ព័ត៌មានក្ដៅ

    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ

    ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 24 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 08:56 នាទី ចំនួនអានៈ 2709

    បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់​ឱ្យ​បាន​នូវ​បទល្មើស​អំពើ​ឆក់​ប្លន់ លួច​ជាដើម ។ ប៉ុន្ដែ​ទីតាំង​ទទួល ចាក់​កន្ទុយលេខ​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង​ដោយ​ឧកញ៉ា អ៊ូ ឆាយ បែរជា​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​មិនមាន វិធានការ​បង្ក្រាប​?

    ​អ្នក​កត់​កន្ទុយលេខ​បាន​អះអាងថា ឧកញ៉ា អ៊ូ ឆាយ គឺជា​អ្នក​ប្រមូល​យក ការលក់​កន្ទុយលេខ​ទាំង​តូច​ទាំង​ធំ​នៅ រាជធានី​ភ្នំពេញ មិនដឹងថា គាត់​មានច្បាប់​អនុញ្ញាត​ឬ​អត់​ច្បាប់​នោះទេ ដែល​ជា​ទូទៅ​សមត្ថកិច្ច អាជ្ញាធរ​រួមទាំង តុលាការ​ផង​ដែរ​ពុំ​បាន​បង្ក្រាប ។

    រាល់សកម្មភាព​ប្រមូល​ការចាក់​កន្ទុយលេខ របស់​ឧកញ៉ា អ៊ូ ឆាយ កាន់តែ​មាន​ទ្រង់ ទ្រាយ​ធំ ដែល​គេ​ចាត់ទុកថា ឧកញ៉ា អ៊ូ ឆាយ ថ្វី​ត្បិត​តែ​ទទួលបាន​លាភសក្ការៈ ក្នុងនាម​ជា​មេ​កន្ទុយលេខ ប៉ុន្ដែ​ទង្វើ​បែប នេះ​កំពុង​បំពាន​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ដែល​អភិបាល​រាជធានី​ភ្នំពេញ​មាន​វិធាន ការបង្ក្រាប​ឬ​មាន​ចេតនា​ណាមួយ​ផ្ដើម​ឱ្យ​មាន​បទល្មើស​ក្នុងសង្គម ព្រោះ​ប្រភព នៃ​បន​ល្បែងស៊ីសង​គឺជា​ការ​ផ្ដើមចេញ​ឱ្យ​មាន​បទល្មើស​ចោរឆក់​ប្លន់​លួច​គ្រប់បែបយ៉ាង ។

    ​ដូច្នេះ​គេ​ពុំ​ដឹង ថា ទីតាំង​ប្រមូល​កន្ទុយលេខ​ដ៏​ធំ​របស់ ឧកញ៉ា អ៊ូ ឆាយ ដែល​ស្ថិតនៅ​ខាងក្រោយ ស្ថានីយ​ប្រេង​ស៊ី​គី​ម៉ិច និង​តាម​ច្រក ចូល​ភូមិ​កោះនរារ សង្កាត់​ច្បារ អំពៅ​២ ខណ្ឌ​ច្បារអំពៅ បើកទទួល​យក​ជា​ចំហ ដោយ​មិន​ខ្លាច​ញញើត​សមត្ថកិច្ច​មាន ច្បាប់​ឬ​អត់​ច្បាប់​នោះទេ ព្រោះ​ចាប់ពី ម៉ោងជិង​៤​រសៀល​មាន​អ្នក​ឡើង​លុយ​ដ៏ ប្រសេកប្រសា​ចដូច​ហែរ​កឋិន ។​

    ប្រជាពលរដ្ឋ​បាន​រិះគន់ថា កន្លងទៅ សមត្ថកិច្ច​រួម​ទាំង​ អាជ្ញាធរ​ផង​ដែរតែង តែ​បាន​លើកឡើង​ពី ​គោលនយោបាយ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ក្នុងនោះ​ក៏ មាន​រៀបចំ​ជា​វេទិការ​សាធារណៈ​តាម មូលដ្ឋាន​ឱ្យ​មាន​ការ​សំណូមពរ​ពី​ប្រជា ពលរដ្ឋ​ដល់​អាជ្ញាធរ​ដើម្បី​បង្ក្រាប​បទ ល្មើស​ផ្សេងៗ ពិសេស​បញ្ហា​បន​ល្បែង ស៊ីសង ប៉ុន្ដែ​ជាក់ស្ដែង​ទីតាំង​ប្រមូល ការចាក់​កន្ទុយលេខ​ដ៏​ធំ​របស់​ឧកញ៉ា  អ៊ូ ឆាយ នៅ​សង្កាត់​ច្បារអំពៅ​២ ហាក់​គ្មាន សមត្ថកិច្ច​និង​អាជ្ញាធរ​អើពើ ដែល​ពួក គាត់​មិនដឹងថា ឧកញ៉ា អ៊ូ ឆាយ មាន ឥទ្ធិពល​អំណាច បើក​លក់​កន្ទុយលេខ ផ្ដាច់មុខ​នៅ​រាជធានី​ភ្នំពេញ​មានច្បាប់ ទម្លាប់ ឬ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ប្រយោជន៍​ពី​ឧកញ៉ា អ៊ូ ឆាយ ដើម្បី បិទបាំង​ទីតាំង​បន​ល្បែង​ដ៏​ធំ​នេះ​ឬ​មួយ យ៉ាងណាទេ​? ​ប្រជាពលរដ្ឋ​បាន​បន្ដថា ប្រសិនបើ អ្នកធំ ឬ​មាន​អំណាច​ស្ដុកស្ដម្ភ​កើតចេញ ពី​ការប្រកប​មុខរប​របើ​ក​បន​ល្បែង​ស៊ី សង​វិញ​មែន​នោះ ពិតជា​ពុំ​មាន​សេចក្ដី ថ្លៃថ្នូរ​ក្នុងសង្គម អាចនិយាយបាន​ថា ការ បើក​បន​ល្បែង​ដោយ​ខុសច្បាប់​ជា​ចេតនា បំពាន​ច្បាប់​និង​មាក់ងាយ​ដ៏​ធ្ងន់ធ្ងរ​មក លើ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ ។​

    គួររំលឹកថា បើ យោង​តាម គោល​ន​យោ​បាយ ភូមិ​​-​ស​ង្កាត់ មាន​​សុ​វត្ថិ​ភាព គេ​​ស​ង្កេត​ឃើញ ស​មត្ថ​កិច្ច​​បាន​​ចុះ​ប​ង្ក្រាប និង​​ឃាត់​ខ្លួន​​មេ​​ឆ្នោត ជា​​ហូរ​ហែ​​ដោយ​ខ្លះ ត្រូវ​ប​ញ្ជូន​​ទៅ​កាន់​​តុ​លា​ការ ហើយ​​ខ្លះ​ទៀត ត្រូវ​​ស​មត្ថ​កិច្ច​​ចាប់​​គោះ​​លុយប៉ុន្ដែ​ទីតាំង​ទទួល ចាក់​កន្ទុយលេខ​ដ៏​ធំ​ជាច្រើន​កន្លែង ឬ​កូនកញ្ច្រែង​តាម​ផ្សារ តុ​កាហ្វេ និង​តាម​ផ្ទះល្វែង នៅ​ទូទាំង រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង ឬ​ឡើង​ឲ្យ​លោក​ឧកញ៉ា អ៊ូ ឆាយ បែរជា​សមត្ថកិច្ច​ពាក់​ព័ន្ធ មិនមាន​វិធានការ​បង្ក្រាប នាំ​ឲ្យ​មានការ​រិះគន់ យ៉ាង​សម្បើម​។​ កន្លង​ទៅ​កន្លែង​លក់ កន្ទុយលេខ​តូចៗ​ប្រឈម​នឹង​ការបង្ក្រាប ញឹកញាប់ តែ​ដោយ​ឡែក​ទីតាំង​របស់ ឧកញ៉ា អ៊ូ ឆាយ ពិតជា​អស្ចារ្យ​ដែរ​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន760ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន6104ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន667ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន262ដង ប្តីប្រធានមន្ទីព័ត៌មានខេត្តកំពង់ស្ពឺស្រវឹងប្រចណ្ឌប្រពន្ធវាយគេឯងពេញវង់ពិធី   អាន868ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2171ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន735ដង បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ   អាន1506ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន5965ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន965ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាបត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេសប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
    លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ)លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីកអ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      302នាក់
    ម្សិលមិញ    5611នាក់
    សប្ដាហ៍នេះ    31564នាក់
    ខែនេះ    198626នាក់
    ឆ្នាំនេះ   1761972នាក់
    សរុប   36918077នាក់
    ថ្ងៃទី 29 ខែ 05 ឆ្នាំ 2020 ម៉ោង 03:41