ព័ត៌មានក្ដៅ

    ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 10 ឆ្នាំ 2019 វេលាម៉ោង 04:28 នាទី ចំនួនអានៈ 458

    ព្រះភិក្ខុ សេង វណ្ណា មានព្រះជន​៤៩ព្រះវស្សា គង់នៅ វត្តឥន្ទរង្សីពោធិញាណ ហៅវត្តនគរភាស ស្ថិតនៅក្នុង​ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មាន​រឿងរ៉ាវ​​អយុត្តិធម៌ ដោយមាន​ភិក្ខុមួយអង្គ​ផ្សេងទៀត បៀតបៀន ជិះជាន់ គំរាម​កំហែង ប្លន់យក​អំណាច​ បែងចែកទឹកដី ធ្វើ​អោយ​ព្រះអង្គមាន​ការ​ភ័យខ្លាច តក់ស្លុត ដង្ហោយហៅ​រក​យុត្តិធម៌។

    ក្រោម​ដំបូល​រោងប្រក់ស័ង្កសីដែល​ត្រូវ​ខ្យល់បក់​លាយឡំ​នាំយក​ទឹក​ភ្លៀងលឺសំលេង​ឈូឆ​កាល​​ពី​រសៀល​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ព្រះភិក្ខុ សេង វណ្ណា បាន​រៀបរាប់​ពី​ជិវប្រវត្ត និង​ រឿង​រ៉ាវ​នៅ​ក្នុង​វត្តនគរភាស ប្រាប់​កាសែត​ កម្ពុជាសុវណ្ណភូមិ ទាំង​អួល​ដើម​កថា អាត្មាជាអ្នក​នៅស្រុក​ភូមិ​នេះឯង កាលពីព្រះជន​១៣ព្រះវស្សា អាត្មាបានបួសជាសាមណេនៅ​វត្ត​នគរ​ភាសនេះ​​កំឡុង​ឆ្នាំ១៩៨៩  ដល់​ឆ្នាំ១៩៩១អាត្មាបាន​បួសជាភិក្ខុ ឆ្នាំ១៩៩៤អាត្មាបានឡើង​ជាព្រះ​គ្រូវសូត្រឆ្វេង នៅឆ្នាំ​២០០៥​អាត្មាឡើង​ជាព្រះគ្រូសូត្រស្តាំ ហើយ​ឡើង​ជា​ព្រះ​ចៅ​អធិកា​ស្តី​ទី​បន្ទាប់​ពី​ព្រះគ្រូចៅ​អធិកា​ចាស់​ព្រះអង្គបានលាចាកសិក្ខាបទទៅ អត្មា​គង់​នៅ​ក្នុង​វត្ត​នគរ​ភាស​នេះយ៉ាង​សុខសាន្ត មិន​ដែល​មាន​សៅម៉ងអ្វីទេ ពុទ្ធបរិស័តចំណុះជើង​វត្ត តាជីយាយជី ឧបាសក ឧបាសិកា គាំទ្រអាត្មា ព្រោះអាត្មាបានធ្វើ​ព្រះវិហារ ធ្វើ​ផ្លូវ​ថ្នល់ជាច្រើន​ខ្សែនៅក្នុង​ឃុំនេះ តែអកុសល្យរយៈពេល​បីឆ្នាំកន្លងមក​នេះ មានភិក្ខុមួយអង្គព្រះនាម យឿង យុត ព្រះ​ជន​ជាង​សាមសិបព្រះវស្សា​ បាន​មក​គង់នៅ​វត្ត​នេះ តាំង​ខ្លួន​ជាព្រះចៅអធិកាវត្ត បែងចែក​ហែក​យក​ដី​វត្តជាង​ពាក់​កណ្តាល ហើយ​មាន​ពេល​ខ្លះ​បិត​ទ្វារព្រះវិហារ​មិន​អោយ​អាត្មាចូល​ថ្វាយ​បង្គំព្រះ អាត្មាមានការ​ឈឺចាប់​​បាន​ប្តឹង​ទៅ​ថ្នាក់​លើ​ជាច្រើន​ដង តាំង​ពីក្រោម​រហូត​ដល់​លើ តែ​គ្មាន​ពន្លឺយុត្តិធម៌អ្វីបន្តិច​សោះ ដែលជាហេតុ​ធ្វើ​អោយ ភិក្ខុ យឿង យុត បាន​ចិត្ត​កាន់​តែ​មើល​​ងាយអាត្មា រហូត​ហៅ​អាត្មា អាឆ្កែអាឆ្មា ជេរ​អាត្មាដាក់​តាម​មេក្រូ គំរាម​មិន​អោយ​អាត្មា ធ្វើ​បុណ្យ​ធ្វើ​ទាន មិន​អោយ​អាត្មា សាង​សង់ ឬ អភិវឌ្ឍន៍ អ្វី​ទាំង​អស់ ហើយ​ភិក្ខុយឿង​យុត បោះពាក្យ​សម្តីថា អោយ​អាត្មាដេកតែស៊ីទៅ ស្អីក៏មិន​បាច់​ធ្វើ​ដែរ នៅមាន​រឿង​រ៉ាវ​ច្រើន​ទៀត​ដែល​រៀបរាប់​មិន​អស់ទេ តាំង​ពី​ភិក្ខុ យឿង យុត នេះ​ចូល​មក​គង់​នៅ​វត្តនេះ…។ល។

    កាលពីថ្ងៃទី២២ ២៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម​ ផន សុខា ជំនួយការ​ផ្ទាល់​សម្តេច​ព្រះ​សង្ឃរាជ្យទេពវង្ស ​បាន​ដង្ហែអង្គកឋិន​ទាន ចូល​វត្តនគរភាស ដែល​មាន​ការ​អនុ​ញ្ញាតិពី​សម្តេច​ព្រះ​សង្ឃ​រាជ ទេព វង្ស និង ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ធម្មការ​ និង​សាសនា ហើយ​ត្រូវ​បាន​ព្រះ​សង្ឃមួយ​អង្គ​ព្រះ​នាម លោកតាក្លិក ជាព្រះគ្រូសូត្រ​ឆ្វេង នៅវត្តនគរភាស ជា​បក្សពួក​របស់​ព្រះភិក្ខុ យឿង យុត បាន​បង្ហោះ​សារតាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុគរិះគន់​ ជេរប្រមាត ដល់​ឯកឧត្តម​ និង អ្នក​ចូលរួមដង្ហែអង្គកឋិនទាននេះទាំងអស់​ ដែលមាន​អត្ថន័យខ្លឹមសាដូចតទៅ: ឃ្លាទី១ថា នេះគឺជាក្រុម​បំផ្លាញ​សាសនា ធ្វើ​កឋិនពីរដង មិន​ដែល​ឃើញ​ទេ តើពុក​ម៉ែបង​ប្អូនណា ឬក៏តាម​វត្តអា​រាម​ណាធ្លាប់​ធ្វើ​ដែរ ខ្ញុំ​អោយ​បង​ប្អូន​ទាំង​បានឃើញ នូវ វត្ត ន/ស ស្រុក អ ង ជា ឃ្លាទី២ សូម​បងប្អូនជិតឆ្ងាយចងចាំ​ថាក្នុង​ប្រវត្តសាស្ត្រតើ​មានវត្តណាមានកឋិន​គ្រងពីរដងដែរទេ បើតាម​គំនិត​ខ្ញុំ​ថា មានតែ សង្ឃនោះ​ដើរ​កុហក់​បោក​ប្រាសបង​ប្អូន​ទេ​ដើម្បី​យក​លុយ​មក​ចែក​គ្នា​តែប៉ុណ្ណោះ​មេនឬ មិន​មែន​បង​ប្អូន​ពិចារណាដោយ​ខ្លួន​ឯង​ចុះ សូម​អរគុណ ឃ្លាទី៣ នាំគ្នាធ្វើ​តាម​ពួក​បំ​ផ្លាញ​សាសនា​សុទ្ធតែពួក​ឆ្កួតៗទាំង​អស់ ឃ្លាទី៤ មិន​ដែល​មាន​កឋិន​ណា​វត្តមួយ​ចូល​ពីរ​ដងទេ មាន​តែបោក​ប្រាសគេ ដើម្បី​យក​លុយ​ចែក​គ្នា​តែប៉ុណ្ណោះ ដើរកុហក់គេ​គ្រប់​ៗគ្នា

    ឯកឧត្តម ផន សុខា ជំនួយការផ្ទាល់​របស់​សម្តេច​ព្រះសង្ឃរាជ្យ ទេព វង្ស លោក​ទំទាវ ទ្រង់ ឯកឧត្តម​ផ្សេងៗ ព្រម​ទាំង​អ្នក​ចូល​រួម​ដង្ហែអង្គកឋិន​ទាន​ខាងលើ​នេះ​មាន​ការ​ អាក់​អន់​ស្រពោន​ចិត្ត​យ៉ាង​ពន់ពេក ដែល​នៅ​ក្នុង​វត្តនគរភាស មាន​ព្រះសង្ឃចែកបក្សពួក បាន​​ប្រើ​សង្ឃ​ដី​ការ​ស្អុយ​​កខ្វក់​ រិះ​គន់​មើល​ងាយ ដៀលត្មេះ ដល់​ម្ចាស់​កឋិនទាន ដែល​មានចិត្តបុណ្យ​ ចិត្តធម៌ ក្នុង​ការ​ចូល​រួម​លើក​ស្ទួយ​ព្រះពុទ្ធសាសនា ដែល​ជាសាសនារបស់​រដ្ឋ។

    សូម​បញ្ជាក់​ផង​ដែរថា កាលពីថ្ងៃទី១៣ ១៤ ខែតុលា ឆ្នាំ២០១៩ ភិក្ខុ យឿង យុត បាន​ដង្ហែអង្គ​កឋិនទាន​មួយ​ចូល​វត្តនគរភាស ដែល​ត្រូវ​បាន​ពលរដ្ឋ ឧបាសក ឧបាសិកា រិះ​គន់ថា កឋិន​មួយ​នេះ ខុស​នឹង​ទំនៀមទំលាប់ ព្រះ​ហែរកឋិនចូល​វត្ត​មុន​ឆ្លងព្រះវស្សា។

    ដូនជីតាជីដែល​គាំទ្រព្រះភិក្ខុ សេង វណ្ណា បាន​ប្រាប់កាសែត​ កម្ពុជាសុវណ្ណភូមិថា “ព្រះភិក្ខុ សេង វណ្ណា ជាព្រះសង្ឃល្អ ស្លូតត្រង់ គ្មាន​ចិត្តលោភលន់ មិន​ចេះ​កេងប្រវ័ញ ចេះ​អភិវឌ្ឍន៍ វត្តអារាម ផ្លូវ​ថ្នល់ រៀន​សូត្រ​បាន​ជ្រៅ​ជ្រះ បួស​តាំង​ពី​ក្មេង​មិន​ព្រម​សឹក ព្រម​ដាក់ព្រះ​កាយ ដាក់​ចិត្ត​ថ្វាយ​ព្រះពុទ្ធសាសនា នៅ​ក្នុង​វត្តនគរភាសនេះ ព្រះអង្គមាន​ពលរដ្ឋ​គាំទ្រ​ច្រើន​ណាស់ នៅ​ស្រុកអង្គរជុំ​នេះ មិន​គួរណា​មាន​ព្រះភិក្ខុ យឿង យុត មក​បំផ្លាញ​ក្តីសុខ​នៅក្នុង​វត្តនេះទេ។ លោក​យាយបាន​បន្ថែមថា ពលរដ្ឋ​ ឧបាសក ឧបាសិកា មិន​គាំទ្រព្រះភិក្ខុ យឿង យុត អោយ​គង់​នៅ​វត្តនេះទេ ហើយ​ធ្លាប់​បាន​នាំ​គ្នា​ផ្តិតមេដៃបាន​ជាង​ប្រាំរយគ្រួសារ ប្តឹង​ទៅ​ថ្នាក់​លើ​ដែរ តែដាក់​ទៅ​ស្ងាត់ឈឹងរហូត​ រលាយសូន្យ ដូច​ក្រដាសត្រូវ​ទឹក មិន​ដឹង​ថ្នាក់​លើ​របស់​ព្រះ​សង្ឃ គិត​យ៉ាង​មេចនោះទេ ប្រហែល​ជា ព្រះភិក្ខុ យឿង យុត នេះមានខ្នងមានខ្សែធំហើយ បាន​ជា​មិន​​ដោះ​ស្រាយ​ រឿង​វិវាទនេះ”។

    ព្រះភិក្ខុ សេង វណ្ណា ជាព្រះគ្រូសូត្រស្តាំ និង ជាព្រះចៅអធិការ​ស្តីទី ព្រម​ទាំង​ពុទ្ធបរិស័ត​ចំ​ណុះជើងវត្ត ពលរដ្ឋ ដូនជីតាជី ឧបាសក ឧបាសិកា នៅក្នុង​ឃុំ​នគរភាសនេះ សូម​សំនូម​ពរទៅ​ មន្ទីរធម្មការ និង​សាសានា ខេត្តសៀមរាប ក្រសួង​ធម្មការ និង សាសនា សម្តេច​ព្រះ​សង្ឃរាជ្យគ្រប់​អង្គ គ្រប់​ជាន់ថ្នាក់ មេត្តាជួយ​ដោះ​ស្រាយ​វិវាទនេះផង ព្រោះ​ព្រះភិក្ខុ យឿង យុត មិន​សម​ធ្វើ​ជាព្រះគ្រូចៅ​អធិការនៅ​វត្តនគរភាសនេះទេ ដោយ​ហេតុថា ព្រះភិក្ខុអង្គនេះ មាន​ចរិកពាល ចំណេះដឹងក៏ទាប ចូល​ចិត្តធ្វើ​សង្គ្រាម ពុះ​ហែក​បែងចែកទឹកដី ជិះជាន់​ ដល់​ម្ចាស់​ស្រុក ​ម្ចាស់ទឹក​ដី បង្កើតបក្សពួកនិយម ធ្វើ​អោយ​វត្តនេះ បាត់​បង់​ក្តីសុខ ដែលកន្លងទៅ​ ក្នុង​វត្ត​នេះ​​ ​ធ្លាប់​តែ​រស់​នៅ​សុខ​សាន្តជាយូរ​យាណាស់​មក​ហើយ។

    នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ព្រះភិក្ខុ យឿង យុត បាន​មាន​សង្ឃដីកាតាម​ទូរស័ព្ទ​ប្រាប់​កម្ពុជាសុវណ្ណភូមិថា រឿង​រ៉ាទាំងប៉ុន្មានខាងលើ វាជារឿង​មិន​ពិតទេ ព្រះអង្គមិន​ដែល​បាន​ជេរប្រមាថ មិន​ដែល​បាន​បិត​ព្រះវិហារ ហើយ​ក៏មិន​បាន​បែងចែកទឹក​ដីអីដែរ។ ម្យ៉ាង​វិញ​ទៀត​ ព្រះអង្គមាន​លិខិត​តែងតាំងជាព្រះគ្រូចៅ​អធិការវត្តនគរភាស​​ពីសម្តេច​សង្ឃ​នាយ​ក​រង​ព្រះនាម អំ លឹមហេង មិន​មែន​គ្មាន​ការ​តែងតាំង​ដូច​ការ​ចោទ​ប្រកាន់នោះទេ។ ព្រះភិក្ខុ យឿង យុត បាន​ចោទមក​ព្រះភិក្ខុ សេង វណ្ណា វិញ​ថា ធ្លាប់​បាន​ខ្ចីលុយ​គណកម្មការវត្ត យក​ទៅ​ទិញ​ដីហើយ​សន្យាថា ចាំ​លក់​ដី​បាន​យក​មក​សងវិញ តែបាត់​ឈឹងរហូត ឯព្រះភិក្ខុ សេង វណ្ណា បាន​បដិសេធវិញ​ដែរថា មិន​ដែល​បាន​យក​លុយ​វត្ត​ទៅ​ទិញ​ដីទេ មាន​តែ​យក​លុយ​ដែល​ព្រះអង្គខំ​ស្រោចទឹក​បាន​ ទៅ​ធ្វើ​ផ្លូវ​ថ្នល់​ អោយ​អ្នក​ភូមិ​តែ​ប៉ុណ្ណោះ៕ ដោយ: ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន760ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន858ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន1414ដង លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់   អាន1098ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1027ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន5216ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1710ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន531ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1822ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន600ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសាយោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភាលោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្តរទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយលិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
    ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែសិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
    បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      198នាក់
    ម្សិលមិញ    6403នាក់
    សប្ដាហ៍នេះ    13455នាក់
    ខែនេះ    13455នាក់
    ឆ្នាំនេះ   1798396នាក់
    សរុប   36954501នាក់
    ថ្ងៃទី 03 ខែ 06 ឆ្នាំ 2020 ម៉ោង 03:34