមួយ​សមត្ថកិច្ច​ទាំងនេះ ច្បាស់​ជា​ត្រូវគេ ដេញ​ចាប់​ប្រផាប់​ប្រភីង ដូច​ដេញ​ចាប់​ចោរ​អីចឹង​។​

​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ ទាំងនេះ​ភាគច្រើន ត្រូវបាន​ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង ក្នុង​ស្រុក​ម៉ាឡៃ ដែល​គ្រប់គ្រង​ដោយ​ទា​ហ៊ាន​សឹក​រង ប៉ូលិស​ការពារ​ព្រំដែន​៨១៥ និង​៨៩១ និង​ច្រករបៀង​ជាច្រើន ដូចជា ច្រក​អូរ​បី​ជាន់ ក្នុង​ស្រុក​ស្វាយចេក ច្រករបៀង ក្នុង​ស្រុក​ថ្មពួក ក្រោម​ការ​គ្រប់​របស់​កម្លាំង​យោធា​សឹក​រង​ខេត្ត និង កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​៨០៧ ដែល​មាន​លោក ប្រាក់ សាំ ជា​មេបញ្ជាការ ។​ក្នុងនោះ​គេ​បានឃើញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កូនចៅ​លោក ចាប់ សុ​ផា​រឹទ្ធ និង​នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង កូនចៅ​លោក ហុក ចិត្រា​បានពង្រាយ​គ្នា​ដូច​ខ្យង និង​ក្រុម​បើក រថយន្ត​ប្រដេញ​លើ​ផ្លូវជាតិ ចាំ​យក​ប្រាក់​ពី​ឈ្មួញ​នាំចូល​ម៉ូតូ​គេច​ពន្ធ​ផងដែរ​។​

​មួយ​រយៈ​នេះ គេ​សង្គេត​ឃើញ​ច្រករបៀង​ខុសច្បាប់ ដែល​មាន​ប្រជាប្រិយភាព​នាំចូល​ម៉ូតូ​គេច​ពន្ធ​ខ្លាំង ជាងគេ​គឺ​ច្រករបៀង​បឹងបេង ច្រករបៀង​ខ្លាំងា​ប់ ច្រករបៀង​កោះ​ស្នួល ដែល​ច្រក​ទាំងនេះ​ស្ថិតក្រោម​ការ គ្រប់គ្រង​របស់​កម្លាំង​យោធា​សឹក​រង ស្រុក​ម៉ាឡៃ មាន​លោក អ៊ុក ដា​រ៉ា​ន់ ជា​មេ​បញ្ជា្ក​ការ និង​កម្លាំង​នគរ បាល​ការពារ​ព្រំដែន​គោក​៨១៥ មាន​លោក ឈិត លី ជា​មេបញ្ជាការ​។​

គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ លោក​ឧត្តមសេនីយ៍ ខេង សុមេត អគ្គ​ស្នង ការរង​នគរបាលជាតិ និង​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ព្រមាន​យ៉ាង​ធ្ងន់ៗ ចំពោះ​សមត្ថកិច្ច​នៅតាម​ព្រំដែន រួមមាន នគរបាល យោធា និង​ប៉េអឹម ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការ បើក​ឲ្យមាន​ច្រករបៀង​ខុស​ច្បាប់​ទាំងឡាយ រួច​ឃុបឃិត​ជាមួយ​ឈ្មួញ នាំចូល​ឈើ​គ្រញូង ទំនិញ​គេច​ពន្ធ បទល្មើស​ឆ្លងដែន​ខុសច្បាប់ ពិសេស​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ ដែល​បទល្មើស ទាំងនេះ​ជា​ទូទៅ​កើតឡើង​ក្នុង​ជាយ​ដែន​ស្រុក​ថ្មពួក និង​ជា​យ​ដែន​ស្រុក​ម៉ាឡៃ​។​

​បើទោះបីជា​មាន​ការដាក់​បញ្ជា យ៉ាង​តឹងរឹង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏ដោយ ក៏​មន្ត្រី​នៅ​តាម​គោល​ដៅ​នីមួយៗ​ ហាក់​គ្មាន​អើ​រពើ​និង​ញញើត​ច្បាប់​ឡើយ សកម្មភាព​ល្មើស​នៅ​តាម​ច្រក​របៀង​​នី​មួយៗ​ខាង​លើ​ កាន់តែ​កើន​ឡើង​ជាង​មុន​ជា​លំដាប់​។​ ចំពោះ​ស្ថាប័នគយ​សាខា​ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹក នាំ​របស់លោក ថោង សុខាំ​ភូ ហាក់​គាំង​​ត្រគៀក​ស្តូក ងងឹត​ភ្នែក ត្រ​ចៀក​ថ្លង់ លែង​ដឹង​លែង​លឺ​អ្វី​ទាំង​អស់ មាន​សកម្មភាព​តែ​ដំបូង​ក្រោយ​ចូលកាន់​តំណែង បន្ទាប់មក​ក៏​ស្ងាត់ឈឹង គ្មាន​ការបង្ក្រាប​អ្វី​ឡើយ ឬ​មួយ​ក៏​អស់លោក​គយ​ទាំង​នេះ​ត្រូវបាន​ឈ្មួញ​សែន ព្រេន​ប្រចាំខែ​អស់ហើយ​?

ពល​រដ្ឋ​ខេត្ត​បន្ទាយ​មាន​ជ័យ​ស្នើ​សុំ​ថ្នាក់​ដឹក​នាំ​ធំៗ​នៅ​ក្រ​សួង​មេត្តា​ធ្វើ​ការ​ត្រួត​ពិនិត្យ ស្មើប​អង្កេត​សា​ឡើង​វិញ​ជុំ​វិញ​ករណី​សមត្ថ​កិច្ច​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​ និង​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ ដែល​ទង្វើ​ទាំង​នេះ​ហាក់​កុំ​ពុង​ផ្គើន​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជាដោយ​ចំ​ហគ្មាន​ការ​ខ្លាច​ក្រែង​រអែង​ច្បាប់​ទាល់​តែ​សោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1646ដង ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អ   អាន1657ដង របាំត្រុដិ (មានវីដេអូ)   អាន2556ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1498ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1434ដង បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន1584ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1413ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1568ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1583ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1500ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4053នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    15290នាក់
ខែនេះ    122368នាក់
ឆ្នាំនេះ   2580271នាក់
សរុប   51940197នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 19:46