ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ

ដោយៈ ផ្លុង-រ៉េត ខេត្តឧត្តរ​មាន​ជ័យ ថ្ងៃទី 12 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:24 នាទី ចំនួនអានៈ 1494

មាន​មនុស្ស​មួយ​ក្រុម​ដែល​ជិះ​រថ​យន្ត​ទំ​នើប​ជា​ច្រើន​គ្រឿង​អួត​ខ្លួន​ថា ជាមនុស្ស​របស់​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​​កិច្ច​​ឈ្មោះ​​​ប៊ុន​​សុខា​ ទៅ​​ប្រ​​មូល​​ទិញ​​ឈើ​​គ្រ​​ញូង​ធំ​​ជាង​​គេ​ដឹក​ដោយ​រថ​យន្ត​យី​ឌុបដែល​​បោះ​​ទី​​តាំង​​ប្រ​​មូល​​ទិញ​​និង​​ស្តុក​​ឈើ​​គ្រ​ញូង​ ស្ថិត​នៅ​ច្រក​​ចំ​​បក់​​កោង តាម​​ខ្សែ​​បន្ទាត់​​ព្រំ​​ដែន​​កម្ពុជា-ថៃ​​ ក្នុង​​ឃុំ​​អូ​​ស្វាយ​​  ស្រុក​​ត្រ​​ពាំង​​ប្រា​​សាទ​​ ​​ខេត្ត​​ឧត្តរ​មាន​​ជ័យ​  ។​

ប្រ​តាម​ប្រ​ភព​ព័ត៌​មាន​ច្បាស់​ការ​បាន​ប្រាប់​ថា លោក​លុច​ដែល​ជា​មេ​ការ​ប្រ​មូល​ទិញ​ឈើ​ក្រ​ញូង​អោយ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ធ្លាប់​​បាន​ដើរ​អះ​អាងថា ការ​ទិញ​ឈើ​ក្រ​ញូង​នេះ​គឺ​គេ​មាន​ច្បាប់​ត្រឹម​ត្រូវ​ ដែល​មាន​អាជ្ញា​ប័ណពី​រដ្ឋាភិបាល​​កម្ពុជា ហើយ​ក្រុម​ហ៊ុន​របស់​គេ​ឈ្មោះ​ប៊ុន​សុខា។

ប្រ​ជា​ពល​រដ្ឋ​ខ្លះ​លួច​ខ្សឹប​ទាំង​ភ័យ​ខ្លាច​ថា ការ​មូល​ទិញ​ឈើ​គ្រ​ញូង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា-ថៃ​ យ៉ាង​អនាធិប​តេយ្យនេះ​ បើ​ទោះ​​បី​ជា​មាន​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ត្រូវ​​បាន​ស្លាប់ ​ដោយ​សារ​​ទា​ហាន​ថៃ​បាញ់​សម្លាប់​នៅ​ពេល​រុក​ទៅ​កាត់​ឈើ​គ្រ​ញូង​យ៉ាង​ណា​ក៏​ដោយ​ ក៏​អា​ជីវ​កម្ម​ប្រ​មូល​ទិញ​ឈើ​គ្រញូ​ងមុខ​ធំ​ៗ​​របស់ ​ប៊ុន​សុ​ខា នៅ​តែ​ដំ​ណើរ​ការ​យ៉ាង​រលូន​ដដែល​។ ពល​រដ្ឋ​បន្ត​ថា នេះ​ជា​រឿង​មួយ​ដែល​រាជ​រដ្ឋាភិ​បាល​​មិន​គួរ​ណា​មើល​រំ​លង​​អំ​ពី​​បទ​ល្មើស​​ឈើ​គ្រ​ញូង​របស់​ ប៊ុន​សុខា ទេ​​ពី​ព្រោះ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ស្រុក​ និង​ប្រ​ជា​ពល​រដ្ឋ​ចំ​ណាក​ស្រុក​បាន​ស្លាប់​រាប់​រយ​នាក់​ ហើយ​ការ​ស្លាប់​ ស្ទើរ​រៀង​រាល់​ថ្ងៃ​ ដោយ​សារ​ឆ្លង​ដែន​ឥត​ច្បាប់​ទៅ​លួច​កាប់​ និង​លំ​លាក់​ឈើ​គ្រ​ញូង​នៅ​​ដី​​ថៃមក​អោយ​ក្រុម​ហ៊ុន​នេះ។ ពលរដ្ឋ​បន្ត​ថា ក្រុម​ហ៊ុន​ប៊ុន​សុខា​នេះ​ទៅ​ទិញ​ឈើ​ក្រញូង​នៅ​អា​ស័យ​ដ្ឋាន​ខាង​លើ ជិត​មួយ​ឆ្នាំ​ហើយ ដែល​មាន​ការ​សហ​ការ​ជា​មួយ​ប៉ូលីស​ព្រំ​ដែន សមត្ថ​កិច្ច​ជំ​នាញ​ និង​នាយ​ទាហ៊ាន​ធំៗ ដូច​ជា​មេ​សឹក​រង​ស្រុក​ត្រ​ពាំង​ប្រា​សាទ ប្រ​ធាន​ក្រុម​ចំ​រុះ​បង្ក្រាប​បទ​ល្មើស និង​ជា​ពិសេស​មាន​ការ​បើ​ភ្លើង​ខៀវ​ពី​លោក ជា​ម៉ន​ មេភូមិ​ភាគ​បួន​ និង​លោក​ ប៉ិចសុខិន អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ ទៀត​ផង ទើ​ប​ការ​រក​ស៊ី​នេះដំ​ណើរ​ការ​បាន​ដោយរលួន។

ប្រ​ភព​ពី​ពល​ទា​ហ៊ាន​តូច​តាច​មួយ​ចំ​នួន​បាន​លួ​ច​ប្រាប់​ថា ពេល​ក្រុម​ហ៊ុន​ខាង​លើនេះ​ ចូល​ទំ​លាក់​ឈើ​ក្រ​ញូង​ដាក់​រថ​យន្ត​យី​ឌុប​ម្តង​ៗ គឺ​គេ​ជួល​ប៉ូលីស​ ទាហ៊ាន អោយ​កាន់​កាំ​ភ្លើង​គ្រប់​ដៃ​ជា​ច្រើន​នាក់​ដើម្បី​ការ​ពារ​មិន​អោយ​អ្នក​ណា​ចូល​ទៅ​ជិត​បាន​ទេ។ ប្រ​ភព​បន្ត​ថា ពួក​ក្រុម​មេ​ការ​៤-៥​នាក់​ប្រើ​សុទ្ធ​តែ​កាំ​ភ្លើង​ខ្លី បាញ់​លេង​លាន់​លឺ​ពេញ​ព្រៃ​យ៉ាង​អាណា​ធិប្ប​តេយ្យ​ដោយ​គ្មាន​អ្នក​ណា​គេ​អើអីសោះ​។

នៅ​រសៀល​ថ្ងៃ​ទី​១១​ខែ​វិច្ឆិការឆ្នាំ​២០១២ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក វណ្ណ​កុសល់ អភិបាល​ស្រុក​ត្រ​ពាំង​ប្រា​សាទ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ក្រៅ​សេ​វា តែលោក​ អែមសារិន ប្រ​ធាន​ក្រុម​ប្រឹក្សាស្រុក បាន​បដិសេធ​ថា លោក​មិន​ដែល​លឺ​ថាមាន​ឈ្មោះ​ក្រុម​ហ៊ុន​ដី​សប្ប​ទាន​ ប៊ុន​សុខា​ នៅ​ស្រុក​ត្រ​ពាំង​ប្រ​សាទ​ទេ។

លោក​ដាវីតនាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ត្រ​ពាំង​ប្រា​សាទ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ដដែល​ថា លោក​ធ្លាប់​លឺ​ថា​មាន​ឈ្មោះ​ក្រុម​ហ៊ុន​ប៊ុន​សុខា​ តែ​ក្រុម​ហ៊ុន​នេះ​មិន​មាន​នៅ​ឃុំ​អូស្វាយ ​ស្រុកត្រ​ពាំង​ប្រា​​សាទ​​ទេ។

យើង​ពុំ​ទាន់អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ជា​ម៉ន មេភូមិ​ភាគ​៤ និង​ លោក​ ប៉ិចសុខិន អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​អាច​ទំ​នាក់​ទំ​នង​បាន​នៅ​ព្រឹក​ថ្ងៃ​ទី១២​នេះ។

ពលរ​ដ្ឋ​ខេត្ត​ឧត្តរ​មាន​ជ័យ​ភាគ​ច្រើន​សំ​នូម​ពរ​ទៅ​ សម្តេច​ហ៊ុន​សែនថា មេត្តា​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ ប៊ុន​សុខា​ផង ព្រោះ​គេ​កំ​ពុង​ប្រើ​ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​អោយ​ទៅ​ស្លាប់​នៅ​ដី​ថៃស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​សា​តែ​ការ​កាប់​ និង​ទំ​លាក់​ឈើ​ក្រញូង​ពី​លើ​ខ្នង​ភ្នំ​ស្រុក​ត្រពាំង​ប្រា​សាទ​នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1325ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1640ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1511ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1315ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន1788ដង ឃាត់ខ្លួនជនសង្ស័យដ៏សកម្ម ចំនួន០២នាក់ បានជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធនឹងករណី អំពើលួចមានស?...    អាន1358ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន1912ដង លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន1716ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន1809ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1413ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32770នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    135941នាក់
ខែនេះ    519221នាក់
ឆ្នាំនេះ   1901453នាក់
សរុប   51261379នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 16:29