លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន

ដោយៈ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:43 នាទី ចំនួនអានៈ 1444

ប្រ​ជាពល​រដ្ឋ​ និង​សមត្ថ​កិច្ច​ជា​ច្រើន​ស្ថា​ប័ន​បាន​និយាយ​តៗ​គ្នា​ថា លោកគឹម-ឡេង​ ទាហ៊ាន​សឹក​រង​បាន​កំ​ពុង​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ ក្រោម​ក្រ​សែ​ភ្នែក​លោក ស៊ុន-បូរ៉ាន់ មេបញ្ជា​ការ​សឹក​រង​ស្រុក​ត្រ​ពាំង​ប្រាសាទ ដែល​បាន​​តាំ​ង​ខ្លួន​ជា​សមត្ថ​កិច្ច​ ចាប់​ឈើ​ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​យក​ទៅ​លក់​ផង រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខ្លួន​ឯង​ផង ដាក់​កុង​ត្រូល​ជជុះ​យក​លុយ​ពី​អ្នក​ដឹក​ឈើ​ផង ដែល​ទង្វើ​ទាំង​នេះ​កំ​ពុង​ត្រូវ​បាន​ពល​រដ្ឋ​រិះ​គន់​ថា ផ្គើន​បទ​បញ្ជា​របស់​សម្តេច​ហ៊ុន​សែន។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​ រាប់​រយ​នាក់​បាន​​និយាយ​ដូច​ៗ​គ្នា​ថា លោក​គឹមឡេង កំពុង​តែ​ក្អេង​ក្អាង​ដូច​កូន​ក្អាត់​ចូល​ក្អម ស្រប​ពេល​ដែល​ប្រ​ទេស​ជាតិ​កំ​ពុង​តែ​រៀប​ចំ​រដ្ឋា​ភិបាល​ថ្មី​មិន​ទាន់​បាន​នឹង​នរ នោះ​លោក​បាន​ឆ្លៀត​ឱកាស​លេង​ក្បាច់​គុណ​ហុងកុង​ ដោយ​តាំង​ខ្លួន​ជា​មេ​ប៉ុស្តិ៍ ដាក់​កុង​ត្រូវ​ជជុះ​នៅ​ចំ​នុច​ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ ស្រុក​ត្រ​ពាំង​ប្រាសាទ ខាង​កើត​រង្វង់​មូល​អូរ​ស្វាយប្រ​ហែល​១០០​ម៉ែត្រ គាប​យក​លុយពល​រដ្ឋ​រក​ស៊ី​ដឹក​ជញ្ជួន​ឈើ​បន្តិច​បន្ទួច​ដាក់​ហោ​ប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​ខ្លួន​ឯង។

ប្រ​ជា​ពល​រដ្ឋ​បន្ត​ថា ពួក​គាត់​ជីក​បាន​ឬស​ក្រ​ញូង​ពីរ​បី​ដុំ​ដឹក​ឆ្លង​កាត់​ប៉ុស្តិ៍​លោក​គឹម​ឡេង គឺ​ត្រូវ​បង់​លុយ​ពី​៨-ទៅ​១០​ម៉ឺន​រៀល​ជា​កំ​ហិត បើ​មិន​ដូច្នេះ​ទេ គាត់​ចាប់​យក​ឈើ​នេះ​ទៅ​លក់​ដោយ​ខ្លួន​ឯង មិន​មែន​ចាប់​បញ្ជូន​ទៅ​មេ​ព្រៃ​តាម​ច្បាប់​ទេ។

ពលរដ្ឋ​អ្នក​ស៊ី​ដឹក​ឈើ​ប្រ​ភេទ​បេង​ធ្នង គគឺ ត្រាច​យាង តាម​រទេះ​បាន​ត្អូញ​ត្អែទាំ​ង​ទឹក​ភ្នែក​ថា ក្រៅ​ពី​ធ្វើ​ស្រែ​ចំ​ការ​ពួក​គាត់​ស៊ី​ច្រៀក​ឈើ​ដែល​សល់​ពី​ឈ្មួញ​ធំៗគេ​កាត់​យក​ដើម​ធំ អស់​សល់​តែ​មែក​តូចៗ បាន​១ថ្ងៃពីរ​បីសន្លឹក​​គ្រាន់​លក់​យក​លុយ​ទិញ​ម្ហូប​ តែ​លោក​គឹម​ឡេង​ទាលុយ​ពី​៥ទៅ​១០​ម៉ឺន​រៀល​ជា​ថ្នូនិង​ការមិន​ចាប់​ចង​ ដែល​តំ​លៃ​នៃ​ការ​ទា​លុយ​នេះ លើស​ពី​តំ​លៃ​ឈើ​ទៅ​ទៀត។ ពួក​គាត់​បន្ត​ត្អូញត្អែ​ថា បើ​ឯកឧត្តម​ ជា-ម៉ន ឯកឧត្តម​ នួន-នៅ និង​លោក ស៊ុន-បូរ៉ាន់ នៅ​តែ​បន្ត​អោយ​លោក គឹម-ឡេង ដើរ​ចាប់​ពល​រដ្ឋ​យក​លុយ យក​ឈើ ឬ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​បន្ត​ទៅ​ទៀត ពួក​គាត់​ច្បាស់​ជា​ស្លាប់​មុន​អា​យុ​ជាក់​ជា​មិន​ខាន ម្យ៉ាង​បណ្តោយ​អោយ​កង​ទ័ព​ប្រ​ព្រឹត្តិ​អំ​ពើ​ល្មើស​វិន័យ​បែប​នេះ​ ច្បាស់​ជា​ខូច​ឈ្មោះ​ដល់​អង្គ​ភាព​កង​ទ័ព​ អាប់​អោន​កិត្តិ​យស់​ដល់​ថ្នាក់​ដឹក​នាំ កំ​ពូល​ជាក់​ជា​មិន​ខាន។

ពល​ទា​ហ៊ា​ន​ម្នាក់​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា មូល​ហេតុ​ដែល​លោក​ គឹម​-ឡេង​ ហ៊ា​ន​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ និង​ធ្វើ​ទង្វើ​ដ៏លាមក​​ដែល​គួរ​អោយ​ស្អប់​ខ្ពើម​បែប​នេះ​ គឺព្រោះ​លោកឡេង​ មាន​ខ្សែ​មាន​ខ្នង ជា​នាយ​រង​ភូមិ​ភាគ​៤​ម្នាក់នៅ​ពី​ក្រោយ​ខ្នង​ចាំ​ការ​ពារ តំ​ណែង​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​លោក គឹម​-ឡេង ចេះ​រក​លុយ​សែន​ព្រេន ដល់​ថ្នាក់​លើ​របស់​គាត់​បាន​ដិត​ដល់។

ពល​រដ្ឋ​នៅ​ឃុំ​អូរ​ស្វាយ​សុំ​នូម​ពរ​ទៅ​ សម្តេច​ ហ៊ុន-សែន​ នាយ​ក​រដ្ឋ​មន្រ្តី​ថ្មី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មេត្តា​ចាត់​ចែង​រក​កន្លែង​អោយ​លោក​ គឹម-ឡេង​ សំ​រាកអោយ​បាន​សុខ​ស្រួលផង ព្រោះ​នៅ​ខេត្ត​ឧត្តរមានជ័យ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ហើប​មាត់​នែ​នាំ​ដាស់​ទឿន​លោក​ គឹម-ឡេង​ ដ៏មហាអស្ចារ្យ​នេះទេ ព្រោះ​គាត់​មាន​លុយ​មាន​ខ្នង មាន​អំ​ណាច ថែម​ចេះ​ប្រើ​ក្បាច់​ហុង​កុង​ ឬ​ច្បាប់​ព្រៃ​ទៀតផង។

ពាក់​ព័ន្ធ​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក គឹម-ឡេង បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ពុំ​អាច​ទំ​នាក់​ទំ​នង​បាន​៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1572ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន1928ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2164ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1759ដង ​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1590ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1586ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1546ដង ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន1783ដង ​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត   អាន1594ដង សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង   អាន3113ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1652នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71243នាក់
ខែនេះ    178321នាក់
ឆ្នាំនេះ   2636224នាក់
សរុប   51996150នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:31