មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបាលស្រុកអន្លង់វែងបង្វែជារឿងចរាចរណ៍

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 05:14 នាទី ចំនួនអានៈ 1405

មេឈ្មួញរកស៊ីដឹក​ឈើក្រញូងជាជនជាតិវៀតណាម្នាក់ឈ្មោះ យាយម៉ៃ អាយុ៣៨ឆ្នាំ ព្រម​ទាំង​អង្គ​រក្ស​៣​នាក់ បាន​បើក​រថ​យន្ដ​លុច​ស៊ីស​ដេញ​បំ​បុក​រថ​យន្ដ​អ្នក​សារ​ព័ត៌​មាន​ទូទស្សន៍អប្សារា និងអប្សារាANN ប្រចាំខេត្ត​ឧត្ត​មាន​ជយ័​ ដោយ​បំ​ណង​ធ្វើឃាត​អ្នក​សាព័ត៌មាន តែ​ត្រូវ​បាន​នគបាល​ស្រុក​អន្លង់​វែងបង្វែ​សុំ​នុំ​រឿង​ទៅ​ជាករ​ណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅវិញ។

ហេតុ​ការរណ៍នេះ​​បាន​កើត​ឡើង​នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើកំ​ណាត់​ផ្លូវជាតិ៦៧B ក្នុងភូមិឃ្លាំង​កណ្ដាល​ ឃុំ​ត្រ​ពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័។

មូលហេតុដែលសមត្ថកិច្ចនគបាលស្រុកអន្លង់វែង បង្វែ​សុំ​នុំ​រឿង​ករណី​ប៉ុន​ប៉ង​ធ្វើ​ឃាត​ពី​សំ​ណាក់​មេ​ឈ្មួញ​ឈើ​ក្រ​ញូង​មក​លើ​អ្នក​សារព័ត៌​មាន​គឺ​ដោយ​សា​តែ​មាន​អ្នក​មាន​អំ​ណាច​ម្នាក់​នៅ​ពី​ខាង​ក្រោយ​ខ្នង​សំ​រាប់​កាង​ឈើ​ក្រ​ញូង​អោយ​យាយ​ម៉ៃ​នេះ​តែ​ម្ដង។

មូល​ហេតុ​ដែល​ធ្វើ​អោយ​ឈ្មួញ​ឈើ​ក្រ​ញូង​ខាង​លើ​តាម​ប៉ុន​ប៉ង​តាម​ព្យា​បាទ​មក​លើ​អ្នក​សារព័ត៌​មាន​ដោយ​ធ្វើ​សកម្មភាព​បើក​រថយន្ត​បំបុក​នោះ​គឺ​មកពី​អ្នក​សាព័ត៌​មាន​ទាំង​ពីរ​រូប​នេះ​បាន​ទៅ​ថត​គំ​នរ​ឈើ​ក្រ​ញូងដែល​មាន​ទម្ងន់​ប្រហែល​​ជាង​មួយ​តោន​ដែល​ក្រុម​ឈ្មួញ​ឈ្មោះ​ យាយម៉ៃ​ កំពុង​តែ​លើក​ដាក់​លើ​រថ​យន្ដ​ដោយ​មិន​ទទួល​យក​ការ​សម្រប​សម្រួល​ និង​មិន​និយាយ​អ្វី​ជា​ឈ្មួញ​រូបនេះ ហើយជាហេតុបណ្តាលអោយ​ឈ្មួញរូបនេះ​មាន​ការ​ក្ដៅ​ក្រ​ហាយ ក៍​បាន​បើក​ឡាន​ដឹក​កូន​ចៅ៣​នាក់​បើក​រថ​យន្ដ​ដេញ​តាម​បំបុក​ និងស្រែក​គំ​រាម​សម្លាប់​រហូត​ដល់​កង​កំលាំង​មូល​ដ្ឋាន​រាជអាវុធ​ហត្ថ​ទៅ​អន្តរាគមន៍​ទាន់​ពេល​ទើប​អ្នក​សារព័ត៌​ទាំង​ពីរ​នាក់​នេះ​រួច​ផុត​ពី​គ្រោះ​ថ្នាក់។

ក្រោយ​កើត​ហេតុ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ទូស​ព្ទ័មក​ខាង​នគរបាល​ផ្នែក​ចរាចរណ៍​ស្រុកអន្លង់​វែង​រហូត​ដល់​ជិត​២ម៉ោង​ទើប​ទៅ​ដល់​ដែល​ទី​តាំង​កើត​ហេតុ​នៅ​ប្រ​ហែល​ពីរ​គីឡូ​ម៉ែត្រតែប៉ុណ្ណោះ។

​ក្រោយពី​ធ្វើការ​វាស់​វែង​រួច​សមត្ថ​កិច្ច​ក៏​បាន​យក​រថ​យន្ដ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​អន្លង់​វែង​រងចាំការ​ដោះស្រាយទៅ​តាម​ផ្លូវ​ច្បាប់។

ឈ្មួញឈ្មោះ ម៉ាយ ខាងលើ​បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិតាមទូរស័ព្ទថា នាងមិន​បាន​បើ​ក​ឡាន​បំបុក​អ្នក​កាសែត​ទាំង​ពីរ​នាក់​នោះទេ គ្រាន់​អ្នក​កាសែត​ខាងលើ​បើក​ឡាន​វ៉ាឡាន​របស់​នាង ហើយ​ក៏ប៉ះគ្នាទើបបណ្តាល​អោយ​ធ្លាក់​ស្នាមភ្លោះ។ នាងម៉ាយបន្តថា នាងជាជនជាតិ​វៀតណាម មក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​នៅ​ស្រុក​ខ្មែរ​ មិន​ហ៊ាន​មាន​បំ​ណង​អាក្រក់​ទៅ​លើ​អ្នក​កាសែត​នោះ​ទេ ខ្លាច​គេ​គុំ​ថ្ងៃក្រោយ​រក​ស៊ី​លែង​បាន​។ នាងម៉ាយ​បន្ថែមថា នាង​សុំ​អោយ​អ្នក​កាសែត​ពីរនាក់​ហ្នឹង​យក​លុយ​ធ្វើ​ឡាន​តែ​ពួកគេ​មិន​ព្រមយក ពួកគេ​នៅ​តែ​​ចង់​ប្តឹង​ប្តល់​វែង​ឆ្ងាយ៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក   អាន3331ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន1846ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន1941ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1537ដង ដីលក់បន្ទាន់   អាន2478ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1563ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1428ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1559ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1431ដង តើលោក ផ្លុងរ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ គួរចូលតុលាការតាមដីកាកោះឬទេ?   អាន1428ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      914នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    26117នាក់
ខែនេះ    133195នាក់
ឆ្នាំនេះ   2591098នាក់
សរុប   51951024នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 00:54