សង្ស័យលោកប្រាក់ចាន់ធឿនដឹកឈើធ្វើផ្ទះជិត១ឆ្នាំមិនគ្រប់ព្រោះលក់ចេញក្រៅ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 26 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 1584

លោក​ប្រាក់​ចាន់​ធឿន នាយ​រង​កង​រាជ​អាវុធ​ហត្ថ​មួយ​រូប​ក្នុង​ជួរកង​រាជ​អាវុធហត្ថ​ខេត្ត​សៀម​រាប បាន​ដឹក​ឈើយក​មក​ធ្វើ​ផ្ទះ​ ​ដោយ​ប្រើ​​រថ​យន្ត​ធំៗអស់​រយៈពេល​ជិត​១ឆ្នាំ​ហើយ​ នៅ​តែ​ធ្វើ​ផ្ទះ​មួយខ្នង​មិនគ្រប់​ ដែល​ធ្វើ​អោយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធសង្ស័យ​ថា ប្រ​ហែល​ជា​លោក​អាច​ចល័ត​ឈើ​លក់​ចេញ​ក្រៅបន្ត ឬអាច​មាន​ឈ្មួញ​រក​ស៊ីដឹក​ឈើនៅ​ពី​ក្រោយ​ខ្នងសុំ​ខ្ចី​ឈ្មោះ​របស់​លោក​ប្រើ និង​ខ្ចី​ផ្ទះ​ដាក់​ឈើ​បណ្តោះ​អាសន្តសិន​ជៀស​វាង​សមត្ថ​កិច្ច​តាម​ប្រ​មាញ់។

បើ​តាម​ការ​អង្កេត​រយៈពេល​ជិត​១ឆ្នាំ​កន្លង​ទៅ​នេះ លោ​ក​ប្រាក់​ចាន់ធឿន​ បាន​ប្រើឈ្មោះ​ជា​ប៉េអឹម​ចូល​និ​វ​ត្សន៍ ហើយ​សុំ​សមត្ថកិច្ច​តាម​ដង​ផ្លូវ​ដឹក​ឈើ​យក​មក​ធ្វើ​ផ្ទះនៅ​ចំ​ណុច​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀម​​រាប ខេត្តសៀម​រាប ជា​ហូរ​ហែមួយ​រថ​យន្ត​ហើយ​១រថយន្ត​ទៀត មិន​ចេះ​អស់​ មិន​ចេះ​គ្រប់​សោះ។

ជាក់​ស្តែង​កាល​ពី​យប់​ថ្ងៃទី​១៣​ខែ​តុលា​ឆ្នាំ​២០១២ មាន​រថ​យន្ត​ម៉ាក​កូរ៉េ​៥តោន​១គ្រឿង​ដឹក​ឈើ​ពី​ស្រុក​អន្លង់​​វែង ខេត្ត​ឧត្តរមាន​ជ័យ​សំ​ដៅមក​ក្រុង​សៀម​រាប ដែល​រថ​យន្ត​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា សំ​បក​រថ​យន្ត​ជា​របស់​លោក​ យិនថាវ ថៅ​កែ​រក​ស៊ី​ដឹក​ឈើ​ដ៏ធំ​ជាង​គេ​មួយ​ក្នុង​ខេត្ត​សៀម​រាប។

ពាក់​ព័ន្ធ​និង​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ លោក​ប៉េអឹម​សក្តិ៍៣​មួយ​រូប​ឈ្មោះ​ សៅ​សុខា ដែល​ជា​អ្នក​បើ​ក​រថ​យន្ត​សា​រ៉ែនបិត​ស្លាក​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​សៀម​រាប ដែល​ជា​អ្នក​តាម​ជូន​ដំ​ណើរ​រថ​យន្តដឹក​ឈើ​​ខាង​លើ បាន​អះអាង​ថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះជា​របស់​ លោកប្រាក់​ចាន់ធឿន​ ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ។

លោក ​ប្រាក់​ចាន់ធឿន បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​ នៅ​រសៀល​ថ្ងៃទី១៤ខែតុលា​ថា ឈើ​ដែល​ដឹក​កាល​ពី​យប់​ថ្ងែទី១៣​ឈាន​ចូលទី១៤​នោះ ជា​ឈើ​ដែល​លោក​បាន​ដើរ​សុំ​គេ​តាម​ក្រុម​ហ៊ុន​ពី​ខេត្ត​ព្រះ​វិហារ យក​ទៅ​ធ្វើ​ផ្ទះ​ពិត​ប្រ​កដ​មែន។  

ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ដដែល​ថា លោក​ប្រាក់​ចាន់​ធឿនពិត​ជា​ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ​មែន ព្រោះ​គាត់​ចាស់​ហើយ ដល់អាយុចូល​និវត្សន៍ គ្មាន​លុយ​ឯ​ណា​​ទៅ​ទិញ​ឈើ​អី​ធំ​ដុំ​ទេ គឺ​គាត់​សុំ​ឈើ​គេយក​ទៅ​ធ្វើ​ផ្ទះ​​មែន។

នៅ​រសៀល​ថ្ងៃទី២៥​ខែ​តុលា​ម្សិល​មិញមាន​ប្រ​ភព​ព័ត៌​មាន​រាយការណ៍​ថា មាន​រថ​យន្ត​ម៉ាក​កូរ៉េ​៥​តោន​ពណ៍​ខៀវ បាន​កំ​ពុង​ប្រ​មូល​លើ​កឈើ​តាម​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​កន្លែង ពី​ចំ​ណុច ភូមិ​ត្រពាំង​ក្រសាំង ស្រុក​វារិន​ ខេត្ត​សៀមរាប ដែល​ជា​តំ​បន់​គូលេន​ព្រហ្ម​ទេព តំ​បន់​ហាម​ឃាត់​។ ប្រ​ភព​បន្ត​ថា កន្លែង​ដែល​រថ​យន្ត​កំពុង​លើក​ឈើ​នេះ ជា​កន្លែង​ដែល​លោក យិនថាវ ធ្លាប់​បាន​ទៅ​ប្រ​មូល​ទិញ​ឈើ​អស់​រយៈពេល​ជា​យូ​ឆ្នាំ​ណាស់​មក​ហើយ តែ​រថ​យន្ត​ខាងលើ​នេះ​គេ​មិន​ច្បាស់​ថា​ជា​របស់​អ្នក​ណានោះ​ទេ។

លុះ​ម៉ោង​ប្រ​ហែល​១០​យប់​ថ្ងៃ​ទី​២៥​ដដែល​នេះ​ មាន​អ្នក​កា​សែត​១រូប​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹង​ថា លោក​ប៉េ​អឹម​សៅ​សុខា​ បាន​ប្រាប់​ពួក​គាត់​ថា យប់​នេះ​និង​មាន​រថ​យន្ត​ដឹក​ឈើ​របស់​លោក​ ប្រាក់​ចាន់​ធឿន ដឹក​ឈើ​យក​ទៅ​ធ្វើ​ផ្ទះ​១​រថ​យន្ត​ទៀត។

រថ​យន្ត​ដឹក​ឈើ​១​គ្រឿង​ក្រោយ​នេះ​បាន​ធ្វើ​ដំ​ណើរ​ដោយ​រលួន​ដោយ​មាន​រថ​យន្ត​ប៉េ​អឹម​តាម​ជូន​ផ្លូវ​តាំង​ពី​កន្លែង​លើក​ឈើ​រហូត​ដល់​ផ្ទះ​លោក​ប្រាក់​ចាន់ធឿន​នៅ​ម៉ោង​៧​ព្រឹកថ្ងៃ​ទី​២៦​ ហើយ​​រថ​យន្តនេះ​ដឹក​ឈើ​វែង​ ច្រងេង​ច្រងាង​ ស្ទះ​ចរាចរណ៍​ពេញ​ផ្លូវជា​តិ​លេខ​៦​ទាំង​ព្រឹក​​។

កម្ពុជា​សុវណ្ណ​ភូមិ បាន​ព្យាយាម​រាយ​ការណ៍​ និង​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទាគឹម​សុទ្ធ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​សៀមរាប​នៅ​ព្រឹក​ដដែល​នេះ តែ​លោក​មិន​លើ​ក​ទូរ​ស័ព្ទពេល​ទូរ​ស័ព្ទ​ខល​ចូល។ ​

ប្រ​ភព​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ​សណ្តាន់ បាន​លូច​ខ្សឹម​ប្រាប់​ថា ពួក​គាត់​តែង​តែ​ឃើញ​មាន​រថ​យន្ត​ធំៗ​មក​ដឹក​ឈើ​ចេញ​ពី​ផ្ទះ​របស់​លោក​ ប្រាក់ចាន់ធឿន រូច​បើក​ទៅ​ទិស​ខាង​លិច តែរហូត​បន្ទាប់​ពី​រថ​យន្ត​ដឹក​ឈើ​ដឹក​ដាក់​ផ្ទះ​គាត់​បាន​២-៣​ថ្ងៃ ដែល​ធ្វើ​អោយ​ពួក​គាត់​សង្ស័យ​ថា យក​លេស​ដឹក​ឈើ​មក​ធ្វើ​ផ្ទះ​ខ្លះ​ លួច​ដឹក​ចេញ​ទៅ​លក់​ខ្លះ។

ពាក់​ព័ន្ធ​ទៅ​និង​ការ​សង្ស័យរបស់​ពល​រដ្ឋ​ថា លោក​ប្រាក់​ចាន់ធឿន​ ដឹក​ឈើ​ដែល​យក​មក​ធ្វើ​ផ្ទះ​យក​ទៅ​លក់​ចែក​ចាយ​បន្ត​នោះ លោក​ប្រាក់ចាន់​ធឿន បាន​អះ​អាង​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ នាព្រឹក​ថ្ងៃទី២៦ដដែល​នេះថា លោក​បាន​ដឹក​ចេញ​មែន ព្រោះ​លោក​ជំពាក់​ឈើ​គេ​កាល​ពី​រដូវ​វស្សា ឥឡូវ​ត្រូវ​ដឹក​យក​ទៅ​សង​គេ​ខ្លះៗជា​បន្ត​បន្ទាប់ មិន​មែន​ដឹក​យក​ទៅ​លក់​ទេ។

បើ​ទោះ​បី​ជា​លោក​ប្រាក់​ចាន់​ធឿន​បាន​បដិសេធ​ពី​ការ​ពាក់ព័ន្ធ​ជា​មួយ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ ឬបដិសេធ​ថា មិន​បាន​ដឹក​ឈើ​យក​ទៅ​លក់​បន្ត​យ៉ាង​ណា​ក៏ដោយ ក៏​មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ និង​ស្ថា​ប័ណ​ពាក់​ព័ន្ធ​មួយ​ចំ​នួន​បានរិះ​គន់​ថា ពូក​គាត់មិន​ជឿ​សម្តី​ដោះសា​របស់​លោក​ ចាន់ធឿន​ទេ។ ពលរដ្ឋ​រិះ​គន់ទៀត​​ថា បើ​អ្នក​ក្រ​គ្មាន​អំណាច​ដឹក​ អុស ដឹក​ធ្យូង ដឹក​ឈើ​តិច​ទូច​ យក​មក​ធ្វើ​លំ​នៅ​ដ្ឋាន សមត្ថ​កិច្ចតាម​ដង​ផ្លូវ ចោម​រោម​ចាប់​រឹប​អូស​ទាំង​មធ្យោ​បាន​ដឹង​ជញ្ជូនយក​ទៅ​ទុក​នៅ​ខណ្ឌរដ្ឋ​បាល​ព្រៃ​ឈើ​រហូត​ពុក​រលួយ​អស់​ តែ​អ្នក​ធំ​មាន​អំណាច មាន​បក្ស​ មាន​ពួក​ចង់​ដឹក​១លាន​ឡាន​ក៏គ្មាន​អ្នក​ណា​គេ​អើ​ពើអីដែរ។ ពូកគាត់​បន្ថែមថា បើ​អ្នកធ្វើ​ការ​មន្រ្តី​រាជ​ការជា​អ្នក​កាន់​ច្បាប់​មិន​ដែល​គោរព​ច្បាប់​ផង តើ​អោយ​រាស្រ្តណា​គេ​គោរព​ច្បាប់​ទៅ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន595ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1496ដង សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1510ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1531ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន1949ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន3693ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1603ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1473ដង សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1392ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2124ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9143នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    36996នាក់
ខែនេះ    346164នាក់
ឆ្នាំនេះ   2356703នាក់
សរុប   51716629នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 20:59