អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា

ដោយៈ ផ្លុង-រ៉េត ខេត្តព្រះសីហនុ ថ្ងៃទី 20 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 02:13 នាទី ចំនួនអានៈ 1383

ទង្វើ​ដ៏​អាក្រក់​មួយចំ​នួន​ដែល​ជា​ទំ​លាប់​របស់​ប៉ូលីស​ចរាចរណ៍មួយក្រុម​តូច​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ដែល​តែង​តែ​ឈរ​ចាំ​ចាប់​ផាក​ពិន័យ​អ្នក​បើក​បរ​យាន​យន្ត ដោយ​ពួន​តាម​គល់​ឈើ ផាក​លើ​សចំ​នួន​កំ​ណត់ ផាក​គ្មានអោយ​វិក័យប័ត្រ ឈរពួន​ចាំ​ផាកគ្មាន​ដាក់​បារាស ឬសញ្ញាចរាចរណ៍អោយ​បាន​ត្រឹម​ត្រូវ ចាប់​ប្រ​ទា​ញ​ប្រ​ទង់អ្នក​បើក​បរ​ស្ទើដួលម៉ូតូ និង​គំរាម​អ្នក​កាសែត​អោយ​លុប​រូបភាព​សកម្ម​ភាព​ទាំង​នោះ​ទៀត​ផង។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៧​ ខែតុលា ​ឆ្នាំ២០១២ ត្រង់​ចំ​ណុច​ភ្លើង​ស្តុប​ ៣៣៣​ស្ថិត​​ក្នុង​សង្កាត់​លេខ​៤ ក្រុង-​ខេត្ត​ព្រះ​សីហនុ ​ក្នុង​ពេល​ដែល​លោក​ប៉ូលីស​ចរាចរណ៏ ​ចំនួន៣នាក់​ ដែល​ឈរ​ជើង​ចាំ​ផាក​ពិ​ន័យ​ច្បាប់​ច​រា​ចរ​ណ៏​ផ្លូវ​គោគ​ ​បាន​ហៅ​ម៉ូតូ​ជន​ជាតិ​បរទេស​ម្នាក់អោយ​ឈប់​ ហើយ​បាន​ប្រ​ទាញ​ប្រ​ទង់​ជា​មួយ​អ្នក​បើក​ម៉ូតូ​រូប​នោះ​ ដែល​មើល​ទៅ​ហាក់​ដូច​ជា​ប៉ូលីស​កំ​ពុង​ចាប់​ចោរ ទើប​អ្នក​សារ​ពត៌​មាន​មួយ​រូប​នៅ​ អង្គ​ភាព​ ជ័យ​ជំនៈ​ថ្ងៃ៧​មករា​ បាន​ថត​យក​រូប​ភាព​ទាំង​នោះ។ ​ក្រោយ​មក​ក្រុម​ប៉ូ​លីស​ចរា​ចរណ៏​នេះ​ បាន​ហៅ​អ្នក​កា​សែត​រូប​នោះ​មក​ជួប រួច​គំ​រាម​កំ​ហែង​ដក​យក​កា​មេ​រ៉ា​ និង​បញ្ជារ​ឱ្យ​លុប​រូប​ភាព​ដែល​បាន​ថត​លើ​ទី​សា​ធារ​ណៈ ​នូវ​សកម្ម​ភាព​របស់​ពួក​គេ​។ ប៉ូលីស​ចរាចរណ៍​៣រូប​នោះ​បាន​សំឡុត​អ្នក​កាសែត​នោះថា ​ថត​មិន​បាន​សុំ​ការ​អនុញ្ញាត្ត​ពី​មេគេ​ (លោកព្រំ ពៅ) និងមិន​សុំ​​អនុញ្ញាត្តពី​ពួកគេ​ជាមុនសិន នេះ​បើយោង​តាម​សម្តី​របស់​អ្នក​កាសែត​រូប​នោះ។

ប្រភព​ពត៌​មាន​ពី​ប្រ​ជាពល​រដ្ឋ​រស់​នៅ​ខេត្ត​ព្រះ​ស៊ី​ហនុ​ បាន​អោយ​អ្នក​សារ​ពត៌​មាន​យើង​ដឹង​ថា​ ប៉ូ​លីស​ច​រា​ចរណ៏​មួយ​ក្រុម​ដែល​តែង​តែ​ឈរ​ជើង​នៅ​គោល​ដៅ​ចំ​នុច​ភ្លើង​ស្តុប​ ៣៣៣​ ច្រើន​តែ​ធ្វើ​ការ​ផាក​ពិ​ន័យ​ខុស​គោល​ការណ៏​ច្បាប់​កំ​ណត់ ក្នុង​គោល​បំ​នង​បាន​លាភ​សក្ការៈ​ចូល​ហោ​ប៉ៅផ្ទាល់​ខ្លួន។

យើង​មិន​ទាន់​អាច​ ទំ​នាក់​ទំ​នង​សុំ​ការ​ស្រាយ​បំ​ភ្លឺ​ពី​សំ​ណាក់​ លោក​ស្នង​ការ​ខេត្ត​ ព្រះ​ស៊ី​ហនុ​បាន​នៅ​ឡើយ​ទេនៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ​២០១២​នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1561ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1437ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1662ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន1814ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1356ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1365ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន1946ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1604ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2090ដង ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង   អាន1550ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3587នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    28790នាក់
ខែនេះ    135868នាក់
ឆ្នាំនេះ   2593771នាក់
សរុប   51953697នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 03:50