គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 09:21 នាទី ចំនួនអានៈ 1936

យោងតាមទំព័រហ្វេសប៊ុក (Face Book)  របស់លោក William Guang បានអោយដឹងថា មានករណី គ្រូពេទ្យរំលោភអ្នកជំងឺ «រំលោភមិនបានសម្រេច» នៅមន្ទីរពហុព្យាបាល និងសម្ភពអង្គរសង់តេ ផ្លូវលោក​តាខៀវនឿយ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាលពីព្រឹកទាបភ្លឺថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៧។

គ្រូពេទ្យ​​ដែល​ត្រូវ​បាន​គេ​បង្ហោះ​រឿង​អាស្រូវ​ខាង​លើ​នេះ​មានឈ្មោះ វ៉ាន់ ស៊ុន កើតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៣ អាយុ២៤ឆ្នាំ ហើយទើបសិក្សាចប់បរិញ្ញាបត្ររងផ្នែក គិលានុបដ្ឋាកយិកា តែប៉ុណ្ណោះ។

យោង​តាម​ប្រ​ភព​ព័ត៌មានបាន​អោយ​ដឹងថា ករណីខាង​លើ​នេះជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹងរួចហើយ នៅប៉ុស្តិប៉ូលីសសង្កាត់ស្លក្រាម កាលពីថ្ងៃទី​១៥​ម្សិល​មិញ នេះតែខាងគ្លីនិក មិនសហការជាមួយ ជនរងគ្រោះទេ ហើ​យមិនទាន់ឃើ​ញ ចំណាត់ការតាម​ផ្លូវ​ច្បាប់នៅឡើយដែរ។

យោងតាមលោក ស៊ិន ណារ៉ា មេប៉ុស្តិ៍សង្កាត់​ស្លាក្រាមនៅ​ព្រឹក​ថ្ងៃទី១៦នេះ​បាន​ប្រាប់​តាមទូរស័ព្ទថា នារី​ជនរងគ្រោះ​ឈ្មោះ ទា ទីវខ្គិច កើត​ឆ្នាំ១៩៩៦ ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ហាលក់​ខោ​អាវ​ក្នុង​ភូមិ​វត្តបូរណ៍ សង្កាត់​សាលាកំរើក។ លោក ស៊ិន ណារ៉ា បាន​បន្តថាកាល​ពី​ថ្ងៃទី១៥​ម្សិល​មិញ​ជន​រង​គ្រោះ​បាន​មក​ប៉ុស្តិ៍​ដាក់​ពាក្យ​បណ្តឹង​ពិត​មែន តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង​១១និង​៣០​នាទី​ថ្ងៃ​ត្រង់ ហើយ​លោក​បាន​សុំ​គោល​ការណ៍​ទៅ​លោក​អធិការរង​ក្រុង​ដើម្បី​ទៅ​នាំ​ខ្លួន​ជនសង្ស័យនៅ​ឯ​មន្ទីរពេទ្យ សង់តេ។ លោក​ប៉ូលីស​រូប​នេះ​បាន​បន្តទៀត​ថា ពេល​សមត្ថ​កិច្ច​ទៅ​ដល់​ខាង​ថ្នាក់​ដឹក​នាំ​ពេទ្យ​បាន​ហៅ​គ្រូពេទ្យ​អោយ​ឈរ​តម្រង់​ជួរ​ដើម្បី​អោយ​នារី​រង​គ្រោះ​ចង្អុលមុខ បន្ទាប់​មក​ឃើញ​ថា នារី​រង​គ្រោះ​បាន​​ចង្អុល​មុខ​ចំ​ជន​សង្ស័យ​ទៅ​តាម​ភិនភាគ​ពាក្យ​បណ្តឹង ហើយ​បាន​នាំ​ខ្លួន​មក​សួរ​ទៅ​តាម​ផ្លូវ​ច្បាប់។ លោក​បាន​បន្ថែមថា ឥឡូវ​ជន​សង្ស័យ​នៅ​ប៉ុស្តិ៍នៅ​ឡើយ​កំពង់​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ថ្នាក់លើ​បន្តទៅ​តាម​នីតិវិធីច្បាប់។

សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មិន​ទាន់អាច​សុំ​ការ​បក​ស្រាយ​ពី​អ្នក​គ្រប់គ្រង​នៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ បានទេនៅ​ព្រឹក​ថ្ងៃទី១៦មិនថុនានេះ ព្រោះពេ​ល​ទូរស័ព្ទ​ចូល​មាន​ស្រី្ត​អ្នក​លើក​ទូរស័ព្ទ​បាន​ប្រាប់​ថាគាត់​មិន​អាច​ធ្វើ​ការ​បក​ស្រាយ​បាន​ទេ ចាំ​គាត់​រាយការណ៍​ទៅ​ថ្នាក់លើ​សិន។

សូម​ពល​រដ្ឋ​ខ្មែរ​សម្រេច​ចិត្ត​អោយ​បាន​ច្បាស់​មុន​ទៅ​ព្យាបាល​នៅ​តាម​គ្លីនិច​ឯកជន​ណាមួយ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា កុំ​ចេះ​តែ​ផ្អើល​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​សេវា​កម្ម​ពេទ្យ​រដ្ឋ​ ក៏​មាន​សេវា​ល្អ​ប្រសើ​ជាង​មុន​ដែរ​ហើយ អ្នក​គួរ​តែ​អោយ​តំ​លៃ​ពេទ្យ​រដ្ឋ​អោយ​បាន​ច្រើន​ ព្រោះ​តាម​ការ​ស្រាវ​ជ្រាវ​ព័ត៌មាន​ បាន​រក​ឃើញ​ថា គ្រប់​គ្លីនិច​ទាំង​អស់​ ពេល​មាន​អ្នក​ជំងឺ​ឈឺ​ធ្ងន់​អស់​លទ្ធភាព​ព្យាបាល​ ចុង​ក្រោយ​នាំ​គ្នា​បញ្ជូន​ទៅ​កាន់​ពេទ្យ​រដ្ឋ​ដដែល ដូច្នេះ​អ្នក​គួរ​ទៅ​ពេទ្យ​រដ្ឋ​អោយ​ហើយ​ទៅ​វា​ប្រសើរ​ជាជាង បើ​មាន​ក្រុម​គ្រូវ​ពេទ្យ​ណា​មិន​គោរព​ក្រម​សីលធម៌​ សម័យ​នេះ​ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​អោយ​បាន​លឿន​ទៅ អ្នក​និង​មាន​ជំនួយ​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1561ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1528ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1456ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន1379ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1511ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1307ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1529ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1673ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន1551ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1366ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4029នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    31882នាក់
ខែនេះ    341050នាក់
ឆ្នាំនេះ   2351589នាក់
សរុប   51711515នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 07:59