ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 09:37 នាទី ចំនួនអានៈ 1951

ប្រជាពលរដ្ឋមួយចំនួនតែងយល់ថា ឧស្ម័នផ្ទះកញ្ចក់ តែងកើតឡើងពីផ្ទះ ធនាគារ សណ្ឋាគារ រឺអាគារផ្សេងៗដែលធ្វើអំពីកញ្ចក់ តែបើយោងតាមការបកស្រាយរបស់ វាគ្មិន មកពីអង្គការក្រៅរដ្ឋាភិបាល និងមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន នៅសណ្ឋាគារសាន់វេកាលពីថ្ងៃទី៣-៥ខែតុលា ឆ្នាំ២០១១ ក្នុងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន៣៥នាក់ ពីការបំរែបំរួលអាកាសធាតុគឺខុសស្រឡះពីមតិទាំងនោះ។

ពាក់ព័ន្ធនិងករណីឧស្ម័នផ្ទះកញ្ចក់ធ្វើអោយភពផែនដីកើនកំដៅខាងលើនេះ ឯកឧត្តម អ៊ាប-បុណ្ណាប្រធាន វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិតសភាកម្ពុជាបានអោយដឹងថាបរិយាកាសនៃ ផែនដីគឺជាស្រទាប់ឧស្ម័នព័ទ្ធជុំវិញភពផែនដី ដែលបានរក្សាទុកដោយកំលាំងទំនាញរបស់ផែនដី ហើយបរិយាកាសជួយការពារនិងទ្រទ្រង់ជីវិតនៅផែនដី ដោយសម្រូបកាំរស្មីព្រះអាទិត្យស្វាយអ៊ុលត្រាធ្វើអោយក្តៅផ្ទៃ ឆ្លងកាត់កំដៅឃាត់ទុក (ផលផ្ទះកញ្ចក់) និងបន្ថយសីតណ្ហភាពហួសប្រមាណរវៀងថ្ងៃនិងយប់។ ឯកឧត្តមបន្តថាបរិយាកាសចែកជា៥ស្រទាប់ដូចជាៈទី១-ស្រទាប់ បរិយាកាសរចល ជាស្រទាប់ទីមួយនៃឧស្ម័នដែលស្ថិតនៅជាប់ផែនដី មានរយៈកំពស់ប្រហែល ១៦គឺឡូមែត្រ ពីផែនដី ទី២-ស្រទាប់បរិយាកាសស្ងប់ មានកំពស់ពី១៥-៥០គម ពីផែនដី ទី៣-ស្រទាប់បរិយាកាសកណ្តាល មានកំពស់ពី ៥០-៩០គម ពីផែនដី ទី៤-ស្រទាប់បរិយាកាសក្តៅមានកំពស់ពី ៨០-៦៤០គម ពីផែនដី ទី៥-ស្រទាប់បរិយាកាសខ្ពស់បំផុត មានកំពស់ពី ៦៤០-៦៤០០០គម ពីផែនដី។ ឯកឧត្តមបន្តទៀតថា ឧស្ម័នផ្ទះកញ្ចក់គឺបកប្រែចេញមកពីពាក្យជាភាសាអង់គ្លេសថា ហ្រ្គីនហៅ(Green House) ហើយឧស្ម័ននេះកើតពីឧស្ម័ន១ចំនួនដូចជាៈទី១-ឧស្ម័នកាបូនិច (CO2) ដែកកើតឡើងពីចំហេះផ្សែងយានយន្ត ផ្សែងពីរោងចក្រឧស្សាហកម្ម ការដុតកាប់បំផ្លាញព្រៃឈើដែលជាអ្នកស្រូបយកឧកស្ម័ននេះ ទី២-ឧស្ម័ននីត្រូសែន (N2O) ដែលកើតពីការប្រើជីគីមី វត្ថុដែលមានក្លិនឆ្អេះដូចជាអាមូញាក់ទី៣-ឧស្ម័នមេតាន (CH4) ដែលកើតពីលាមកសត្វ ផោម សំរាមស្អុយរលួយ ទី៤-ឧស្ម័នក្លរ៉ូភ្លុយអកាបូន(CFC) ដែលកើតពីម៉ាស៊ីនត្រជាក់ ថ្នាំសំលាប់សត្វល្អិត ទូទឹកកកចាស់ៗ សំភារៈ ផលិតពីប្លាស្ទិច ឧបករណ៍អេឡិចត្រូនិច ចាស់ៗជាដើម ហើយឧស្ម័នខាងលើនេះបានភាយទៅកកលើស្រទាប់បរិយាកាសកាន់តែក្រាស ទៅៗ ដេលបណ្តាលអោយ កំដៅជះពីពន្លឺព្រះអាទិត្យ មកលើភពផែនដីពុំអាចត្រឡប់ទៅវិញបាន ជាហេតុដែលបណ្តាលអោយសីតណ្ហភាពនៅលើភពផែនដីកាន់តែក្តៅទៅៗពី មួយថ្ងៃទៅមួយថ្ងៃ នាំអោយទឹកកកនៅតំបន់អេក្វាទ័រ និងតំបន់ប៉ូល រលាយយ៉ាងឆាប់រហ័ស ធ្វើអោយកំណើនទឹកសមុទ្រឡើងខ្ពស់ មានព្យុះខ្យល់ខុសពីធម្មតាដែលជាសញ្ញានៃការប្រែប្រួលអាកាស ធាតុ។ ឯកឧត្តមបន្ថែមថា ដើម្បីប្រយុទ្ធប្រឆាំងនិងការបំរែបំរួលអាកាសធាតុ គឺត្រូវដាំដើមឈើឡើងវិញ ប្រើប្រាសថាមពលជីវម៉ាស ពន្លឺព្រះអាទិត្យទឹកនិងខ្យល់ ទុកដាក់សំរាមកាកសំណល់មិនអោយរលាយ ដូចជា ថ្មពិល គ្រឿងបរិក្ខាពេទ្យ អោយបានត្រឹមត្រូវ កាត់បន្ថយការប្រើជីគីមីកាត់បន្ថយការប្រើប្រាសមធ្យោបាយធ្វើ ដំណើរផ្ទាល់ខ្លួន ដោយរើសយកមធ្យោបាយធ្វើដំណើរជាសាធារណៈដូចជា ជិះរថយន្តក្រុងទៅកន្លែងធ្វើការតែមួយជាមួយគ្នា។ល។

ជាក់ស្តែងបើយោងតាមសម្តីរបស់ លោកគង់-គឹមស្រេង មន្រ្តីជាន់ខ្ពស់របស់អង្គការ IUCN បានអោយដឹងថា មានការប្រែប្រួលអាកាសធាតុធំមួយកាលពីឆ្នាំ២០០០ និងឆ្នាំ ២០០១-២០០២ ផងដែរនៅប្រទេសកម្ពុជា បើតាមការដកស្រង់ឯកសារពីក្រសួងបរិស្ថាន។

ការចុះទស្សនកិច្ចសិក្សាមួយរបស់អ្នកសារព័ត៌មាន ៣៥នាក់ នៅឃុំពាមក្រសោប និងឃុំកោះកាពិនៃខេត្តកោះកុងជាមួយប្រជាពលរដ្ឋ សហគម និងអាជ្ញាធរដែមដី កាលពីថ្ងៃទី ៦-៧ ខែតុលា ឆ្នាំ២០១១បានអោយដឹងថា រយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ អាកាសធាតុប្រែប្រួលខុសពីធម្មតា មានខ្យល់ព្យុះ ភ្លៀងហើយទឹកសមុទ្រកើនឡើងលិចលំនៅដ្ឋានចាស់រស់នៅលែងកើត ខ្យល់បោកដាច់ឆ្នេរឃុំពាមក្រសោបដាច់ស្រែបង្គារជាដើម ដែលបណ្តាលអោយប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់   អាន1494ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1596ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1435ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន2701ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន3300ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1654ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1586ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន1579ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1632ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1624ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1339នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70930នាក់
ខែនេះ    178008នាក់
ឆ្នាំនេះ   2635911នាក់
សរុប   51995837នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:55