ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និង បង្គោលភ្លើង

ដោយៈ ខេត្តកណ្តាល ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 03:53 នាទី ចំនួនអានៈ 1596

ព្រះ​ចៅអធិការ ​វត្តទួលក្រសាំង លួចឆាន់ស្រា​រ ហូតដល់ស្រវឹង រួច​បាន​បើក​រថ​យន្ត​ ផ្ទាល់ខ្លួនជ្រុល​ទៅ​បុក​ស្លាក ​មណ្ឌល​សុខ​ភាព​បង្គោល​ភ្លើ​ង​ ​និង​ដើម​អំ​ពិ​ល​ទើប​ទៅ​មុខ​លែង​រួច​កាល​ពី​វេលា​ម៉ោង​៤និង​៣០នាទី ​រសៀល​ ​ថ្ងៃ​ទី​១៨ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ទេព​អរជូន​ ឃុំ​កោះ​ខែល​ ​ស្រុក​ស្អាង​ ​ខេត្ត​កណ្ដាល​ ​សំណាងល្អដែលមិនបានបណ្តាលឲ្យនរណាម្នាក់រង របួស ឬស្លាប់បាត់បង់ជីវិត។

ព្រះ​ចៅអធិការរូបនោះមាន​ព្រះ​នាម​ ​ខាន់​ ​ ​ហេង​ ​ព្រះ​ជន្ម​៥៦វស្សា​ ​ជា​ចៅអធិការ​វត្ត​ទួល​ក្រសាំង​ ​បើក​បរ​រថ​យន្ត​មួយ​គ្រឿង​ម៉ា​ក​ប៉ា​ហ្សេ​រ៉ូ​ ​ពណ៌​ទឹក​ប្រាក់​ ​ភ្នំពេញ​ ​2F-0003 មាន​ទី​លំនៅ​ស្រុក​បាទី​ ​ខេត្ត​តាកែ​វ​ ​រួម​ដំណើរ​ក្នុង​រថ​យន្ត​មាន​គ្នា​៤នាក់​ ​១-ព្រះ​សង្ឃ​ព្រះ​នាម​ ​ផង់​ ​មាស​ ​ព្រះ​ជ​ន្ន​៧០វស្សា​មាន​ ទី​លំនៅ​ភូមិ​-ឃុំ​ក​ណ្ដោ​ក​ ​ស្រុក​កណ្ដាលស្ទឹង​ ​ខេត្ត​កណ្ដាល​ ​គង់នៅ​វត្ត​ទួល​ក្រសាំង​, ២-ព្រះ​សង្ឃ​ព្រះ​នាម​ ​ផ​ន​ ​សុខុម​ ​ព្រះ​ជ​ន្ន​៥០វស្សា​ ​មាន​ទី​លំនៅ​ភូមិ​ពូ​មិត្ត​ ​ឃុំ​លើក​ដែក​ ​ស្រុក​លើក​ដែក​ ​ខេត្ត​កណ្ដាល​ ​គង់នៅ​វត្ត​ទួល​ក្រសាំង​, ៣-ព្រះ​សង្ឃ​ព្រះ​នាម​ ​ស៊ឹ​ម​ ​ស៊ុន​ហុង​ ​ព្រះ​ជ​ន្ន​១៧វស្សា​ ​មាន​ទី​លំនៅ​ភូមិ​-ឃុំ​ក្រោម​ ​ស្រុក​មុខកំពូល​ ​ខេត្ត​កណ្ដាល​ ​គង់នៅ​វត្ត​ទួល​ក្រសាំង​, ៤-ឈ្មោះ​ ​សុខ​ ​ឡេ​ង​ ​ភេទ​ប្រុស​ ​អាយុ​១៣ឆ្នាំ​ ​ជា​កូន​សិស្ស​លោក​ ​ភូមិ​-ឃុំ​ក្រោម​ ​ស្រុក​មុខកំពូល​ខេត្ត​ក​ណ្ដា​ល​។​

សាក្សីបានឃើញហេតុការណ៍​ បានឲ្យដឹងថា មុនដំបូង ​ចៅអធិការ​និង​អ្នក​រួម​ដំណើរ​ខាង​លើ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ពី​វត្ត​ទួល​ក្រសាំង​ទៅ​បុណ្យ ​សព​ឪពុក​ព្រះ​តេជ​គុណ​ ​ខាន់​ ​ហេង​ ​នៅ​ភូមិ​តា​អី​ឃុំ​បា​ស្រែ​ ​ស្រុក​អង្គ​បូ​រី​ ​ខេត្ត​តាកែ​វ​ ​។

លុះ​ពេល​ធ្វើ​ដំណើរ​ មក​ដល់​ភូមិ​ទេព​អរជូន​ ឃុំ​កោះ​ខែល ​រថ​យន្តក៏​ធ្លាក់​ផ្លូវ​ បណ្ដាល​អោ​យ​បុក​បាក់​ផ្លា​ក​ មណ្ឌល​សុខ​ភាព​ ឃុំ​កោះ​ខែល​ ​និង​បាក់​បង្គោល​ភ្លើ​ង​មួយ​ដើម​លេខ ​NR​៨៥៧ ព្រម​ទាំង​ជ្រុល​ទៅ​បុក​ដើម​អំ​ពិ​ល​ទឹក បាក់​អស់​មួយ​ដើម​ថែម​ទៀត​ ​។

បន្ទាប់ពីកើតហេតុបានមួយសន្ទុះ នគរបាលចរាចរណ៍ ​ស្រុក​ស្អាង​ បានចុះអន្តរាគមន៍កន្លែងកើតហេតុ និង ​វាស់​ជាតិ​អាកុល​ទៅ​លើ​ ព្រះ​តេជ​គុណ​ ​ខាន់​ ​ហេង​ ​មាន​កំ​រិ​ត​ជាតិ​អាកុល​១.០៦មី​លី​ក្រាម ​ក្នុង​មួយ​លី​ត្រ​ខ្យល់​ ​និង​ព្រះ​តេជ​គុណ​ ​ផ​ន​ ​សុខុម​ ​មាន​កំ​រិ​ត​ជាតិ​អាកុល​១.០៩មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់។ ចំពោះអ្នក​រួម​ដំណើរ​២នាក់​ទៀត​មិន​មាន​ជាតិ​ស្រ​វឹង​ទេ​ ​៕ប្រភពដើមពី អង្គរថែមស៍

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1534ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1615ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1495ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1567ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1577ដង បែកធ្លាយ មេប៉ុស្តិ៍ម្នាក់ធ្វើសៀវភៅស្នាក់នៅឪ្យពលរដ្ឋយកលុយ១០ម៉ឺនរៀល   អាន1602ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន2305ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន2570ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1240ដង សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មក?...    អាន2409ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1268នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70859នាក់
ខែនេះ    177937នាក់
ឆ្នាំនេះ   2635840នាក់
សរុប   51995766នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:28