​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 20 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1564

ប្រ​ជាព​លរដ្ឋ​​នៅ​​ខេត្ត​កោះកុ​ង​បាន​ឲ្យ​​ដឹងថា កា​រ​ពុះ​​ច្រៀក​​ដី​ម​ណ្ឌល​ព័ត៌​មាន​​ទេស​ចរណ៍​​នេះ​ជួ​ល​ឲ្យ​ឯក​ជន​ធ្វើ​​អាជីវក​ម្ម ជា​​រឿង​មិន​​ត្រឹម​ត្រូវ​​នោះទេ ​​ព្រោះ​ទី​តាំង​មួ​យ​នេះ​​កន្លង​មក គឺ​ជា​មណ្ឌ​ល​ស​ម្រាប់​ចែ​កចាយ​ព័ត៌​មាន​ជូន​ដ​ល់​ភ្ញៀវទេ​សចរ​​ជាតិ​និង​អ​ន្តរជាតិ ​មកពី​​ទីជិត​​ឆ្ងាយ ជាពិ​សេ​ស​វា​​ជា​ដី​សា​ធារ​ណៈ​រប​ស់​រដ្ឋ​មិ​នគួរ​ពុះ​​ច្រៀក​ជួ​ល​ទៅ​​ឲ្យ​ឯក​ជន ធ្វើ​ជា​កន្លែង​លក់ដូរ​ឬ​ធ្វើ​អាជីវកម្ម​ដោយ​អនាធិបតេយ្យ​នោះទេ​។ លោក ប៊ុន បៀ​វ បាន​ពុះ​ច្រៀក​លក់ ជួល​ឲ្យ​ឯកជន សូម្បីតែ​ដី​ក្នុង​បរិវេណ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ក៏​លោក ប៊ុន បៀ​វ ពុះ​ជា​ពីរ​ដែរ ហើយ​ដី​ដែល​បែង​ចែកជា​ពីរ​ចំណែក​នោះ​មិនដឹង​ជា​លោក ប៊ុន បៀ​វ យកទៅ​ធ្វើជា​កម្មសិទ្ធិ​ខ្លួនឯង​ឬក៏​យកទៅ​ជូន​អ្នកណា​ទេ ព្រោះ​គ្មាន​នរណា​សួរនាំ ។​ លោក ប៊ុន លើ​ត ជា​អភិបាល​ខេត្តកោះកុង បានផ្តល់​គោលការណ៍ ឬ​យោបល់​ឲ្យ​លោក ប៊ុន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​អង្កន់​ដី​ការិយាល័យ​ព័ត៌មាន​ទេសចរណ៍ ដែល​ស្ថិតនៅតាម​បណ្តោយ​ឆ្នេរ​ព្រែ​កកោះ​ប៉ោ ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ឬក៏​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​ពេលនេះ​លោក ប៊ុន បៀ​វ បាន​ពុះ​ច្រៀក​ដី​ទីតាំង​មណ្ឌល​​ព័ត៌មាន​ទេសចរណ៍​ជា​កង់ៗ​លក់​ឬ​ជួល​ឲ្យ​ឯកជន​ធ្វើ​អាជីវកម្ម បាត់បង់​សោភ័ណភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ស្ទើរតែ​មើល​លែង​យល់​ទៅហើយ មិនដឹង​ជា​ប្រាក់ចំណូល​ពី​ការ​កាត់​ដី​កង់ៗ​លក់​ឬ​ជួល​ឲ្យ​ឯកជន​នេះ បង់​ចូល​ផ្នែក​ណាខ្លះ​ទេ គ្រាន់តែ​ដឹងថា វា​ជា​រឿង​ពុក​រលួយ​​ដែល​លោក ប៊ុន បៀ​វ ជា​អ្នកផ្តើមគំនិត​ក្នុង​ការប្រមូល​ផលប្រយោជន៍​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។​

មន្ត្រី​មួយចំនួន​ក៏បាន​បញ្ជាក់​ផងដែរ​ថា កាលពី​ជំនាន់​លោក យុទ្ធ ភូ​ថង ធ្វើជា​អភិបាល​ខេត្ត​កោះ​កុ​ង គឺ​លោក ប៊ុន បៀ​វ ធ្លាប់បាន​ស្នើសុំ​ដី​របស់​ខេត្ត​ចំនួន​២​កន្លែង គឺ​មួយកន្លែង​សម្រាប់​សាងសង់​មន្ទីរ​ទេសចរណ៍ និង​មួយកន្លែង​ទៀត​សម្រាប់​សង់​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ហើយដោយ​យល់ថា​ការស្នើសុំ​របស់លោក ប៊ុន បៀ​វ មាន​ភាពសមរម្យ​បម្រើ​ឲ្យ​ផល​ប្រ​យោ​ជន៍​សាធារណៈ លោក យុទ្ធ ភូ​ថង ក៏បាន​សម្រេច​ផ្តល់​ដី​ធំៗ​ចំនួន​២​កន្លែង​ទៅតាម​សំណើ​របស់លោក ប៊ុន បៀ​វ​។ ប៉ុន្តែ​មកដល់​ម៉ោង​នេះ បែរជា​លោក ប៊ុន បៀ​វ យក​ទីតាំង​ដី​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ពុះ​ច្រៀក​ជា​កង់ៗ​លក់​ឬ​ជួល​ឲ្យ​ឯកជន​ធ្វើ​អាជីវកម្ម​ឬ​សង់​ជា​កន្លែង​លក់ដូរ​តាមតែ​អំពើ​ចិត្ត​ហើយ​គេ​មិន​ច្បាស់​ទេ​ថា​ប្រាក់ចំណូល​ដែល​បានមកពី​ការលក់ ឬ​ជួល​ដី​ទាំង​នេះ​ត្រូវ​បង់​ចូល​ផ្នែក​ណាខ្លះ ហើយ​លោក ប៊ុន លើ​ត ជា​អភិបាល​ខេត្តកោះកុង ក៏​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ខ្លះ​ដែរ​ហើយ​មើលទៅ​ទើប​ស្ងៀមស្ងាត់​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ នេះលោក ថោង ខុន ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ពិនិត្យ​ស្រាវជ្រាវ​ករណី​នេះ​ឡើងវិញ​ជាបន្ទាន់ មិនគួរ​ទុក​ឱកាស​ឲ្យ​លោក ប៊ុន បៀ​វ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ទៀ​តែ​។ ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ប្រាក់​ដែល​បានមកពី​សេវា​ផ្សេងៗ​តាមរបៀប​ពុករលួយ​នោះ លោក ប៊ុន បៀ​វ យកទៅ​បែងចែក​ថ្នាក់​ណាខ្លះ គ្រាន់តែ​ដឹងថា​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​ដ៏​មានអំណាច​ម្នាក់នេះ​មានការ​ផ្លាស់ប្តូរ​ជីវភាព​ធួរធារជាងមុន ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1791ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1673ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2302ដង កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន1762ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1591ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1506ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1580ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2188ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន1770ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1421ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8973នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36826នាក់
ខែនេះ    345994នាក់
ឆ្នាំនេះ   2356533នាក់
សរុប   51716459នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 19:26