ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចពន្ធ មានភាគហ៊ុនជាមួយលោក សថាវី ទើបគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 10:56 នាទី ចំនួនអានៈ 1408

លោក ថៃ-គឹមហេង (ហៅ ហេង) ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ ត្រូវ​បាន​អ្នក​យក​​ព័ត៌​មាន​​យើង​នៅ​ស្រុក​អន្លង់វែង រាយការណ៍កាល​ពី​យប់​ថ្ងៃទី០៧ឈានចូល​ទី០៨ ខែមិនា ឆ្នាំ​២០១៧​នេះថា លោក​ ថៃគឹមហេង បាន​ប្រើ​​រថយន្ត​យីឌុប​១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ-3C-3075 ដឹកឈើ​គេចពន្ធ ពី​ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ឆ្លងកាត់​ស្រុក​អន្លង់​វែង និងក្រុង​សំរោង ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យដោយ​ប្រើ​អំណាច​ និង​ទឹក​លុយ​​របស់​ខ្លួន ជាថ្នូរក្នុងការបិត​មាត់សមត្ថកិច្ច និង​មន្ត្រីជំនាញតាមដងផ្លូវ​ មិន​អោយ​ឃាត់រថយន្ត​ដឹក​ឈើ​របស់ខ្លួន។

រថយន្ត​យីឌុប​ដឹក​ឈើ​ខាង​លើ​បាន​ចេញពីស្រុក​ត្រពាំង​ប្រាសាទ មក​ដល់​ស្រុក​អន្លង់វែង ​នៅម៉ោង​១២និង​៣២នាទីយប់ថ្ងៃទី០៧ឈានចូលទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ហើយ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​តូច​បាន​រាយ​ការណ៍​ជូន​មន្ត្រី​ជំ​នាញ ​និង​សមត្ថកិច្ច ទើប​ឃើញ​ខាង​កម្លាំង​អធិការនគរបាល​ស្រុក​អន្លង់​វែង ​ចេញ​មុខ​មក​ឃាត់​រថ​យន្ត​ខាង​លើ​នេះបាន​​ប្រហែល​៣០​នាទី ក៏ដោះ​លែង​ទៅ​វិញ​ ដោយហេតុថា​មាន​​ការ​ខល​អន្តរាគមន៍​ពី​ខាង​ថ្នាក់​លើ​​ផង និង​ដោយការ​​ចចារ​ចែក​បាយ​ចែកទឹកដល់​សមត្ថកិច្ច​ផងដែរ។

លោក ដូច អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជាកូន​ធម៌របស់​លោក ថៃគឹមហេង ​ដែល​ជាអ្នក​រត់ការ​រថ​យន្ត​ដឹក​ឈើ​​របស់​​លោក​ថៃគឹមហេងខាងលើ​នេះ បាន​ចូល​ចចារ​ជាមួយសមត្ថកិច្ចរួច​រាល់ត្រូវ​រូវ​គ្នា បន្ទាប់​មក​បាន​មក​ចចារ​ជាមួយអ្នក​កាសែតថា សុំ​ជូន​ថ្លៃបាយថ្លៃ​​ទឹក​ម្នាក់​៣ម៉ឺនរៀល​ជាថ្នូក្នុង​ការបំ​បិត​ព័ត៌មាន អោយ​រថ​យន្ត​ដឹក​ឈើរបស់​ខ្លួន​​ទៅ​បាន​ដោយ​រលួន តែ​អ្នក​យក​ព័ត៌មាន​យើង​មិន​បានទទួលយក​​លុយ​៣ម៉ឺនរៀល​​នោះ​ទេ។

បើ​ទោះជាអ្នក​កាសែត​ទទួល​ ឬមិន​ទទួល​លុយ​ពី​កូន​ធម៌របស់​លោក​ ថៃ គឹម​ហេង ក៏ដោយ ក៏រថ​យន្ត​ដឹក​ឈើ​គេច​ពន្ធនៅ​តែ​វិល​កង់​ទៅ​មុខ​ដោយ​រលួន​ដដែល​ ព្រោះ​អ្នក​កាសែត​គ្មាន​អំ​ណាច​អ្វី​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេះទេ ក្រៅ​ពី​សរសេរ​ព័ត៌មាន​ជូន​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជាពលរដ្ឋ​ បាន​អាន បាន​ជ្រាបតែប៉ុណ្ណោះ។

លោក ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​ធ្លាប់​ប្រាប់​ អង្គភាព​សារព័ត៌មានកម្ពុជាសុវណ្ណភូមិថា លោក​គ្មាន​អង្គរក្ស ឬជំនួយការ​ឈ្មោះ ថៃ គឹមហេង នោះទេ តែបើ​ទោះលោក​អភិបាល​ខេត្តរូប​នេះខំប្រឹង​បដិសេធន៍​យ៉ាង​​ណា​ក៏ដោយ ក៏នៅ​ខេត្ត​ឧត្តរមានជ័យ​គេ​ដឹង​អស់​ហើយថា លោក ថៃគឹមហេង ជាជំនួយការផង ជាកង​អង្គរក្សផ្ទាល់​ខ្លួន​​របស់​លោក​ សថាវី ផង។

ពលរដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ​បានរិះគន់ ហើយឆ្ងល់ថា រឿង​លោក​ថៃគឹមហេង​ យក​ស្រម៉ោង​របស់​លោក​ សថាវី មក​រក​ស៊ី​បទល្មើស​ព្រៃឈើ​ វាមធ្យម​ទេ ព្រោះ​មនុស្ស​ខិលខួច​តែង​តែ​ឆ្លៀត​ឱកាស​រក​ចន្លោះ​ប្រហោង​ណា​មួយ​ក្នុង​ការ​រក​លុយ ឬ​ប្រព្រឹត្តបទ​ល្មើស ដូច​ពាក្យស្លោកមួយ​បានពោលថា ˝ត្រីងៀតឆ្លៀតពង˝ តែ​រឿង​ដែល​សំ​ខាន់​នោះគឺ លោក សថាវី ជាមេ ជាគណអភិបាល​ខេត្ត​មាន​ចេតនាទប់​ស្កាត់ ឬ​បញ្ឈប់​នូវ​ទង្វើដ៏​​អា​ក្រក់​របស់​កូន​ចៅ​ខ្លួនដែរឬទេ? ​ឬបើក​ភ្នែក​ម្ខាង​​បិតភ្នែកម្ខាង? ឬដៃម្ខាងរាថាកុំៗ ឯដៃម្ខាងទៀត​លូច​យក​លុយ​ក្រោម​តុពី​លោក ថៃគឹមហេង?

បើ​យោង​តាម​អ្នក​តាម​ដានហេតុការណ៍សង្គមបាន​អោយ​ដឹងថា តាំងតែពី​លោក សថាវី ឡើង​ជាចៅ​ហ្វាយ​ខេត្តឧត្តរមានជ័យ​ បន្ទាប់​ពី​លោក​ បិច សុខិន ចៅហ្វាយខេត្តចាស់ដ៏ល្អប្រពៃ​រូបនោះ​ទទួល​មរណភាពទៅ ព្រៃឈើ​នៅ​ក្នុង​ខេត្ត​នេះ​មានការ​ កាប់ ​រុក​រាន ទន្ទ្រាន​ គាស់កកាយ ឈូសឆាយ ផ្ទូលរំលំ ជាពិសេស​ឈើ​ធំៗ និង​ឈើ​ក្រញូង​ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នៅ​លើ​ខ្នង​ភ្នំ​ដង​រ៉ែក ទល់​ដែនខ្មែរ​សៀម ក៏ស្លាប់​រាប់​មិន​អស់​ ស្ទើរជារៀង​រាល់​ថ្ងៃ តែ​លោក​ចៅ​ហ្វាយ​ខេត្ត​រូបនេះ ហាក់​សម្ងំស្ងៀមអឹមអៀនគ្មានស្រដី ហើយ​ថែម​ទាំង​ចាប់​អ្នក​កាសែត​ណាដែល​តែងតែ​ធ្វើ​ការ​​រំ​ខានដល់​ក្រុម​​អ្នក​រក​ស៊ី​ដឹក​ឈើ​ កាប់​ឈើ ដាក់​គុគច្រវ៉ាក់​ ឃ្នោះឃ្នាង គ្មាន​ថ្ងៃចេញ​ថែមទៀតផង។

សម្តេច ហ៊ុនសែន សម្តេច​ ស ខេង ឯកឧត្តម ឱម យិនទៀត មេត្តាស៊ើប​អង្កេត និង​ចាត់ការ​លោក​ចៅ​ហ្វាយ​ខេត្ត​ដែល​ឡើងតំណែង​​ដោយសា​​លុយ​លក់ដីរូប​នេះផង កុំទុក​យូរពេក​នាំតែខូច​កិត្តិយស​ដល់​ថ្នាក់​ដឹក​នាំ​កំពូល ព្រោះ​ព្រៃឈើ​នៅ​ខេត្តឧត្តរមានជ័យរលាយហិន​ខ្លោចផ្សា​ ជិតអស់ហើយ ឯឆ្នាំ​២០១៧​នេះ​ ទឹក​ជំ​នន់​ក៏​វាយ​លុក​​ខេត្តនេះខ្លាំងជាង​ឆ្នាំមុនៗ​ណាស់ដែរ​ បើ​បណ្តោយ​តទៅ​ទៀត​ ខ្លាច​តែខេត្តឧត្តរមានជ័យ​ ក្លាយ​ជា​វាល​​រហោស្ថាន ឬវាល​ខ្សាច់សាហារ៉ាទី២នោះទេ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1665ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1422ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1564ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន1354ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន1736ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1452ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1514ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1467ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន1749ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1394ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      27376នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    173860នាក់
ខែនេះ    557140នាក់
ឆ្នាំនេះ   1939372នាក់
សរុប   51299298នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 20:23