រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 03 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 05:01 នាទី ចំនួនអានៈ 1538

រថ​យន្ត​ដឹក​ឈើ​ក្រញូង​ឆ្លង​កាត់​ផ្លូវ​លេខ​៦៧​ ទាំង​យប់​ទាំង​ថ្ងៃ ​តែ​មន្រ្តី​ជំ​នាញ​ដែល​ដាក់​​ ស្នាក់​ការ​ដូច​ម្រាម​ដៃ​តាម​ដង​ផ្លូវ​ មើល​មិន​ឃើញ​ ធ្វើ​មិន​ដឹង ពេល​រថ​យន្ត​ដឹក​ឈើ​មក​ដល់​ដេក​លក់​ដូច​ត្រូវ​ថ្នាំ​សណ្តំ​ ឬ​ទូរ​ស័ព្ទ​ចូល​តែ​មិន​លើក​។

សកម្ម​ភាព​ឈ្មួញ​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ ដែល​ប្រើ​រថ​យន្ត​ដូច​ជា កាមរីឆ្លាម កាមរីបាឡែន ពណ៍​ស្ក ពណ៍​ខ្មៅ​ ដឹក​ចេញ​ពី​ស្រុក​ត្រ​ពាំ​ង​ប្រ​សាទ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មានជ័យ ឆ្លង​កាត់​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) ទាំង​យប់​ទាំង​ថ្ងៃបាន​ដោយ​សេរី ដែល​ពុំ​មាន​ការ​បង្ក្រាប​ពី​សំ​ណាក់​អស់​លោក​មន្រ្តី​ជំ​នាញ​តាម​ដង​ផ្លូវ​ទាល់​តែ​សោះ។

ប្រ​ភព​ព័ត៌មាន​ពី​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូ​ង​ទាំង​នោះ គឺ​ជា​ឈ្មួញ​ដដែល​ៗ ដែល​មាន​ឈ្មោះ​ដូច​ជាលោក ១-យិន ២-ថន ៣-ប្រុញ ៤-ពន្លក ៥-ស្នា ៦-ចូច ដែលសុទ្ធ​តែ​ជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ដ៏​ធំ​ប្រ​ចាំ​ទិស​ឧត្តរ​នេះ​តែ​ម្តង។ ប្រ​ភព​បាន​អោយ​ដឹង​ទៀតថា ក្រុម​អ្នក​រក​ស៊ី​ទាំង​៦​នាក់​នេះ​ គេ​មាន​លុយ​ច្រើន​ និង​មាន​រថ​យន្ត​ទំ​នើប​ទំនើប មិន​តែ​ប៉ុណ្ណោះ​គេ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ជា​មួយ​មេព្រៃ​តាម​ដង​ផ្លូវ​ដូច​ម្តាយ​និង​កូន ព្រោះ​ពួក​គេ​​​ជា​ឆ្នាំង​បាយប្រ​ចាំ​ថ្ងៃ​​ដ៏​ធំ​សំរាប​សមត្ថ​កិច្ច​ដែល​ដាក់​ស្នាក់​ការ​តាម​ដង​ផ្លូវ។

ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ធ្លាប់​បាន​រអូរទាំថា សព្វ​ថ្ងៃ​រកស៊ី​ដឹក​ឈើ​រក​លុយ​ចិញ្ចឹម​តែ​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​តែ​ប៉ុណ្ណោះ។ ពួក​គេ​បន្ត​ថា ក្បាល​ឡាន​បាឡែន​ដឹក​ឈើ​ក្រ​ញូង​មួយ​គេ​បង់​លុយ​អោយ​មេ​ព្រៃ​តាម​ដង​ផ្លូវ​ចំ​នួន​២រយ​ដុល្លារ​អាមេរីក ក្នុង​មួយ​កន្លែង​ សរុប​ទៅ​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​​ដល់​ខេត្ត​កំ​ពង់​ចាម​បង់​អស់​ជិត​៥ពាន់​ដុល្លារឯណោះ​ក្នុង​ក្បាល​ឡាន​មួយ​គ្រឿង​។​ អ្នក​រក​ស៊ី​ទាំង​នោះ​បាន​និយាយ​ទាំង​អំ​នួត​ថា មេ​ព្រៃ​ និង​សមត្ថ​កិច្ច​គេ​ចាប់​តែ​ឡាន​ដឹក​ឈើ​មិន​បាន​បង់​លុយ​តែ​ប៉ុណ្ណោះ បើ​បង់​លុយ​អស់​ហើយ​គឺ​គ្មាន​អ្នក​ណា​ចាប់​ទេ មិន​តែ​ប៉ុណ្ណោះ​បើ​មាន​សមត្ថ​កិច្ច​ណា​រាយ​ការ​អោយ​មេ​ព្រៃ​ចាប់​ មេព្រៃ​បាន​ទូរ​ស័ព្ទ​ប្រាប់​ដំ​ណឹង​ដល់​អ្នក​ដឹក​ឈើ​ អោយ​គេច​ ជ្រក ទៅ​មុខ​បន្ត​ ឬ​ឈប់​លាក់​ខ្លួន​សិន​ទៀត​ផង។

លោក​ លី​សុផា នាយ​រង​ផ្នែក​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ឃុំ​ស្រែ​ណូយ​បាន​បដិសេធ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ធ្នូនេះ​ថា លោក​ពុំ​ដែល​ធ្លាប់​ស្គាល់​ឈ្មោះ​អ្នក​រក​ស៊ី​ដឹក​ឈើ​ខាង​លើ​នោះ​ទេ បើ​មាន​គេ​ច​មិ​ន​រួច​ពី​លោក​ ថោង​សុខៃ​ នាយ​សង្កាត់​របស់​លោក​ទេ ម្យ៉ាង​វិញ​ទៀត​រដ្ឋា​ភិបាល​ប្រ​កាស​លែង​អោយ​មាន​ការ​ដឹង​ជញ្ជួន​ឈើ​ក្រ​ញូង​ហើយ។

លោក​ សេងវឿត នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​វា​រិន ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះ​ថា គ្មាន​ទេ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ លោក​មិន​បាន​ដឹង​ទេ ចង់​ដឹង​សួរ​នាយ​សង្កាត់​តាម​ដង​ផ្លូវ​ទៅ។ លោក​សេង​វឿត​បន្ថែមថា សួរ​លោក​ ថោង​សុខៃ នាយ​សង្កាត់​ព្រោះ​គាត់​ជំ​នាញ​ខាង​បង្ក្រាប ហើយ​គាត់​សហការ​ជា​មួយ​គ្នា​គាត់​ដូចជា​ អ្នក​កាសែត​បួន​ដប់​ឡាន​ចាំ​ចាប់​ឈើ​ក្រ​ញូង​ បើ​មាន​រត​មេច​រួច។

នា​ព្រឹក​នេះ​យើង​ក៏​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ម៉ុង​ប៊ុនលីម​ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​បន្ទាយ​ស្រី​ និង​លោក ​សេង​លន នាយ​រង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​កន្ទួត​ខ្នា​ក្រៅ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​លោក​ទាំង​ពីរ​សុទ្ធ​តែ​នៅ​ក្រៅ​តំបន់​សេវា។

ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​សំនូម​ពរ​ទៅ​លោក​ ទា​គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ មេត្តា​ចុះ​ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូអ​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ​ខាង​លើ​ផង ព្រោះ​ឈើ​ទាំង​នេះសុទ្ធ​​តែ​ជា​ឈាម​របស់​ពល​រដ្ឋ​ខ្មែរ​ ដែល​ត្រូវ​បាន​គេ​ប្រើ​អោយ​ទៅ​លួច​កាប់​ពី​ដី​ថៃ​ ដែល​ត្រូវ​ទាហ៊ាន​ថៃ​បាញ់​សំ​លាប់ស្ទើ​រ​ជា​រៀង​រាល់​ថ្ងៃ៕ សូម​ជួយ​ share ទៅ​ក្នុង​បណ្តាញ Facebook របស់​អ្នក​ បើ​ស្រឡាញ់​ព្រៃ​ឈើ!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1684ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1463ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1561ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន1442ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1439ដង មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើរសុំអភិបាលខេត្តសៀមរាបជួយពន្លឿនការដោះស្រាយ ក្រុមហ៊ុ...    អាន1491ដង ជន​ជា​តិ​ថៃ​២នាក់​ប្រើ​​អាវុធ​បាញ់​ប្រ​ហា​ពេល​សមត្ថកិច្ចចុចាប់​គ្រឿង​ញៀន   អាន1495ដង លោកកាន់ ឆាយហុង បង្ខំឲក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយស្រេចតែចិត្ត   អាន1509ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន403ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1538ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8001នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    154485នាក់
ខែនេះ    537765នាក់
ឆ្នាំនេះ   1919997នាក់
សរុប   51279923នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 06:18