ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់

ដោយៈ ភ្នំពេញ ថ្ងៃទី 05 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:50 នាទី ចំនួនអានៈ 1549

​ថៅកែ​ហាង​លក់​សម្លៀកបំពាក់​កែសម្ផស្ស​យីហោ​ប៊ូ​ទិច​សាឡ​ន​និង​អ្នក​គ្រប់គ្រង​ហាង​ម្នាក់​ទៀត​ត្រូវ​បាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​គ្រប់​ដៃ​បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​ពីមុខ​និង​ស្ទាក់​ពីក្រោយ​ភ្ជង់​គំរាម​វាយ​នឹង​ស្នាប់​កាំភ្លើង​បែក​ក្បាល​ប្លន់​យក​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វ័រ​ស៊េរី​២០១២​មួយ​គ្រឿង​បើក​រត់​គេច​ខ្លួន​ទាំង​សមត្ថកិច្ច​ដេញ​តាម​ចាប់​ប្រផាប់​ប្រ​ភីង​ផ្អើល​ពេញ​ក្រុង​ភ្នំពេញ​រហូត​បែក​កង់​ក្រោយ​ម្ខាង​បើក​រត់​លែង​រួច​ក៏​ប្លុង​រថយន្ត​ចោល​នៅ​កន្លែង​ស្ងាត់​យក​បានតែ​កាបូប​លុយ​និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​​ហើយ​រត់​គេច​ខ្លួន​បាត់​អស់។

ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​ប៉ុនប៉ង​យក​រថយន្ត​ស៊េរី​ទំនើប​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៤​ខែ​តុលា​ឆ្នាំ​២០១២​នៅ​ក្បែរ​ភោជនីយដ្ឋាន​តា​យ​តា​យ​ផ្លូវ​មុនីវង្ស​កែង​ផ្លូវ​លេខ​១៨៤​ក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​ ហើយ​រថយន្ត​របស់​ជន​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​តាម​រក​ឃើញ​វិញ​នៅ​ចំណុច​មុខ​វិទ្យាល័យ​ចំរើន​ផល​ក្នុងភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ។

មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​សៀវ សា​រ៉ា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​ជា​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​និង​កែសម្ផស្ស​យីហោ​(​ប៊ូ​ទិច​&​សាឡ​ន​)​ស្ថិតនៅ​ខាងក្រោយ​សាលា​រចនា​និង​មាន​ទីលំនៅ​ក្នុង​បូរី​សុភមង្គល​សង្កាត់​ជ្រោយចង្វា​ខណ្ឌឫស្សីកែវ​បាន​រងរបួស​បែកក្បាល​ដោយ​ជនល្មើស​វាយ​នឹង​ស្នាប់​កាំភ្លើង​និង​បាត់បង់​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង​កាបូប​លុយ​មួយ​ក្នុងនោះ​មាន​លុយ​១៨០០​ដុ​ល្លារ​និង​ឯកសារ​មួយចំនួនទៀត។ចំណែក​រថយន្ត​របស់​គាត់​ដែល​ក្រុម​ជនល្មើស​ប្លន់​យក​មិនបាន​សម្រេច​នោះ​ម៉ាក​រ៉េ​ង​រ៉ូ​វ័​រម៊ី​នី​ស៊េរី​២០១២​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ទើប​នឹង​ទិញ​ថ្មីៗ​ផង​។ ​រីឯ​អ្នករួមដំណើរ​ជាមួយ​ម្នាក់ទៀត​ឈ្មោះ​ប៉ែន សុ​បញ្ញា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​អ្នកគ្រប់គ្រង​ហាង​ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​បាន​រត់គេច​ទាន់ពេល​មិន​រងគ្រោះ​ដល់​ខ្លួនប្រាណ​ឡើយ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​បន្ត​ទៀតថា​ក្រុម​ជនល្មើស​មាន​គ្នា​ចំនួន​៤​នាក់​ស្លៀកពាក់​ស៊ីវិល​ប្រដាប់​ដោយ​កាំភ្លើងខ្លី​គ្រប់​ដៃ​មធ្យោបាយ​​ធ្វើ​សកម្ម​ភាព​ជិះម៉ូតូC125​ពណ៌​ខ្មៅ​២​គ្រឿង​ហើយ​ក្រោយពេល​ពួកគេ​ភ្ជង់​វាយ​ជនរងគ្រោះ​ប្លន់​យក​រថយន្ត​បាន​ហើយ​ពួក​ជន​ដៃ​ដល់​២​នាក់​ក៏​បើករថយន្ត​របស់​ជន​រងគ្រោះ​ព្យាយាម​គេចខ្លួន​ឯ​បក្ខ​ពួកគេ​២​នាក់​ទៀត​ក៏​ជិះម៉ូតូគេចខ្លួន​ម្នាក់​មួយគ្រឿង​បាត់​តែម្តង​។​

ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ដដែល​បាន​បន្ត​ទៀត​ថា​នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​និង​អ្នកគ្រប់គ្រង​ហាង​លក់​សម្លៀកបំពាក់​និង​កែសម្ផស្ស​បាន​នាំគ្នា​ជិះ​រថយន្ត​ក្នុង​គោលបំណង​ទៅ​មន្ទីរពេទ្យ​ឈួន​ម៉ី​ង​លុះ​បើករថយន្ត​រ៉េ​ង​រ៉ូ​វ័រ​ស៊េរី​២០១២​មកដល់​ហាង​តា​យ​តា​យ​ពួកគាត់​ឈប់​​រថយន្ត​ក្នុង​គោលបំណង​រក​បុគ្គលិក​ហាង​ដើម្បី​កុម្ម៉ង់​ខ្ចប់​អាហារ​ ប៉ុន្តែ​ដោយ​គ្មាន​ឃើញ​អ្នកណា​នៅ​ក្បែរ​ក៏​ឈប់​រថយន្ត​ឲ្យ​អ្នក​គ្រប់គ្រង​ហាង​ចុះទៅ​ទិញ​អាហារ​ហើយ​ជនរងគ្រោះ​បាន​ឈប់​រង់ចាំ​នៅក្បែរ​ហាង​តា​យ​តា​យ​នោះ​ដែរ​ ខណៈ​នោះ​ក៏​ស្រាប់​តែ​មាន​ជនល្មើស​ចំនួន​២​នាក់​ជិះម៉ូតូ២​គ្រឿង​ដោយ​មួយ​គ្រឿង​មាន​គ្នា​២​នាក់​បាន​មក​ឈប់​កាក់​ពីមុខ​និង​ពីក្រោយ​រថយន្ត​រួច​ក្រុម​ជនល្មើស​ទាំងនោះ​បាន​ដក​កាំភ្លើងខ្លី​គ្រប់​ដៃ​មក​ភ្ជង់​ក្រុម​ជនរងគ្រោះ​ទាំង​២​នាក់​ឲ្យ​ចុះ​ពីលើ​រថយន្ត​ពេល​ដែល​ជនរងគ្រោះ​ម្ចាស់​ឡាន​ចុះ​ភ្លាម​ក្រុម​ជនល្មើស​បាន​វាយ​ក្បាល​ជនរងគ្រោះ​មួយ​ស្នាប់​កាំភ្លើង​ភ្លាម​បណ្តាល​ឲ្យ​បែក​ហូរ​ឈាម។ ​ចំណែកឯ​អ្នកគ្រប់គ្រង​ហាង​ដែល​រួម​ដំណើរ​ជាមួយ​បាន​ស្រវា​រត់​គេច​ខ្លួន​ចូលក្នុង​ហាង​តា​យតា​យ​ទាន់ពេល​ទើប​រួច​ផុត​ពី​គ្រោះថ្នាក់។ ​ក្នុង​សកម្មភាព​ភ្លាមៗ​នោះ​ដែរ​ជនល្មើស​២​នាក់​បាន​ឡើង​បើករថយន្ត​របស់​ជន​រងគ្រោះ​គេចខ្លួន​ឯ​ជនល្មើស​២​នាក់​ទៀត​ក៏​បើកម៉ូតូម្នាក់​មួយគ្រឿង​គេចខ្លួន​បាត់អស់​ដែរ​។​

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀតថា​ក្នុង​ហេតុការណ៍​នោះ​កំលាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ​រួចហើយ​ក៏បាន​ប្រកាស​​ពី​ភិនភាគ​រថយន្ត​ដែល​ជនល្មើស​ប្លន់​យ​ក​ទៅ​នោះ​សមត្ថកិច្ច​ក្រុង​និង​សមត្ថកិច្ច​ស្ទើរ​គ្រប់​ខណ្ឌ​ក៏បាន​ចេញ​ពួនស្ទាក់​ដេញ​តាម​ចាប់​ប្រផាប់​ប្រ​ភីង​ផ្អើល​ស្ទើរ​ពេញ​ក្រុង​ដោយសារ​តែ​រថយន្ត​នោះ​បែក​កង់​ក្រោយ​ខាងស្តាំ​ក្រុម​ជនល្មើស​មិនអាច​បន្ត​បើក​រត់​ទៀត​បាន​នោះ​ ក៏បាន​ប្លុង​រថយន្ត​នោះ​ចោល​នៅ​ចំណុច​ទី​ងងឹត​ខាងមុខ​សាលា​ចំរើន​ផល​ក្នុងភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំ​ពន់​ខណ្ឌមានជ័យ​ដោយ​ក្រុម​ជនល្មើស​បាន​ប្រមូល​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង​និង​កាបូប​លុយ​មួយ​មាន​លុយ​១៨០០​ដុល្លារ​និង​ឯកសារ​មួយចំនួន​យកទៅ​បាត់​។ លុះ​ប្រហែលជា​កន្លះ​ម៉ោង​ក្រោយមក​ទើប​​កំលាំង​សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​នោះ​វិញ​ហើយ​នាំ​ជន​រងគ្រោះ​មក​មើល​ច្បាស់​ជា​រថយន្ត​របស់​ខ្លួន​ទើប​សមត្ថកិច្ច​​ស្ទូច​រថយន្ត​នោះមក​រក្សាទុក​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនល្មើស​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់។

ដោយ​ឡែក​នៅ​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់​ថ្ងៃទី​០៣​ខែតុលា​ឆ្នាំ​២០១២​នៅ​ចំណុច​មាត់​ច្រាំងទន្លេ​ខាងត្បូង​ព្រះអង្គ​ដង​កើរ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ ក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ​ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​យកម៉ូតូមួយគ្រឿង​ម៉ាក​C125​ពណ៌​ខ្មៅ​ស៊េរី​២០១១​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AX-54 02​ជា​របស់​យុវជន​រងគ្រោះ​ម្នា​ក់ ខណៈ​​នាំ​សង្សារ​មក​អង្គុយ​សាសង​គ្នា​លេង​ក៏ត្រូវ​ជនល្មើស​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​​ដើរមក​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ និង​ជិះ​គេច​ខ្លួន​​ដោយ​សុវត្ថិភាព​រួច​គេចខ្លួន​បាត់​អស់​គ្មាន​រំខាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​៕ សូមជួយ share ទៅ​ក្នុង​បណ្តាញ Facebook របស់​អ្នក!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1547ដង ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅ...    អាន2103ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1360ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1482ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1588ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1637ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន1836ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន1916ដង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមកកាន់បិណ្ឌនៅខេត្ត សៀមរាបខណៈរដ្ឋសភាបើកអង្គប្រជុំលើកដំប?...    អាន1363ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1509ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10308នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    156792នាក់
ខែនេះ    540072នាក់
ឆ្នាំនេះ   1922304នាក់
សរុប   51282230នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 09:07