ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប

ដោយៈ សៀមរាប ថ្ងៃទី 21 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 04:02 នាទី ចំនួនអានៈ 1401

ក្រុម​កម្ម​ករ​​ប្រ​មូល​​សំរាម​របស់​ក្រុម​ហ៊ុន ហ្គាអ៊ីយ៉ា ភី​អិលស៊ី (GA. E.A.Plc) បាន​លើក​ថង់​ ឬកញ្ឆេសំរាម​បោះឡើង​លើ​ឡាន​​ដឹក​សំ​រាម​ បណ្តាល​អោយ​សំ​រាម​ធ្លាក់​ពេញ​ថ្នល់​ ហើយ​ពួក​គេ​បាន​បោះ​វត្ថុ​ដាក់​សំ​រាម​ទាំង​នោះ​អោយ​​ម្ចាស់​វិញ​ រាយ​ប៉ាយពេញផ្លូវ​ យ៉ា​ង​អាណា​ធិបតេយ្យពេញ​ក្រុង​សៀម​រាប ដែល​បណ្តាល​អោយ​ក្រុម​ភ្ញៀវ​ទេស​ចរណ៍​រិះ​គន់​ថា ជា​ទី​ក្រុង​សំរាម។

គេ​សង្កេត​ឃើញ​រាល់​ពេល​រថ​យន្ត​របស់​ក្រុម​ហ៊ុន​ខាង​លើ​ដើរ​ប្រ​មូល​សំ​រាម​ម្តងៗ តៃ​កុង​រថ​យន្ត​នេះ​បាន​បើក​បរ​ក្នុង​ល្បឿន​មធ្យម ហើយ​អោយ​ក្រុម​កម្ម​ករ​ដែល​រត​លើក​ថង់​ ឬ​កញ្ឆេ​សំរាម​ បោះ​ឡើង​លើ​ឡាន​ ដែល​ជា​ហេតុ​ធ្វើ​អោយ​សំរាម​ធ្លាក់​រាយ​ប៉ាយ​ពេញ​ដី ព្រោះ​ជូន​បោះ​ទៅ​ចូល​ក្នុង​ឡាន​ តែ​ជូន​បោះ​ទៅចូល​ខ្លាះ​ចេញ​ក្រៅ​ខ្លះធ្លាក់​ពេញដី។ ចំ​ណែក​ឯកម្ម​ករ​ដែល​ឈរ​លើ​ឡាន​សំរាម​លើក​កញ្ឆេ​សំ​រាម​ចាក់​រួច​ បោះ​កញ្ឆេ ឬវត្ថុដាក់​សំ​រាម មក​អោយ​ម្ចាស់​វិញ​ រមៀល​រាយ​ប៉ាយ​ពេញ​មុខ​ផ្ទះ ដែល​ធ្វើ​អោយ​ភ្ញៀវ​ទេស​ចរណ៍​អស់​សំណើច ហើយ​លាន់​មាត់​ថា សៀមរាប​គឺ​ជា​ទី​ក្រុង​សំរាម មិ​ន​មែន​ទី​ក្រុង​អច្ឆរិយ្យ​ទេ។

សកម្ម​ភាព​ និង​ទង្វើ​ មិន​យក​ចិត្ត​ទុក​ដាក់របស់​ថៅ​កែ​ក្រុម​ហ៊ុន​ខាង​លើ​ ដែល​មិន​គួរ​កើត​មាន​នៅ​ក្នុង​ទី​ក្រុង​​តំបន់​ទេស​ចរណ៍​មួយ​​នេះ​ បាន​ក្លាយ​ជា​ទំលាប់​អាក្រក់​ជា​យូ​រ​ឆ្នាំ​មក​ហើយ​ តែ​ពុំ​មាន​ចៅ​ហ្វាយ​ក្រុង​ ឬ​ចៅ​ហ្វាយ​ខេត្ត​ និង​មន្ត្រី​ពាក់​ព័ន្ធ​ណា​មួ​យ​ធ្វើ​ដឹង​ ធ្វើ​លឺ​នោះ​ទេ។

ប្រ​ជា​ពលរដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​រិះ​គន់​ថា ថ្លៃ​សំរាម​ឡើង​ថ្លៃ​តែ​រហូត តែ​សំ​រាម​ ​ក្រុម​ហ៊ុន​ខាង​លើ​ មិន​ប្រ​មូល​អោយ​អស់​ ថែម​ទាំង​បោះ​ធ្លាក់​រាយ​ប៉ាយ​ ស្អុយ​ពេញ​ផ្លូវទៀត​ផង។ ពួក​គាត់​សុំ​អោយ​អាជ្ញា​ធរ​ ខេត្ត​ក្រុង ប្តូរ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ចេញ​ទៅ។

លោក​ អឿន-ពៅ អភិបាល​រង​ក្រុង​សៀម​រាប​ ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​បាន​មាន​ប្រ​សាសន៍តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី២១ ខែ​ធ្នូ នេះ​ថា ខាង​សាលា​ក្រុង​ធ្លាប់​បាន​ធ្វើ​ការ​នែនាំ​ច្រើន​ដង​ហើយ​ ចំពោះ​​ក្រុម​ហ៊ុន​ដឹក​សំ​រាម​ខាង​លើនេះ ពាក់​ព័ន្ធ​រឿង​សំ​រាម​ធ្លាក់​តាម​ថ្នល់​។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ថៅ​កែ ឬ​អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​ ហ្គា អ៊ី យ៉ា ភីអិលស៊ី​ បាន​ទេ​នៅ​ព្រឹក​ដដែល​នេះ ព្រោះ​ទូរ​ស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​ទទួល៕ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពុលមើមដំឡូងមីមួយគ្រួសារស្លាប់ម្នាក់៩នាក់ធ្ងន់និងស្រាល   អាន1487ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2219ដង ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2047ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន1462ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1516ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន1947ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1401ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន1944ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1576ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន1752ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1072នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    11408នាក់
ខែនេះ    320576នាក់
ឆ្នាំនេះ   2331115នាក់
សរុប   51691041នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 05:20