ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ

ដោយៈ វាសនា ស្ទឹងត្រែង ថ្ងៃទី 28 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 02:53 នាទី ចំនួនអានៈ 1540

​​អ្នកស្រី សួនសំនៀង ហៅ យាយ​ព្រឿង បានរៀបចំ ចេញ​ឈើ​ពី​ចំណុច​ញើ​ន ចូលមក ខេត្ដ​ស្ទឹងត្រែង​រាប់សិប​ម៉ែត្រគូប ដើម្បី​យកទៅ​ស្ដុក​ទុក​ក្នុង​សិប្ប កម្ម​កែច្នៃ​ឈើ​ខុសច្បាប់​របស់ គាត់​ដ៏​ធំ​នៅក្នុង​ខេត្ដ​ស្ទឹងត្រែង ហើយ​បន្ដ​ចែកចាយ​ទៅកាន់​សិប្បកម្ម​ផ្សេងៗ និង​ទៅ​ស្រុក​យួន ដោយ​គ្មាន​មន្ដ្រី​ជំណាញ និង​សមត្ថ កិច្ច​ណា​ម្នាក់​ហ៊ាន​បង្ក្រាប​នោះទេ បើទោះបីជា​ប៉ុន្មាន​ថ្ងៃ​មកនេះ សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​អស់ នោះបាន​បញ្ចេញស្នាដៃ​បង្ក្រាប ឈ្មួញ​រកស៊ី​ឈើ​តូចតាច​ក៏ដោយ ហើយ​គេ​នៅតែ​លើក​ជា​ចម្ងល់​ថា ហេតុអ្វី​បានជា​សមត្ថកិច្ច និង​មន្ដ្រី ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ជំនួញ ឈើ​ខុសច្បាប់​របស់​យាយ​ព្រឿង យ៉ាង​ដូច្នេះ ?

​មានការ​បញ្ជាក់ថា យាយ​ព្រឿង មាន​ខ្នងបង្អែក និង​មាន​អ្នករត់ ការ​យ៉ាង​ស្ទាត់ជំនាញ​ក្នុងការ ស្ពាយ​ប្រាក់​យកទៅ​បែងចែក​ដល់ មន្ដ្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឱ្យ​ដកខ្លួន​ចេញ​ឆ្ងាយ​ពី​ជំនួញ​ឈើ ខុសច្បាប់​របស់​អ្នកស្រី សួន សំ នៀង ហៅ​យាយ ព្រឿង ហើយ ជាទូទៅ​យាយ​ព្រឿង មិនចេះ ភាសា​ខ្មែរ​ច្បាស់​ទេ ក្នុងករណី ដែលមាន​មន្ដ្រី​ជំនាញ សមត្ថកិច្ច ឬ​ក្រុមអ្នកកាសែត​ទូរស័ព្ទ​ទៅ​សួរ នាំ​គាត់ យាយ​ព្រឿង តែងតែ​ឱ្យ ទូរស័ព្ទ​មកជួប​មនុស្ស​ម្នាក់​ដែល ជា​អ្នក​កាន់​កញ្ចប់​លុយ​ឱ្យ​គាត់ ក្នុងការ​បែងចែក​មន្ដ្រី​ជំនាញ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ក្រុម​អ្នក កាសែត​ផងដែរ ។ ហេតុដូច្នេះ ហើយ​បានជា​ជំនួញ​ឈើ​ខុសច្បាប់ របស់​យាយ​ព្រឿង​មាន​ទ្រង់ទ្រាយ ធំជាងគេ និង​ដុះ​ស្លែ​នៅក្នុង​ខេត្ដ ស្ទឹងត្រែង​គ្មាន​នរណា​ហ៊ាន​ប៉ះ ពាល់ ក៏​ព្រោះតែ​ផ្នែក​ពាក់ព័ន្ធ ទាំងអស់នោះ​បានទទួល​ផល​ប្រ យោជន៍​ជាប់​ជាប្រចាំ​ពី​យាយ​ព្រឿង ទើប​អ្វីៗ​ចេះតែ​រលូន​ល្អ គ្មាន​ការ បង្ក្រាប​ដូច​ឈ្មួញ​ដទៃ ។​

​កន្លងមក​យាយ ព្រឿង បាន បញ្ជា​ឱ្យ​មន្ដ្រី និង​សមត្ថកិច្ច​មួយ ចំនួន​ចុះ​ចាប់​ឈើ​របស់​ឈ្មួញ​តូច តាច​មួយចំនួន​ដែល​ហ៊ាន​រកស៊ី ប្រជែង​ជាមួយ​គាត់ ក៏ដូចជា​ឈ្មួញ ដែល​មិន​យក​ឈើ​ទៅ​លក់​ឱ្យ​គាត់ ជាក់ស្ដែង​យាយ ជូ ជា​ឈ្មួញ​ដែល ទើប​ចេញ​រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ តូចតាច​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ខាត ឡុងចុង ក៏​ដោយសារតែ​យាយ ព្រឿង បាន​រាយការណ៍​ទៅ​សមត្ថ កិច្ច ហើយ​បរិវារ​របស់​យាយ​ព្រឿង មួយចំនួន​បាន​ជំ​រុញឱ្យ​សមត្ថកិច្ច បង្ក្រាប​ជំនួញ​ឈើ​របស់​យាយ​ជូ កុំឱ្យ​ហើប​មុខ​រួច ។ ឥទ្ធិពល​អំ ណា​ច​របស់​យាយ​ព្រឿង កាន់តែ ខ្លាំង​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បើទោះបីជា​គាត់​និយាយ​ខ្មែរ​មិន ច្បាស់ ក៏មាន​បរិវារ​ជាច្រើន​ចាំ ជួយ​បកប្រែ ឬ​ចាំ​សម្របសម្រួល ការពារ​ជំនួញ​ឈើ​ខុសច្បាប់​របស់ យាយ​ព្រឿង​កុំឱ្យ​មានរឿង​រ៉ាវ ដែល​ពេលខ្លះ​យាយ​ព្រឿង មិន ឆេះដុំ​ទេ ប៉ុន្ដែ​បរិវារ​របស់គាត់​មួយ ចំនួន​បែរជា​ក្ដៅស្លឹកត្រចៀក​ជំនួស យាយ​ព្រឿង​ទៅវិញ ។​

​ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​នេះ សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន បាន​ចុះផ្សាយ​ពី​ជំនួញ​ឈើ​ខុស ច្បាប់​របស់​យាយ​ព្រឿង ដែល គ្មាន​នរណា​ហ៊ាន​ប៉ះពាល់ បន្ទាប់ ពី​សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ​សម្ងំ យ៉ាង​ស្ងៀមស្ងាត់​ទទួលយក​ផល ប្រយោជន៍​ពី​យាយ​ព្រឿង បាន ធ្វើខ្លួន​យ៉ាង​សុភាព​ជួយ​ការពារ ជំនួញ​ឈើ​ខុសច្បាប់​ឱ្យមាន​ភាព រលូន​ល្អ ។ គេ​សង្កេតឃើញថា យាយ​ព្រឿង ដែល​មិនចេះ​អក្សរ ខ្មែរ អត់​ដឹងថា មាន​កាសែត​ចុះ ផ្សាយ​រឿង​របស់គាត់​ទេ ប៉ុន្ដែ​បរិ វារ​របស់​យាយ​ព្រឿង ដែល​ទទួល លុយ​តាមរបៀប​ម៉ៅ​ផ្ដាច់​ការពារ កុំ​ឱ្យមាន​កាសែត​ចុះផ្សាយ​រឿង យាយ​ព្រឿង រកស៊ី​ឈើ​បាន​ក្ដៅ ស្លឹកត្រចៀក ព្រោះ​ខ្លាច​មាន​មន្ដ្រី ជំនាញ​ខ្សឹបប្រាប់​យាយ​ព្រឿង​ថា មាន​កាសែត​ចុះផ្សាយ ។​​

យ៉ាងណាក៏ដោយ​នាយក​រដ្ឋ មន្ដ្រី ហ៊ុន សែន បានចេញ​បទ បញ្ជា​យ៉ាង​តឹងតែង​ឱ្យ​មន្ដ្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យក​ចិ​ត្ដ​ទុក ដាក់​បង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់ ឱ្យមាន​ប្រសិទ្ធភាព គួរ​ណាស់​តែ អាជ្ញាធរ​ខេត្ដ​ស្ទឹងត្រែង​ដែល​ដឹក នាំ​ដោយ​លោក ឡូយ សុផាត យក​ចិ​ត្ដ​ទុកដាក់​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​យាយ​ព្រឿង មិនគួរ​រក្សា ទុក​ជំនួញ​ឈើ​ខុសច្បាប់​របស់​មេ ឈ្មួញ​ដុះ​ស្លែ​ម្នាក់នេះ​ជា​ឆ្នាំង បាយ​នោះទេ ។ គួរបញ្ជាក់​ផង ដែរ​ថា រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ក៏ដូចជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ លោក ឆេង គឹម​ស៊ុន ធ្លាប់​ទទួល ការព្រមាន​ពី​នាយករដ្ឋមន្ដ្រី​រួច ហើយ​ថា ប្រសិនបើ​មិនមាន​សមត្ថ ភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ នឹងត្រូវ​ដកហូត​មុខតំណែង ថែម ទាំង​នាំទៅ​ផ្ដន្ទាទោស​ដោយ​គ្មាន ករណី​យោគយល់​ទៀត​ទេ ហើយ ជំនួញ​ឈើ​ខុសច្បាប់​របស់​យាយ ព្រឿង ដែល​កំពុងតែ​រលូន​ល្អ​គ្មាន នរណា​ហ៊ាន​ប៉ះពាល់​នៅពេលនេះ អាចជា​កម្មវត្ថុ​ដែល​ត្រូវ​ស៊ើប អង្កេត​ដើម្បី​នាំ​មន្ដ្រី​មួយចំនួន​ទៅ ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​កុំឱ្យ មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ និង រកស៊ី​ឈើ​ខុសច្បាប់​តទៅទៀត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1595ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1470ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1603ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1432ដង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1352ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1327ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1705ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1623ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1501ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1418ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2091នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    41133នាក់
ខែនេះ    350301នាក់
ឆ្នាំនេះ   2360840នាក់
សរុប   51720766នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 04:05