បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ

ដោយៈ សៀមរាប ថ្ងៃទី 01 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 04:08 នាទី ចំនួនអានៈ 1569

​គ្រោះ​ថ្នាក់​ចរាចរ​រវាង​រថយន្ត​ដឹក​ថ្ម បុក​ជាមួយ​រថយន្ត​ដឹក​ប្រហុក នៅ​ត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ៦ ក្នុង​ភូមិ​រំដួល ឃុំ​ភ្នំលៀប ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយមានជ័យ កាល​ពី​វេលា​ម៉ោង​៥ទៀប​ភ្លឺ​ថ្ងៃទី២៨ ខែ​កុម្ភៈ បាន​បណ្តាល​ឲ្យ​ខេត្ត​សៀមរាប​ដែល​ជា​ខេត្ត​ទេសចរណ៍​ទាំង​មូល​គ្មាន​អគ្គិសនី​ប្រើប្រាស់​ឡើង គិត​ចាប់​តាំង​ពី​ព្រលឹម​ព្រឹក​ថ្ងៃម្សិលមិញ រហូត​មក​ដល់​ពេល​នេះ។ នោះ​ក៏​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​ធ្វើ​ឲ្យ​បាក់​បង្គោល​តភ្ជាប់​បណ្តាញ​អគ្គិសនី​ពី​ប្រទេស​ថៃ​មក​កាន់​ខេត្ត​សៀមរាប​អស់​ចំនួន​១២​ដើម។

ចំពោះ​ការ​ដាច់​ចរន្ត​អគ្គិសនី​នៅ​ខេត្ត​សៀមរាប​នេះ លោក ចៀម កោសេន ប្រធាន​អគ្គិសនី​ខេត្ត​សៀមរាប​បាន​និយាយ​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ថា ពេល​នេះ​ខាង​អគ្គិសនី​ខេត្ត​កំពុង​តែ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​កន្លែង​កើត​ហេតុ ដើម្បី​តភ្ជាប់​អគ្គិសនី​ឡើង​វិញ។ លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​ដំណើរ​ការ​តភ្ជាប់​មាន​ភាព​រលូន និង​គ្មាន​ឧបសគ្គ​ទេ យ៉ាង​យូរ​នៅ​ថ្ងៃ​សៅរ៍ ខេត្ត​សៀមរាប​នឹង​មាន​ចរន្ត​អគ្គិសនី​ប្រើប្រាស់​ឡើង​វិញ​ហើយ។

ចំពោះ​ការ​ប្រើ​រយៈ​ពេល​តភ្ជាប់​អគ្គិសនី​ឡើង​វិញ​រហូត​ដល់​ចុង​សប្តាហ៍​នេះ ត្រូវ​បាន​លោក ចៀម កោសេន ឲ្យ​ដឹង​ថា នោះ​ក៏​ព្រោះ​តែ​បង្គោល​ភ្លើង​ដែល​នឹង​យក​មក​ជំនួស​បង្គោល​ភ្លើង​ដែល​បាក់​ចំនួន​១២ដើម គឺ​ត្រូវ​ដឹក​មក​ពី​ប្រទេស​ថៃ ដោយ​មាន​ក្រុមហ៊ុន EM ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​តបណ្តាញ​នេះ ហើយ​បង្គោល​ភ្លើង​ដែល​ត្រូវ​ជួស​ជុល​ឡើង​វិញ​នោះ​គឺ​ត្រូវ​គាស់​គ្រឹះ​ចាស់​ចេញ ហើយ​ត្រូវ​ដាំ​គ្រឹះ​ថ្មី​ឡើង​វិញ។

ដោយ​សារ​តែ​បញ្ហា​នេះ លោក ចៀម កោសេន បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណាក់ ភោជនីយដ្ឋាន និង​កន្លែង​កំសាន្ត​នានា សូម​ជួយ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​ជា​បណ្តោះ​អាសន្ន​សិន ទំរាំ​បណ្តាញ​អគ្គិសនី​ត្រូវ​បាន​តភ្ជាប់​ឡើង​វិញ។

ងាក​មក​មើល​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ធ្វើ​ឲ្យ​បង្គោល​តបណ្តាញ​អគ្គិសនី​​ចំនួន១២​ដើម​ត្រូវ​បាក់​ទាំង​ស្រុង និង៣៥ដើម​ទៀត​ទ្រេត​នោះ មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ​ថា តើ​ត្រូវ​ខាត​បង់​ប្រាក់​អស់​ចំនួន​ប៉ុន្មាន និង​ភាគី​ណា​ជា​សង​ថ្លៃ​ខូចខាត​ទាំង​នោះ​ឡើយ៕ ដោយ សំណាង ប្រភពពី ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1622ដង សេចក្តីជូនដំណឹង   អាន1614ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1637ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1509ដង រឿងទុំទាវ (មានវីដេអូ)   អាន3524ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1432ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2111ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1532ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1411ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1789ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8675នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36528នាក់
ខែនេះ    345696នាក់
ឆ្នាំនេះ   2356235នាក់
សរុប   51716161នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 17:32