រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរពអនុក្រិត្យសម្តេចតេជោ នាយករដ្ឋមន្ត្រី។

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 11 ឆ្នាំ 2017 វេលាម៉ោង 05:21 នាទី ចំនួនអានៈ 1610

លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កំ​ពុង​រំ​លោភ​យក​ដី​ប្រ​ជា​ពល​រដ្ឋ​នៅ​តំ​បន់​បុរី​សណ្ឋា​គារ ដែលមាន​ឯកសារត្រឹមត្រូវ ផ្គើននឹងអនុក្រិត្យលេខ១៥៨ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបាន​កាត់ចេញ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដី​បុ​រី​សណ្ឋា​គារអង្គរដែល​ស្ថិតនៅ​ភូមិបឹងដូនប៉ា ភូមិចុងកៅស៊ូ ភូមិអញ្ចាញ និងភូមិព្រៃគុយ ខេត្ត​សៀម​រាប ដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចេញអនុក្រិត្យលេខ១៥៨អនក្រ.បក ចុះ​ថ្ងៃ​ទី២៥​ ខែកក្កដា ឆ្នាំ២០១៦ កាត់ចេញ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋវិញនោះ មក​ដល់ពេល​នេះមានរយៈពេលជាងមួយឆ្នាំហើយប្រជាពលរដ្ឋ មួយ​ចំនួន​ធំ​នៅ​តែ​មិន​ទាន់​បាន​ទទួលប័ណ្ណកម្មសិទ្ធិនៅឡើយ។

ប្រជាពលរដ្ឋទាំងនោះបានអៈអាងថា លោក ស៊ុំ ម៉ាប់ អគ្គ​នាយកអាជ្ញាធរជាតិអប្សរា បាន​និង​កំ​ពុងក្រាញន​នៀលរំលោភយក​ដីពួកគាត់ ទោះ​បី​ដឹង​ថា​ដី​ពួកគាត់មានឯកសារ ត្រឹម​ត្រូវ​យ៉ាង​ណា​ក៍ដោយ ដោយ​ផ្គើន​ទៅ​នឹង​អនុ​ក្រិត្យ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី។

លោក អ៊ូ ម៉េង ត្រូវជាស្វាម៉ីលោកស្រី លី អ៊ុំអេង ដែល​ជា​ជន​រង​គ្រោះមួយរូបដែរនោះ បាន​មាន​ប្រសាសន៍ថា ភរិយា របស់លោកនិងបងប្អូនបានទិញដីនេះហើយធ្វើប្លង់រឹងស្លាបមាន់ នៅខែឧសភា ឆ្នាំ១៩៩៤ តាំងពីសម័យរដ្ឋកម្ពុជា។ តែ​ក្រោយ​មក​ដី​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ជា​តំបន់បុរីសណ្ឋាគារដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ហើយអាជ្ញាធរអប្សរា បាន​ដោះ​ស្រាយ​ជាតម្លៃគោលនយោបាយជូនប្រជាពលរដ្ឋ ហើយ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​ក៍​បាន​ទទួល​យក​តម្លៃគោល នយោបាយនេះ ហើយ​មួយ​ចំ​នួន​ទៀត​មិន​បាន​ដោះ​ស្រាយ​គោល​នយោ​បាយ​ជា​មួយអាជ្ញាធរអប្សរាទេ ដោយគ្រប់គ្រង និងអាស្រ័យផលទុកចែកកូនចែកចៅទៅថ្ងៃក្រោយ ក្នុង​នោះមានភរិយារបស់លោកផងដែរ ដែលមិនបានដោះស្រាយ គោល​នយោ​បាយ​ជា​មួយ​អាជ្ញា​ធរអប្សរាទេ គឺមានប័ណ្ណកម្មសិទ្ធិស្លាបមាន់រក្សាទុករហូតមកដល់បច្ចុប្បន្នជាភស្តុតាង ស្រាប់។

លោកបានបន្តថា នៅឆ្នាំ២០១៦ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែល​ជា​ព្រះ​រស់​របស់​ពួក​គាត់​ទាំង​អស់​គ្នា បានចេញអនុក្រិត្យលេខ១៥៨អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ កាត់​ដី​ទាំង​នេះចេញ ដើម្បីធ្វើប្រទានកម្ម ជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋវិញចំពោះប្រជាពលរដ្ឋណាដែលមិនទាន់បានដោះស្រាយគោលនយោបាយ ជាមួយអាជ្ញាធរ អប្សរា ហើយអាជ្ញាធរមានសមត្ថកិច្ចបានបន្តនីតិវិធីវាស់វែង ដើម្បី​ចេញ​វិញ្ញា​បន​បត្រកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

តែទោះជា យ៉ាងណាក៍ដោយ មកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួនធំទៀតនៅតែមិនទាន់បាន ដោះស្រាយចប់នៅឡើយ តួយ៉ាង​ដូច​ជា​ភរិ​យា​របស់​លោក​ ទោះបីមានប័ណ្ណកម្មសិទ្ធិស្លាបមាន់ចាស់ រក្សាទុកនៅនឹងដៃ យ៉ាងនេះ​ក៍​ដោយ​ក៍​អាជ្ញា​ធរ​មាន​សមត្ថកិច្ចមិនបានចេញវិញ្ញាបនបត្រថ្មីជូនពួកគាត់តាមទំហំ និងជើង​ម៉ែត្រ​នៃ​ប័ណ្ណ​កម្ម​សិទ្ធិ​ ចាស់នោះដែរ ព្រោះ លោក ស៊ុំ ម៉ាប់ បានរារាំងមិនឱ្យចេញ ដោយ​អះ​អាង​ថា​ដី​ភរិយា​លោក​មួយផ្នែកត្រូវបានអាជ្ញាធរ អប្សរាដោះស្រាយគោលនយោបាយហើយ។

លោក អ៊ូ ម៉េង បាន​អះ​អាង​ថា លោក ស៊ុំ ម៉ាប់ និយាយនេះជារឿងមិនពិតទេ ព្រោះថា ក្រុមគ្រួសាររបស់លោកមិនបានដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរអប្សរាទេ ព្រោះប័ណ្ណកម្មសិទ្ធិចាស់ ភរិយារបស់លោករក្សាទុកមកដល់បច្ចុប្បន្ន បើគ្រួសារលោកដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរអប្សរាមែននោះ នោះអាជ្ញាធរអប្សរាច្បាស់ជាដកប័ណ្ណកម្មសិទ្ធិរបស់គាត់ទុកបាត់ទៅហើយ មិនមែនភរិយារបស់លោករក្សាទុកមកដល់ បច្ចុប្បន្នទេ។

លោកបាននិយាយយ៉ាងម៉ឺងម៉ាត់ថា បើអាជ្ញាអប្សរាមានឯកសារថាដីនោះភរិយារបស់លោក ឬក្រុមគ្រួសារ លោក​បាន​ដោះ​ស្រាយ​គោល​នយោ​បាយ​មែន​សូម​ឱ្យ​អាជ្ញា​ធរ​អប្សរា​បង្ហាញ​ឯក​សារ​មក បើមានមែនក្រុមគ្រួសារលោក សុខចិត្តប្រគល់ដីនោះជូនអាជ្ញាធរអប្សរា តែ​បើ​គ្មាន​ទេ​សូម​ឱ្យអាជ្ញាធរអប្សរា ប្រគល់ដីទាំងនោះទៅឱ្យពួកគាត់វិញឱ្យបាន ឆាប់​ស្រប​តាម​អនុ​ក្រិត្យ​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយ​បើ​អាជ្ញា​ធរអប្សរា​ដោះ​ស្រាយ​គោល​នយោ​បាយ​ជា​មួយ​ អ្នកផ្សេងវិញនោះដែលមិនមែនជាម្ចាស់ដីពិតប្រាកដ ត្រួតលើដីពួកគាត់ នោះ​ពួក​គាត់​មិន​ទទួល​ខុស​ត្រូវឡើយ។

ជាចុងក្រោយ លោក អ៊ូ ម៉េង បាន​អំពាវនាវ​ដល់សម្តេច​តេជោ នាយករដ្ឋមន្ត្រី ដែល​ជា​ម្លប់​ដ៍ត្រជាក់​របស់​កូនចៅ តាមរយៈទំព័រសារព័ត៌​មាន សូម​លោក​មេត្តា​ជួយ​អន្ត​រាគមន៍​រឿង​នេះ​ដល់​ក្រុម​គ្រួសារ​លោកផង ព្រោះលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើព្យុះធ្វើភ្លៀងដាក់ប្រជាពលរដ្ឋនៅខេត្តសៀមរាប យ៉ាងខ្លាំងក្លាបំផុត សូម្បី​ប្រ​ជា​ពល​រដ្ឋធ្វើស្រែចំការ​លើដីដែលពួកគាត់មានមិនបានផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2223ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន1367ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1523ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន1870ដង ភពផែនដីកើនកំដៅដោយសារតែ ឧស្ម័នផ្ទះកញ្ចក់   អាន1905ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន1910ដង ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក   អាន3126ដង សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុ...    អាន1897ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1414ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1517ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31652នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    134823នាក់
ខែនេះ    518103នាក់
ឆ្នាំនេះ   1900335នាក់
សរុប   51260261នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 15:34