សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និងសាងសង់អាគារផ្សេងៗ តែគង់មង្គល និងលោក ក្អោបរ៉ន នៅតែផ្គើន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 17 ខែ 03 ឆ្នាំ 2019 វេលាម៉ោង 05:40 នាទី ចំនួនអានៈ 1551

គំរោងធ្វើ​បារាយណ៍របស់សម្តេច​សង្ឃរាជទេពរង្ស នៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀម​​រាប​ មានការ​ចម្រូង​ចម្រាសតាំងពី​ការ​ចាប់ផ្តើម​រហូត​ដល់បច្ចុប្បន្ន ដោយ​មាន​មតិពីរ​ផ្ទុយ​​គ្នា​១-លោក ក្អោមរ៉ន ចៅសង្កាត់ជ្រាវ លោក គង់ មង្គល ប្រធានសហគន៍ជ្រាវ និង​លោក គង់ បឹប ក្រុម​ប្រឹក្សា​សង្កាត់​ជ្រាវ អះអាងថា ជាគំរោង​របស់​សម្តេច​សង្ឃរាជប្រគល់​អោយ​ មានច្បាប់​​គ្រប់​គ្រាន់​ ២-ប្រ​ជាពលរដ្ឋនៅសង្កាត់ជ្រាវ ថាការជីកកកាយ​ដី​ធ្វើ​បា​រាយណ៍នេះមិន​មែន​ជា​គំ​រោង​របស់​​សម្តេច​សង្ឃទេ ជាគំរោង​របស់​អ្នក​មាន​លុយ​មាន​អំ​ណាចជា​មួយ​អាជ្ញាធរ​ដែនដី​​ឃុបឃិត​គ្នា​ជាប្រព័ន្ធក្នុង​ការ​ជីក​យក​អាចម៌ដីលក់យកលុយដាក់​ហោ​ប៉ៅ​តែ​ប៉ុណ្ណោះ?

យោងតាមឯកសារបែកធ្លាយ​ដែល​អ្នក​យក​ព័ត៌មានយើង​ទទួល​បាន​កាល​ពី​ថ្ងៃទី១៦ ​ខែមិនា​ឆ្នាំ​២០១៩ ម្សិលមិញមានដូចតទៅ៖

១-ស.ជ.ណ លេខៈ៩៤៩  របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បាន​ជម្រាបជូន៖

          -ឯកឧត្តមទេសរដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និង​សំណង់

          -ឯកឧត្តមរដ្ឋ​មន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម

          -ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប

          សម្រេចកាត់ដីដែលមានទំហុំ ២៨៨.៦០៣ ហិកតាដែលជាដីសហគមន៍កសិករប្រើ​ប្រាស​ទឹក​អាងទំនប់ទឹកជ្រាវ ថ្វាយ​សម្តេច​ព្រះសង្ឃរាជ ទេពវង្ស ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍ វត្ត​អារាម មន្ទីរ​ពេទ្យ បណ្តាល័យ សាលារៀន សារៈមន្ទីរ អគារស្នាក់នៅរបស់វត្ត សួនច្បារ ជា​ដើម ដែល​ផ្តល់​ប្រយោជន៍ដល់សាធារណជន​ ដោយមិន​កែប្រែស្ថានភាពដីពីដី សា​ធា​រណ:របស់រដ្ឋ ទៅ​ជា​ដី​ឯក​ជន​របស់រដ្ឋទេ។

២-លិខិតរបស់​ សម្តេច​សង្ឃរា ទេព វង្ស លេខ ០៥៧/១៧ ចុះថ្ងៃទី២២ ខែ​មិនា ឆ្នាំ២០១៧ សម្រេច តែងតាំងលោក គង់ មង្គល ជាទីប្រឹក្សាផ្ទាល់របស់ សម្តេច​ព្រះអគ្គ​មហា​សង្ឃរាជាធិតី ទេព វង្ស និង​ជាប្រធានទទួល​បន្ទុកកិច្ចការ​អភិវឌ្ឍន៍អាង​ទំនប់​៧៨ និង​តំបន់អភិរក្ស​បឹង​ពារាំង ស្ថិត​ក្នុង​ សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប។

៣-លិខិតរបស់ សម្តេច​សង្ឃរា ទេព វង្ស គ្មានលេខ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ស្តីពី ការនិ​រាករណ៍លិខិតប្រគល់សិទ្ធិលេខ០៥៦/១៧ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ សម្រេច​ដក​សិទ្ធិ​ពី​លោក​ គង់ មង្គល ​ពីគំរោងអភិវឌ្ឍន៍ខាងលើ ព្រោះលោក គង់ មង្គល ខកខាន និង​មិន​អាច​ធ្វើ​ការ​អភិវឌ្ឃន៍តាមផែនការ និង​គោលការណ៍​ឱ្យបានដល់គោលដៅ។

៤-លិខិត លេខ ពិសេស របស់សម្តេច​ព្រះសង្ឃរាជ ទេព វង្ស ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ សម្រេច ប្រទានសិទ្ធិទាំងស្រុង​ជូន ឯកឧត្តម អ្នកឧកញ្ញា ឡាញ់ ភារ៉ា អគ្គនាយកក្រុមហ៊ុន​គ្រីន​ខេមបូឌា​ ប្រភើធី អ៊ីន​វេសមេន ឯក.និង​ជាឯកឧត្តមទី​ប្រឹក្សា​ផ្ទាល់ សម្តេច​ព្រះ​អគ្គ​ម​ហា​សង្ឃ​រា​ជា​ធិប​តី ទេព វង្ស ដើម្បីធ្វើ​ការ​អភិវឌ្ឍន៍ និង​កសាង​សមិទ្ធិផល នៅក្នុង​មជ្ឈមណ្ឌល់​វត្ត​អរុណសួស្តី ដែលប្តូរមក​ វត្តវប្បធម៌សន្តិភាព​ លើផ្ទៃដីទំហុំ ២៨៨ហិកតា ស្ថិតនៅ​ចំណុច ០៣ភូមិ ក្នុង​នោះ​មានភូមិ​ជ្រាវ ភូមិតាចេក និងភូមិ​បុស្ស​ក្រឡាញ់​ ក្នុង​សង្កាត់ជ្រាវ ក្រុង​សៀមរាប ​ខេត្តសៀមរាប ដែល​រាជ​រដ្ឋាភិបាល​សម្រេច​ឯកភាព​ថ្វាយ និង​ប្រគេន​តាម​រយះលិខិត​លេខ ៩៤៩ សជណ ចុះថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០១៥ របស់​ទីស្តីការ​គណះរដ្ឋមន្ត្រី។

តាមរយះលិខិត​នេះ ឯកឧត្តម ឧកញ្ញា ឡាញ់ ភារ៉ា មាន​សិទ្ធិពេញ​លេញ​ក្នុង​ការ​ចាត់​ចែង​ការ​ងារ​អភិវឌ្ឍន៍និង​កសាង​សមិទ្ធិផ្សេងៗនៅក្នុង​មជ្ឍមណ្ឌល​វត្ត​វប្បធម៌សន្តិភាពចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហត្ថ​លេខេ​នេះ​តទៅ។

អាស្រ័យ​ហេតុនេះ សូមអាជ្ញាធរមានសមត្ថកិច្ច ស្ថាប័ណពាក់ព័ន្ធគ្រប់​ជាន់​ថ្នាក់ និង​ប្រជាពល​រដ្ឋ​សហការរីករាយជាមួយឯកឧត្តម អ្នក​ឧកញ្ញា ឡា្ញញ់ ភារ៉ា និង​ចាត់​ចែង​អនុវត្ត​អោយ​មាន​ប្រសិទ្ធ​ភាពខ្ពស់​ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហត្ថ​លេខា​នេះតទៅ។

លោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់​ជ្រាវ បាន​ប្រាប់​អ្នក​យក​ព័ត៌មានយើង​ថា គំរោង​ដែល​កំពុង​ជីកដី ទំហុំ២០ហិកតា ជម្រៅ៥ម៉ែត្រ លក់ចេញ​ក្នុង​តម្រៃ២ម៉ឺន៥ពាន់ដុល្លារ​​ក្នុង​១ហិកតា គឺដើម្បីយក​លុយ​អោយ​ថ្ងៃគ្រឿងចក្រដែលជួល​ពីក្រុម​​ហ៊ុន​ផ្សេង​ៗ ហើយ​ដើម្បីរៀប​ចំធ្វើ​ខ្នង​ទំនប់​ដែល​មានទទឹងទំហុំ​១រយម៉ែត្រ និងបណ្តោយជាង២ពាន់ម៉ែត្រ សម្រាប់​ជួល​អោយ​អ្នក​​វិនិយោគ​ យក​លុយមក​អភិវឌ្ឍន៍សង្កាត់​ជ្រាវ។ លោក គង់​ បឹប បន្តថា ការ​ជីកដីធ្វើ​បា​រាយណ៍​នេះ គឺ​ធ្វើ​ដោយ​ខ្លួនឯង មានរូប​លោកផ្ទាល់ជា​អ្នកកាន់លុយ លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ លោក គង់ មង្គល់ ប្រធានស​ហគមន៍ជ្រាវ និង​មានការ​ផ្តិតមេដៃគាំទ្រពីមេភូមិ​ទាំង​៧ភូមិផងដែរ។ លោក គង់​ បឹប បន្ថែមថា ការ​សាងសង់អាគារ​ផ្សេងៗ​ជារឿង​របស់​សម្តេច​សង្ឃរាជទេពវង្ស លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គំរោងនោះទេ។

          សូមបញ្ជាក់ផងដែរថា បើយោងតាមសម្តី​​អ្នក​នាំពាក្យ​របស់​​​សម្តេច​សង្ឃរាជទេពវង្ស ​តាម​យោងតាម​ឯកសារខាងលើ និងសម្តីរបស់លោក គង់ បឹប សរបញ្ជាក់អោយឃើញថា ការជីកដីធ្វើ​បារាយណ៍នៅ​សង្កាត់​ជ្រាវ​នាពេលបច្ចុប្បន្ននេះ មិន​មែន​ជាគំរោងរបស់​សម្តេច​ព្រះសង្ឃ​រាជទេ គឺជាគំរោងក្លែងក្លាយ​កាយយកដីលក់​យក​លុយដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួនហើយ។

ពលរដ្ឋ​នៅសង្កាត់​ជ្រាវ​សូម​អំពាវនាវ ដល់​ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប គ្រប់​មន្ទីរ​ ក្រសួង​ពាក់ព័ន្ធ សម្តេច​ ស ខេង សម្តេច​ ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើរ​ពុក​រលួយ​មេត្តា​ ត្រួត​ពិនិត្យ ការ​ជីកយក​អាច​ម៌ដី ធ្វើ​បារាយណ៍ខាង​លើ​នេះផង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2243ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1524ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1433ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1501ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1589ដង ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃ​ទី​២៩​ខែតុលា​ឆ្នាំ២០១២   អាន1551ដង មេប៉េអឹមស្រុកត្រពាំងប្រាសាទឃាត់ខ្លួនអ្នកកាសែតគ្រាន់តែអ្នកកាសែថតរថយន្តរបស់ខ្លួន   អាន1558ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2249ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1439ដង សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ   អាន1600ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1275នាក់
ម្សិលមិញ    6395នាក់
សប្ដាហ៍នេះ    1275នាក់
ខែនេះ    108353នាក់
ឆ្នាំនេះ   2566256នាក់
សរុប   51926182នាក់
ថ្ងៃទី 13 ខែ 05 ឆ្នាំ 2024 ម៉ោង 05:57