សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន

ដោយៈ ខេត្តព្រៃវែង ថ្ងៃទី 24 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 01:27 នាទី ចំនួនអានៈ 1638

លោក​សង្ឃ​ក្លែងក្លាយ​ចំនួន​២​នាក់ ត្រូវបាន​កំលាំង​អធិកា​រដ្នា​ន​នគរបាល​ក្រុង​ព្រៃវែង សហការ​ជាមួ​យ​ម​ន្ទីរ​ធម្ម​ការ​ខេត្ត​ធ្វើ​ការ​ឃាត់ខ្លួន​បាន នៅ​ខណៈពេល​កំពុង​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាត​ពី​ប្រជាពលរ​ដ្ឋ និង​ក្រុ​ម​អាជីវករ​ដោយ​ភ្លេ​ច​គិត​ពី​ពេលវេលា និង​ទីតាំង​ដែល​សង្ឃ​មិនគួរ​ទៅ ​។ ​

ការឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២០ ខែ​កញ្ញា ២០១២ នៅក្នុង​ផ្សារ​ធំ​ខេត្ត​ព្រៃវែង បន្ទាប់​ពី​ប្រជាពលរដ្ឋ​មាន​ការសង្ស័យ ដោយ​ឃើញ​លោកសង្ឃ​ដើរ​បិណ្ឌបាត​ម៉ោង​១២​ថ្ងៃត្រង់ ហើយ​នៅក្នុង​ផ្សារ​ត្រី​ទៀត ទើប​រាយ​ការណ៌​ទៅ សមត្ថកិច្ច និង​ឈាន​ទៅដល់​ការចាប់ខ្លួន​តែម្តង​។ លោក​វរៈ​សេនីយ៌​ត្រី ចាន់ ណា​រិទ្ធ អធិការ​នគរបាល​ក្រុង​ព្រៃវែង​បាន​អោយដឹងថា សង្ឃ​ក្លែងក្លាយ​ទាំង​២​នាក់​នេះ​ទី​១​ឈ្មោះ ឡូ ធា អាយុ​២៣​ឆ្នាំ និង​ទី​២ឈ្មោះ បូ វ៉េ អាយុ​២៨​ឆ្នាំ​អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុង​ភូមិ​ស្រម៉ ឃុំ​ត្រពាំង ស្រុក​មេសាង ខេត្ត​ព្រៃវែង​។ បន្ទាប់ពី​ចាប់ខ្លួន​បាន នៅលើ​ខ្លួន​ជន​បោកប្រាស់​ទាំង​២​នាក់​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង ស្បង់​ចីវ​គ្រង​លើ​ខ្លួន​១​គូ បាត​១​គូ ថង់​យាម​១​គូ ឆត្រ័​១​គូ លុយ​៤​មឺ​ុ​នរៀល និង​កាត​សង្ឃ​ចំនួន​២​ប៉ុន្តែ​កាត​នោះ មិនមែន​ជា​កា​តរបស់​ជនកំហូច​ទាំង​២​នាក់​នេះ​ទេ​។

ប្រភព​ដដែល​នេះ​បាន​បន្តទៀតថា​ក្រោយពី​ឃាត់ខ្លួន​បាន​ភ្លាម សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​នេះ ទៅ​កាន់​ទី​អារាម​វត្ត​សុវណ្ណ​រង្សី ធ្វើ​ការសួរនាំ​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​នៃ​មន្ទីរ​ធម្មការ​ខេត្ត​ផងដែរ​។ ហើយ​នៅ​ចំពោះមុខ​សមត្ថកិច្ច ជន​ទាំង​២​បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​មិន​មែន​ជា​សង្ឃ​នោះទេ ប៉ុន្តែ​ដោយសារ​តែ​មិន​មាន​​ការងារ​ធ្វើ ហើយ​ឃើញ​ព្រះសង្ឃ​ដើរ​បិណ្ឌបាត​បាន​លុយ​ស្រួលៗ​ក៏​នឹកឃើញ​បែក​គំនិត បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌបាត​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ និង​តាម​ផ្សារ​បែបនេះ​តែម្តងទៅ​។ ជនសង្ស័យ​ដដែល​នេះ​បាន​បន្ត​ទៀត​ថា សំភារៈ​របស់​សង្ឃ​ទាំងអស់​រួម​ទាំង​កាត​សង្ឃ​ផង ដែល​គេ​ប្រើ​បន្លំ​ដើរ​បិណ្ឌបាត បោកប្រាស់​ប្រជាពលរដ្ឋ​នេះ​គឺ​ពួកគេ​បាន​ទិញ​ពី​ភ្នំពេញ មិន​បាន​លួច​របស់​សង្ឃ​អង្គណា​នោះទេ ហើយ​សកម្មភាព​បន្លំ​ដើរ​បិណ្ឌបាត​នេះ មុន​ដំបូង​ពួកគេ​មាន​អា​រម្ម​ណ៌​ភ័យ​ខ្លាច​គេ​ចាប់​បាន​ដែរ ប៉ុន្តែ​ពេល​ដើរ​បាន​លុយ​ស្រួលៗ​យូរៗ​ទៅ ក៏​លែង​ខ្លាច​ហើយ​ចាប់យក អាជីព​ដើរ​បោកប្រាស់​នេះ​តែម្តងទៅ ដែល​មក​ដល់​ពេល​ត្រូវ​ចាប់ខ្លួន​បាន​នេះ​គឺ​ជិត​១​ខែ​មក​ហើយ​។ 

តាមរយៈ​ការឆ្លើយ​សារភាព​របស់​ជនកំហូច​ទាំង​២​នាក់​នេះ សមត្ថកិច្ច​បាន​សំរេច​ប្រគល់​វត្ថុតាង​ទាំងអស់​ទៅ អោយ​មន្ទីរ​ធម្មការ​ខេត្ត រី​ឯ​ជន​ទាំង​២​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់៕ ប្រភពដើមពី KSMC

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកគឹមឡេងទាហ៊ានសឹករងកំពុងប្រព្រឹត្តិអំពើពុករលួយផ្គើនបទបញ្ជាសម្តេចហ៊ុនសែន   អាន1440ដង កម្មកររោងចក្រតៃយ៉ាងគ្រោងយកញត្តិដាក់ជូនលោកនាយករដ្ឋមន្រ្តី   អាន1778ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1668ដង សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន1618ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1341ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន1881ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1502ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1448ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1579ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2421ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4587នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    15824នាក់
ខែនេះ    122902នាក់
ឆ្នាំនេះ   2580805នាក់
សរុប   51940731នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 20:50