រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប់

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 29 ខែ 08 ឆ្នាំ 2014 វេលាម៉ោង 05:54 នាទី ចំនួនអានៈ 1331

រថ​យន្ត​ធួរីស​ដឹក​ឈើ​ប្រ​ណិត​ដែល​មាន​មុខ​កាត់​ធំៗ​មួយ​គ្រឿងរបស់ ​ចែញ៉ច (ឈ្មោះ​ហៅ​ក្រៅ)​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជា​ភរិយារបស់​លោក​ មិន-ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគង ​ត្រូវ​បាន​អ្នក​កាសែត​ហៅ​មេព្រៃ​អោយ​ចាប់នៅ​វេ​លា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ​ខណៈរថ​យន្ត​នេះ​បែក​កង់​នៅ​ចម្ងាយ​ប្រ​ហែល​១គឺ​ឡូម៉ែត្រ​ពី​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​។

ប្រ​ភព​បាន​អោយ​ដឹងថា ចែញ៉ច ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ដុះ​ស្លែ​រាប់​សិប​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​សមត្ថ​កិច្ច​ណា​ហ៊ាន​ចាប់​រថ​យន្ត​ដឹក​ឈើ​របស់​គាត់​ទេ ដោយ​សមត្ថ​កិច្ច​ទាំង​នោះ​ខ្លាច​អំ​ណាច​លោក មិន​ចន្ថា ដែលជា​​ស្វាមី ដែល​មាន​ដំ​ណែង​ជា​អធិការ​ស្រុក​ប្រាសាទបាគងខេត្តសៀម​រាប។

អ្នក​យក​ព័ត៌មាន​អោយ​កាសែត​ កម្ពុជា​សុវណ្ណភូមិ បាន​អោយ​ដឹងថា ពេល​លោក​ឃើញ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ លោក​បាន​ចុច​ទូរ​ស័ព្ទរាយ​ការណ៍​ជូន​លោក យ៉ាន់ស៊ីវ័ត នាយ​សង្កាត់​រដ្ឋ​​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ខាង​លើ តែ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ប្រាប់​ថា លេខ​មិន​មាន​ក្នុង​បណ្តាញ។ លោក​បាន​ចុច​ទូរ​ស័ព្ទ​ចូល​លោក​ ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ជា​ច្រើន​ដង​តែ​មិន​មាន​អ្នក​លើ​ក​ទូរស័ព្ទ។ អ្នក​យក​ព័ត៌មាន​រូប​នោះ​បាន​បើក​រថ​យន្ត​ទៅ​ដល់​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ រាយ​ការ​ណ៍​ជូន​មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ថា​មាន​ឡាន​ដឹក​ឈើ​បែក​កង់​សូម​ជួយ​ចាត់​ការតាម​ផ្លូវ​ច្បាប់​​ផង តែ​មេ​ព្រៃ​ម្នាក់​ស្លៀក​ពាក់​ឯក​សណ្ឋាន​មេព្រៃ​ដេក​ក្នុង​អង្រឹង មិន​និយាយ​តប​ជា​មួយ​អ្នក​កាសែតទេ ថែម​ទាំង​ទាញ​អង្រឹង​គ្របមុខ​ដេក​ធ្វើមិន​ដឹងមិន​លឺ​អ្វី​ទាំង​អស់។ ឃើញ​ទង្វើ​អសកម្ម​បែប​នេះទើបអ្នកក​យក​ព័ត៌មាន​យើង​បានសម្រេច​ចិត្ត​​ចុច​ទូរ​ស័ព្ទទៅ​លោក ឯម មុន្នី អធិការ​ខាង​ជើង​បឹង​ទន្លេសាបទទួល​បន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ហើយ​លោក​ ឯម មុន្នី ឆ្លើយ​តប​ភ្លាមៗ​​​ថា គាត់​និង​អោយកូប​ចៅ​គាត់​ចុះ​ទៅ​ចាប់រថ​យន្ត​ដឹក​ឈើ​ខាង​លើ​​ឥឡូវ​នេះភ្លាម ហើយ​អ្នក​យក​ព័ត៌មាន​យើង​ក៏បាន​រាយការ​ណ៍​ជូន​លោក កើត វណ្ណរ៉េត ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ផង​ដែរ។ ប្រ​ហែល​២០​​នាទី​ក្រោយមក​ទើប​ឃើញ​អស់​លោក​មេព្រៃ​សង្កាត់​ខាងលើ​មក​នាំយក​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​ទៅ​ទុក​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ ដោយ​មិន​ទំលាក់​ឈើ​ចេញ​ពី​រថ​យន្ត​ទេ​។

លោក​ យ៉ាន់-ស៊ីវ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ នៅ​ព្រឹក​ថ្ងៃទី​២៧​នេះ​ពុំ​អាច​ប្រាប់​ពី​ចំ​នួន​ឈើនៅ​ក្នុង​រថ​យន្ត​ធួរីស​​ដែល​ចាប់​បាន​នោះ​ទេ ដោយ​លោក​ឆ្លើយ​ថា លោក​បាន​រាយ​ការណ៍​ជូន​លោក​នាយ​ខណ្ឌ​រួច​ហើយ សូម​អ្នកកាសែត​សាក​សួរ​ទៅ​លោក​នាយ​ខណ្ឌ​ចុះ ព្រោះ​ឥឡូវ​លោក​កំ​ពុង​ជាប់​ប្រ​ជុំ។

នៅ​ព្រឹក​ម៉ោង​៩ថ្ងៃទី​២៧ដដែលនេះយើង​ក៏​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទា គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​សៀមរាប​បាន​ដែរពាក់​ព័ន្ធ​រយន្ត​ដឹក​ឈើ​និង​ចំ​នួន​ឈើ​ខាង​លើ ដោយ​លោក​លើក​ទូរ​ស័ព្ទ​ហើយ​ប្រាប់​ថា មាន​ការ​អី​មក​ជួប​ខ្ញុំ​នៅ​ខណ្ឌ​មក ព្រោះ​ឥឡូវ​ខ្ញុំ​ជាប់​ប្រ​ជុំ រួច​ក៏បិត​ទូរ​ស័ព្ទ​បាត់​ទៅ។

គួររំលឹកផង​ដែរថា កាល​ពី​២ឆ្នាំមុន​ ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ម្នាក់​ឈ្មោះ ចែផាត់ថាណា ដែល​ជា​ប្អូន​ស្រី​បង្កើត​របស់​ ចែញ៉ច និង​ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​លោក មិន​ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគង បាន​ដឹក​ឈើ​ពេញ​មួយ​រថ​យន្ត​ធួរីស នៅ​ពេល​អ្នក​កាសែត​តាម​ថត​រូបប្រុង​ហៅ​សមត្ថ​កិច្ច​អោយ​ចាប់​រថ​យន្ត​ដឹក​ឈើ​នោះ ស្រាប់​តែ​ចែផាត់ថាណា ប្តឹង​ទៅ​ស្ថាប័ណ​តុលាការ​ថា អ្នក​កាសែត​តាម​ជំ​រិតទា​ប្រាក់​១០០ដុល្លារ រហូត​លោក​មិន​ចន្ថា​ឃាត់​ខ្លួន​អ្នក​កាសែត​២រូប​នោះ​យក​ទៅ​ធ្វើ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ អោយ​អ្នក​កាសែត​ជាប់​គុគ​៣ខែ ចោល​ប្រ​ពន្ធ​កូន​ដាច់​បាយ​ក្រហាយទឹកគួរអោយ​សង្វែកពេក​ក្រៃ នៃ​​ភាព​អយុត្តិ​ធម៌​របស់​ប្រ​ព័ន្ធ​ច្បាប់​។

គេ​សង្កេត​ឃើញ​ថា ការ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​របស់​ប្រ​ពន្ធ​លោក​ មិន​ចន្ថា នៅ​តែ​បន្ត​ដោយ​រលួន​មិន​មាន​ការ​ទប់​ស្កាត់​ពី​សមត្ថ​កិច្ច​ជំ​នាញ ឬស្ថាប័ណ​ពាក់​ព័ន្ធ​នោះ​ទេ ដែល​ទង្វើ​បែបនេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​គេ​រិះ​គន់ថា ប្រហែល​ជា​មាន​អំពើ​ពុក​រលួយ​ជា​ប្រ​ព័ន្ធ ទើប​អាច​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​បាន​ដោយ​រលួន​បែប​នេះ។

សូម​បញ្ជាក់ថា កាលពី​រសៀលថ្ងៃទី២៦​​ម្សិល​មិញ មាន​មនុស្ស​ម្នាក់​បាន​ខល​ទូរ​ស័ព្ទ​មក​ចចារ​ជា​មួយ​អ្នក​យក​ព័ត៌មាន​យើង​ថា​ អោយ​តែ​អ្នក​យក​ព័ត៌មាន​យើង​ព្រម​យក​លុយ​ជា​ថ្នូរ​និង​ការ​ដោះលែង​ឡាន​ដឹក​ឈើ​ខាងលើ នោះ​អ្វី​ៗ​និង​ត្រូវ​បញ្ជប់ ទោះ​ជា​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការ​ណ៍​ដល់​តុលាការ​ក៏ដោយ ក៍គេ​អាច​ដោះ​លែង​ឡាន​ដឹក​ឈើ​ខាង​លើ​បាន​ដែរ ប៉ុន្តែ​អ្នក​យក​ព័ត៌មាន​យើង​មិន​បាន​យល់​ព្រម​និង​ការ​ចចារ​នោះទេ ព្រោះ​នេះ​វាជា​អំ​ពើ​ពុក​រលួយដែល​សង្គម​គេ​ស្អប់​ខ្ពើមជា​ទី​បំ​ផុត។

ពល​រដ្ឋ​រង​ចាំ​មើ​ល​តើ​មេ​ព្រៃ​ខេត្ត​សៀម​រាបគេ​ចាត់​ការ​បែប​ណា​ចំ​ពោះ​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​របស់ ចែញ៉ច ដែល​ចាប់​បាន​អូស​ចូល​ក្នុង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ហើយនោះ ឬ​ក៏ត្រូវ​ស៊ីសស៊ុសគ្នាស្ងាត់ៗ​លួច​ដោះ​លែង​ទៅវិញ ឬ ត្រូវ​ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​តាម​ផ្លូវ​ច្បាប់?៕ ដោយ​៖ កម្ពុជា​សុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន3225ដង តើអៀរគឹមស្រេង ជានរណា?   អាន1512ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1343ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1602ដង ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន1444ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1577ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1616ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1520ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន1793ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1604ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2121នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    28743នាក់
ខែនេះ    398152នាក់
ឆ្នាំនេះ   2408691នាក់
សរុប   51768617នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 08:07