ព័ត៌មានក្ដៅ

    ​ពេជ្រសូលីកា ​​និង មូលសុវណ្ណគិរី សង្ស័យកំពុងបង្កាត់ ភ្លើងស្នេហ៍ក្លែងក្លាយ

    ដោយៈ khmer 7 ភ្នំពេញ ថ្ងៃទី 04 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 05:09 នាទី ចំនួនអានៈ 3925

    ពេជ្រ សូលីកា បានបាត់មុខពីពិភពសិល្បៈអស់រយៈពេលជាច្រើនខែមកហើយ បន្ទាប់ពីនាងបានចាក​ចេញពី​ផលិតកម្ម​អឹម និងបន្ទាប់ពីបែកធ្លាយរឿងអាស្រូវស្នេហាជា មួយមន្រ្តីប៉េអឹម មានពាក់ផ្កាយលើស្មា ដ៏មានឥទ្ធិពលម្នាក់ ។

    ​ទោះបីជាអតីត​តារាចម្រៀងល្បីឈ្មោះ ក្រមិចក្រមើម ពេជ្រ សូលីកា បានប្រកាសក្តែងៗថា ខ្លួនបានដើរចេញពី​ពិភពសិល្បៈក្តី ក៏ខ្សែជីវិតរបស់​នាងត្រូវបានមហាជន នៅតែតាមដាន និងសង្កេតមើលជាប់ជានិច្ច ពីជីវិតឯកជនរបស់នាង ព្រោះនាងជាតារាចម្រៀងមួយដួង​ស្ថិតក្នុងបេះដូង របស់មហាជន និងស្រ​ទាប់យុវវ័យ ។

    ជាពិសេសថ្មីៗនេះ ត្រូវបានប្រភពលួចបង្ហើបថា នាងកំពុងតែ​លែងល្បែង​ស្នេហា ក្លែងក្លាយជាមួយ លោក មូល សុវណ្ណគិរី ដែលអាចជាចេតនាបន្លំភ្នែកមហាជន ក៏ថាបាន ។ កន្លងមក ពេជ្រ សូលីកា តែងតែលេចឮព័ត៌មាន ជាបន្តបន្ទាប់ពីទំនាក់ទំនងស្នេហារបស់នាង ជាមួយបុរសសម្បូរទ្រព្យ មានផ្កាយលើស្មារម្នាក់និងជាមួយបុរសអាណិក ជនម្នាក់ផងដែរ ។

    តែមួយរយៈចុងក្រោយនេះ មហាជនហាក់ មិនសូវបានឃើញបណ្តាញសារ​ព័ត៌មានចុះផ្សាយ ពីរឿងរ៉ាវស្នេហាលាក់កំបាំងរបស់នាង​ទេ ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួន មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះ កញ្ញា ពេជ្រ សូលីកា ថា នាងតែងតែគេចវេសពីការស្នើ​សុំផ្តល់បទសម្ភាសន៍ និងគេចវេសពីកាណុងកាមេរ៉ារបស់អ្នកកាសែតជានិច្ច ។

    ការគេចវេសមិនឲ្យអ្នកកា​សែត បានផ្តិតយករូបភាព និងផ្តល់បទសម្ភាសន៍របស់នាងបែបនេះ បានធ្វើឲ្យគេយល់ឃើញថា ​ប្រហែលជាមានរឿងអាស្រូវច្រើន​មិនអាចប្រ​ឈមមុខ នឹងការសួរដេញដោល ពីអ្នកកាសែតបាន ។

    ​​ខណៈបាត់មុខពីវិថីសិល្បៈអស់មួយរយៈ ស្រាប់តែថ្មីៗនេះ កញ្ញា ពេជ្រ សូលីកា ត្រូវបានអ្នកនៅក្នុងចង្កោមសិល្បៈ​សុំមិនបញ្ចេញ​ឈ្មោះ ទម្លាយឲ្យដឹងថា អតីតតារាចម្រៀង ប្រចាំផលិតកម្ម អឹម កញ្ញា ពេជ្រ សូលីកា កំពុងតែមានទំនាក់ទំនងស្នេហាស្ងាត់ៗ ​ជាមួយតារាសម្តែងរូបសង្ហា លោក មូល សុវណ្ណគិរី ។ លើសពីនេះទៅទៀត ប្រភពដដែល​បានឲ្យដឹងថា គេតែងតែឃើញ ពេជ្រ សូលីកា និងលោក មូល សុវណ្ណគិរី ទៅដើរលេងចូលក្លឹបកម្សាន្ត នឹងទៅញ៉ាំអីជាមួយគ្នា​ជាញឹកញាប់ទៀតផង ។ ​​

    គេក៏បានឃើញថាយ៉ាងច្បាស់ថា នៅក្នុង Page ហ្វេសប៊ុក​របស់ ពេជ្រ សូលីកា បានបង្ហោះរូបភាពរបស់នាង ថតជាមួយ លោក មូល សុវណ្ណគិរី ដែលបង្ហាញពីភាព ស្និទ្ធស្នាលជាមួយគ្នា ដើម្បីឲ្យមហាជនបានឃើញ។

    ម្យ៉ាងវិញទៀតការបង្ហាញរូបភាព​កៀក​កើយ​​ជាមួយប្រុសក្មេង មូល សុវណ្ណគិរី នៅគ្រានេះ ក៏ស្របពេលជាមួយនឹងការប្រកាសលាឈប់ពីសង្វៀនសិល្បៈរបស់ ពេជ្រ សូលីកា ផងដែរ។

    ចំពោះមូលហេតុចំបងមួយដែលបណ្ដាលឲ្យស្រីស្រស់គួរឲ្យក្នក់ក្នាញ់ សម្បូរប្រុសចោម ពេជ្រ សូលីកា សម្រេចចិត្តយ៉ាងតក់ក្រហល់ ដើរចេញពីការងារសិល្បៈនេះ គឺអាចមកពីនាងត្រូវបានហ៊ុំព័ទ្ធដោយរឿងអា​ស្រូវ​ស្នេហាចាក់ស្រែះ ដោះស្រាយមិនចេះចប់ខណៈដែលបណ្ដាញសារព័ត៌មានចេះតែបើកកកាយយកមកចុះផ្សាយ ជាបន្តបន្ទាប់។

    មជ្ឈដ្ឋានអ្នកចូលចិត្តតាមដាន សកម្មភាពតារាខ្មែរ បានធ្វើការកត់សម្គាល់ និងវាយតម្លៃថា ដំណើរងាកទៅភាពស្និទ្ធស្នាល ជាមួយលោក មូល សុវណ្ណគិរី ពីសំណាក់ស្រីស្រស់ ពេជ្រ សូលីកា គឺអាចគ្រាន់តែជាឆាកល្ខោនឆ្ពិនភ្នែកមហាជន ដែលនាងធ្លាប់​ប្រើយុទ្ធសាស្រ្តបែបនេះជាច្រើនដងមកហើយ ដើម្បីបំភ័ន្តអាថ៌កំបាំងស្នេហារបស់នាង មិនឲ្យអ្នកដឹងពីស្នេហាពិត​​ ដែលកំពុងកើត​ឡើងសព្វថ្ងៃទៀតផង៕

    ស្លាក:  ព័ត៌មានថ្មីៗ  តារា 
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     ព័ត៌មានជាតិ
    លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុនសែនគួ​រពិនិត្យមើល​ផង?ប្រភពពីមន្ត្រីគយនៅក្នុង អគ្គនាយកដ្ឋានគយ  និងរដ្ឋាករ  បានឲ្យដឹងថា ចាប់តាំងពី ចូល កាន់តំណែង ជា អគ្គនា យក នៃ អគ្គនាយកដ្ឋានគយ  និងរដ្ឋាករ ជំនួសលោក ប៉ែន  ស៊ីម៉ន រួចមកលោក  គុណ ញឹម ក...Read more
    តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?លោក ចេង ដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋាន សុខុមាលភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនិតិសម្បទា ផ្ញើសំណើទៅ សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយជួយផ្តល់ភាពយុត្តិធម៌ ដ...Read more
    ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម៉កកង់បី ជាឆ្កែអ្នករត់តាក់ស៊ី​ និង​រត់រឺម៉កកង់បី ដឹក​ភ្ញៀវទេសចរណ៍ នៅក្នុង​ខេត្តសៀមរាប ​រាប់​រយ​នាក់​បាន​រិះគន់តៗគ្នា​ថា សារមន្ទីរជាតិអង្គរ (Angkor National Museum) និងក្រុម​ហ៊ុន​ផ្សារ​មួយ​ដែល​មានឈ្មោះ​ថា ធីកាលឡឺរី (...Read more
    ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញពីខណ្ឌរដ្ឋបាលព្រៃឈើដោយមិនបង់លុយពិន័យចូលរដ្ឋលោក សួន តៃហេង ដែលត្រូវ​បាន​គេ​ស្គាល់​ថា ជាអង្គរក្ស​ និង​ជាជំនួយការ​របស់លោក​ សថាវី អភិបាលខេត្តឧត្តរមានជ័យ គឺជាអ្នក​រកស៊ីដឹក​ឈើ​គេចពន្ធ ដោយ​ទិញ​ឈើ​មិន​ស្រប​ច្បាប់​ពីក្រុម​អ្នក​លួច​កាប់ឈើអាណាធិប្បតេយ្យ​​...Read more
    លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្រក្តៅក្រហាយលោក អ៊ុយទុយ មេភូមិ​កន្ត្រ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប កំពុង​សាងសង់​ផ្ទះរំ​លោភ​​យក​ដី​ផ្លូវ​​៦ម៉ែត្រ នៅ​ចំនុច​ភូមិ​កន្ត្រក ដោយ​អាង​មានលុយច្រើន​ និង​អំណាច​ ធ្វើ​អោយ​រាស្ត្រី​ប្រើ​ប្រាស​ផ្លូវ​នេះ​ជិ...Read more
    ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រប៉ូលីស​ចរាចរណ៍ម្នាក់​យក​ដំបងសំរាប់ធ្វើ​ចរាចរណ៍ វាយអ្នករត់​ម៉ូតូឌុប​ម្នាក់​ បែកមុខ​ខ្ទេច នៅ​​ចំនុច​ផ្លូវ​៦០​ម៉ែត្រ ក្បែរស្ពាន​នាគ បណ្តាល​អោយ​មាន​ការ​ភ្ញាក់​កផ្អើល​ដល់​ប្រ​ជាពលរដ្ឋ ​ដែល​ធ្វើ​ដំណើរ​តាម​ដ...Read more
    ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចពន្ធ មានភាគហ៊ុនជាមួយលោក សថាវី ទើបគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប?លោក ថៃ-គឹមហេង (ហៅ ហេង) ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ ត្រូវ​បាន​អ្នក​យក​​ព័ត៌​មាន​​យើង​នៅ​ស្រុក​អន្លង់វែង រាយការណ៍កាល​ពី​យប់​ថ្ងៃទី០៧ឈានចូល​ទី០៨ ខែមិនា ឆ្នាំ​២០១៧​នេះថា លោក​ ថៃគឹមហេង បា...Read more
    សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ជាអ្នកផឹកស៊ីបាញ់បោះសេរីផង ហើយថ្នាក់លើមើលមិនឃើញលោក សុស​ រុង មេបញ្ជាការរង​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ត្រ​ពាំង​ប្រាសាទ​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ដ៏ធំ​ម្នាក់​ ប្រ​ចាំ​ខេត្ត​ឧត្តរមានជ័យ​ និង​ជាអ្នក​ចូល​ចិត្ត​ផឹក​ស៊ី​អួត​ក្អេង​ក្អាង បាញ់​បោះ​សេរី​ គ...Read more
    ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងការថ្មីចុចមើលវីដេអូខាងក្រោម ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងការថ្មីអោយបានច្បាស់ កុំនិយាយបំភ្លើស បោករាស្ត្រ។ សូមថ្លែងអំណគុណ សំរាប់ការស្តាប់តាមដានរបស់លោកអ្នក។...Read more
    លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពីមន្ត្រីរាជការ និងប្រជារាស្ត្រលោក ទិត្យ ណារ៉ុង អធិការ​ក្រុង​សៀមរាប ត្រូវ​បាន​ប្រកាស​តែង​តាំងទៅ​​ជា​ស្នង​ការ​ខេត្ត​សៀម​រាប ជំនួស​លោក ហូ វ៉ាន់នី​ នៅ​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោម​អធិ​បតី​ភាព​របស់​ឯក​ឧត្តម​ នាយ​ឧត្តមស...Read more
     លិខិតមិត្តអ្នកអាន
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាចអ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌនៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
    ដីលក់ (មិន​ជាប់​តំបន់អប្សរា)ដីលក់ Land for sale - ក្បាលៈ 13m x 25m (១៣ ម៉ែត្រ x ២៥ ម៉ែត្រ) - តំលៃៈ $85 ក្នុងមួយម៉ែត្រការ៉េ - បញ្ជាក់ៈ មិនជាប់តំបន់អាជ្ញាធរអប្សរា បែមុខទៅទិសខាងកើត ជាប់​ផ្លូវ​ដី​ក្រហម១៧ម៉ែត្រ មាន​គេ​រស់​នៅ​ក្ប...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាពសហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4056នាក់
    ម្សិលមិញ    5661នាក់
    សប្ដាហ៍នេះ    58522នាក់
    ខែនេះ    158708នាក់
    ឆ្នាំនេះ   3757269នាក់
    សរុប   27544903នាក់
    ថ្ងៃទី 22 ខែ 10 ឆ្នាំ 2017 ម៉ោង 18:58