លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ បទ​ល្មើស​នេសា

ដោយៈ ជួឹខ្មែរ សៀមរាប ថ្ងៃទី 18 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 09:46 នាទី ចំនួនអានៈ 1717

លោក ទៀ វិញ យក​ឥទ្ធិពល​អំណាច​បងប្រុស របស់គាត់​គឺ​លោក ទៀ បាញ់ ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មក​ប្រើ ​ជានិច្ច ហើយ​ចាត់ចែង​ការងារ តាម​បែប​​អត្តនោម័ត ធ្វើ​ឲ្យ​នាយទាហាន​ជាច្រើននាក់ ដែល​គ្មាន​ខ្សែ​ទុយោ​ខ្នងបង្អែក ទទួលរង​នូវ​ការឈឺចាប់​យ៉ាងខ្លាំង ចំពោះ​អំពើ​បក្ខពួកនិយម និង​ការតែងតាំង​មន្ត្រី​មិន​ត្រឹមត្រូវ តាម​ជំនាញ​សមត្ថភាព ដូចជា​ករណី​តែងតាំង​លោក កាន់ កៅ ជា​មេ​ឈ្មួញ​រកស៊ី​រត់ពន្ធ​ប្រេងសាំង ដ៏​ល្បីឈ្មោះ​ប្រចាំ​ដែនសមុទ្រ ឲ្យ​ពាក់​ផ្កាយ​១ កាន់​ផ្នែក​គណនេយ្យ​កងទ័ពជើងទឹក និង​ការតែងតាំង​កូនប្រុស​របស់គាត់​ឈ្មោះ ទៀ សុខា ឲ្យ​ពាក់​ផ្កាយ​២ កាន់​តួនាទី​ជា​ប្រធាន​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​។

​​អំ​ពើ​ពុក​រលួយ ក្រោម​​ការ​ចាត់​ចែង​​រប​ស់​លោក ទៀ វិញ ដែល​​នាំ​​ឲ្យ​​ពល​ទា​ហាន នាយ​ទាហាន​​ក្នុង​​អង្គ​ភាព ​​កង​ទ័ព​ជើង​ទឹក ជា​ច្រើននាក់​​មិន​​សប្បាយ​ចិត្ត កាន់​តែ​​រីក​​រាល​ដាល​​ធំ​ឡើង ដែល​​រហូតមក​​ ដល់ពេលនេះ គេ​មិនទាន់​ឃើញ​ក្រសួង​​ការពារ​ជាតិ ឬ​​អគ្គ​មេ​បញ្ជា​ការ​​ក​ង​ទ័ព​​ជាតិ យកចិត្ត​ទុកដាក់​ដោះស្រាយ​ភាព​អសកម្ម ដែល​កំពុង​កើតមាន​ក្នុង​អង្គភាព កងទ័ពជើងទឹក នៅឡើយ​ទេ ធ្វើ​ឲ្យ​លោក ទៀ វិញ ចេះតែ​មានឱកាស តែងតាំង​បក្ខពួក​របស់ខ្លួន ដែល​គ្មាន​សមត្ថភាព គ្មាន​អតីតភាព​ការងារ ឲ្យ​កាន់តំណែង​ធំៗ​ផ្ទុយ​ពី​ក្រឹត្យក្រម​រដ្ឋបាល​។​ ​

​ ​ នាយទាហាន​មួយចំនួនទៀត បាន​លើកឡើងថា ពួកគាត់​បាន​ចូល​បម្រើ​ការងារ ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងទឹក រយៈពេល​៣០​ឆ្នាំ​មកហើយ ខ្លះ​ពាក់​ត្រឹម​ស័ក្តិ​៣​ប៉ុណ្ណោះ ហើយ​អ្នក​ខ្លះទៀត​មានសំណាង​ពាក់​ស័ក្តិ​៥ ប៉ុន្តែ​គ្រាន់តែ​ពាក់​ស័ក្តិ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​គ្មាន​តួនាទី​មុខតំណែង​អ្វី​ទេ​។​

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​បានលើកឡើង​ផងដែរ​ថា លោក ទៀ សុខា ដែល​ឡើងបុណ្យស័ក្តិ​តាម​ លោក ទៀ វិញ ដែលជា​ឪពុក​មាន​សិទ្ធិអំណាច​ធំធេង ក្នុងការ​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ ចូល​ដែនសមុទ្រ​កម្ពុជា គ្មាន​នរណា​ហ៊ាន​បង្រ្កាប ​។

ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន ប្រេងសាំង​គេចពន្ធ មកពី​តំបន់​កោះរ៉ុង កោះ​ខ្យង ក្នុង​មួយថ្ងៃៗ​រាប់ពាន់​តោន ចូល​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ ការ​កាប់​បំផ្លា​ញ​ព្រៃឈើ​តាម​ដែន​កោះ ក៏ដូចជា​ការឃុបឃិត​ឲ្យ​ទូក​នេសាទ របស់​ជនជាតិ​ថៃ វៀតណាម ចូលមក​ធ្វើ​អាជីវកម្ម​ក្នុង​ដែនសមុទ្រ​ខ្មែរ រួមទាំង​ការដឹកជញ្ជូន​ទំនិញ​គេចពន្ធ ឆ្លងកាត់​ដែនសមុទ្រ មិនដែល​ហ៊ាន​រំលង​លោក ទៀ សុខា នោះទេ ហើយ​នៅពេល​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ មិន​បង្ក្រាប​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ទាំងនោះ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដទៃទៀត គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ​។​អំពើពុករលួយ​ដែល​លោក ទៀ សុខា រួម​ដៃ​ជាមួយ​លោក កាន់ កៅ ឃុបឃិត​ឲ្យ​មាន​បទល្មើស នៅក្នុង​ដែនសមុទ្រ​កម្ពុជា មិនមែនជា​រឿង​ធម្មតា​ទេ ដែល​ទាមទារ​ឲ្យ​អង្កភាពអំពើពុករលួយត្រួតពិនិត្យមើល​ឡើងវិញ​ផង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាង កាតុ ឆេះ​ដុំ​នឹង​ព័ត៌មាន​លែងលះ​ប្តីព្រោះ​អត់មាន​កូន   អាន1462ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1078ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន2086ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន1873ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2184ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1654ដង ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន1543ដង ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1454ដង វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន3087ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន939ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25071នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    171555នាក់
ខែនេះ    554835នាក់
ឆ្នាំនេះ   1937067នាក់
សរុប   51296993នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 19:08