តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​

ដោយៈ មករា ប្រទេស​ថៃ ថ្ងៃទី 24 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:57 នាទី ចំនួនអានៈ 1396

រដ្ឋា​ភិបាល​​​ថៃ​​បាន​​​ប្រ​កាស​​​នៅ​​ថ្ងៃ​​សុក្រ​​ទី២៣​ ខែ​វិច្ឆិកា​នេះ​​​ថា​ ​តំ​បន់​​​ចំនួន​​​៣​​ក្នុង​​ទី​ក្រុង​​​បាង​កក​​ដែល​​ជា​​គោល​​​ដៅ​​​នៃ​​​ការ​​ជួប​ជុំគ្នា​​​​​​ នៃ​ក្រុម​ទាម​​ទារ​​ផ្ដួល​​រំ​លំ​​រដ្ឋា​ភិបាល ​​ត្រូវ​​​បាន​​​ប្រ​កាស​​ដាក់​​ក្នុង​​ភាព​អាសន្ន​។

តាម​​ប្រភព​​​ពី INN​ ឲ្យ​ដឹង​ថា ​​រដ្ឋាភិបាល​បាន​​​ចេញ​​​សេចក្ដី​​ប្រកាស​​ប្រើប្រាស​​ព្រះ​​​រាជ​បញ្ញត្តិ​​សន្តិ​សុខ​​ជាតិ​​​ដាក់​​តំបន់​​ចំនួន​​​៣​ក្នុង​ទី​ក្រុង​​បាង​កក​​ដែល​​មាន​​ដូច​ជា ព្រះនគរ ដុសិត និង ប៉មប្រាប ក្នុងរយៈពេល​​៩​ថ្ងៃ ។​គឺ​ជា​តំបន់​​ដែល​ស្ថិត​ក្នុង​គម្រោង​​នៃ​​ការ​ជួប​​ជុំ​គ្នា​ ​​នា​ចុងសប្ដាហ៏​​នេះ​​របស់​ក្រុម​ដែល​​ទាម​ទារ​​ឲ្យ​​មានការ​ផ្ដួលរំលំ​​រដ្ឋាភិបាល ​ ។​

ក្រុម​អ្នក​​បះបោរ​​ដែល​គេ​ដឹថា​ ​ដឹកនាំ​ដោយមន្ត្រី​យោធាចូល​និវត្តន៏​ឈ្មោះ​ ប៊ុន ឡឺត បាន​ប្រកាស​ថា គេ​នឹង​ប្រមូល​ប្រជាពលរដ្ឋ មន្រ្តីយោធាទូទាំង​ប្រទេស ជា​ច្រើន​ម៉ឺននាក់ ដើម្បី​ដាក់​សម្ពាធ​ឲ្យដ្ឋាភិបាលបច្ចុប្បន្ន​របស់​លោក​ស្រី ​យីងឡាក់ ស៊ីណាវ៉ាត្រា​ ចុះចេញពីតំណែង ហើយ​ទុក​ឱកាស​ឲ្យ​​​​​យោធា​គ្រប់គ្រង​។​

គួរ​បញ្ជាក់​ថា ​បង​របស់​លោក​ស្រី​ យីងឡាក់ គឺ​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្លាប់​បាន​ស្គាល់ភាព​ជូរចត់​ក្នុង​ការ​បណ្ដេញ​ចេញ​ពីតំណែង​​​​​នាយករដ្ឋមន្ត្រី​ដោយក្រុម​យោធា​ ​​កាល​ពី​អំឡុង ខែកញ្ញា ឆ្នាំ​២០០៦​ ។​ ពេល​នេះ​​លោក ថាក់ស៊ីន​ កំពុង​​រសនៅ​​និរទេស​​​​ពីការ​កាត់ទោស​ឲ្យ​​ជាប់​ពន្ធ​នាគារ​ក្រោម​បទ​ពុក​​រលួយ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1531ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1506ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន1793ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1675ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1541ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1585ដង ព្រះបរមសពសម្តេចឪ ត្រូវបានដង្ហែ ចេញពីព្រលានយន្តហោះ   អាន1376ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1709ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1741ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1779ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5328នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    31950នាក់
ខែនេះ    401359នាក់
ឆ្នាំនេះ   2411898នាក់
សរុប   51771824នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 18:55