ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 12:04 នាទី ចំនួនអានៈ 1326

ក្រុម​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​សង្កាត់​នគរធំ ក្រុង​សៀម​រាប បាន​ធ្វើ​ការ​រិះ​គន់​ថា លោក​ជៀម-កោសេន ប្រ​ធាន​អគ្គី​សនី​ខេត្ត​ និង​លោក​ ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ បាន​សន្យា​ខ្យល់​មុន​ពេល​បោះ​ឆ្នោត​ថា និង​ធ្វើ​ការ​តភ្ជាប់​បណ្តាញ​អគ្គីសនី​អោយ​ពួក​គាត់​ប្រើ​ប្រាស​អោយ​តែ​គណបក្ស​ប្រ​ជា​ជន​ជាប់​ឆ្នោត​នៅ​អាណត្តិទី​០៥​នេះ។

ប្រ​ជាពល​រដ្ឋ​ខាងលើ​បាន​អោយ​ដឹង​ថា នៅ​ដើម​ខែ​កក្កដា​ឆ្នាំ២០១៣ មុន​ថ្ងៃបោះ​ឆ្នោត​ក្រុម​អគ្គីសនី​ខេត្ត​និង​លោក​អភិបាល​ខេត្ត​សៀម​រាប​ដែល​ទើប​តែ​ឡើង​កាន់​តំ​ណែង​ថ្មី​ បាន​សម្ភោធន៍​កាត់​ខ្មែរ​បូរ និង​ប្រើ​ប្រាស​គ្រឿង​ចក្រ​ខួង​បោះ​បង្គោល​អគ្គី​សនី​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀម​រាប ដែល​មាន​មន្រ្តី​អ្នក​មុខ​អ្នក​ការឈរ​ហែរ​ហម​អម​ដំ​ណើរ​ ឈរ​តំ​រៀប​ជួរ​អោយ​គេ​ថត​រូប​ទុក​គ្រាន់​បង្អួត​ថ្នាក់​លើ ​និង​ជាលេស​អោយ​ប្រ​ជា​ពល​រដ្ឋ​មាន​ជំនឿ​ដើម្បី​គៀង​គរ​រក​សន្លឹក​ឆ្នោតជូន​គណបក្ស​ប្រ​ជា​ជន​កម្ពុជា តែ​បន្ទាប់​ពី​បោះ​ឆ្នោត​រួច​មក​ទល់​ពេល​នេះ​ជិត​១ឆ្នាំ​ហើយ គេ​មិន​ឃើញ​មាន​អស់​លោក​ខាង​លើ​ត​ភ្ជាប់​បណ្តាញ​អគ្គីសនី​អោយ​ពល​រដ្ឋ​ប្រើ​ប្រាស​ទេ គឺឃើញ​តែ​បង្គោល​ភ្លើង​ដេក​ស្តូក​លើ​ដី​ដដែល។

ការ​សន្យា​ខ្យល់​របស់​មន្រ្តី​ក្រោម​ឱវាត​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-​សែន តែង​តែ​កើត​មាន​ឡើង​ជា​និច្ច​នៅ​មុន​ពេល​បោះ​ឆ្នោត​ម្តងៗ តែ​ក្រោម​ការ​បោះ​ឆ្នោត​មន្រ្តី​ក្រោម​ឱវាត​ទាំង​នោះ​គឺ​ជិះ​សេះ​លែង​ដៃ ចង់​អ្នក​ណា​គេ​ជេរ​ថា​យ៉ាង​ណា​ក៏​ពួកគេ​ធ្វើ​ហាក់​គរ​ថ្លង់​មិន​លឺ​មិន​ឃើញ​ មិន​នឹក​ឃើញ​អំ​ពី​ការ​សន្យា​របស់​ខ្លួ​ន​ទាល់​តែ​សោះ ទង្វើ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​អោយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​បាត់​បង់​កៅ​អី​ បាត់​បង់​ប្រ​ជា​ប្រិយ​ភាព​ ធ្វើ​អោយ​ពល​រដ្ឋ​អស់​ជំ​នឿទៅ​លើការ​សន្យា​ខ្យល់​ទាំង​នេះ ដូច​ពាក្យ​ចាស់​មួយ​បាន​ពោល​ថា ˝ពេល​ឈឺ​យក​ដំ​រី​ទៅ​បន់​ តែ​ពេល​ស្រន់​យក​ពង​មាន់​ទៅ​សែន“ តែ​ឥឡូវ​សូម្បី​តែពង​មាន់​ក៏​គេ​មិន​បាន​សែន​ដែរ។​

ពល​រដ្ឋ​ខេត្ត​សៀម​រាប​ធ្វើ​ការ​រិះ​គន់​ថា ចៅ​ហ្វាយ​ខេត្ត​សៀម​រាប​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​ ហាក់​អសមត្ថ​ភាព​ក្នុង​ការ​អភិវឌ្ឈន៍ខេត្ត​នេះ​អោយ​បាន​សម្បូរ​សប្បាយ។ បើ​យើង​ក្រឡេក​មើល​ជំ​នាន់​លោក​ ស៊ូ-ភិរិន្ទ​ អភិបាល​ខេត្ត​ចាស់​ដែល​កាន់​តំ​ណែង​ប៉ុន្មាន​ឆ្នាំ​ក្នុង​ខេត្ត​នេះ​ លោក​អភិបាល​ខេត្ត​រូប​នេះ​បាន​ធ្វើ​ការ​លក់​អាគារ​រដ្ឋ​ខ្ទេច​អស់​រហូត​ជំ​លៀស​សាលាខេត្ត​ទៅ​ដាក់​កណ្តាល​ព្រៃរហោរដ្ឋាន​ដ៏​សែន​ស្ងាត់​ច្រ​ងំ​ដែល​មាន​ចម្ងាយ​ជាង​២០​គីឡូ​ម៉ែត្រ​ពី​ក្រុង​សៀម​រាប រួច​និយាយ​យក​លេស​ថា ជា​ការ​អភិ​វឌ្ឈន៍​ដើម្បី​ពង្រីក​ទី​​ក្រុងសៀម​រាប​។

បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​រវៀង​លោក​ ស៊ូ-ភិរិន្ទ​ និង​លោក​​ ឃឹម-ប៊ុន​សុង ឃើញ​ថា មាន​ការ​ខុស​គ្នា​បន្តិច​បន្ទូច​ដែរ ​ត្រង់ចំ​ណុច​​លោក​ឃឹម​ប៊ុន​សុង​ចេះ​ជួស​ជុល​ផ្លូវ​ដាច់​តិច​តូច​ក្នុង​ក្រុងអោយ​ធ្វើ​ចរាចរណ៍បាន​ស្រួល​​ និង​ចេះដាក់​​ភ្លើង​ពណ៍​លំ​អរ​ទី​ក្រុង​សៀម​រាប​ដែល​មាន​ផ្ទៃ​ដី​ប៉ុន​សំ​បក​ក្តាមនេះ ប៉ុន្តែ​តែ​ពល​រដ្ឋ​រស់​នៅចម្ងាយ​​តែ​២គី​ឡូ​ម៉ែត្រ​ពី​ទី​ក្រុង​នៅ​តែ​ងងឹត​សូន្យ​សុង​ដដែល​។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ធ្លាប់​បាន​ប្រ​កាស​ក្តែងៗ​ថា សូម​អោយ​អង្គភាព​អគ្គី​សនី​គ្រប់​ខេត្ត​ក្រុង​ ធ្វើ​ការ​តភ្ជាប់​បណ្តាញ​អគ្គី​សនី​អោយ​ប្រ​ជា​ពល​រដ្ឋ​នៅ​ជាយ​ក្រុង​បាន​ប្រើ​ប្រាស​ផង​ តែ​ការ​ប្រ​កាស​នេះ​ហាក់​គ្មាន​តំ​លៃ​ គ្មាន​ន័យ​ខ្លឹម​សា​អ្វីទាំង​អស់​ ព្រោះ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​គេ​មិន​គោរព​តាម​ ហើយ​ចេះ​តែ​ឆ្លើយ​ថា ˝បាទ​សម្តេចៗ ខ្ញុំ​និង​ធ្វើ​“ ។

ពល​រដ្ឋ​បន្ត​រិះ​គន់ថា គ្រាន់​តែ​បណ្តាញ​អគ្គី​សនី​​ដែល​បាន​កាត់​ខ្សែ​បូរ​ខួង​បោះ​បង្គោល​ជា​ផ្លូវ​ការ​រួច​ទៅ​ហើយ នៅ​តែ​មិន​ធ្វើ​តាម​​ការ​សន្យា​​ ចុះ​ទំ​រាំ​ការ​ងារ​ធំ​ៗ​ផ្សេង​ៗ​ទៀត​ធ្វើ​ម្តេចនិង​​កើត​ បើ​ការ​ងារ​ប៉ុន​អាចម៌រុយ​ធ្វើ​មិន​កើត​ផង។ ពល​រដ្ឋថា ពួកគាត់​​ច្បាស់​ជា​ចង​ចាំ​ជា​និច្ច​នូវ​ការ​សន្យា​ខ្យល់​របស់​ ប្រ​ធាន​អគ្គីសនី​ខេត្ត​ និង​លោក​អភិបាល​ខេត្ត​រូបនេះ។ ពល​រដ្ឋ​ចង់​ដឹងថា តើ​បន្ត​ទៅ​ទៀត​លោក​ ឃឹម-ប៊ុន​សុង និង​លោក​ ជៀម​-កោសេន​ នៅ​មាន​សន្យា​ខ្យល់​អ្វី​ទៀត?​  ពួកគាត់​កំ​ពុង​រង​ចាំ​មើល​៕ ដោយ៖ នាយ​ពាង

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន1900ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1470ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1528ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1536ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1246ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1379ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1621ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1604ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1460ដង ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស   អាន2790ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      29121នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    175605នាក់
ខែនេះ    558885នាក់
ឆ្នាំនេះ   1941117នាក់
សរុប   51301043នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 21:38