ព័ត៌មានក្ដៅ

    សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 01:20 នាទី ចំនួនអានៈ 8702

    លោក សាំងហាក់ អាយុប្រហែល​៣២ឆ្នាំ បច្ចុប្បន្នរស់នៅ​ក្នុង​ខេត្តសៀមរាប ដែល​ជា​ឈ្មួញ​រក​ស៊ីដឹក​ឈើ​ប្រណិត​តាម​រថ​យន្ត​ម៉ាក កាមរី វីហ្គូ នីកសាន់ តាកូម៉ា ដ៏ល្បី​ល្បាញ​ម្នាក់​ជាយូរ​ឆ្នាំណាស់​មក​ហើយ​នោះ ឥឡូវ​ឈាន​ដល់ប្រើ​​រថ​យន្ត​រូរ៉េធំៗ ដឹកឈើ​​ស្ទើរបាក់​ថ្នល់​ ពី​ស្រុក​ស្វាយ​លើ​ចូល​មក​លក់​ចែកចាយអោយ​ដេប៉ូតាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​​សៀមរាបគ្មាន​សមត្ថកិច្ច ឬជំនាញ​ណា​​ចេញ​មុខ​បង្ក្រាបទាល់​តែសោះ។

    ប្រភពព័ត៌មានបានអោយដឹងថា សាំងហាក់ បានប្រើ​រថយន្ត​កូរ៉េ (​ដូចក្នុង​រូបភាព) ដឹក​​ឈើ​ប្រណិត​រាប់សិប​ម៉ែត្រគូបស្ទើរ​ជារៀង​រាល់​ថ្ងៃ បង្កប់​ក្រោម​បាវ​ឬការ៉ុង​សំពីងសំពោង​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​ ដឹក​ចេញ​ពី​ព្រំ​ប្រទល់​ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប ចូល​ក្រុង​សៀម​រាប​ លក់​អោយ​ដេ​ប៉ូ​មួយ​ចំនួន​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង​ ដែល​រងចាំ​ទទួល​ទិញ​តែ​ឈើ​ពី​ឈ្មួញ​សង្គម​ងងឹត​ លោតឆ័ត្រ​ មិន​បង់​ពន្ធ​ជូន​រដ្ឋ​ បង់​តែ​លុយ​ក្រោម​តុអោយ​មន្ត្រី​លេម​លើម​មួយ​ចំ​នួន​ដែល​ដឹង​រឿង​តែប៉ុណ្ណោះ ជាថ្នូរក្នុង​ការ​​បិត​បាំង​ព័ត៌មាន។

    សូម​រំលឹក​ផង​ដែរថា កាលពីកំឡុង​ឆ្នាំ២០១១លោក សាំងហាក់​ និង​បក្ខពួក​ធ្លាប់​បាន​ប៉ុនប៉ង​សម្លាប់​អ្នក​កាសែត​ម្នាក់​ ដោយ​ប្រើ​ដំបង និង​ពូថៅ​កាប់​ក្បាល​អ្នក​កាសែត​រូប​នោះ រហូត​ដល់​​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ញូន​ទៅ​តុលាការ​ដាក់​គុគ​បាន​មួយស្របក់​ ក៏ដោះលែង​អោយមាន​សេរី​ភាព​​ទៅ​រក​ស៊ី​ឈើ​វិញ​រហូត​ដល់​សពថ្ងៃនេះ។ ជនរងគ្រោះដែល​ត្រូវ​បាន​គេ​វាយ​និង​កាប់​ រង​របួស​​ស្រាំលលាក្បាល ឈឺរាំរៃរហូត​ដល់​ស្លាប់​ទៅវិញ តែ​មិន​បាន​ទទួល​សំណង​ពី​លោកសាំង​ហាក់សូម្បី​មួយ​កាក់​មួយសេន​ឡើយ។

    លោក​ សាំង​ហាក់ បាន​គំរាម​ប្តឹង​លោក ម៉េង ហួត ចាងហ្វាង​កាសែតសៀមរាប​ថ្មី ដោយ​ទាម​ទាសំណង​ជំងឺចិត្ត៨០លានរៀល បន្ទាប់​ពី​លោក​ម៉េង​ហួត​ទំលាយ​ រឿង​របររក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​របស់​លោក​សាំង​ហាក់ និង​រំលឹក​រឿង​លោក​សំាងហាក់​ធ្លាប់​បាន​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត​ទៅ​លើ​អ្នក​កាសែត​មិន​បាន​សម្រេច តែ​ចុង​ក្រោយ​ឈឺស្លាប់​ដដែល។

    រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់​ព័ន្ធក្នុង​ខេត្តសៀមរាប​ គួរតែ​ចាត់​ការ​ឡានដឹកឈើ​របស់​លោក​ សាំង​ហាក់ ផង​កុំទុក​អោយ​គាត់​ធ្វើ​ភ្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​អំពើ​ចិត្តពេក៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន772ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន826ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន1498ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន6811ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន642ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1085ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន2889ដង អ្នកកាសែតម្នាក់ត្រូវបានចាប់ខ្លួនក្នុងករណីឆបោក   អាន1003ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន60308ដង អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន676ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាបយីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួនតែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
    វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាមក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2849នាក់
    ម្សិលមិញ    18653នាក់
    សប្ដាហ៍នេះ    43054នាក់
    ខែនេះ    337196នាក់
    ឆ្នាំនេះ   2988640នាក់
    សរុប   33654886នាក់
    ថ្ងៃទី 24 ខែ 07 ឆ្នាំ 2019 ម៉ោង 07:38