បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 11:57 នាទី ចំនួនអានៈ 2135

ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្លះមាន​ស្តេច និង​មាន​នាយក​រដ្ឋ​​មន្ត្រី​ដូច​ជា​ប្រ​ទេស​ខ្មែរ​ ប្រ​​ទេស​ថៃជាដើម ហើយ​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជារាស្រ្ត​ទាំងនោះតែង​តែស្រលាញ់​ និង​ការ​ពារ​ទឹក​ដី​របស់​​ពួកគេ​អោយ​បាន​គង់​វង់​សំ​រាប់​បន្សល់​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ​របស់​ពួក​គេ។​

គេ​សង្កេត​ឃើញថា នៅ​ប្រ​ទេស​កម្ពុជាតាំង​ពីឆ្នាំ១៩៩៣មក គឺ​មាន​ការ​បោះឆ្នោតជ្រើស​តាំង​តំ​ណាង​រាស្រ្ត ដើម្បី​បង្កើត​សភា ក្នុង​ការ​ជ្រើសតាំង​នាយក​រដ្ឋ​មន្ត្រី អោយ​ដឹក​នាំ​ប្រ​ទេសដ៏​កម្សត់​​មួយ​​នេះ​ទៅ​តាម​លិទ្ធិប្រ​ជាធិប្បតេយ្យសេរីពហុបក្ស។

ទាំងគណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​ជាច្រើន​ តែង​តែ​ប្រ​គួតប្រ​ជែង​គ្នាដណ្តើម​ការ​គាំទ្រ ដណ្តើម​អំ​ណាច ដណ្តើម​កៅអី​នៅ​រដ្ឋ​សភា ព្រោះ​តែ​មានបំ​ណង​ចង់គ្រប់​គ្រង​ទឹក​ដី​ ចង់​បញ្ចេញស្នាដៃរបស់​ខ្លួន​អោយ​គេ​ចារក្នុង​ប្រ​វត្តិសាស្រ្ត។

ប្រ​ជារាស្ត្រ​អ្នក​គាំទ្រ​គណបក្សនីមួយៗ តែងតែអួត​ហើយ​គាំទ្រថា បក្ស​របស់​ខ្លួនល្អ ខ្លាំង​ពូកែ ស្នេហាជាតិ ចេះ​ស្រលាញ់​រាស្ត្រ ចេះស្រលាញ់​ទឹក​ដី ចេះ​អភិវឌ្ឈន៍ប្រទេសជាតិ  ហើយ​បង្អាប់​បក្ស​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ថា អន់ខ្សោយ ផ្ទុយ​ពី​បក្សរបស់ខ្លួន។ មិន​តែប៉ុណ្ណោះ មាន​អ្នក​ងុប​ងុល​និង​នយោបាយ​មួយចំ​នួន​ឈាន​ដល់​ ជេរប្រ​មាត តិសដៀល កាប់​ចាក់​ប្រើ​អំ​ពើ​ហឹង្សា ទៅ​អ្នក​គាំទ្រនិន្នាការ​នយោបាយផ្សេង​ពីខ្លួនក៏មាន។

គ្មាន​នរណាម្នាក់​ដឹង​ពី​កំហុស​ដោយ​អចេតនារបស់​ខ្លួននោះទេ ហើយក៏គ្មាន​នរណាម្នាក់​មើល​មុខ​ខ្លួនឯង​ឃើញ​ដែរ មាន​តែ​យក​កញ្ជក់មក​ឆ្លុះទើប​អាច​មើល​មុខ​ខ្លួន​ឯងឃើញ។ ដូច្នេះប្រ​ទេស ​ដែល​កាន់លិទ្ធិប្រជា​ធិប្បតេយ្យ ត្រូវ​តែមាន​បក្សស្រប​ បក្សប្រឆាំង​ ចាំរិះគន់ក្នុង​ន័យស្ថាបនា ឈ្លោះគ្នាដើម្បីជាតិមាតុភូមិរុងរឿង និង​សុវត្ថិភាព មិន​មែន​ឈ្លោះ​គ្នា​ដើម្បី​លក់​ជាតិ​នោះទេ។

យើង​ជារាស្រ្តខ្មែរ ទោះ​ជាកាន់និន្នាការ​នយោបាយ​ណាក៏ដោយ តែរឿង​មួយគត់​ដែល​យើង​ត្រូវ​ធ្វើ​គឺ ស្នេហាជាតិមាតុភូមិរបស់​យើង។ យើង​ជារាស្រ្តខ្មែរ កើត​លើដីខ្មែរ ឬកើត​នៅ​លើ​ដី​ប្រ​ទេស​​ណា​ក៏​ដោយ យើង​ត្រូវ​តែចងចាំរឿងរាវ​ប្រវត្តិសាស្រ្ត យើង​ត្រូវ​តែចេះស្រលាញ់គ្នា យើង​ត្រូវ​តែការពារទឹកដីរបស់យើងអោយ​បានគង់វង់ យើង​ត្រូវ​តែរួមគ្នាដេញចោរឈ្លានពានចេញ​ពី​ទឹក​ដីរបស់យើង។

ក្នុង​នាម​យើង​ជាកូន​ខ្មែរ យើង​ចង់សួរអ្នកថា៖ បើ​អ្នក​គាំទ្រគណបក្សប្រជាជនកម្ពុជា តើ​អ្នក​ជាខ្មែរដែរឬទេ? បើ​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ តើ​អ្នក​​ជា​ខ្មែរ​ដែរឬ​ទេ? បើអ្នក​គាំ​ទ្រ​គណ​បក្ស​ផ្សេងៗទៀត តើអ្នក​ជាខ្មែរដែរឬទេ? បើ​ទឹក​កម្ពុជាបាត់​បង់​ដូច​ ប្រទេសចម្ប៉ា តើ​អ្នក​គាំទ្រ​គណបក្សប្រជាជន ឬអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ជាអ្នក​បាត់​បង់​ប្រ​ទេសគម្ពុជា?

ប្រទេសចម្ប៉ាជាគំរូ ទឹកដីកម្ពុជាក្រោមជាមេរៀន បើ​យើង​ទាំង​អស់​គ្នាជាជនជាតិខ្មែរ មិន​ក្រោកឈរ មិន​រួម​គ្នាជាធ្លុង​មួយទេនោះ កម្ពុជានិងត្រូវ​បាត់​បង់​ដូច​នគរចម្ប៉ាមិន​ខាន។

ថ្នាក់​ដឹកនាំគេប្រជែងគ្នាក្នុងការ​ដណ្តើមកៅ​អី ដណ្តើម​ងាជានាយករដ្ឋ​មន្រ្តី នោះ​ជារឿង​របស់​គេ ធម្មតា​ប្រទេស​ជាតិនីមួយៗត្រូវ​តែមាន​ថ្នាក់​ដឹកនាំល្អ ក្នុង​ក្រុម​គ្រួសារត្រូវ​តែមាន​មេគ្រួសារ ទូក​ត្រូវ​តែមានក្បាល​និង​ចង្កូត តែយើង​ជាពលរដ្ឋល្អ ត្រូវ​តែចេះស្រលាញ់​ប្រទេសជាតិ រឿង​បក្សទុកមួយឡែក តែរឿង​ទឹក​ដី​ជារឿង​របស់​យើង​រាល់គ្នា ចូរអ្នក​កុំ​កុហក់ខ្លួនឯង និង​កុំ​ទំ​លាក់​អំ​រែក​នេះ​ចេញ​ពី​ខ្លួន​អោយ​សោះ ចូរអ្នក​កុំនិយាយថា រឿង​ប្រទេសជាតិទុក​អោយថ្នាក់​ដឹកនាំគេធ្វើចុះ និយាយ​បែប​នេះ​គឺ​ខុស​ហើយ បើ​និយាយបែបនេះច្រើន​ដង ហើយមាន​អ្នក​ផ្សេងគេលឺ ដូន​តារបស់​អ្នក​ដែល​បាន​ចែកឋាន​ទៅ គាត់​​ច្បាស់​ជា​ខ្មាស​គេ​ជាង​ដើរ​ស្រាត​ទៅ​ទៀត។

នាពេល​បច្ចុប្បន្នគេសង្កេតឃើញថា ជនបរទេសកំពុង​ធ្វើ​សង្គ្រាមត្រជាក់ ក្នុង​ការ​លេប​ត្របាក់​យក​ទឹកដីកម្ពុជា មិន​មែន​អ្នក​មិន​ដឹងនោះទេ តែអ្នក​ហាក់ភ្លេច​ខ្លួន មិន​បាន​គិត​ពិចារណាអោយ​ស៊ី​ជម្រៅ ដូចពាក្យចាស់ពោលថា ហៃអើៗ ដូច​អាជ័យធ្លាក់ទឹក គេមេច អញ់មេច តាម​តែព្រហ្ម​លិខិត​ទៅ។

ម៉ោង​ធ្វើការ​អោយ​បក្ស អ្នក​ជាមនុស្ស​របស់​បក្ស តែក្រៅម៉ោង​ធ្វើ​ការ​អោយ​បក្ស អ្នក​ជាមនុស្ស​ឯកជនម្នាក់ អ្នក​មិន​ត្រូវ​ប្រកាន់​ពណ៍សម្បុរ ប្រកាន់​បក្សនោះទេ បើ​អ្នក​ប្រកាន់​អ្នក​និង​បាត់​បង់​មិត្ត បាត់​បង់​ញាតិ បាត់បង់​ទឹកដី ជាមិន​ខាន។ ក្រៅ​ម៉ោង​ធ្វើ​ការ​អោយ​បក្ស អ្នក​ត្រូវ​តែ​សាមគ្គី​គ្នា​ដើម្បី​រក​ដំ​ណោះ​​ស្រាយ ក្នុងការ​ជួយ​សង្គ្រោះប្រទេសជាតិ អោយ​រួច​ផុត​ពី​ចោរឈ្លានពាន អោយ​ខាន​តែ​បាន ព្រោះយើង​ជារាស្ត្រ​ខ្មែរ។ យើង​មិន​ជឿងថា អ្នក​មិន​ដឹង​ពី​ស្ថាន​ភាព​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នោះទេ?

សរុប​សេចក្តីមក ក្នុង​នាម​អ្នក​ជាកូន​ខ្មែរ ទោះអ្នក​កាន់និន្នាការ ឬគាំទ្រគណបក្សនយោ​បាយ​ណាក៏ដោយ ក៏អ្នក​នៅ​តែជាខ្មែរ អ្នក​និង​រស់នៅលើ​ដីខ្មែរ ដូច្នេះអ្នក​ត្រូវតែ រួម​គ្នាជាធ្លុង​មួយ ដើម្បីការពារ​ទឹក​ដី​របស់យើង​ អោយ​បាន​គង់វង់ ទុក​អោយ​កូន​ចៅ​ជំនាន់ក្រោយរបស់យើង៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2318ដង ទំនៀមសែនក្រុងពាលី   អាន2586ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1654ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1428ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1675ដង គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី   អាន1953ដង បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង   អាន1542ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន751ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន1814ដង ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន1438ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2878នាក់
ម្សិលមិញ    6395នាក់
សប្ដាហ៍នេះ    2878នាក់
ខែនេះ    109956នាក់
ឆ្នាំនេះ   2567859នាក់
សរុប   51927785នាក់
ថ្ងៃទី 13 ខែ 05 ឆ្នាំ 2024 ម៉ោង 11:57