សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល

ដោយៈ សហការី ខេត្តប៉ៃលិន ថ្ងៃទី 01 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 06:20 នាទី ចំនួនអានៈ 1949

យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាននិង​កំពុងតែ​ចាប់​ជំ​រិត​​ពួក​គាត់​​ឲ្យ​​ចូល​​បង់​លុយ​​លើស​ពី​​សមត្ថ​ភាពក្នុង​មួយ​រថ​យន្ត​ចាប់​ពី​១២៥០​បាត​ឬស្មើ​និង​១៥​ម៉ើន​រៀល ដោយ​គ្មាន​វិក័យប័ត្រ​ ដែល​ជាហេតុ​ធ្វើ​អោយ​ពួក​គាត់​ជិត​ដាច់បាយ​ ដាច់ខ្យល់​ស្លាប់ហើយ។

ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​កសិផល​មានដូចជា ម្ទេស ត្រប់ ពោត ល្ពៅ ស្វាយ ជាដើម ៘ ដែលជា​កសិ​ផល​​គ្មាន​គីមី ដាំ​ដោយ​ខ្លួនឯង ឬ​ប្រមូល​ទិញ​ពី​កសិករ​ជិតខាង ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ បាន​និយាយថា ពួកគាត់​ត្រូវ​មន្ត្រី​ជំនាញ​៣-៤​ស្ថាប័ន ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចាប់ជំរិត​កំណត់​យកតាម​រថយន្ត​ដូចជា រថយន្ត​ប្រភេទ​សាំ​យ៉ុង គឺ​សមត្ថកិច្ច​ខ្មែរ តម្រូវ​ឲ្យ​បង់លុយ​ចំនួន​១២៥០​បាត និង​ជួនកាល​ទារ​ថ្លៃ​បាយ​ទឹក​​បន្ថែម ឬ​ថ្លៃ​ពឹងពាក់​ការងារ និង​ថ្លៃ​ជួយ​កាង​ការពារ​ទំនិញ​ខុសច្បាប់​គេចពន្ធ​ជាច្រើន​ពាន់​បាត​ទៀត ដើម្បី​ជាការ​បិទមាត់​នូវ​កំហុសឆ្គង​ទំនិញ​ហាម​ខាត់ ឬ​ទំនិញ​លើស​បន្ទុក​ពន្ធ​មួយចំនួន ដែល​ក្រុមមន្ត្រី​ជំនាញ​អស់​នោះ​​ជា​អ្នក​ឃុបឃិត​។ ការ​ជំរិត​យកលុយ​របស់​ម​ន្ត្រី​៣-៤​ស្ថាប័ន​របស់​ខ្មែរ​នេះ គឺ​អត់​មាន​ចេញ​វិក័យ​ប័ត្រ​ទេ ចំណែក​ភាគី​ថៃ​គេ​យក​ចំនួន​១០៥០​បាត តែមាន​វិក័យប័ត្រ​បញ្ជាក់​ពី​តម្លៃ​ទំនិញ​ផោះ​គេ​។​

ដោយឡែក ប្រភពពី​មន្ត្រី​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​អះអាងថា មានពេលខ្លះ​មន្ត្រី​អន្តោប្រវេសន៍ ដែលជា​មេ​ស្នាក់ការ​ថ្មី បានចេញ​ដើរតួ​សម្របសម្រួល ឬ​កាង​ទំនិញ​ឈ្មួញ​ធំៗ ហើយក៏​មក​ចាប់ជំរិត​ធ្វើបាប​ប្រជាពលរដ្ឋ ពី​សំណាក់​មន្ត្រី​អសមត្ថភាព ពុករលួយ មិនគួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មើលរំលង​។​

ជាងនេះទៀត បើតាម​ការអះអាង​រប​ស់​ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ជំនាញ​៣-៤​ស្ថាប័ន ដែល​ចាំតែ​ជំរិត​ប្រជាពលរដ្ឋ​នោះ មាន​ស្ថាប័ន​ការិយាល័យ​គយ​ច្រកទ្វារ ដែលមាន​ឈ្មោះ លឹម សម្បត្តិ ជា​ប្រធាន​, កាំកុងត្រូល​, ពេទ្យសត្វ​, នគរបាល​អន្តោប្រវេសន៍​។ ទាំង​៣-៤​ស្ថាប័ន​នេះ នៅ​ចំណុះ​ឲ្យ​ប្រធាន​ស្នាក់ការ​ក្តាប់​រួម​ថ្នាក់​ខេត្ត​ប៉ៃលិន ជា​អ្នកគ្រប់គ្រង​ពីលើ និង​ចាំ​ក្តោប​ប្រមូលយក​ផល​ល្មើស​យ៉ាង​ត្រូវប៉ាន់​ត្រូវ​ពែង​ជាប្រចាំ​ផងដែរ​។​

ប្រភព​ដដែល​បន្ត​ឲ្យ​ដឹងថា លុះ​ពេល​ដឹក​យកទៅលក់​នៅ​ប្រទេស​ថៃ គឺ​ត្រូវ​មន្ត្រី​សមត្ថកិច្ច​ច្រកទ្វារ ក៏​ជំរិត​ទារលុយ ខាង​ភាគី​ថៃ ក៏​ទារលុយ សរុប​ទាំងអស់​ត្រូវ​ចំណាយ​ក្រោម​តុ​ចំ​មុខ​ដល់​ទៅ ២៣០០​បាត សម្រាប់​រថយន្ត​ធុន​តូច ប្រភេទ​សាំ​យ៉ុង​ប៉ុណ្ណោះ​។ ឯ​ចំណែក​រថយន្ត​ធុន​ធំ​វិញ គេ​ទារ​យក​ថ្លៃ​លើស​នេះ ស្ទើរតែ​ខាតចុង ខាតដើម​ទាំងស្រុង​ថែម​ទៀតផង ពិសេស​ទៅទៀត​បើតាម​ការសង្កេត​សម្រាប់​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ធំៗ និង​ទំនិញ​នាំចូល​មកពី​ប្រទេស​ថៃ​វិញ គឺ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ច្រកទ្វារ នាំ​ទំនិញ​ចូលមក​យ៉ាង​ស្អិតរ​មួ​ត​រលូន​បំផុត ព្រោះតែ​ក្រុម​ឈ្មួញ​បាន​បង់លុយ​ខែ​ជាប្រចាំ​ឲ្យ​ពួក​ជំនាញ​អស់នោះ​។

​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រំ លោក សុខ សាវុធ ត្រូវគេ​សង្ស័យថា ក៏​អាចមាន​ចំណែក​ពាក់ព័ន្ធ​យ៉ាងជ្រៅ​នៅ​ពី ក្រោយខ្នង​នៃ​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ទាំង​៣-៤​ស្ថាប័ន​នោះដែរ​។ បើ​គេ​មិន​ភ្លេច​ទេ គេ​នៅ​ចាំបាន​ថា ស្ថាប័ន អន្តោប្រវេសន៍​តែម្តង ដែលមាន​ឈ្មោះ សួស សុខ​ដា​រ៉ា ជា​ប្រធាន កំពុង​តែមាន​ឥទ្ធិពល​បំផុត​ខាង​គាប​ជំរិត និង​កោសរូស​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ក្រោម​តុ​ខុស​គោលការណ៍​កំណត់​របស់​ក្រសួងមហាផ្ទៃ ហើយ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឬ​ឈ្មួញ​តូចតាច ស្រែក​ក្តៅក្រហាយ និង​សូម​សំណូមពរ​ឲ្យ​ក្រសួងមហាផ្ទៃ គួរតែ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់​។​

ផ្ទុយទៅវិញ​ទង្វើ​ទាំងនោះ បានធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ បែរជា​ត្រេកត្រអាល​សប្បាយ​ក្នុងការ​នាំចូល​ទំនិញ​លោតឆ័ត្រ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ជ្រក​ក្រោមរូបភាព​កំណែទម្រង់​របស់​រដ្ឋាភិបាល​ដាក់ចុះ​នោះ​យ៉ាង​ពិសពុល​បំផុត ដែល​គេ​ហៅថា ត្រីងៀត​ឆ្លៀត​ពង ព្រោះ​លោក សួស សុខ​ដា​រ៉ា មាន​ជំនាញ​យ៉ាង​ស្ទាត់ជំនាញ​បំផុត​ខាង​បញ្ជា​កូនចៅ​ឲ្យ​កោសរូស​ឈ្មួញ​ឲ្យ​បង់លុយ​។​

គេ​ក៏​នៅចាំ​បាន​ថា លោក សួស សុខ​ដា​រ៉ា ដែលជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​នេះ ក៏​ធ្លាប់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងមហាផ្ទៃ កោះហៅ និង​ព្រមាន​ម្តង​ជា​ពីរដង​រួចមកហើយ កាល​អតីត​នៅ​កាន់​ជា​មេ​អន្តោប្រវេសន៍​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង ពីបទ​ឃុបឃិត និង​ពាក់ព័ន្ធ​អំពើពុករលួយ ប៉ុន្តែ​ដោយសារតែ​គាត់​សម្បូរ​លុយ​ពុករលួយ និង​មាន​ខ្នងបង្អែក​ក្រាស់​ផង​នោះ ទើប​ធ្វើ​ឲ្យ​គាត់​មាន​វាសនា​បាន​តោង​ជាប់​ធ្វើជា​មេ​អន្តោប្រវេសន៍ ដើម្បី​​ប្រព្រឹត្ត​អំពើពុករលួយ​គាប​ចាប់ជំរិត​ពីលើ​ញើស​ឈាម​ពលរដ្ឋ​ក្រីក្រ​នាំ​កសិផល​ឆ្លងដែន​នៅ​ច្រកទ្វារ​ព្រំ​បន្តទៀត ពីលើ​គំនរ​ទុក្ខ​របស់​ឈ្មួញ​តូចតាច និង​ប្រជាពលរដ្ឋ​យ៉ាង​ត្រេក​ត្រ​អាល​។​

ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជា​ក្រសួងមហាផ្ទៃ គួរ​ចុះ​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ និង​ពិនិត្យមើល​ពី​ភាពមិនប្រក្រតី​ទាំងនេះ និង​ទង្វើ​របស់លោក សួស សុខ​ដា​រ៉ា នេះ​ផង ដែល​កំពុងតែ​ចាត់តាំង​យ៉ាង​មមាញឹក​ឲ្យ​ក្រុមមន្ត្រី​ចំណុះ​កោសរូស​ជំរិត​យកលុយ​ថ្លៃ​ការពារ ថ្លៃ​បាយ​ពីលើ​ញើស​ឈាម​រាស្ត្រ​យកទៅ​ធ្វើ​មានបាន​យ៉ាង​ព្រហើន​បំផុត ហើយ​មិនគួរ​អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មើលរំលង​នោះទេ​។

នៅ​រសៀល​ថ្ងៃនេះអ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេពី​លោក សួស សុខដារ៉ា និង​បន្រ្តី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1388ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1506ដង សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែតប្រមូលលុយតាមច្រើនរូបភាព នាយឧត្ដមសេនីយ៍ គៀត ច?...    អាន1688ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1593ដង ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន1793ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1618ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1590ដង វប្បធម៌~អរិយធម៌   អាន7251ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1361ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1521ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25992នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    172476នាក់
ខែនេះ    555756នាក់
ឆ្នាំនេះ   1937988នាក់
សរុប   51297914នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 19:49