សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ជាអ្នកផឹកស៊ីបាញ់បោះសេរីផង ហើយថ្នាក់លើមើលមិនឃើញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 07:49 នាទី ចំនួនអានៈ 1780

លោក សុស​ រុង មេបញ្ជាការរង​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ត្រ​ពាំង​ប្រាសាទ​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ដ៏ធំ​ម្នាក់​ ប្រ​ចាំ​ខេត្ត​ឧត្តរមានជ័យ​ និង​ជាអ្នក​ចូល​ចិត្ត​ផឹក​ស៊ី​អួត​ក្អេង​ក្អាង បាញ់​បោះ​សេរី​ គ្មាន​កោដ​ខ្លាច​អ្នក​ណា​ទាំង​អស់​នៅ​ប្រទេស​កម្ពុជានេះ មិន​ដឹង​ជា​ខ្នង​ខ្សែ​របស់​ប៉េអឹម​រូប​នេះ​ធំ​ប៉ុណ្ណា​នោះទេ?

ជាក់ស្តែង​កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ថ្មីៗ​នេះ ត្រូវ​បាន​ពររដ្ឋ​រាយការមកថា លោក​ សុស រុង កំពុង​តែប្រ​មូលទិញឈើក្រញូង អាជ្រៀក ស្តុកទុក និង​ដឹក​ចេញ​ នៅ​ចំនុចភូមិទឹកជុំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទល់មុន​ឃ្លាំងទិញដំឡូង រាងប្រឆិតហាងលក់បាយឈ្មោះ ពើយតារួន២។

អ្នក​កាសែត​មួយ​ក្រុម​នៅ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទខេត្តឧត្តរមានជ័យ បាន​​បង្ហើប​​ប្រាប់ សារព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា កាល​ពី​ថ្ងៃទី២១​ខាងលើ​នេះ ពួក​គាត់​​បាន​ទូរ​ស័ព្ទ​រាយ​ការណ៍ទៅ​លោក​ ឃុន ប៊ុនហេង នាយផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​អន្លង​វែង នៅ​ពេល​ដែល​ពួកគាត់​បាន​ជួប​កន្លែង​ស្តុក​ឈើ​ក្រញូង​របស់​លោក​ប៉េអឹម​សុសរុងទៅ​តាម​ការ​រាយការណ៍​របស់​ពលរដ្ឋ​ តែ​លោក​មេព្រៃ រូប​នេះ​មិន​លើក​ទូរស័ព្ទនោះទេ​ បន្ទាប់​មក​ពួគគាត់​បាន​ទូរស័ព្ទ​ទៅ​​ លោក​ កូយ កាន់យ៉ា ព្រះ​រាជ​អាជ្ញាអម​សាលាដំ​បូង​ខេត្តឧត្តរមានជ័យ តែ​លោក​ក៏​មិន​លើក​ទូរស័ព្ទ​ដែរ ហើយ​ពួកគាត់​បាន​បន្ត​ទូរស័ព្ទ​ទៅ ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ផង​ដែរ តែ​ទូរស័ព្ទ​​នៅ​ក្រៅ​តំបន់សេវា។ ក្រុមង​អ្នក​កាសែត​បាន​បន្តទៀតថា ជាជំរើស​ចុង​ក្រោយ​ ​ពួកគាត់​បាន​ទូរស័ព្ទ​ទៅ​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រាយការណ៍ពី​បទ​ល្មើស​ឈើ​ក្រ​ញូង​ខាងលើ​នេះ ពេល​នោះ​ឯកឧត្តម​ សាយ​ សំអាល់ បាន​លើក​ទទួល​ទូរស័ព្ទ ហើយ​ប្រាប់​ថា ចាំ​អោយ​កម្លាំង​សមត្ថកិច្ច​គេ​ចុះ​ទៅ​បង្ក្រាប តែ​ចាំ​បាត់ៗ​ជិត​២ម៉ោង​មិន​មាន​សមត្ថកិច្ច​ណាគេ​ចុះ​បង្ក្រាប​នោះ​ទេ តាំង​ពី​ម៉ោង​ប្រហែល​៤ល្ងាច​រហូត​ដល់​ម៉ោង​ជាង​៦ល្ងាច​ថ្ងៃលិច​ទៅ​ហើយ ចំណែក​ឯ ក្រុម​បក្ស​ពួក​របស់​លោក​ សុស រុង​ បានញាប់​ដៃ​ញាប់​ជើង​ ​លើ​ក​ឈើ​ក្រញូង​មួយ​ចំ​នួនធំ​ដាក់​លើ​រថ​យន្ត​ឡិច​ស៊ីសពណ៍ស្ករ ពាក់​ស្លាកលេខភ្នំពេញ 2E-9370 បើក​ចេញទៅ​បាត់។ ក្រុម​អ្នក​កាសែត​បាន​បន្ថែម​ថា ពួកគាត់​មាន​ការ​អង្ឃឹម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ របស់​រដ្ឋាភិបាលយ៉ាង​ខ្លាំង​ ហើយ​បាន​នាំគ្នា​បើក​ឡាន​ចេញ​ពី​កន្លែង​ស្តុក​ឈើ​កខាង​លើនោះ ទាំង​ទឹក​មុខក្រៀម​ក្រំ ព្រោះ​មេឃ​ងងឹត​ទៅហើយ មិន​ហ៊ាន​នៅ​យាម​ឈើ​ក្រញូង​នៅ​ក្នុង​ព្រៃនោះ​ទេ ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ ម្យ៉ាង​ទៀត​ថៅកែ​ឈើ​ក្រញូង​ឈ្មោះ សុស រុង​ ពូកែ​ខាង​បាញ់​បោះ​ស្រាប់​ផង។

សូមរំលឹកផងដែរថា នៅ​វេលា​យប់ម៉ោង​១១ និង​៣០​នាទី ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ២០១៤​ លោក ​សុស-រុង មេ​បញ្ជា​ការ​រង​ប៉េអឹម​ស្រុក​​ត្រ​ពាំង​ប្រាសាទ បាន​ជួប​ជុំ​មិត្ត​ភ័ក្របួន​ប្រាំនាក់ផឹក​ស៊ី​សប្យាយ​សើច​ក្អាកក្អាយ​នៅ​ស្រុក​អន្លង់​វែងតាំង​តែ​ពី​ល្ងាច ហើយ​ថែម​ទាំង​ថត​រូប​ភាពផឹក​ស៊ី​​បង្ហោះ​តាម​បណ្តាញ​សង្គមទៀត​ផង។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វីលុះ​ដល់​ម៉ោង​១១ និង​៣០​នាទីយប់ ស្រាប់​តែ​លោក សុស-រុង​ បាន​បើក​រថ​យន្ត​ទៅ​ដល់​រង្វង់​មូល​ស្រុក​ត្រ​ពាំង​ប្រាសាទ​ ក៏បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​ បណ្តាល​អោយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ទី​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​មាន​ការ​ភ័យ​ខ្លាច ស្មាន​ថា ជា​ចោរ​ប្លន់​។ ប្រ​ភព​បន្ថែម​ថា បន្ទាប់​ពី​ការ​បាញ់​កាំ​ភ្លើង​ខាង​លើ គេ​មិន​ឃើញ​មាន​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​ដែន​ដី​ណា​គេ​អើ​ពើ​ធ្វើ​ដឹង​ធ្វើ​លឺ​​នោះ​ទេ ព្រោះ​ថា​លោក​ សុស-រុង ជា​មនុស្ស​កាច​សាហាវ ​ហើ​យ​មាន​ខ្នង​បង្អែកជា​នាយ​ប៉េ​អឹម​ម្នាក់​នៅ​ស្រុក​អន្លង់វែង​​ចាំ​ជួយ​ដោះ​ស្រាយ​​រាល់​កំ​ហុស​ឆ្គង​ទៀត​ផង។

បើ​តាម​សេច​ក្តី​រាយ​ការ​ណ៍​ពី​សមត្ថ​កិច្ច​ពីរ​បី​នាក់​នៅ​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា បន្ទាប់​ពី​លោក​សុស-រុង​មាន​រឿង​អាស្រូវ​ខាង​លើ​ លោក​រុង​បាន​ពឹង​ពាក់​នាយ​ប៉េអឹម​ម្នាក់​នៅ​ស្រុក​អន្លង​វែង​អោយ​ជួយ​រត់​ការ​ណ៍​បិទ​រឿង​មិន​អោយ​លេច​លឺ​ដល់​នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ព្រោះ​ខ្លាច​បាត់​បង់​តំ​ណែង។

បើតាម​សេចក្តីរាយកាណ៍ពី​អ្នក​កាសែត​នៅ​ស្រុក​អន្លង់វែងវិញ កាលពី​លោក​ សុស​ រុង​ ប្រើ​កាំភ្លើង​បាញ់​បោះ​សេរី​នៅ​កណ្តាល​យប់​នោះ ត្រូវ​បាន​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្តឧត្តរមានជ័យ ឯកឧត្តម ពុធ សារ៉ាន់ ហៅ​យក​ទៅ​បញ្ឍរជើង​បានមិន​ដល់​មួយខែផង​ ក៏​បាន​ប្រលែង​អោយ​មកកាន់​តំ​ណែង​ដើម​វិញ​ជា​នាយ​រង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​ដដែល។

ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ បទ​ល្មើស​ព្រៃ​ឈើ​កើត​ពេញ​បន្ទុក​ជា​ពិសេសបទ​ល្មើស​ឈើ​ក្រញូង ហើយ​គេ​សង្កេត​ឃើញ​ថា អ្នក​រក​ស៊ី​មិន​មែន​ជា​រាស្ត្រ​ធម្មតានោះទេ សុទ្ធ​តែ​កម្លាំង​ប្រដាប់​អាវុធ នេះ​ជា​ហេតុ​ធ្វើ​អោយ​រាស្ត្រ​សង្ស័យថា ប្រហែល​ជា​ឯកឧត្តម ស ថាវី បានទទួល​លាភ​សក្ការហើយ​មើល​ទៅ​ បាន​ជា​មិន​មាន​ការបង្ក្រាប​ក្រុម​អ្នក​រក​ស៊ី​ក្បត់​ជាតិ​ទាំអ​នេះ?

ពល​រដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ​ ស្នើរសុំ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ្យ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស មេត្តាចាត់​ការ​មន្ត្រី​ក្រោម​ឱវាទ ដែល​យក​ស្បែក​របស់​ខ្លួន​ទៅ​រក​ស៊ី​ខុស​ច្បាប់​ និង​បាញ់​បោះ​សេរី ឈ្មោះ សុស រុង​ ខាង​លើនេះផង កុំ​អោយ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ មាន​ការ​អស់​សង្ឃឹម ព្រោះ​សម្តេច​បាន​ប្រគល់​ទួនាទី​អោយ​ឯកឧត្តម​ទទួល​បន្ទុក​បង្ក្រាប​បទ​លើ្មស​ព្រៃ​ឈើ​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1463ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1427ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1417ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន1572ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1521ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2079ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1463ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1549ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1361ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1532ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9595នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    156079នាក់
ខែនេះ    539359នាក់
ឆ្នាំនេះ   1921591នាក់
សរុប   51281517នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 08:44