ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង

ដោយៈ សៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 1360

ដេប៉ូ​ទិញ​ឈើ​លេខ​២​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ជន្លង់​ សង្កាត់​សាលា​កំ​រើក​ ក្រុង​ខេត្ត​សៀម​រាប​ដែល​មាន​ថៅ​កែ​ឈ្មោះ​ចែ​ឈុន ហៅ​ចែពៅ កំពុង​ទទួល​ទិញ​ឈើ​ខុស​ច្បាប់​ទាំង​យប់​ទាំង​ថ្ងៃ ក្រោម​ក្រ​សែ​ភ្នែក​លោក​ទាគឹម​សុទ្ធ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​អ្នក​រក​ទិញ​លក់​ឈើ​នៅ​ក្បែរ​ៗ​ដេ​ប៉ូ​របស់​ចែ​ឈុន​បាន​អោយ​ដឹង​ថា ចែ​ឈុន​បើ​ក​ដែ​ប៉ូ​ទិញ​លក់​ឈើ​នេះ​ មិន​ដែល​ទិញ​ឈើ​របស់​ក្រុង​ហ៊ុន​ដី​សម្បទានសេដ្ឋ​កិច្ច​ទេ គឺ​ទិញ​តែ​ឈើ​គេ​ដឹក​តាម​រថ​យន្ត​ទាហ៊ាន​ រថ​យន្ត​សាន់​យ៉ុង​ និង​រឺ​ម៉ក​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ។

ជាក់​ស្តែង​កាលពីព្រឹក​​ថ្ងៃទី២២​ខែ​មករា​ឆ្នាំ​២០១៣ ចែ​ឈុន​បាន​ទិញ​ឈើ​មួយ​រថ​យន្ត​សាន់​យ៉ុង​ពេញ​ ដែល​រថ​យន្ត​ដឹក​ឈើ​នោះ​ត្រូប​បាន​គេ​ស្គាល់​ថា ជា​របស់​ ចែផល្លី ដែ​ដឹក​ចេញ​ពី​ស្រយ៉ង​កោះ​កេរ្តិ៍​ ខេត្ត​ព្រះ​វិហារមក​។

នៅ​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៣ ចែ​ឈុន​បាន​ទទួល​ទិញ​ឈើ​មួយ​រឺ​ម៉ក​ពេញ​ ដែល​រឺ​ម៉ក​នោះ​ត្រូវ​បា​ន​ប្រ​ភព​រាយ​ការណ៍​ថា ដឹក​ឈើ​កម​ពី​ខេត្ត​ព្រះ​វិហារ​ឆ្លង​កាត់​ ស្រុក​ស្វាយ​លើ​មក​ខេត្ត​សៀម​រាប​ដូច​គ្នា។ នៅ

នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ២០១៣​នេះ ចែ​ឈុន​បាន​ទទួល​ទិញ​ឈើ​ពី​រថ​យន្ត​សាន់​យ៉ុង​ពណ៍​លឿង​របស់​ចែ​ផល្លី​ដដែល ដោយលែ​អោយ​រថ​យន្ត​នេះ​ឈប់​ពី​មុខ​ដេ​ប៉ូដូច​មុនៗ​ តែ​បែ​ជា​អោយ​រថ​យន្ត​ដឹក​ឈើ​ចូល​ទៅ​ខាង​ក្រោយ​ដេ​ប៉ូ ដើម្បី​ទំលាក់​ឈើ​ចុះ​ ព្រោះ​ខា្លច​គេ​ថត​រូប។

នៅ​ព្រឹក​ថ្ងៃ​ទី​៥​នេះ អ្នក​យក​ព័ត៌មាន​យើងនៅ​តែ​ព្យា​យាម​​​​រាយ​ការណ៍​ជូន​លោក ​យឹម​ស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​​សៀម​រាប និង​ស្រុក​ប្រាសាទ​បាគង ​លោក​នៅ​តែ​មាន​ប្រ​សសន៍​ថា លោក​នៅ​ឆ្ងាយ​ជាប់​វាស់​វែង​ដី​ធ្លី​ជា​មួយ​យុវ​ជន​ស្ម័ក​ចិត្ត សុំ​អោយ​ខល​ទៅ​អ្នក​ផ្សេង។

លោក​ ឡឹង​សុខា​ មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ទទួល​បន្ទុក​ផ្នែក​បង្រ្កាប​នៅ​ក្រុង​សៀម​រាប​ មិន​បាន​ចុះ​បង្រ្កាប​ការ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើទេ ហើយ​តែ​ង​តែ​និយាយ​យក​លេស​ថា​វា​មាន​បញ្ហា​បែប​នេះ​ បែប​នោះ និង​បាន​បដិសេធ​ជំ​នួស​ឈ្មួញ​ដឹក​ឈើ​ឈ្មោះ​ ចែ​ផល្លី​ ថា​ ” រថ​យន្ត​ចែ​ផល្លី​មិន​មែន​មក​រាល់​ថ្ងៃទេ កាល​ពី​ម្សិល​មិញ​(ថ្ងៃទី៤) ម្សិល​ម្ងៃ(ថ្ងៃទី៣)មាន​បាន​មក​ឯណា“។

លោក​ យ៉ានស៊ីវ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប​ក៏​បាន​បដិសេធ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៥​នេះ​ដែ​រថា ”ខ្ញុំ​មិន​ដែល​ដឹង​ថា​មាន​រថ​យន្ត​ដឹ​ក​ឈើ​ម៉ាក​សាន់​យ៉ុង​ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ​ផង សុំ​ទោស​រវល់​ជាប់​ប្រ​ជុំ​“ រួច​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

នៅ​ព្រឹក​ថ្ងៃទី​៥​នេះ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ម៉ុង​ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ និង​លោក ​ទាគឹម​សុទ្ធ​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេវា។

ពលរដ្ឋ​នៅ​ប៉ែក​ឧត្តរ​​​នៃ​ប្រ​ទេសកម្ពុជា បាន​និយាយ​តៗ​គ្នា​ថា កាល​ពី​លោក​ ទី​សុគន្ធ នៅ​​​កាន់​តំ​ណែង​ព្រៃ​ឈើ​កាប់​បំ​ផ្លាញ​ខ្ចេចខ្ទី ដល់​លោក​ ឆេងគឹមស៊ុន​ ឡើង​កាន់​តំ​ណែង​ម្តង​មិន​ត្រឹម​តែ​ខ្ទេច​ទេ គឺ​រលាយ​តែ​ម្តង តែ​បើ​រលាយ​មាន​លុយ​ចូល​រដ្ឋ​ វា​រាង​គ្រាន់​បន្តិច តែ​នេះ​រលាយ​ចូល​តែ​ហោ​ប៉ៅ​ពួក​គ្រុម​ប្រ​ព្រឹត្តអំពើ​​​ពុក​រលួល​ ចូល​តែ​ហោ​ប៉ៅ​ឯក​ជនតែ​ប៉ុណ្ណោះ។ ពលរដ្ឋ​សំនូម​ពរ​ទៅ​លោក វណ្ណសុផាន់​ណា អធិការដ្ឋាន​ខាង​ជើង​បឹង​ទន្លេសាប និង​លោក​ ឆេង​គឹមស៊ុន ប្រធាន​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រ​ចាំ​កម្ពុជា មេត្តា​បើក​ភ្នែក​មើល​​បទ​ល្មើស​ព្រៃ​ឈើ​ទាំង​តូច​ទាំង​ធំផង​ទាន៕ ដោយ៖ ផ្លុងរ៉េត (សូម​ជូយ​ share បន្ត​ទៅ​ Face book របស់​អ្នក​បើ​ស្រ​លាញ់​ព្រៃឈើ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន2464ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន2022ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1386ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1621ដង បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1356ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន1890ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1594ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1600ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2153ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1565ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5701នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    16938នាក់
ខែនេះ    124016នាក់
ឆ្នាំនេះ   2581919នាក់
សរុប   51941845នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 23:34