លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 25 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:38 នាទី ចំនួនអានៈ 1513

បទល្មើស​នេសាទ​បាន​កើត​ឡើង​ខ្លាំង​ជាង​មុន​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​ ស្រុក​សូទ្រ​និគម ខេត្ត​សៀម​រាប ដោយ​មាន​ការ​ឃុប​ឃិត​ពី​នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ និង​អា​ជ្ញា​ធរ​ដែន​ដី បើក​ដៃ​អោយ​អ្នក​មាន​អំ​ណាច​ មាន​លុយ​កាត់​ មាន​មុខ​មាត់​ ដាក់​ណរ៉ាយក្រឡា​ញឹក​រាប់​រយ​រាប់​ពាន់​ម៉ែត្រ ប្រ​មូល​យក​ត្រី​ទាំង​​តូច​ទាំង​ធំ​នៅ​រដូវ​សំរ៉ក​នេះ​ស្ទើ​អស់​ពី​បឹង​ទន្លេ​សាបទៅ​ហើយ។

ប្រភព​ពី​ប្រ​​ជា​ពល​រដ្ឋ​នៅ​ឃុំ​កំ​ពុង​ឃ្លាំង​បាន​រាយ​ការណ៍​ថា ឆ្នាំ​២០១២​នេះ​មាន​ក្រុម​អ្នក​មាន​លុយ​មាន​អំ​ណាចមួយ​ចំ​នួន​កំ​ពុង​ប្រ​កប​មុខ​របរ​នេសាទ​ខុស​ច្បាប់​​​ដូចជា​ ការ​ប្រើ​សាច់​អួន​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រធ្វើ​ជា​ ណរ៉ាវ ស្ទាក់​យក​ត្រី​ទាំង​តូច​ទាំង​ធំមិន​អោយ​ចុះ​ទៅ​បឹង​ទន្លេ​សាប​បាន​ទេ។ ពួកគាត់​បន្ត​ថា ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​មិន​អាច​មាន​លទ្ធ​ភាពប្រ​កប​របរ​ខុស​ច្បាប់​នេះ​បានទេ ព្រោះ​ទី១-ត្រូវ​បង់​លុយ​ជា​ច្រើន​អោយ​ទៅ​មន្រ្តី​ជំ​នាញ ទី២-ត្រូវ​ចំ​ណាយ​លុយ​ជា​ច្រើន​ទិញ​សាច់​អួន​ ទី៣-ត្រូវ​មាន​ខ្នង​មាន​ខ្សែសំរាប់​កាង​កុំ​អោយ​​មាន​ស្ថា​ប័ន​ផ្សេង​មក​រារាំងរំខាន។

បុរស​ម្នាក់​មាន​មាឌ​ស្តើង​កំពស់​ប្រ​ហែល​១ម៉ែត្រ៦៥ មាន​សម្បុរ​សណ្តែកបាយ អុំ​ទូក​តូចដោយ​ច្រ​វាខ្លី នៅ​យាម​ណរ៉ាវ​មួយ​កន្លែង​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា ណរ៉ាវ​ ដែល​មាន​ប្រ​វែង​ជា​ង​៣០០​ម៉ែត្រ​មួយ​នេះ​មិន​មែន​ជា​របស់​គេ​ទេ គេ​គ្រាន់​តែ​ជា​អ្នក​យាម​ថែ​រក្សា​តែ​ប៉ុណ្ណោះ ឯ​លោកដង្ខៅ​ ង៉េត ជា​ថៅ​កែ កាត់​នៅ​ឯ​ឃុំ​ដំដែក ២-៣ ថ្ងៃ​គាត់​ចុះ​មក​ចាប់​ត្រី​លក់​ម្តង រឿង​ច្បាប់​ទំ​លាប់​សុំ​សួរ​ទៅ​លោក​ថៅ​កែ​ខ្ញុំ​ទៅ។

ប្រ​ភព​ពី អ្នក​នេសាទ​ស្រី​ម្នាក់​បាន​លួច​ខ្សឹប​អោយ​ដឹង​ថា លោក ង៉ែត​ ជា​អតី​ត​កូន​ថៅ​កែ​ឡូ​នេ​សាទ​នៅ​ឃុំ​​កំ​ពុង​ឃ្លាំង​នេះ តែ​ដល់​រដ្ឋា​ភិ​បាល​បាន​ប្រ​កាស​បិត​ឡូ​នេសាទឯក​ជន​ទុក​អោយ​រាស្រ្ត​រក​ស៊ី​ ទើប​លោក​ង៉ែត​ មាន​ការ​មិន​សូវ​សប្បាយ​ចិត្ត ក្នុង​ការ​ប្រ​កប​មុខ​របរ​តូច​តាច បាន​ជា​ចំ​ណាយ​លុយ​សូក​ប៉ាន់​មន្រ្តី​ជំនាញ ដើម្បី​ដាក់ ​ណរ៉ាវ អោយ​​រាង​ធំ​ហើយ​វែង​ដាច់​កន្ទុយ​ភ្នែកបែប​នេះ។ អ្នក​នេសាទ​ស្រីនេះ​បន្ត​ថា លោក​ ង៉ែត ជា​មនុស្ស​ឈ្នានីសអ្នក​ក្រ ឃើញ​ពល​រដ្ឋ​ក្រី​ក្រ​រក​ស៊ី​បន្តិច​បន្ទួច រាយ​ការណ៍​អោយ​មន្រ្តី​ជំ​នាញ​ទៅ​ចាប់​យក​មក​អោយ​បង់​លុយរាប់​លាន​រៀល​ ដែល​ជា​ហេតុ​បណ្តាល​អោយ​អ្នក​ក្រ​ទឹក​ភ្នែក​ហូរ​រហាម​ដូច​អណ្តើក​ត្រូវ​ភ្លើង តែ​ខ្លួន​ឯង​វិញ​រក​ស៊ី​ខុស​ច្បាប់​គ្មាន​អ្នក​ណា​ដែល​ហ៊ាន​អើ​ពើធ្វើ​ដឹង​ធ្វើ​លឺ​អីទេ។ អ្នក​នេ​សាទ​​ស្រីរូប​នេះ​បន្ថែមថា គាត់​មិន​ហ៊ាន​និយាយ​ច្រើន​ទេ​ខ្លាច​លោក​ ង៉ែត​ ដឹង​គេ​គុំ​គួន​ធ្វើ​បាប​​គាត់​ ព្រោះ​លោក​ង៉ែត​ជា​មនុស្ស​មាន​អំ​ណាច​ មាន​លុយរាប់​លាន​ដុលា្លរ ម្យ៉ាង​វិញ​ទៀតលោក​ ង៉ែត​ធ្លាប់​និ​យាយ​ថា​គេ​​ជា​​នាយ​ទាហ៊ាន​មាន​បុណ្យ​សក្តិធំផង​នៅ​ខេត្ត​សៀម​រាប​នេះ សូម្បី​លោក​ ព្រិនសាវិន​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ក៏ជា​មិត្ត​ភ័ក្រ​ជិត​ដិត​របស់​លោក​ង៉ែត​ដែរ បាន​ជា​លោក​ង៉ែត​រក​ស៊ី​ខុស​ច្បាប់​ធំ​ប៉ុណមេឃ​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់គាត់។

នៅ​ពេល​អ្នក​យក​ព័ត៌​មាន​យើង​ខល​សំ​ភាសន៍លោក​ង៉ែត​នាពេល​ថ្មីៗ​នេះ លោកង៉ែត​បាន​មា​ន​ការ​ប្រតិកម្ម​ច្រ​ឡោត​តោត​តូង​តាម​ទូរស័ព្ទ​ថា អ្នក​រក​ស៊ី​បទ​ល្មើ​ស​នេសាទ​មាន​ច្រើន​ណាស់នៅ​ឃុំ​កំ​ពុង​ឃ្លាំង​នេះ បើ​អ្នក​កាសែត​ចុះ​ផ្សាយ​ចុះ​អោយ​អស់​ បើ​ចុះ​តែ​លោក​ម្នាក់​ លោក​នឹង​ប្តឹង​ទាំង​អ្នក​កាសែត ទាំង​អ្នក​រក​ស៊ី​ខុស​ច្បាប់​ផ្សេង​ទៀត ហើយ​ប្តឹង​ទាំង​មន្រ្តី​ជំ​នាញ​ដែល​ឃុប​ឃិត​យក​លុយ​អ្នក​រក​ស៊ី​បទ​ល្មើស​នេ​សាទ​ផ្សេងទៀត​ ដែល​​មិន​​ចុះ​បង្ក្រាប​តាម​ច្បាប់​។ លោក​ង៉ែត​បន្ថែម​តាម​ទូរ​ស័ព្ទថា ពួក​អស់​លោក​អ្នក​កាសែត​ឯង​អស្ចាប៉ុណ្ណា បើ​ខ្លាំង​ទៅ​ជួប​ខ្ញុំ​នៅ​ការិយាល័យ​ទី៥​ក៏បាន​ដែរ ហើយ​បើ​ហ៊ាន​ចុះ​ផ្សាយ​ខ្ញុំ​ៗនឹង​ប្តឹង​ ហើយ​ចាំ​ជួប​គ្នា​នៅ​តុលាការ។

លោក​ ព្រិនសាវិន នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា ទី១-ណរ៉ាវ ខាង​ជល​ផល​បាន​អនុញ្ញាតិអោយ​ដាក់​បាន​តែ​ ៥០​ ម៉ែត្រ​ប៉ុណ្ណោះ ទី២-​រុញ​ស៊ី ​គឺ​មិន​អនុញ្ញាតិទេ ទី៣-លៀស​ខ្ចៅ ​អោយ​ពលរដ្ឋ​ប្រើ​កញ្ចែ្រងកើប មិន​អោយ​ប្រើ​ម៉ាស៊ី​ន​អូស​ទេ។ លោក​នាយ​ខណ្ឌ​បន្ថែមថា អ្នក​ដែល​ទៅ​បំ​ផុស​បំ​ផុល​ប្រ​ជា​ពល​រដ្ឋ​ថា រដ្ឋា​ភិបាល​បាន​លុប​ប្រកាស​លេខ​ ០០១ អោយ​ពលរដ្ឋ​រក​ស៊ី​មុខ​របរ​នេ​សាទ​ខុស​ច្បាប់​ដូច​មុន​នោះ​វា​ជា​ការ​ឃោស​នា អកុសល្យ​តែ​ប៉ុណ្ណោះ វា​មិន​ពិត​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចចាប់រថយន្តដឹកឈើក្រញូងទាប្រាក់បាន៨០០០ដុល្លារជាថ្នូរនិងការដោះលែង    អាន1363ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1480ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន1521ដង ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1495ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន1846ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1600ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1371ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1590ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន1808ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1421ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14188នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    160672នាក់
ខែនេះ    543952នាក់
ឆ្នាំនេះ   1926184នាក់
សរុប   51286110នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 11:34